ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

CAMSOC ​កោះប្រជុំ​សហព័ន្ធ​កីឡា​ជាតិ ក្រោយ​ SEAGF ​អនុម័ត​ប្រភេទ​កីឡា​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/07/19 04:55:01 pm        121
ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ល្ងាច​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​កោះប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ជូនដំណឹង​អំពី​ប្រភេទ​កីឡាដែល​ត្រូវ​បានសម្រេច ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ (SEAGF) កាលពី​សប្ដាហ៍​មុន។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះផ្ដោត​សំខាន់​លើការជូនដំណឹង​អំពី​ភាពច្បាស់លាស់ បន្ទាប់ពី​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បានអនុម័ត​ប្រភេទ​កីឡា​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ពិសេស​ការបែងចែក​តួនាទី​ភារកិច្ច​ដល់​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​ការរៀបចំ​យុទ្ធសាស្ដ្រដើម្បី​ធានាបាន​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ។​ ​គួរ​ដឹងថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ ដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃនៅ​កម្ពុជាកាលពី​សប្ដាហ៍​មុនគឺ​បានអនុម័ត​លើ​កីឡា ៣៩​ប្រភេទបូក​ជាមួយ​កីឡា​សម្ដែង ១​ប្រភេទដែល​ត្រូវដាក់​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​​ចំពោះ​កីឡា​ទាំង ៣៩​ប្រភេទរួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក វាយ​សី​, ​បាល់បោះ​, ​ប៊ីយ៉ា ស្នូកឃ័រ​, ​ប្រដាល់សកល​, ​ប្រណាំងទូក​ប្រពៃណី​, ​កីឡា​អុក​, ​គ្រី​ឃី​ត​, ​ទោចក្រយាន​, ​កីឡា​រាំ​, ​បាល់ទាត់​, ​គុន​ដាវ​, ​ហែល​ទឹក​ជើង​ទា​, ​វាយកូនគោល​, ​កាយសម្ព័ន្ធ​, ​ហុក​គី​, ​យូ​ដូ​, ​កា​រ៉ា​តេ​, ​គុន​ខ្មែរ​, ​ប៉េតង់​, ​ទូកក្ដោង​, ​សីដក់​, ​បញ្ច​សីលា​, ​សូ​ហ្វ​តេ​ន្នី​ស​, ​វាយ​កូនឃ្លី​លើ​តុ​, ​តេ​ក្វាន់​ដូ​ WT, ​វាយ​កូន​បាល់​, ​ទ្រី​យ៉ា​ត្លុង​, ​បាល់ទះ​, ​លើក​ទម្ងន់​, ​ចំបាប់​, វ៉ូ​ស៊ូ​, កាយ​វប្បកម្ម​, E-Sports, ​កីឡា​ Floorball, ​ម៉ូតូ​ទឹក​, កីឡា​ឧបសគ្គ និង​កីឡា​យុទ្ធ​គុន​ចម្រុះ ដែល​រួមបញ្ចូល​គ្នានៃ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​, Arnis, ​ជឺ​ជី​តស៊ូ​, ​ឃី​ក​បុក​សី​ង​, ​តេ​ក្វាន់​ដូ​ ITF ​និង​វ៉ូ​វី​ណា​ម។​ ​រីឯ​កីឡា​សម្ដែង ១​ប្រភេទដែល​ត្រូវបាន​បញ្ចូល​ដែរគឺ​ប្រភេទ​កីឡា​សម្ដែង​ Demonstration Sport ​ដែលជា​ប្រភេទ​កីឡា​មិន​ស្ថិតក្នុង​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ។​ Demonstration Sport ​ដែល​ត្រូវ​បានដាក់​លើកដំបូងគឺ​កីឡា​ Teqball ​ជា​កីឡា​បាល់​មួយ​ដែល​ត្រូវបាន​លេង​នៅលើ​តុ​កោង ដោយ​រួមបញ្ចូល​គ្នា​នូវ​របៀប​លេង​កីឡាបាល់ទាត់ និង​វាយ​កូនឃ្លី​លើ​តុ៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡាករ​វាយកូនគោល Cameron Smith គ្រង​ជើងឯក​កម្មវិធី​ធំ​លើកដំបូង​ក្នុង​អាជីព​នៅ​កម្មវិធី Open Championship

2022/07/18 10:22:10 pm        120
​វាយកូនគោល​៖ កីឡាករ​វាយកូនគោល​អូស្ត្រាលី Cameron Smith បាន​ក្លាយជា​ជើងឯក​ការប្រកួត​កម្មវិធី Open Championship ដែលជា​កម្មវិធី​ធំ​លើក​ទី១ ក្នុង​អាជីព ក្រោយ​ឈ្នះ​គូប្រកួត​ស្វិតស្វាញ​នៅ​ថ្ងៃ​ចុងក្រោយ​។ ​​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ធ្វើបាន​នៅ​ថ្ងៃ​ចុងក្រោយ ៨អាន់​ឌើ​ផាន ៦៤ ដែល​បូក​បញ្ចូល​ទាំង ៥ប៊ើ​ឌី​ផ្ទួនៗ​ដើម្បី​បញ្ចប់​ការប្រកួត​ទាំងស្រុង​ជាមួយនឹង​លទ្ធផល​សរុប ២០អាន់​ឌើ​ផា​។ ​​២០អាន់​ឌើ​ផា​នេះមានការ​តាម​ប្រកៀក​ប្រកិត​ពី​កីឡាករ​អាមេរិក Cameron Young ដែល​ធ្វើបាន​នៅ​ទីបញ្ចប់​សរុប ១៩ អាន់​ឌើ​ផា និង​លេខ៣ ជើងឯក​កម្មវិធី​ធំ​បួន​លើក​កីឡាករ​អៀក​ឡង់​ខាងជើង Rory McIlroy ធ្វើបាន​សរុប ១៨ អាន់​ឌើ​ផា​។ ​Cameron Smith បាន​ក្លាយជា​កីឡាករ​អូស្ត្រាលី​ទី ១ ដែល​ឈ្នះ​ជើងឯក Open Championship នេះ​រាប់​តាំងពី​ឆ្នាំ ១៩៩៣ ដែល​ធ្វើបាន​ដោយ Greg Norman៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Jasper Philipsen ឈ្នះ​ដំណាក់កាល​ទី១៥ ប្រណាំង​កង់ Tour de France

2022/07/18 07:14:55 pm        102
​ប្រណាំង​កង់៖ ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Jasper Philipsen បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៥ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour de France ខណៈ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard នៅតែ​បន្ត​នាំមុខ​រួម​ដដែល​។ ​​ដំណាក់កាល​ទី១៥ ដែលមាន​ចំងាយ​ផ្លូវ ២០២.៥គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង​របស់​ក្រុម Alpecin-Deceunick, Jasper Philipsen បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ៤ម៉ោង ២៧នាទី ២៧វិនាទី​តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert និង​កីឡាករ​ដា​ណឺ​ម៉ាក Mads Pedersen ស្ថិតក្នុង​ថេរវេលា​ដូចគ្នា​។ ​ការប្រកួត​នេះ​ក៏មាន​ការប៉ះទង្គិច​ទ្រង់ទ្រាយ​ធំ​មួយ​ដែរ​នៅ​ចំនុច ៦៥គីឡូម៉ែត្រ​ទៀត​ដល់ទី​ព្រ័ត្រ ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard ផងដែរ តែ​ក៏បាន​គេ​ចចេញ​ទាល់​ពេលវេលា​ដើម្បី​មកដល់​ទី​ព្រ័ត្រ​ទាន់ពេល និង​រក្សា​ការនាំ​មុខ​ក្នុង​តារាង​រួម​ដដែល​។​​Jonas Vingegaard នៅពេលនេះ​រក្សា​ការនាំ​មុខ​ចំនួន ២នាទី ២២វិនាទី​ពីលើ​អ្នក​លេខ២ កីឡាករ​ស្លូ​វេ​នី Tadej Pogacar និង​លេខ៣ កីឡាករ​អង់គ្លេស Geraint Thomas យឺត​ជាង ២នាទី ៤៣វិនាទី​។ ​​មិនមាន​ការប្រកួត​ទេ​ក្នុង​ថ្ងៃ​ចន្ទ​នេះ ខណៈ​ថ្ងៃ​អង្គារ​ស្អែក​ចាប់ផ្តើម​ដំណាក់កាល​ទី១៦ ដែលមាន​ចំងាយ​ផ្លូវ ១៧៨.៥គីឡូម៉ែត្រ​។ ​ការប្រកួតប្រណាំង​កង់​លំដាប់ Grand Tour, Tour de France នឹង​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃទី២៤ ចុង​សប្តាហ៍​នេះ​នៅ​ដំណាក់កាល​ទី២១ ដែល​បញ្ចប់​នៅ​ទីក្រុង​ប៉ារីស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bayern Munich ឈានដល់​កិច្ចព្រមព្រៀង ៨០លាន​អឺរ៉ូ​នាំយក Matthijs de Ligt ពី Juventus

2022/07/18 06:39:14 pm        115
​បាល់ទាត់៖ ​​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ត្រូវបាន​គេ​ដឹងថា ​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការនាំយក​ខ្សែបម្រើ​ហូ​ឡង់ Matthijs de Ligt ហើយ​ក្នុងតម្លៃ ៨០លាន​ផោន​ផ្ទេរ​ពី​សេះបង្កង់ Juventus​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​មកកាន់ Juventus កាលពី​ឆ្នាំ២០១៩ បន្ទាប់ពី​ជួយ Ajax ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League​។ ​យ៉ាងណាក្តី​ការ​ទៅដល់​ទីក្រុង Turin កីឡាករ​វ័យក្មេង​រូបនេះ​តែងតែ​ស្ថិតនៅ​ពីក្រោម​ជម្រើស​របស់​ខ្សែការពារ​ជើងចាស់​ទាំងពីរ Giorgio Chiellini និង Leonardo Bonucci​។ ​​សារព័ត៌មាន 90min បាន​ចុះផ្សាយ​ថា Bayern Munich បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងតម្លៃ ៨០លាន​អឺរ៉ូ​នេះជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​រង់ចាំតែ​ការពិនិត្យ​សុខភាព​ប៉ុណ្ណោះ​។ ​កីឡាករ​ជំរើស​ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន​តោ​ខៀវ Chelsea ទាក់​ទង់​ច្រើន​ខែ​មកហើយ តែ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​ជំនួស​វិញ​ដោយ​ការនាំយក​ខ្សែការពារ Kalidou Koulibaly ពី Napoli ទៅវិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ Manchester United ទិញ​បាន​ខ្សែការពារ Ajax, Lisandro Martinez តម្លៃ ៥៧លាន​ផោន

2022/07/18 06:07:22 pm        198
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម​បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​អា​ហ្ស​ង់​ទីន Lisandro Martinez ក្នុងតម្លៃ ៥៧លាន​ផោន​ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam​។ ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៥ ដែល​នឹង​រក្សា​រូបគេ​នៅ Old Trafford ដល់​ឆ្នាំ២០២៧​។ ​​នេះ​ជាការ​រួបរួម​ជាមួយនឹង​អ្នកចាត់ការ Erik ten Hag ដែល​បាន​នាំយក Martinez ទៅកាន់ Ajax កាលពី​ឆ្នាំ២០១៩​។ Lisandro Martinez បាន​ក្លាយជា​កីឡា​ករទី៣ ដែល​ផ្លាស់​មកកាន់ Manchester United ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag បន្ទាប់ពី​ខ្សែការពារ​ហូ​ឡង់ Tyrell Malacia ផ្ទេរ​ពី Ajax ផងដែរ​ក្នុងតម្លៃ ១៣លាន​ផោន និង​ខ្សែបម្រើ​ដា​ណឺ​ម៉ាក Christian Eriksen​។ ​សូម​បញ្ជាក់​ថា Lisandro Martinez ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន ៧លើក និង​បាន​ផ្លាស់​មកកាន់ Ajax កាលពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ១២០ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Riyad Mahrez បន្ត​កិច្ចសន្យា​ជាមួយ Manchester City ពីរ​ឆ្នាំ​បន្ថែម

2022/07/18 05:33:18 pm        117
​បាល់ទាត់៖ ​ខ្សែបម្រើ​ប្រយុទ្ធ​អាល់​ហ្ស៊េ​រី Riyad Mahrez បានសំរេច​បន្ត​កិច្ចសន្យា​ជាមួយ Manchester City ២ឆ្នាំ​បន្ថែម​ដែល​នឹង​រក្សា​រូបគេ​នៅ Etihad Stadium ដល់​ឆ្នាំ២០២៥​។ ​​កិច្ចសន្យា​ចាស់​របស់​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​គ្រោង​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ២០២៣ តែ​នៅពេលនេះ Mahrez បានសំរេច​ប្តេជ្ញាចិត្ត​នៅ​ជាមួយ​ក្រុម​ជើងឯក English Premier League មួយ​នេះ​បន្តទៀត​បន្ទាប់ពី​មកដល់ Manchester City កាលពី​ឆ្នាំ២០១៨ ផ្ទេរ​ពី Leicester City តម្លៃ ៦០លាន​ផោន​។ ​​Riyad Mahrez បានបង្ហាញ​ខ្លួន​សរុប ២៥៤ប្រកួត​ហើយ​នៅ English Premier League ឱ្យ Leicester City និង Manchester City ស៊ុត​បញ្ចូល​ទី​សរុប ៧៧គ្រាប់​។​​Mahrez ធ្លាប់​ឈ្នះ​ពាន Premier League សរុប ៤លើក​ដែល​ក្នុងនោះ​មាន​មួយ​លើក​ជាមួយ Leicester City កាលពី​ឆ្នាំ២០១៦​។ ​​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ Manchester City បាន​នាំយក​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland ពី Dortmund នាំយក​ខ្សែបម្រើអង់គ្លេស Kalvin Philipps ពី Leeds United និង​អ្នកចាំទី​អាល្លឺម៉ង់ Stefan Ortega​។ ​​តែ​ក៏មាន​កីឡាករ​ពីរ​នាក់​ចាកចេញ​ដែរ​រួមមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ទៅកាន់ Arsenal និង Raheem Sterling ទៅកាន់ Chelsea​។ ​Manchester City នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី English Premier League នៅ​ទឹកដី West Ham ថ្ងៃទី៧ ខែសីហា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រុម​ U18 ​នារី​កម្ពុជា​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​

2022/07/18 05:10:14 pm        368
​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយនៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF U18 Women’s Championship ​ឆ្នាំ​២០២២ នា​ចុង​សប្ដាហ៍​នេះ។​ ​បេសកកម្មដឹកនាំ​ដោយ​គ្រូបង្វឹក​លោក ទុំ សា​រ៉ា​យ នេះ ក្រុម​ U18 ​នារី​កម្ពុជាស្ថិតក្នុង​ពូ​ល​ A ​ជាមួយ​គូប្រជែង​សុទ្ធតែជា​ក្រុម​ខ្លាំងៗ​ប្រចាំ​តំបន់ដូចជា​វៀតណាម ថៃ សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី។ រីឯ​ពូ​ល​ B ​គឺមាន​ក្រុម​ U18 ​នារី​អូស្ដ្រាលី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន។​ ​ព្រឹត្តិការណ៍​នេះនឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២២ ខែកក្កដារហូតដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២ ខាងមុខ គ្រា​ដែល​ការប្រកួត​បើកឆាក​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជានឹងត្រូវ​ជួប​ថៃ មុនគេនា​រសៀល​ថ្ងៃទី​២២ ខែកក្កដា មុន​ជួប​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​២៤ ខែកក្កដា និង​ជួប​វៀតណាមនា​ថ្ងៃទី​២៨ ខែកក្កដា មុន​ប្រកួត​បញ្ច​ប់ពូ​ល​ A ​ជាមួយ​សិង្ហ​បុរីនា​ថ្ងៃទី​៣០ ខែកក្កដា​ខាងមុខ៕​អត្ថបទ៖ លី ឈុន​ឡា

ការប្រកួត​តេ​ក្វាន់​ដូ​ WT ​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ឆ្នាំ​២០២២ បញ្ចប់​ដោយ​ជោគជ័យ​

2022/07/18 05:00:34 pm        158
​​តេ​ក្វាន់​ដូ​៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ដណ្ដើម​ពានរង្វាន់​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េប្រចាំឆ្នាំ​២០២២ បាន​បញ្ចប់​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ២​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​ការរៀបចំ​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា។​ ​គោលបំណង​សំខាន់នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​បានផ្ដល់​គ្រូបង្វឹក​កម្រិត​ខ្ពស់​លោក​ Choi Yong Sok ​មកជួយ​អភិវឌ្ឍន៍​ប្រភេទ​កីឡា​អូឡាំពិក​មួយ​នេះ​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន និង​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ជា​បន្ដបន្ទាប់ ក្នុង​ព្រឹត្តិការណ៍​ធំៗ​លើ​ឆាក​អន្ដរជាតិ ក៏ដូចជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​តេ​ក្វាន់​ដូ​ WT ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​ ​សម្រាប់​ការ​ត្រឡប់មក​រៀបចំ​ការប្រកួត​ផ្ទាល់ បន្ទាប់ពី​រៀបចំ​ការប្រកួត​តាម​ Online ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ កាលពី​ឆ្នាំ​២០២១ នេះគឺមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ១៧៣​នាក់មកពីក្រសួង និង​សមាគម​/​ក្លិប​ចំនួន ២២​ចូលរួម​ប្រកួត។ រីឯ​ពិធី​បិទក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​ Park Heung kyeong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា និង​លោក ម៉ិ​ល កាដូ អគ្គនាយករងអគ្គនាយកដ្ឋាន​កីឡា​ផងដែរ។​​ចំពោះ​លទ្ធផល​នៃ​ការប្រកួតគឺ​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​ពិភពថ្មី​ឈ្នះ​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស៥ ប្រាក់២ និង​សំរឹទ្ធ៤ ខណៈ​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT BT ​ដណ្តើមបាន​មេដាយមាស៤ និង​សំរឹទ្ធ១ ឈរ​លេខ​រៀង​ទី​២ និង​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​មិត្តភាពឈរ​លេខ​រៀង​ទី​៣ ដណ្តើមបាន​មេដាយមាស៣ ប្រាក់១ និង​សំរឹទ្ធ ២​គ្រឿង។ ក្រៅពីនេះក៏មាន​ក្លិប​មួយចំនួនធំ​ទៀតដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធជាច្រើន​ផងដែរ ដែល​ត្រូវបាន​សហព័ន្ធ​វាយតម្លៃថា ការប្រកួត​ឆ្នាំនេះទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់៕​អត្ថបទ៖ លី ឈុន​ឡា​

កីឡាករ​អង់គ្លេស Thomas Pidcock ឈ្នះ​ដំណាក់កាល​ទី​១២ Tour de France

2022/07/15 10:22:35 pm        144
​ប្រណាំង​កង់៖ ​កីឡាករ​​អង់គ្លេស Thomas Pidcock ស្គាល់​ជ័យជំនះ​ក្នុងដំណាក់កាល​លើកដំបូង​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour ក្រោយ​យកឈ្នះ​ដំណាក់កាល​ទី១២ Tour de France ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ដំណាក់កាល​ទី១២ ដែលមាន​ចំងាយ​ផ្លូវ ១៦៥.៥គីឡូម៉ែត្រកីឡាករ​របស់​ក្រុម​ប្រណាំង Ineos Granadier រូបនេះ​បាន​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ៥៥នាទី ២៤វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Louis Meintjes យឺត​ជាង ៤៨វិនាទី និង​លេខ៣ កីឡាករ​អង់គ្លេស Chris Froome យឺ​ង​ជាង ២នាទី ៦វិនាទី​។ ​​ចំណែកឯ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard ដែល​បញ្ចប់​ដំណាក់កាល​ទី១២ នេះ​នៅ​ចំណាត់ថ្នាក់​លេខ៦ នោះនៅតែ​បន្ត​នាំមុខ​រួម​ដដែល​ដោយមាន​វេលា​ចំណេញ​លើ​អ្នក​លេខ២ Tadej Pogacar ដែលជា​អ្នកការពារ​តំណែង​ជើងឯក ២នាទី ២២វិនាទី និង​លេខ៣ កីឡាករ​អង់គ្លេស Geraint Thomas យឺត​ជាង ២នាទី ២៦វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី១៣ ថ្ងៃ​សុក្រ​នេះ​មាន​ចំងាយ​ផ្លូវ ១៩៣គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ousmane Dembele បន្ត​កិច្ចសន្យា​ថ្មី​នៅ​ជាមួយ Barcelona ដល់​ឆ្នាំ២០២៤

2022/07/15 09:49:54 pm        99
​បាល់ទាត់៖ ​ខ្សែបម្រើ​ប្រយុទ្ធ​បារាំង Ousmane Dembele និង Barcelona បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការបន្ត​កិច្ចសន្យា​ថ្មី ២ឆ្នាំ​បន្ថែម​។ កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​ផុត​សុពលភាព​កិច្ចសន្យា​ចាស់​ត្រឹម​រដូវក្តៅ​នេះ តែ​នៅពេលនេះ Dembele នឹង​បន្ត​នៅ​ជាមួយ Barcelona នៅ​ឆ្នាំ២០២៤​។ ​​Ousmane Dembele បានមក​ដល់ Barcelona កាលពី​ឆ្នាំ២០១៧ ផ្ទេរ​ពី​ក្លិប​អាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃ ៩៦.៨លាន​ផោន​។ ​មកដល់ពេលនេះ Ousmane Dembele បង្ហាញខ្លួន​សរុប​បាន ១៥០ប្រកួត​រកបាន ៣២គ្រាប់ និង ៣៤បាល់​បញ្ជូន​។ ​​Dembele មិនសូវ​បាន​លេង​ជាប់លាប់​ឡើយ​នៅ Barcelona ដោយសារ​បញ្ហា​របួស​ញាំញី តែ​ក៏បាន​ចូល​លេង ៣២ប្រកួត​ដែរ​រដូវ​កាល​មុននេះ​រកបាន ២គ្រាប់ ១៣បាល់​បញ្ជូន​។ ​សូមបញ្ជាក់ថា Dembele ត្រូវបាន​ក្លិប​នៅ Premier League តោ​ខៀវ Chelsea តាម​ប្រមាញ់ ក៏ដូចជា​ក្លិប​ជើងឯក​បារាំង Paris Saint Germain ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM