ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Cesc Fabregas មិនទាន់​ចូលនិវត្តន៍​ទេ នឹង​ផ្លាស់​ទៅកាន់​ក្លិប​លី​គ​ទី២ អ៊ីតាលី Como

2022/07/15 09:32:42 pm        126
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Cesc Fabregas នឹង​ផ្លាស់​ទៅកាន់​ក្លិប​នៅ​លី​គ​ទី២ អ៊ីតាលី Serie B, Como និង​មិនទាន់​គិតគូរ​រឿង​ចូលនិវត្តន៍​ឡើយ​។ ​​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អ៊ីតាលី​ឱ្យដឹងថា កីឡាករ​វ័យ ៣៥ឆ្នាំ​អតីត​ខ្សែបម្រើ Arsenal និង Chelsea រូបនេះ​នឹង​ចុះហត្ថលេខា​រយៈពេល ២ឆ្នាំ​នៅ​ក្លិប Serie B មួយ​នេះ​។ ​​Cesc Fabregas ថ្មីៗ​នេះ​ទើបតែ​ផុត​សុពលភាព​កិច្ចសន្យា​ជាមួយ AS Monaco ហើយ​ក៏មាន​ក្លិប​នៅ​លី​គ​ទី២ អេ​ស្ប៉ា​ញ Las Palmas ចង់បាន​ផងដែរ​។ ​​រំលឹកថា Cesc Fabregas ធ្លាប់មាន​ប្រវត្តិ​ជោគជ័យ​ជាច្រើន​នៅ​អឺរ៉ុប ដោយ​រូបគេ​គឺជា​សមាជិក​ក្រុម​អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​ជើងឯក World Cup ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង និង​ធ្លាប់​ឈ្នះ​ជើងឯក English Premier League ពីរលើក និង Europa League មួយ​លើក FA Cup មួយ​លើក​នៅ Chelsea បូករួម​ទាំង La Liga មួយ​លើក Copa del Rey មួយ​លើក​នៅ FC Barcelona ជាដើម​។ ​​ចំណែក​ក្លិប​អ៊ីតាលី Como បច្ចុប្បន្ន​មាន​អតីត​កីឡាករ Chelsea លោក Dennis Wise ជា​នាយក​បច្ចេកទេស បានបញ្ចប់​រដូវ​កាល​មុន​នៅ​ចំនាត់ថ្នាក់​លេខ ១៣ ក្របខណ្ឌ​អ៊ីតាលី Serie B៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូកីឡាចាក់វ៉ាក់សាំង មុនចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី

2022/07/15 09:25:48 pm        592
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ​អត្តពលិក កីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ​លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការជម្រើសជាតិទាំងអស់ ​ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ រួមមាន ដូសទី៤ និងដូសទី៥ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club ។ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រតិភូ និអត្តពលិកកីឡាជនពិការកម្ពុជា បានថ្លែងអំណរគុណជាថ្មី ដល់ប្រមុខរាជរដ្ឋាភិបាល ​ពិសេសសម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែល​បានយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះសុខភាពសាធារណៈដល់ប្រជាពលរដ្ឋទូទៅ ពិសេសក្រុម​កីឡាករ-កីឡាការិនីជន ពិការកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡាប្រចាំតំបន់ នាពេលខាងមុខ ឲ្យទទួលបាននូវវ៉ាក់សាំងដូស ជំរុញបន្ថែម ។យ៉ាងណាក្ដី ឯកឧត្តម បានសំណូមរដល់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ ទោះបីទទួល បានវ៉ាក់សាំងដូសជំរុញបន្ថែមក្ដី ​តែត្រូវអនុវត្តឲ្យបានជានិច្ចនូវវិធានាការ ៣ការពារ និង ៣កុំ ពិសេសអំឡុង​ ពេលបំពេញបេសកកម្មចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ ចៀសវាងនូវការឆ្លងជំងឺ កូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ការប្រកួត។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ការទទួលបាននូវវ៉ាក់សាំងនេះ នឹងបង្កើនភាពស៊ាំ និងក្លាយជា​កម្លាំង​ចលករមួយដ៏សំខាន់ ​ដើម្បីលើកទឹកចិត្តអត្តពលិកជនពិការកម្ពុជា​ ឆ្ពោះទៅដណ្ដើមមេដាយ និងឧត្តមភាពជូនជាតិ ។កីឡាករ អាន ស៊ីណែត ប្រធានក្រុមបាល់បោះនារីរទេះជនពិការជម្រើសជាតិកម្ពុជា ​បានសម្ដែងនូវ សេចក្ដីត្រេកអរជាខ្លាំង​ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានរៀបចំ ​នូវយុទ្ធនាការចាក់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនីគ្រប់រូប។ ​ការទទួលនូវវ៉ាក់សាំងនេះ ជាកម្លាំងចលករដ៏សំខាន់ លើកទឹកចិត្តពួកខ្លួនឲ្យកាន់តែខិតខំប្រឹងប្រែងប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូនជាតិ។តាមគម្រោងប្រតិភូ និងអត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា ​នឹងចាកចេញពីមាតុភូមិ នាថ្ងៃទី២៦ ខែកក្កដា ​នេះ ខណៈការប្រកួត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០​ ខែកក្កដា ​និងបញ្ចប់នាថ្ងៃទី០៦​ ខែសីហា ឆ្នាំ២០២២ ​នៅទីក្រុងសូឡា ។ បេសកកម្មដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នេះ កម្ពុជា ​បាន​បញ្ចូនប្រតិភូ ​និងអត្តពលិក សរុប ១៦៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ចំនួន១៦៦នាក់ ៕អត្ថបទ៖ លី ឈុនឡា

Erik ten Hag សម្រេច​ថា Harry Maguire ​នឹងបន្ត​តំណែង​ប្រធាន​ក្រុម Manchester United

2022/07/15 07:21:11 pm        136
​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United លោក Erik ten Hag បានសម្រេច​ច្បាស់​ថា​ ខ្សែការពារ​អង់គ្លេស Harry Maguire នឹង​នៅ​បន្ត​កាន់តំណែង​ប្រធាន​ក្រុម​ដដែល​សំរាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​។ ​​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទឹកដី​អូស្ត្រាលី​ថា គ្មាន​អ្វីដែល​ត្រូវ​ពិបាក​ឡើយ ហើយក៏​គ្មាន​បញ្ហា​អ្វីដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​សម្រេចចិត្ត​នោះឡើយ Harry Maguire នឹង​នៅតែ​ជា​ប្រធាន​ក្រុម​ដដែល​។ ​​Harry Maguire ដែល​រង​ការរិះគន់​ជាច្រើន​ជុំវិញ​ទម្រង់​លេង​របស់ខ្លួន​នោះ ហាក់​មាន​ភាពកក់ក្តៅ​ឡើយ​វិញ​ក្រោយ​ដំណឹង​នេះ ដែល​មានន័យថា​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​នៅតែ​ជា​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​។​​រំលឹកថា Harry Maguire បានមក​កាន់ Manchester United កាលពី​ឆ្នាំ២០១៩ ផ្ទេរ​ពី Leicester City ក្នុងតម្លៃ ៨០លាន​ផោន​បំបែក​កំណត់ត្រា​ខ្សែការពារ​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​លើ​លោក​របស់ Virjil van Dijk ដែល​ផ្លាស់​ពី Southampton ទៅ Liverpool កាលពី​ឆ្នាំ២០១៨ តម្លៃ ៧៥លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ajax ព្រមព្រៀង​សំណើ​របស់ Manchester United ៤៦​លាន​ផោន​លើ​ខ្សែ​ការពារ Lisandro Martinez

2022/07/15 06:58:45 pm        123
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​ហូ​ឡង់ Ajax Amsterdam បាន​យល់ព្រម​សំណើ ៤៦លាន​ផោន​របស់ Manchester United ក្នុងការ​ផ្ទេរ​ខ្សែការពារ​កណ្តាល Lisandro Martinez​។ ​​ការផ្ទេរ​របស់​កីឡាករ​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៤ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ដឹងថា​នឹង​សំរេច​មិន​លើសពី​សប្តាហ៍​នេះឡើយ​។ ​​Martinez ក៏មាន​ការចាប់អារម្មណ៍​ខ្លាំង​ផងដែរ​ពី​ក្រុម​កាំភ្លើង​ធំ Arsenal​។ ​​Lisandro Martinez អាច​នឹង​ក្លាយជា​កីឡា​ករទី ២ ដែល​ផ្លាស់​មកកាន់ Manchester United ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag បន្ទាប់ពី​ខ្សែការពារ​ហូ​ឡង់ Tyrell Malacia ផ្ទេរ​ពី Ajax ផងដែរ​ក្នុងតម្លៃ ១៣លាន​ផោន​។ ​សូមបញ្ជាក់ថា Lisandro Martinez ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន ៧លើក និង​បាន​ផ្លាស់​មកកាន់ Ajax កាលពី​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ១២០ប្រកួត​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Mesut Ozil ផ្លាស់​ពី Fenerbahce ទៅ​ក្លិប​ក្បែរ​របង Istanbul Basaksehir

2022/07/15 06:43:06 pm        119
​បាល់ទាត់៖ ​ខ្សែបម្រើ​អាល្លឺម៉ង់ Mesut Ozil បាន​ផ្លាស់​ទៅកាន់​ក្លិប​ទួ​ក​គី Istanbul Basaksehir ហើយ​ក្រោយ​ក្លិប​ក្បែរ​របង Fenerbahce រំលាយ​កិច្ចសន្យា​។ ​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ១ ឆ្នាំ​លេង​ឱ្យ Istanbul Basaksehir អម​ជាមួយនឹង​លក្ខខណ្ឌ​បន្ដ​បន្ថែម ១២ ខែ​ទៀត​។ ​​Mesut Ozil បាន​ផ្លាស់​ទៅកាន់ Fenerbahce កាលពី​ខែមករា​ឆ្នាំ ២០២១ ជាមួយនឹង​កិច្ចសន្យា​ដល់​ឆ្នាំ ២០២៤​។ តែ​អតីត​កីឡាករ​ជំរើសជាតិ​អាល្លឺម៉ង់​រូបនេះ​មិនមាន​សកម្មភាព​បាល់ទាត់​ឡើយ តាំងពី​ត្រូវ​កាត់ឈ្មោះ​ចេញពី​បញ្ជី​ក្រុម​នៅ​ខែ​មិនា​។ ​​Mesut Ozil បាន​ចំណាយពេល ១ ឆ្នាំកន្លះ​នៅ Fenerbahce បង្ហាញខ្លួន​បាន ៣៧ ប្រកួត​រកបាន ៩ គ្រាប់ បន្ទាប់ពី​ចាកចេញ​ពី Arsenal មុន​កិច្ចសន្យា​បញ្ចប់ ៦ ខែ​។ ​​សូមបញ្ជាក់ថា ការចាកចេញ​របស់ Mesut Ozil ពី Fenerbahce ក៏​ស្របពេល​នៃ​ការមកដល់​របស់​គ្រូបង្វឹក​ព័រទុយហ្កាល់​លោក Jorge Jesus ដែល​ធ្លាប់​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់លោក​នៅ​ទួ​ក​គី​ថា នេះ​ទីបញ្ចប់​នៃ​រជ្ជកាល​បាល់​របស់ Ozil៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea បញ្ចប់​ចំណាប់អារម្មណ៍​ចង់បាន Ronaldo ក្រោយ​ការមកដល់​របស់ Sterling

2022/07/15 05:21:55 pm        326
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea បានបញ្ចប់​ចំណាប់អារម្មណ៍​ក្នុង​ការចង់បាន​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ពី Manchester United ហើយ​ក្រោយ​ការមកដល់​របស់ Raheem Sterling ពី Manchester City​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា ចង់​ចាក​ចេញពី​ក្លិប​ហើយ​ចុងក្រោយ​នេះ​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Stamford Bridge​។ ​យ៉ាងណាក្តីក្រោយ​នាំយក​ខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City កាលពី​ថ្ងៃ​ពុធ អ្នកចាត់ការ Chelsea លោក Thomas Tuchel បាន​និយាយថា អ្វីដែល​ផ្តោត​សំខាន់​នៅពេលនេះ​គឺ​តំបន់​ការពារ​។ ​​អ្នកចាត់ការ Manchester United លោក Erik ten Hag ក៏បាន​បញ្ជាក់ដែរថា Ronaldo ស្ថិតក្នុង​គំរោង​របស់​ក្លិប​សំរាប់​រដូវ​កាល​ថ្មី ហើយក៏​មិនមាន​គំរោង​លក់​ចេញ​ដែរ​។​​តែ​អតីត​ខ្សែប្រយុទ្ធ Real Madrid មិនឃើញ​មាន​វត្តមាន​ជាមួយ Manchester United ឡើយ​ក្នុង​ដំណើរ​ប្រកួត​មិត្តភាព Pre-Season មកកាន់​ទឹកដី​ថៃ និង​អូស្ត្រាលី​ដែល​លោក Ten Hag និយាយថា​ ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​។ ​​Chelsea នៅពេលនេះ​កំពុង​ស្វែងរក​ខ្សែការពារ​មក​ប៉ះប៉ូវ​ការចាកចេញ​របស់ Antonio Rudiger និង Andreas Christensen ដោយ​នៅពេលនេះ​កំពុង​ខិតជិត​សំរេច​ក្នុងការ​នាំយក​ខ្សែការពារ Khalidou Koulibaly ពី Napoli និង Nathan Ake ពី Manchester City៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា និង​ឥណ្ឌូនេស៊ី​បានកំណត់​ពេលវេលាដើម្បី​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ និង​បញ្ច​សិលា

2022/07/15 04:52:55 pm        197
គុន​ល្បុក្កតោ៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូនេស៊ីបានកំណត់​ពេលវេលាដើម្បី​ប​ញ្ចូ​ន​កីឡាករ​-​កីឡាការិនី ក៏ដូចជា​គ្រូបង្វឹកធ្វើការ​ផ្លាស់ប្ដូរ​ការហ្វឹកហាត់​គ្នារវាង​កីឡា​គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលា​រួចហើយ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​នា​ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បន្ទាប់ពី​ឯកឧត្តម​បាន​ជួយ​ពិភាក្សា និង​ចុះហត្ថលេខា​ជាមួយ​តំណាង​សមាគម​កីឡា​បញ្ច​សិលា​ឥណ្ឌូណេស៊ី និង​តំណាង​ស្ថានទូត​ឥណ្ឌូណេស៊ី លើ​កំណត់ត្រា​នៃ​ដំណើរការ​ផ្លាស់ប្តូរ​គ្នា​រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​កីឡា​បញ្ច​សិលា​របស់​ឥណ្ឌូណេស៊ី នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កីឡា​គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលានឹងត្រូវ​រៀបចំ​ការប្រកួត​ក្នុង​ចង្កោម​នៃ​កីឡា​យុទ្ធ​គុន សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ ដូច្នេះភាគី​ទាំងពីរបាន​ឯកភាពគ្នាក្នុងការ​ចាប់ផ្ដើម​ការ​ផ្លាស់ប្ដូរ​ ការហ្វឹកហាត់​រវាង​កីឡា​ទាំងពីរនា​ដើមខែ​សីហា​ខាងមុខ ដោយ​កម្ពុជានឹង​បញ្ជូន​ក្រុមកីឡា​បញ្ច​សិលា ៣០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ឥណ្ឌូនេស៊ីរហូតដល់​ស៊ី​ហ្គេម​តែម្ដង។ ទន្ទឹម​ជាមួយគ្នា កម្ពុជា​ក៏​នឹង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា ទៅ​បង្ហា​ត់ដល់​កីឡាករ​-​កីឡាការិនី​ឥណ្ឌូនេស៊ី ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផងដែរ។​​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ដដែល​បន្ដថា នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុងការ​បញ្ជ្រាប​ក្បាច់គុន​ព្រលឹង​ជាតិ​មួយ​នេះទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​លើ​ឆាក​អន្ដរជាតិ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ពិសេស​ប្រទេស​ឥណ្ឌូនេស៊ីដែល​កាលពី​ថ្មីៗ សម្ដេច​បានប្រកាស​គាំទ្រ​លើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាជាមួយ​ឯកឧត្តម ប្រា​ប៊ូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន​តូ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​អន្តរជាតិ លើ​ការផ្តល់​ការបង្ហាត់បង្រៀន​ក្បាច់គុន​ល្បុក្កតោ និង​កីឡា​បញ្ច​សិលាឲ្យ​គ្នា​ទៅវិញទៅមក​ទៀតផង។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែមថា ភាគី​ទាំងពីរបាន​ពិភាក្សាគ្នា​យ៉ាង​លម្អិត និង​បាន​ឯកភាពគ្នាក្នុងការ​ត្រៀម​រៀបចំ​ការហ្វឹកហាត់​រប​ស់​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជា អំឡុងពេល​ហ្វឹកហាត់​នៅ​ឥណ្ឌូណេស៊ី​។ នេះ​ជា​លទ្ធផល​ផ្លែផ្កាដើម្បី​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​ឲ្យ​រលូន បន្ទាប់ពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នាកាលពី​ខែ​មុន រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី។មិន​តែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏​នឹង​ត្រៀម​រៀបចំ​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូនេស៊ី​ទៀតផង។ ឯកឧត្តមបានចាត់ទុក​នេះ គឺជា​ការពង្រីក​សក្ដានុពល​ក្បាច់គុន​ព្រលឹង​ជាតិ​ឲ្យ​កាន់​ទូលំទូលាយ ដ្បិត​រហូតមកទល់​ពេលនេះគឺមាន ៦-៧​ប្រទេស​ហើយ ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​ ​គួរ​ដឹងថា គុន​ល្បុក្កតោគឺជា​សិល្បៈ​ក្បាច់គុន​ប្រពៃណី​ជាតិខ្មែរ ហើយ​ប្រភេទ​កីឡា​អត្ដ​សញ្ញាណ​ជាតិ​មួយ​នេះ ក៏ត្រូវ​បានអនុម័ត​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ រួចហើយ​ដែរ ក្នុងចំណោម​កីឡា ៣៩​ប្រភេទ និង​កីឡា​សម្ដែង ១​ប្រភេទដែល​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​មា​ជិ​ក​ទាំងអស់ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​កម្ពុជាកាលពីដើម​សប្ដាហ៍​កន្លងទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Axel Witsel ផ្លាស់​ទៅ Atletico Madrid ក្រោយ​ផុត​កុងត្រា​ជាមួយ Dortmund

2022/07/14 10:18:40 pm        163
​បាល់ទាត់៖ ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Axel Witsel ត្រូវបាន​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ការផ្លាស់​មកកាន់​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ផ្លូវការ​ក្រោយ​ផុត​កិច្ចសន្យា​ចាក​ចេញពី​ក្លិប​អាល្លឺម៉ង់ Borussia Dortmund​។ ​​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះបាន​ចុះហត្ថលេខា​លេង​ឱ្យ Atletico Madrid មួយ​រដូវ​កាល​ប៉ុណ្ណោះ​ក្រោយ​ចំណាយពេល ៤ឆ្នាំ​នៅ​អាល្លឺម៉ង់​ស៊ុត​បញ្ចូល​ទី​បាន ១០គ្រាប់​ឈ្នះ​ពាន German Cup និង German Supercup​។​ ​Axel Witsel បានចាត់ទុក Atletico Madrid ថា​ប្រហែលជា​ក្លិប​ចុងក្រោយ​របស់ខ្លួន​មុនពេល​ចូលនិវត្តន៍ និង​មានសំណាង​ដែល​បាន​ផ្លាស់​មកកាន់​ក្លិប​កំពូល​មួយ​នៅ​អេ​ស្ប៉ា​ញ​ នៃ​អាជីព​កីឡាករ​ចុងក្រោយ​របស់ខ្លួន​។​​Witxel បាន​កោតសរសើរ​មិត្ត​រួម​ក្រុម​ថ្មី​នៅ Atletico Madrid មានដូចជា Koke មិត្ត​រួម​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Yannick Carrasco, Joao Felix និង Antoine Griezmann ដែល​សុទ្ធតែជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់​។ ​រំលឹកថា Axel Witsel ធ្លាប់​ចំណាយពេល​នៅ​ក្លិប​ជាច្រើន​មុន​មកដល់ Dortmund និង Atletico Madrid ចុងក្រោយ​នេះ​ដូចជា​ក្លិប​នៅ​ស្រុកកំណើត Standard Liege, ក្លិប​ព័រទុយហ្កាល់ Benfica, ក្លិប​រុស្ស៊ី Zenit St. Petersburg និង​ក្លិប​ចិន Tianjin Quanjian៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Andriy Yarmolenko ចេញពី West Ham ទៅ​ក្លិប​អារ៉ាប់​រួម Al Ain

2022/07/14 09:40:01 pm        277
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Andriy Yarmolenko បាន​ផ្លាស់​ទៅកាន់​ទឹកដី​អារ៉ាប់​រួម​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់ Al Ain ក្រោយ​ចាក​ចេញពី​ក្រុម​ញញួរ​ធំ West Ham​។ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប​នៅ​លី​គ​កំពូល​អារ៉ាប់​រួមមួយ​នេះ​មួយ​រដូវ​កាល​។ ​​Andriy Yarmolenko បាន​ផ្លាស់​ពី Dortmund នៅ​ឆ្នាំ២០១៨ មកកាន់ West Ham ដោយ​បង្ហាញខ្លួន​សរុប​នៅ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ៨៦លើក​រកបាន ១៣គ្រាប់​។ ​គ្រាប់​បាល់​ចុងក្រោយ​របស់ Yarmolenko គឺជា​គ្រាប់​ជ័យជំនះ​របស់ West Ham លើ Aston Villa ២-១ កាលពី​ខែ​មិនា ជាមួយនឹង​ការអបអរសាទរ​គ្រាប់​ដោយ​ភាព​ស្រគត់ស្រគំ បន្ទាប់ពី​ប្រទេសជាតិ​របស់ខ្លួន​ស្ថិតក្នុង​ភ្លើងសង្គ្រាម​ពី​រុស្ស៊ី​តាំងពី​ខែកុម្ភៈ​។​​សូមបញ្ជាក់ថា Andriy Yarmolenko បង្ហាញខ្លួន​សរុប​ឱ្យ​ក្រុម​ជំរើសជាតិ​អ៊ុយ​ក្រែ​ន ១០៩លើក​រកបាន ៤៥គ្រាប់ឈរ​លេខ២ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ​ក្រុម​ជំរើសជាតិ​ពីក្រោម Andriy Shevchenko ដែលមាន​សរុប ៤៨គ្រាប់​។ ​ក្លិប​អារ៉ាប់​រួម Al Ain គឺជា​ជើងឯក​លី​គ​កំពូល​អារ៉ាប់​រួម​រដូវ​កាល​មុន ហើយនឹង​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ AFC Champions League រដូវ​កាល​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Jonas Vingegaard ឈ្នះ​ដំណាក់កាល​ទី​១១ និង​ឡើងមក​នាំមុខគេ​រួម​នៅ Tour de France

2022/07/14 09:23:55 pm        164
​ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​ដា​ណឺ​ម៉ាក Jonas Vingegaard បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី ១១ និង​ឡើងមក​នាំមុខគេ​រួម​ផងដែរ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France​។ ​ដំណាក់កាល​ទី១១ ដែលមាន​ចំងាយ​ផ្លូវ ១៥១.៧គីឡូម៉ែត្រ​កីឡាករ​របស់​ក្រុម​ប្រណាំង Jumbo-Visma រូបនេះមក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ៤ម៉ោង ១៨នាទី ២វិនាទី តាម​ពីក្រោយ​ដោយ Nairo Quintana របស់​ក្រុម Arkea Samsic យឺត​ជាង ៥៩វិនាទី និង​លេខ៣ ម្ចាស់ផ្ទះ​បារាំង Romain Bardet យឺត​ជាង ១នាទី ១០វិនាទី​។ ​​ចំណែកឯ​អ្នក​នាំមុខ​រួម​ដំបូង និង​ជា​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar បានបញ្ចប់​ដំណាក់កាល​ទី១១ នៅ​ចំ​ណាត​ថ្នាក់​លេខ៧ យឺត​ជាង​អ្នកឈ្នះ​ដល់​ទៅ ២នាទី ៥១វិនាទី​។​​លទ្ធផល​នេះ​ធ្វើឱ្យ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard ឡើងមក​នាំមុខគេ​រួម​ដោយមាន​វេលា​ចំណេញ​លើ​អ្នក​លេខ២ Romain Bardet ២នាទី ១៦វិនាទី ខណៈ Tadej Pogacar ធ្លាក់​ទៅ​លេខ៣ យឺត​ជាង​អ្នក​នាំមុខ ២នាទី ២២វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី១២ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចំងាយ​ផ្លូវ ១៦៥.៥គីឡូម៉ែត្រ​ឆ្លងកាត់​តំបន់ភ្នំ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM