ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

Erik ten Hag បញ្ជាក់ថា Ronaldo ស្ថិតក្នុង​គម្រោង​របស់​ក្លិប និង​មិនមែន​សម្រាប់​លក់

2022/07/12 06:20:47 pm        257
​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Erik ten Hag បានបញ្ជាក់​ច្បាស់​ថា Cristiano Ronaldo នៅ​ស្ថិតក្នុង​គំរោង​របស់​ក្រុម​សំរាប់​រដូវ​កាល​ថ្មី និង​មិនមែន​សម្រាក់​លក់​នោះឡើយ​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះមិន​បានរួម​ដំណើរ​ជាមួយ​ក្រុម Manchester United ឡើយ​ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​ត្រូវបាន​គេ​ដឹងថា​ចង់​ចាក​ចេញពី​ក្លិប​។ ​​លោក Erik ten Hag បាន​និយាយ​ក្នុង​សន្និសីត​សារព័ត៌​មាននៅ​ប្រទេស​ថៃ​ថា អវត្តមាន​របស់ Ronaldo នៅពេលនេះ​គឺ​ដោយសារ​បញ្ហា​ផ្ទាល់ខ្លួន ហើយ​គ្មានអ្វី​លើស​នេះ​ទេ Ronaldo ស្ថិតក្នុង​គំរោង​សម្រាប់​រដូវ​កាល​នេះ​។ ​​Ronaldo មិន​បាន​មក​ទីក្រុង​បាងកក​ពិតមែន តែ​គេ​ឃើញ​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះហ្វឹកហាត់​នៅ​ទឹកដី​ព័រទុយហ្កាល់ និង​ត្រូវបាន​គេ​ដឹងថា​ តោ​ខៀវ Chelsea កំពុង​ទាក់ទង​។ ​​សូមបញ្ជាក់ថា កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា ១ឆ្នាំ​ទៀត​នៅ Old Trafford តែ Manchester United បញ្ចប់​រដូវ​កាល​បាន​ត្រឹម​លេង​នៅ​ក្របខណ្ឌ UEFA Europa League ដែល​ធ្វើ​ឱ្យគេ​គិតថា Ronaldo មានបំណង​ចាកចេញ​ ដើម្បី​ស្វែងរក​ក្លិប​ដែល​អាច​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ UEFA Champions League៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រមុខ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ថា ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ​មានការ​រីកចម្រើន​ខ្លាំង​

2022/07/12 05:53:38 pm        167
​​សូ​ហ្វ​តិ​ន្នី​ស៖ ឯកឧត្តម​បណ្ឌិត ជា ប៊ុនហេង ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​កម្រិត​គុណភាព​របស់​កីឡាករ​-​កីឡាការិនីដែល​ចូលរួម​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើ​រើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៩ ឆ្នាំ​២០២២ មានការ​រីកចម្រើន​ខ្លាំងជាង​ព្រឹត្តិការណ៍​ឆ្នាំកន្លងមក​។​ ​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ បាន​ដំណើរការ​ដោយ​រលូន និង​បញ្ចប់​ដោយ​ជោគជ័យកាលពី​ល្ងាច​ថ្ងៃទី​១១ ខែកក្កដានៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ឆ្លៀតឱកាស​នោះដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​សម្រួច​សមត្ថភាព​ត្រៀម​កីឡាករ​-​កីឡាការិនី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ឯកឧត្តម​បាន​ប្ដេជ្ញា​ខិតខំ​រៀបចំ​ការប្រកួត​សំខាន់ៗ​មួយចំនួនទៀតក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ ដើម្បី​ដុស​ខាត់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឲ្យ​កាន់តែខ្លាំង ព្រមទាំង​មន្ដ្រី​បច្ចេកទេស ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ។​​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះបាន​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ដោយមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៧៤​នាក់ដោយ​ធ្វើការ​ប្រកួត​លើ ៩វិញ្ញាសា៕​អត្ថបទ៖ លី ឈុន​ឡា

ប្រតិភូ​កីឡា​អាស៊ាន​កោតស្ញប់ស្ញែង​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​កម្ពុជា ពិសេស​ស្ដាត​មរតក​តេ​ជោ​

2022/07/12 05:25:02 pm        687
​អាស៊ានប៉ារ៉ាហ្គេម៖ ប្រតិភូ​កីឡានៃ​បណ្ដា​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាបាន​សម្ដែង​ការភ្ញាក់ផ្អើល និង​កោតស្ញប់ស្ញែងចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​របស់​កម្ពុជា ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដែលមាន​ភាពទំនើប​អស្ចារ្យ សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន បន្ទាប់ពី​ធ្វើដំណើរ​ទស្សនកិច្ចជាមួយ​ប្រតិភូ​បណ្ដា​ប្រទេស​សមាជិក​ផ្សេងៗ​ទៀតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាកាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២។​ ​លោក​ Minn Thein Zan ​រដ្ឋមន្ត្រីក្រសួង​កីឡា និង​កិច្ចការ​យុវជន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​មី​យ៉ាន់​ម៉ាបានបង្ហាញ​ការភ្ញាក់ផ្អើល បន្ទាប់ពី​បានឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​កម្ពុជា ក៏ដូចជា​សំណង់​អាគារ​ដ៏​រីកចម្រើន​នៅ​ក្រុងភ្នំពេញ។ លោក​បាន​កោតសរសើរ​កម្ពុជាដែលមាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​លោក​សង្ឃឹមថា កម្ពុជា​ទទួលបាន​ជោគជ័យ និង​ភាព​អស្ចារ្យ សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ។​​​ដោយឡែក​លោក​ Valeriano L.Floro II ​សមាជិក​ប្រតិបត្តិ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហ្វីលីពីនក៏បាន​ថ្លែង​ស្រដៀង​គ្នា​ដែលថា អ្វីៗ​គ្រប់យ៉ាង​មើលទៅ​សុទ្ធ​តែមាន​កម្រិត​ខ្ពស់ ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលមាន​ភាពទំនើប​អស្ចារ្យដូច​នៅ​បណ្ដា​ប្រទេស​ជឿនលឿន ហើយ​លោក​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង សម្រាប់​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ របស់​កម្ពុជា។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាលើក​ទី​១ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​កម្ពុជា​នេះនឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់ដើម្បី​អនុម័ត​លើ​ការងារ​សំខាន់ៗ​មួយចំនួន ដូចជា​ការកំណត់​ប្រភេទ​កីឡា ការលក់​សិទ្ធិ​ទូរទស្សន៍ និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រតិភូ​កីឡា​អាស៊ាន​

2022/07/12 05:06:30 pm        369
​​អាស៊ានប៉ា​រ៉ាហ្គេម៖ កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាលើក​ទី​១ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ ដែល​គ្រោង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ជជែក និង​សម្រេច​លើ​ការងារ​សំខាន់ៗ​មួយចំនួន ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​ដែលជា​សេនាធិការ​របស់រាជរ​ដ្ឋា​ភិ​បាលដែលមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ជា​ប្រធាន បាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង ១០​ប្រទេស​តែម្ដង។​ ​ជាក់ស្ដែង​ថ្ងៃ​ដំបូងនៃ​ការបើក​ដំណើរការ​កិច្ចប្រជុំដែល​ថ្លែង​សន្ទរកថាបើក​ដោយ​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​របស់​កម្ពុជានៅ​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ CAMSOC ​ក៏បាន​រៀប​ច​អាហារ​សាមគ្គី​ជូន​ប្រតិភូ និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ទាំងអស់ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង​ភាពកក់ក្ដៅ​បំផុត​ផងដែរ។​​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOS ​បាន​គូសបញ្ជាក់ថា ការធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ ក្រៅពី​ផ្ដោត​សំខាន់​លើ​ការស្វែងរក​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​សមាជិក ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ រឿង​សំខាន់​ដែល​កម្ពុជាត្រូវធ្វើ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​ថ្នាក់ដឹកនាំ​នោះ គឺ​ការទទួល​បដិសណ្ឋារកិច្ច​ប្រកប​ដោយ​ភាពកក់ក្ដៅជូន​ដល់​ប្រតិភូ​ទាំងអស់។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​រយៈពេល ៣​ថ្ងៃនេះនឹង​ពិភាក្សា​លើ​ការងារ​សំខាន់ៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ក៏ដូចជា​ការ​ការអនុម័ត​ប្រភេទ​កីឡា ការអនុម័ត​លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ (​ទូរទស្សន៍​) និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​ប៉ា​រ៉ា​លើកដំបូង​ទទួល​បាន​ជោគជ័យ​ជាង​ការ​គ្រោង​ទុក​

2022/07/12 04:54:10 pm        260
​អាស៊ានប៉ារ៉ា​ហ្គេម៖ កិច្ចប្រជុំ​ថ្ងៃ​ដំបូងដែល​ផ្ដោត​សំខាន់​លើ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា ដើម្បី​ជជែក​អំពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជាបានសម្រេច​ជោគជ័យ​ជាង​ការគ្រោងទុក បន្ទាប់ពី​ប្រតិភូ​បណ្ដា​ប្រទេស​ចូលរួមបាន​ការគាំទ្រ និង​សន្យា​ជួយ​កម្ពុជា​ទៀតផង។​ ​នេះ​បើតាម​ន​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​និង​ជា​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្របពេល​កម្ពុជាកំពុង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ថ្ងៃ​ដំបូងផ្ដោតលើ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាលើក​ទី​១ នៅ​កម្ពុជា ដែល​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ ២ ទី​១-​កិច្ចសហប្រតិបត្តិការរវាង​ម្ចាស់ផ្ទះជាមួយ​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ និង​ទី​២-​ការវាយតម្លៃ​ពី​ការរៀបចំ​របស់​ម្ចាស់ផ្ទះ ដែល​ជាការ​ផ្ដល់នូវ​គុណ​តម្លៃបន្ថែម​ដល់​ម្ចាស់ផ្ទះ​កម្ពុជា។ ហើយ​ជា​លទ្ធផលគឺ​បានសម្រេច​ផ្លៃ​ផ្កា​យ៉ាង​ល្អប្រសើរ ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រតិភូ​ចូលរួម ទោះបី​មាន​សំណូមពរ​បន្ដិចបន្ដួច​ក៏ដោយ។​​​បើតាម​ការ​បង្ហើប​រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា អាច​នឹងមាន​កិច្ចប្រជុំ​តិចតួច​ទៀត ដើម្បី​សម្រេច​លើ​លក្ខខណ្ឌ​បច្ចេកទេស ក្នុងការ​ធានាបាន​នូវ​ភាព​រួចរាល់​របស់​ម្ចាស់ផ្ទះ សម្រាប់​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​តែម្ដង។​ ​ដោយឡែក​នៅ​ថ្ងៃទី​១២-១៣ ខែកក្កដា​នេះ កិច្ចប្រជុំ​នឹង​ផ្ដោត​សំខាន់​លើ​ដំណើរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​វិញ​ម្ដង ដែលមាន​ប្រតិភូ​ជាង ១០០​នាក់មកពី ១១​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំ​នេះនឹង​យកចិត្តទុកដាក់​លើ​ការអនុម័ត​ប្រភេទ​កីឡា ការអនុម័ត​លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ (​ទូរទស្សន៍​) និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ជាដើម ព្រមទាំង​ការពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​សំខាន់ៗ​មួយចំនួន​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​លុច​សាំ​បួរ Bob Jungels ឈ្នះ​ដំណាក់កាល​ទី៩ ប្រណាំង​កង់ Tour de France តែ Pogacar បន្ត​នាំមុខ​រួម​

2022/07/11 10:11:36 pm        313
​ប្រណាំង​កង់៖ ​កីឡាករ​លុច​សាំ​បួរ Bob Jungels បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៩ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Tour de France តែ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar នៅតែ​បន្ត​នាំមុខ​រួម​ដដែល​។ ​​ដំណាក់កាល​ទី៩ ដែលមាន​ចម្ងាយ​ផ្លូវ ១៩៣គីឡូម៉ែត្រ​ជា​ដំណាក់កាល​ប្រណាំង​ឆ្លងកាត់​តំបន់​ភ្នំ កីឡាករ​របស់​ក្រុម​ប្រណាំង AG2R Citroen, Bob Jungels បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ៤ម៉ោង ៤៦នាទី ៣៦វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Jonathan Castroviejo យឺត​ជាង ២២វិនាទី និង​លេខ៣ Carlos Verona របស់​ក្រុម Movistar យឺត​ជាង ២៦វិនាទី​។ ​​យ៉ាងណាក្តី អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស្លូ​វេ​នី Tadej Pogacar នៅតែ​បន្ត​នាំមុខ​រួម​ដោយមាន​វេលា​ចំណេញ ៣៩វិនាទី​ពីលើ​អ្នក​លេខ២ កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard និង​លេខ៣ កីឡាករ​អង់គ្លេស Geraint Thomas យឺត​ជាង ១នាទី ១៧វិនាទី​។ ​ថ្ងៃ​ចន្ទ​នេះ​មិនមាន​ការប្រកួត​ទេ លុះ​ថ្ងៃ​អង្គារ​ស្អែក​ការប្រកួត​ដំណាក់កាល​ទី១០ មាន​ចម្ងាយ​ផ្លូវ ១៤៨.៥គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Charles Leclerc វ៉ា Max Verstappen ៣​ដង​មុន​ឈ្នះ​ការប្រកួត F1 នៅ​ប្រទេស​អូទ្រីស

2022/07/11 09:31:56 pm        106
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 ម៉ូ​ណា​កូ Charles Leclerc បាន​ប្រជែង​ឈ្នះ​ការប្រកួត F1 នៅ​ទឹកដី​អូទ្រីស ​ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ជើងឯក​ពិភពលោក​រដូវ​កាល​នេះ​។ ​​មុន​មក​ដល់ទី​ព្រ័ត្រ កីឡាករ​របស់​ក្រុម Ferrari រូបនេះ​បាន​វ៉ា​ជែង​កីឡាករ​របស់​ក្រុម Red Bull, Max Versteppen ដល់​ទៅ​ ៣លើក​ដើម្បី​មកដល់​ទី​ព្រ័ត្រ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ភាគច្រើន​របស់ Verstappen​។ ​​មិត្ត​រួម​ក្រុម Ferrari, Carlos Sainz គួរតែ​អាច​បញ្ចប់​ការប្រកួត​លេខ២ តែ​បញ្ហា​គ្រឿង​ម៉ាស៊ីន​ធ្វើ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​មិនអាច​បន្តដំណើរ​បាន ខណៈ​នៅសល់ ១៤ជុំ​ទៀត​ចប់​។ ​​លេខ៣ ក្នុងការ​ប្រកួត​បាន​ទៅ​ជើងឯក​ពិភពលោក ៧សម័យ Lewis Hamilton តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ក្រុម Mercedes, George Russell លេខ៤ និង​កីឡាករ​បារាំង Esteban Ocon របស់​ក្រុម Alpine​។ ​​ជ័យជំនះ​របស់ Charles Leclerc បាន​កាត់បន្ថយ​ការនាំ​មុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​របស់ Max Verstappen ដែល​បាន​លេខ២ នៅ​អូទ្រីស​នេះ​មក​ត្រឹម ៣៨ពិន្ទុ និង​លេខ៣ Sergio Perez មាន ១៥១ពិន្ទុ​តាម​ពីក្រោយ Leclerc ១៩ពិន្ទុ​។ ​ជុំ​បន្ត​បន្ទាប់ពី​ប្រទេស​អូទ្រីស​នេះ F1 នឹង​បន្តដំណើរ​ទៅ​ទឹកដី​បារាំង​នៅ​ថ្ងៃទី២៤ ខែកក្កដា​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សង្ខេប​ព័ត៌មាន​ដោះដូរ​កីឡាករ​ចុងក្រោយ​នៅ​អឺរ៉ុប​

2022/07/11 07:32:48 pm        135
​បាល់ទាត់​៖ ក្លិប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​បាន​បន្តការងារ​យ៉ាង​មមាញឹក ក្នុងការ​ទិញដូរ​កីឡាករ​ត្រៀម​សំរាប់​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយនេះ​។ ​នៅ​ក្របខណ្ឌ​អង់គ្លេស Premier League ក្រុម​ឡើង​ថ្មី Nottingham Forest បាន​បន្ត​នាំចូល​កីឡាករ​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង ​ក្រោយពី​អវត្តមាន​ពី​ក្របខណ្ឌ​កំពូល​តាំងពី​ឆ្នាំ១៩៩៩​។ ​ថ្មីៗ​នេះ Nottingham Forest បាន​នាំយក​ខ្សែការពារ​ស្លាប Omar Richards ពី Bayern Munich តម្លៃ ១០​លាន​ផោន​ជាមួយ​នឹង​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​។ ​Richard ជា​កីឡា​ករទី​៥ ដែល​មកកាន់ Nottingham Forest បន្ទាប់ពី​អ្នកចាំទី Dean Henderson ខ្ចី​ជើង​ពី Manchester United, ខ្សែការពារ​កណ្តាល Moussa Niakhate ពី Mainz តម្លៃ ៨.៥លាន​ផោន, ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi ពី Union Berlin តម្លៃ ១៧លាន​ផោន, ខ្សែការពារ​កណ្តាល Giulian Biancone ពី Troyes តម្លៃ ៥លាន​ផោន ហើយក៏​ឈានដល់​កិច្ចព្រមព្រៀង​នាំយក​ខ្សែការពារ​វែ​ល Neco Williams ពី Liverpool តម្លៃ ១៧លាន​ផោន​ទៀត​។ ​​ងាក​មក​ក្រុម​រួម​លី​គ Brentford ថ្មីៗ​នេះ​បាន​នាំយក​ខ្សែការពារ​ស្កុ​ត​ឡេ​ន Aaron Hickey ពី​ក្លិប​អ៊ីតាលី Bologna តម្លៃ ១៧លាន​ផោន​។ ​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំបន្ទាប់ពី​ធ្លាប់​បង្ហាញខ្លួន ៣៦លើក​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A ក្រោយ​ផ្លាស់​ពី​ក្លិប​ស្កុ​ត​ឡេ​ន Heart of Midlothian កាលពី​ឆ្នាំ២០២០​។ ​​ងាក​មក Spurs វិញថ្មីៗ​នេះ​ទើបតែ​បាន​នាំយក​ខ្សែការពារ​កណ្តាល​របស់ Barcelona, Clement Lenglet ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាលបូក​រួមទាំង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ផងដែរ​។ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​មិនសូវមាន​តំណែង ១១ ដំបូង​ឡើយ​នៅ Barcelona តាំងពី​ការមកដល់​របស់​អ្នកចាត់ការ Xavi Hernandez​។ ​​Clement Lenglet ត្រូវបាន Barcelona នាំយក​ពី Sevilla កាលពី​ឆ្នាំ២០១៨ ក្នុងតម្លៃ ៣៥.៩លាន​ផោន​។ ​​Clement Lenglet បាន​ក្លាយជា​កីឡា​ករទី៥ ដែល​មកដល់ Spurs បន្ទាប់ពី Ivan Perisic, Fraser Forster, Yves Bissouma និង Richarlison​។ ​​ជាមួយគ្នា​នោះដែរ Spurs ក៏បាន​បញ្ចេញ​ខ្សែបម្រើ​ស្លាប​ម្នាក់​ដែរ​គឺ​កីឡាករ​ហូ​ឡង់ Steven Bergwijn ទៅកាន់ Ajax Amsterdam ក្នុងតម្លៃ ២៦លាន​ផោន។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​ជំរើសជាតិ​ហូ​ឡង់​រូបនេះ​ធ្លាប់ជា​កីឡាករ​របស់ Ajax ក្នុង​កម្រិត​យុវជន តែ​ត្រូវបាន Spurs នាំយក​ពី PSV កាលពី​ខែមករា ​ឆ្នាំ២០២០ បង្ហាញខ្លួន​សរុប ៨១លើក​រកបាន ៨គ្រាប់​៕អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic វាយបក​ពីក្រោយ​យកឈ្នះ Nick Kyrgios លើក​ពាន Wimbledon បួន​ឆ្នាំ​ជាប់​គ្នា​

2022/07/11 06:43:37 pm        117
​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​រើ​បម្រាស់​ពី​បរាជ័យ​សិត​ដំបូង​វាយបក​យកឈ្នះ​កីឡាករ​អូស្ត្រាលី Nick Kyrgios ដើម្បី​លើក​ពាន Grand Slam, Wimbledon បួន​ឆ្នាំ​ជាប់​គ្នា​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះត្រូវបាន​កីឡាករ​កំពូល​របស់​អូស្ត្រាលី Nick Kyrgios ធ្វើឱ្យមាន​បញ្ហា​ខ្លាំង​តាមរយៈ​ការចេញ​សេវា​យ៉ាង​អស្ចារ្យ និង​បាន​យកឈ្នះ​សិត​ដំបូង ៦-៤​។ ​​តែ Novak Djokovic ដែលជា​ជើងឯក​នៅ Wimbledon នេះ​បី​ឆ្នាំ​ជាប់​គ្នា​មកហើយ​នោះបាន​យក​បទពិសោធន៍ និង​សមត្ថភាព​កំពូល​របស់ខ្លួនកែប្រែ​ស្ថាន​ការណ៍ និង​សិក្សា​ច្បាស់​ពី​ភាពខ្លាំង​របស់​គូប្រកួត និង​បាន​យកឈ្នះ​បី​សិត​ផ្ទួនៗ​វិញ ៦-៣, ៦-៤ និង ៧-៦(៧-៣)​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Novak Djokovic នៅពេលនេះ​មានពាន Grand Slam សរុប ២១លើកដេញ​ពីក្រោយ Rafael Nadal តែមួយ​លើក​ប៉ុណ្ណោះ​។ ​​សូមបញ្ជាក់ថា នេះ​ជា​ពាន Grand Slam ដំបូង​សំរាប់ Djokovic ក្នុង​ឆ្នាំ២០២២ នេះបន្ទាប់ពី​មិនអាច​ចូលរួម​ការប្រកួត Grand Slan, Australian Open បាន​ដោយសារ​បញ្ហា​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ចាញ់ Rafael Nadal នៅ​វគ្គ ៨នាក់​ចុងក្រោយ French Open៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Elena Rybakina ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ទី១ ដែល​ឈ្នះ​ជើងឯក Grand Slam

2022/07/11 05:59:17 pm        164
​​វាយ​កូន​បាល់៖ កីឡាការិនី​វាយ​កូន​បាល់ Elena Rybakina បាន​ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ដំបូងបង្អស់​ដែល​ឈ្នះ​ជើងឯក Grand Slam ក្រោយ​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur គ្រង​ជើងឯក Wimbledon​។ ​​កីឡាការិនី​វ័យ ២៣ឆ្នាំ Elena Rybakina ត្រូវបាន​កីឡាការិនី Ons Jabeur នាំមុខ​មួយ​សិត​មុន ៣-៦ មុន​ពេលដែល​វាយបក​យកឈ្នះ​វិញ ២សិត​ផ្ទួនៗ ៦-២ និង ៦-២ និង​បាន​ក្លាយជា​កីឡាការិនី​វ័យក្មេង​ជាងគេ​ដែរ​រាប់​ពី​ឆ្នាំ២០១១ ដែល​ឈ្នះ​ជើងឯក Wimbledon​។​ ​​Rybakina មាន​ដើមកំណើត​នៅ​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី តែ​ប្រកួត​តំណាង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​តាំងពី​ឆ្នាំ២០១៨ ស្របពេល Wimbledon ឆ្នាំនេះ​ហាមឃាត់​មិនឱ្យ​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ការប្រកួត​ដោយសារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​​កីឡាការិនី​លំដាប់​លេខ ២៣ ពិភពលោក Elena Rybakina មុន​មកដល់ Wimbledon នេះបាន​យកឈ្នះ​ជើងឯក WTA ពីរ​កម្មវិធី និង​ធ្លាប់មាន​ចំណាត់ថ្នាក់​ពិភពលោក​ល្អ​បំផុត​លេខ ១២ កាលពី​ខែមករា​។​ ​​ចំណែកឯ​អ្នក​បរាជ័យកីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ក៏បាន​ក្លាយជា​កីឡាការិនី​អារ៉ាប់​ដំបូង​គេ​ដែរ​ ដែល​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM