ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Wolves ទិញ​ខ្សែការពារ Nathan Collins ពី Burnley ២០.៥លាន​ផោន

2022/07/13 06:44:50 pm        106
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់ Wolverhampton បាន​នាំយក​ខ្សែការពារ​អៀក​ឡង់ Nathan Collins ពី Burnley ក្នុងតម្លៃ ២០.៥លាន​ផោន​។ ​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំបូករួម​នឹង​លក្ខខណ្ឌ​បន្ត​បន្ថែមទៀត​។ ​​Nathan Collins គឺជា​កីឡាករ​ដំបូង​ដែល Wolves នាំមក​កាន់​កីឡដ្ឋាន Molineux មុន​រដូវ​កាល​ថ្មី​ខាងមុខ និង​មក​ជំនួស​តំណែង Romain Saiss ដែល​បាន​ចាកចេញ​ក្រោយ​ផុត​សុព​ល​ភាព​កិច្ចសន្យា​។ ​​មុន​មកដល់ Burnley, Nathan Collins បាន​ចំនាយពេល ២រដូវ​កាល​នៅ Stoke City មុនពេល​ផ្លាស់​មកកាន់ Burnley ក្នុងតម្លៃ ១២លាន​ផោន​។ ​រំលឹកថា Wolverhampton បញ្ចប់​រដូវ​កាល​មុន​លេខ ១០ មាន ៥១ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Chelsea កំពុង​ចរចា​ទិញ​ខ្សែ​ការពារ​ពីរ​នាក់​គឺ Kalidou Koulibaly និង Nathan Ake

2022/07/13 06:09:48 pm        102
​បាល់ទាត់៖ ​ក្លិប​តោ​ខៀវ Chelsea កំពុងធ្វើការ​ចរចា​ទិញ​ខ្សែការពារ​កណ្តាល​ ២រូប​រួមមាន​ខ្សែការពារ Napoli, Kalidou Koulibaly និង Nathan Ake ពី Manchester City​។ ​​ក្រុម​របស់លោក Thomas Tuchel កំពុងមាន​ចន្លោះប្រហោង​នៅ​តំបន់​ការពារ​កណ្តាល បន្ទាប់ពី​ការចាកចេញ​របស់ Antonio Rudiger ទៅ Real Madrid និង Andreas Christiansen ទៅ Barcelona​។​ ​​Nathan Ake ត្រូវបាន​គេ​ដឹងថា​មានលទ្ធភាព​ផ្លាស់​មកកាន់ Chelsea មុន​បើទោះជា​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​ជាច្រើន​នៅ Premier League​។ ​​កីឡាករ​ហូ​ឡង់​វ័យ ២៧ឆ្នាំ​រូបនេះ​បានមក​កាន់ Manchester City ពី Bournemouth នៅ​ឆ្នាំ២០២០ ក្នុងតម្លៃ ៤០លាន​ផោន តែ​ចូល​លេង​បាន​ត្រឹម ៤០ប្រកួត​ប៉ុណ្ណោះ​ឱ្យ​ក្រុម​ជើងឯក Premier League មួយ​នេះ​។ ​​Ake ក៏​ធ្លាប់ជា​កីឡាករ​របស់ Chelsea ដែរ​កាលពី​អតីតកាល ​តែ​បាន​ត្រឹម​ចំណាយពេល​ក្រៅ​ក្លិប​ជា​កីឡាករ​ខ្ចី​ជើង មុនពេល​ផ្លាស់​ផ្លូវការ​ទៅកាន់ Bournemouth នៅ​ឆ្នាំ២០១៧​។​​ចំណែកឯ​ប្រធាន​ក្រុម​សេ​ណេ​ហ្កា​ល់ Kalidou Koulibaly វ័យ ៣១ឆ្នាំគឺជា​សមាជិក​របស់​ក្លិប​អ៊ីតាលី Napoli តាំងពី​ឆ្នាំ២០១៤ និង​បានបង្ហាញ​ខ្លួន​សរុប​ជាង ៣០០ប្រកួត​រួចមកហើយ​។​ ​Chelsea បច្ចុប្បន្នកំពុង​បោះជំរុំ​ហ្វឹកហាត់​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​ត្រៀម​ធ្វើការ​ប្រកួត​មិត្តភាព Pre-Season នៅ​ទីនោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United បំបាក់ Liverpool ៤-០ ក្នុងជំនួប​មិត្តភាព​នៅ​ទីក្រុង​បាងកក

2022/07/13 05:43:06 pm        324
​បាល់ទាត់៖ ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United លោក Erik ten Hag រីករាយ​នឹង​ការដឹកនាំ​ប្រកួត​ដំបូង​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ៤-០ លើ​ក្រុម​គូប្រជែង​នៅ Premier League ហង្ស​ក្រហម Liverpool ក្នុងជំនួប​មិត្តភាព​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ​​Jadon Sancho ជា​អ្នកបើក​ការ​នាំមុខ​គ្រាប់​ដំបូង​មុនពេល​ដែល Fred រកបាន​គ្រាប់​ទី​ពីរ និង Anthony Martial គ្រាប់​ទី ៣​។ ​​វគ្គ​ទី២ Liverpool បាន​ដូរ​ចូល​កីឡាករ​សំខាន់​ជាច្រើន​ដូចជា Mohamed Salah និង​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី Darwin Nunez តែ​មិនមាន​អ្វី​ប្រែប្រួល​ឡើយ ពោលគឺ Manchester United បន្ថែម​មួយគ្រា​ប់​ទៀត​ដោយ​កីឡាករ​វ័យក្មេង​អ៊ុយ​រូ​ហ្កា​យ Facundo Pellestri​។ ​​ចប់​ការប្រកួត Manchester United យកឈ្នះ Liverpool ៤-០ នៅ​ចំ​ពោះ​មុខ​អ្នកគាំទ្រ​ជាង ៥ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Rajamangala​។ ​​សូមបញ្ជាក់ថា នេះ​ជា​ជំនួប​មិត្តភាព Pre-Season ដំបូង​សំរាប់​ក្រុម​ទាំង​មុន​បើក​រដូវ​កាល​ថ្មី​ខែក្រោយ ពោលគឺ​ចេញពី​ទីក្រុង​បាងកក Manchester United ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​អូស្ត្រាលី​ជួប​ជាមួយ Melbourne Victory និង​ក្រុម​រួម​លី​គ Crystal Palace នៅ​ទីនោះ​។ ក្រៅពីនោះ Manchester United ក៏មាន​ជំនួប​មិត្តភាព​បី​ប្រកួត​ផ្សេងទៀត​រួមមាន​ជួប​ជាមួយ Aston Villa, Atletico Madrid និង Rayo Vallecano​។​​ចំណែក Liverpool ត្រូវ​ចាក​ចេញពី​ទីក្រុង​បាងកក​ទៅ​ប្រទេស​សឹង្ហ​បុរី​ជួប​ជាមួយ Crystal Palace ហើយ​បន្ត​ជួប​ជាមួយ RB Leipzig នៅ​អាល្លឺម៉ង់ ជួប RB Salzburg នៅ​អូទ្រីស ជួប Manchester City នៅ King Power Stadium របស់ Leicester City នៃ​ការប្រកួត FA Community Shield និង​ជួប​ជាមួយ Strasbourg ថ្ងៃទី៣១ ចុងខែ​នៅ Anfield​។ ​​ក្រុម​ទាំងពីរ​នឹង​បើក​រដូវ​កាល English Premier League ដោយ Manchester United ទទួល Brighton និង Liverpool ទៅផ្ទះ Fulham៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជា​សម្រេច​ផ្លែផ្កា​ធំៗ ៣ ក្នុង​ថ្ងៃ​ទី​២ នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​

2022/07/13 05:16:32 pm        281
​កីឡា​អាស៊ីអាគ្នេយ៍៖ កម្ពុជា​បានសម្រេច​ជោគជ័យ​ធំៗ​ចំនួន ៣ ក្នុង​ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ដែល​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា ក្រោម​ការដឹកនាំ​របស់​កម្ពុជាដែលជា​ប្រធាន​ប្ដូរ​វេន។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មកា​ររៀ​បចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ថ្ងៃទី​២ នៅ​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា គឺជា​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិរ​បស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​មានការ​ប្រជុំ​តាម​គណៈ​កម្មការ​ជំនាញ​នីមួយៗកាលពី​ព្រឹក​ថ្ងៃ​ដដែល​​។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ក្រោយ​ឆ្លងកាត់​ការពិភាក្សា និង​ផ្ដល់​មតិយោបល់​គ្នារវាង​ប្រតិភូ​ជា​សមាជិក​ទាំង ១១ប្រទេសបានសម្រេច​ជោគជ័យ ៣​ចំណុចដែល​គណៈកម្មការ​ប្រតិបត្តិ​នេះ បានសម្រេច និង​គាំទ្រ ទី​១-​ការគាំទ្រ​កម្ពុជាដាក់​កីឡា ៤២​ប្រភេទ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ទី​២-​ការកែសម្រួល​មាត្រា​មួយចំនួននៃ​ធម្មនុញ្ញ​ស៊ី​ហ្គេម ពិសេស​ការលក់​សិទ្ធ​ទូរទស្សន៍ និង​ទី​៣-​ការសម្រេច​ផែនការ​រៀបចំ​ប្រទេស​ម្ចាស់ផ្ទះ​បន្ដវេន ៣​ដងបន្ទាប់ពី​កម្ពុជា។​​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​កម្ពុជា​ដដែលបាន​គូសបញ្ជាក់ថា អ្វីដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២ នឹងត្រូវ​យកមក​ធ្វើការ​សម្រេច​ជា​ឯកច្ឆន្ទ​ចុងក្រោយ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ការអញ្ជើញ​ចូលរួម​ថ្លែង​សន្ទរកថា​បើក​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ផ្ដល់នូវ​គន្លឹះ​បន្ថែម និង​ភាព​ទុកចិត្ត​បន្ថែម​ដល់​ប្រតិភូ និង​បណ្ដា​ប្រទេស​ជា​សមាជិក​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ World Games ​ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​អាមេរិក ៤១-២១

2022/07/13 05:03:01 pm        1057
​ប៉េតង់៖ កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បាន​យកឈ្នះ​មេដាយមាសនៃ​ការប្រកួត​កីឡា​ពិភពលោក​ The World Games 2022 ​នៅ​ទីក្រុង​ Birmingham ​រដ្ឋ​អាល​ឡា​បា​មា សហរដ្ឋអាមេរិក បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ Rebeka HOWE ​ដោយ​លទ្ធផល ៤១-២១​ពិន្ទុលើ​វិញ្ញាសា​វាយយក​ពិន្ទុក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា នៅ​អាមេរិក ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ពេលវេលា​នៅ​កម្ពុជា។​ ​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ កីឡាការិនី​កម្ពុជា អ៊ុក ស្រីមុំ បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣ សម្រាប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ជុំ។ ប៉ុ​ន្ដ​ឈានដល់​វគ្គ​ខ្វែង ឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ពិភពលោកឆ្នាំ​២០២១ រូបនេះធ្វើបាន​យ៉ាង​ល្អដោយបាន​ទម្លាក់​កីឡាការិនី​ដា​ណឺ​ម៉ាក​ Katrine JUNGE ​ក្នុង​លទ្ធផល ៣៧-២៣​ពិន្ទុ ខណៈ​កីឡាការិនី​អាមេរិកបាន​យកឈ្នះ​កីឡាការិនី​ថៃ ដើម្បី​ឡើងមក​ជួប​កីឡាការិនី​កម្ពុជា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង។​ ​ឈានដល់​វគ្គ​ដណ្ដើម​មេដាយមាស​នេះ អ៊ុក ស្រីមុំ ធ្វើបាន​កាន់តែ​ល្អ​បន្ថែមទៀតជាមួយ​ការយក​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ Rebeka HOWE ​ដាច់​រហូតដល់ ៤១-២១​ពិន្ទុដើម្បី​គ្រង​មេដាយ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​នារីនៃ​ព្រឹត្តិការណ៍​ The World Games 2022 ​តែម្ដង។​​នេះ​គឺជា​លើកដំបូង​ហើយដែល​កម្ពុជា​បាន​បញ្ជូន​កីឡាការិនី​ប៉េតង់ ចូលរួម​ការប្រកួត​កីឡា​ពិភពលោកនៅ​អាមេរិក។ ប៉ុន្ដែ​កីឡាការិនី អ៊ុក ស្រីមុំ នៅសល់​ភារកិច្ច​មួយទៀតដោយ​ត្រូវ​ចាប់ដៃ​ជាមួយ​សិស្ស​ប្អូន អ៊ុន ស្រី​យ៉ា ប្រកួត​វិញ្ញាសា​វាយ​គូ​នារី ២​នាក់ទល់ ២​នាក់ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ស្អែក​នេះត្រូវ​នឹង​ពេលវេលា​នៅ​កម្ពុជា៕​អត្ថបទ៖ លី ឈុន​ឡា

ទើបតែ​ប្រកាស​ចូលនិវត្តន៍ Jack Wilshere ទទួលបាន​តំណែង​គ្រូបង្វឹក​ក្រុម U18 Arsenal

2022/07/12 10:10:54 pm        116
​បាល់ទាត់៖ ​អតីត​កីឡាករ​ជំរើសជាតិ​អង់គ្លេស Jack Wilshere ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម ១៨ឆ្នាំ Arsenal ដែលជា​ការងារ​ដំបូង​ក្នុង​អាជីព​ជា​គ្រូបង្វឹក​។ ​បុរស​វ័យ ៣០ឆ្នាំ​រូបនេះ​ទើបតែ​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​កាល​ថ្ងៃទី៨ ខែកក្កដា​។ ​​Jack Wilshere ខ្លួនឯង​ជា​កីឡាក​ដែល​ចេញពី​យុវជន​ថ្នាល​របស់ Arsenal មុនពេល​បាន​ចូល​លេង​ក្រុម​ធំ​តាំងពី​អាយុ ១៦ឆ្នាំ និង​បង្ហាញខ្លួន​សរុប ១៩៧លើកឈ្នះ​ជើងឯក FA Cup ពីរលើក​។ ​ក្រោយ​ចាក​ចេញពី Arsenal, Jack Wilshere បាន​ចូលរួម​ជាមួយ​ក្លិប​មួយចំនួន​ដូចជា West Ham, Bolton, Bournemouth និង​ក្លិប​ដា​ណឺ​ម៉ាក AGF Aarhus​។​ ​តែ​តាំងពី​ចាក​ចេញពី Arsenal នោះ Wilshere លេង​បានតែ ៣៦ប្រកួត​ជាមួយ​ក្លិប​ដែល​បាន​រៀបរាប់​ខាងលើដោយសារ​បញ្ហា​របួស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ផ្លូវការ Nottingham Forest ទិញ​បាន Neco Williams ពី Liverpool តម្លៃ ១៧លាន​ផោន​

2022/07/12 09:43:49 pm        124
​បាល់ទាត់៖ ​ក្លិប​ឡើង​ថ្មី Nottingham Forest បាន​បន្ត​នាំយក​កីឡាករ​ថ្មី​បន្ថែមទៀត ​ដើម្បី​ពង្រឹង​ក្រុមក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​ក្របខណ្ឌ​កំពូល English Premier League ក្រោយ​ខកខាន​តាំងពី​ឆ្នាំ១៩៩៩​។ ​​Neco Williams ជា​កីឡាករ​ចុងក្រោយ​ម្នាក់ទៀត​ដែល​មកកាន់ Nottingham Forest ក្នុង​ផ្ទេរ​ពី​ហង្ស​ក្រហម Liverpool តម្លៃ ១៧លាន​ផោន​។ ​ខ្សែការពារ​ស្លាប​ស្តាំ​វ័យ ២១ឆ្នាំ​សញ្ជាតិ​វែ​ល​រូបនេះធ្លាប់​ចំណាយពេល​ជា​កីឡាករ​ខ្ចី​ជើង​នៅ Fulham និង​បាន​ជួយ​ក្រុម Fulham ឈ្នះ​ជើងឯក League Championship ឡើងមក​កាន់​ក្របខណ្ឌ​កំពូល​ផងដែរ​។ ​Neco Williams គឺជា​កីឡា​ករទី៦ ដែល​មកកាន់ Nottingham Forest បន្ទាប់ពី​អ្នកចាំទី Manchester United, Dean Henderson ក្នុង​លក្ខខណ្ឌ​ខ្ចី, ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi តម្លៃ ១៧លាន​ផោន​ផ្លាស់​ពី Union Berlin, ខ្សែការពារ​កណ្តាល Giulian Biancone ពី Troyes តម្លៃ ៥លាន​ផោន, ខ្សែការពារ​កណ្តាល Moussa Niakhate ពី Mainz តម្លៃ ៨.៥លាន​ផោន និង Omar Richards ពី Bayern Munich តម្លៃ ១០លាន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gareth Bale ដាក់​គោលដៅ​លេង Euro 2024 និង World Cup 2026

2022/07/12 09:26:57 pm        141
​បាល់ទាត់៖ ​ប្រធាន​ក្រុមបាល់ទាត់​ជំរើសជាតិ​វែ​ល Gareth Bale បានដាក់​គោលដៅ​របស់ខ្លួន​ក្នុងការ​បង្ហាញខ្លួន​នៅ​បាល់ទាត់អឺរ៉ុប​ឆ្នាំ២០២៤ និង​ឈានដល់​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២៦ ថែមទៀត​។ ​​ការលើកឡើង​បែបនេះគឺ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ក្នុងការ​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងការ​ផ្លាស់​មកកាន់​ក្លិប បាល់ទាត់​អាមេរិក Los Angeles FC​។ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី​អាមេរិក បន្ទាប់ពី​ផុត​កិច្ចសន្យា​ជាមួយ Real Madrid និង​បាន​ចុះហត្ថលេខា​លេង​ឱ្យ LAFC ដល់​ឆ្នាំ២០២៤​។ ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន Bale បាន​ច្រោ​ល​នូវ​ការ​លើកឡើងថា គេ​មកកាន់ LAFC គឺ​ដើម្បី​មានឱកាស​លេង​នៅ World Cup ជាមួយ​វែ​ល​ចុង​ឆ្នាំនេះ តែ​ការពិត​គឺ​លើសពីនេះគឺ​គេ​មាន​គំរោង​នៅ​ទឹក​អាមេរិក​នេះ​ ច្រើន​ឆ្នាំ​បន្ថែមទៀត​តាម​ដែល​អាចធ្វើ​ទៅបាន​។ Bale បានបង្ហាញ​ខ្លួន​ជា​សារ​ធា​រណ​នៅ​ចំពោះមុខ​អ្នកគាំទ្រ ​បន្ទាប់ពី​ការប្រកួត​ដែល LAFC យកឈ្នះ​ក្រុម​រួម​ទីក្រុង LA Galaxy ៣-២ នៅ​ក្របខណ្ឌ Major League Soccer៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Wayne Rooney ឈានដល់​កិច្ចព្រមព្រៀង​ដឹកនាំ​ក្លិប​អាមេរិក DC United

2022/07/12 07:12:40 pm        168
​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស Wayne Rooney បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​តំណែង​ជា​គ្រូបង្វឹក​នៃ​ក្លិប​បាល់ទាត់​អាមេរិក DC United នៅ​ក្របខណ្ឌ Major League Soccer​។ ​​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ជំរើសជាតិ​អង់គ្លេស Wayne Rooney បាន​លាលែង​ពី​តំណែង​ដឹកនាំ​ក្លិប Derby County កាលពី​ខែ​មុន បន្ទាប់ពី​ឆ្លងកាត់​ពេលវេលា​លំបាក​ជាច្រើន​ជាមួយ Derby​។​ ​ការដឹកនាំ Derby County គឺជា​អាជីព​ដំបូង​នៃ​ការដឹកនាំ​ក្រុម​សំរាប់ Wayne Rooney តែ​ជា​អកុសល Derby County មាន​វិបត្តិ​ហិរញ្ញវត្ថុ និង​ប្រកាស​ក្ស័យធន​រហូត​ធ្លាក់​ទៅកាន់​ក្របខណ្ឌ​ទី៣ League One អង់គ្លេស​។ ​រំលឹកថា Wayne Rooney ក៏​ធ្លាប់​ចំណាយពេល ១៨ខែ​ដែរ​ជា​កីឡាករ​នៅ DC United នេះ​មុនពេល​ផ្លាស់​ទៅ Derby County ជាមួយនឹង​តំណែង​ជា​កីឡាករ​ផង និង​គ្រូបង្វឹក​ផង​កាលពី​ខែមករា​ ឆ្នាំ២០២០៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សហព័ន្ធ​កីឡា​បាញ់កាំភ្លើងទទួលបាន​ដៃគូ​សាងសង់​ទីលានត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/07/12 06:36:16 pm        172
បាញ់កាំភ្លើង​៖ ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជាបានទទួល​ការគាំទ្រ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីលាន​បាញ់កាំភ្លើង​ស្ដង់ដារ​អន្ដរជាតិ ក្នុង​គោលបំណង​បម្រើ​ដល់​ការអភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង ក៏ដូចជា​បម្រើ​ឲ្យ​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ បន្ទាប់ពី​ឯកឧត្តម​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នាជាមួយ​លោក​ KEVIN HSU ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lixin Group ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ឯកឧត្តម មៀ​ច សុផាន់​ណា បាន​ឲ្យ​ដឹងថា ដើម្បី​ធានាបាន​ដល់​ការអភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​ប្រកបដោយ​គុណភាព និង​ស្តង់ដា ទើប​សហព័ន្ធ​ស្វែងរក​ដៃគូដើម្បី​សាងសង់​ទីលាន។ឯកឧត្តម​ថា ការសាងសង់​ទីលាន​នេះគឺជា​រឿង​សំខាន់ និង​ចាំបាច់​បំផុត ដើម្បី​អភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ដើរ​ទាន់​បណ្តា​ប្រទេស​ផ្សេងៗ។​ ​ជាពិសេស​ទៀត​នោះ ទីលាន​បាញ់កាំភ្លើង​នេះក៏​នឹង​ក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ ​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​ដែល​កំពុង​ត្រៀមខ្លួន​យ៉ាងសកម្ម ដើម្បី​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ដំបូង​សម្រាប់​កម្ពុជា​ផងដែរ៕​​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM