ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

គ្រូ និង​សិស្សសាលា​ទួល​ស្វាយព្រៃយល់ដឹង​ច្រើន​ពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2022/07/08 05:35:46 pm        114
​ស៊ី​ហ្គេម៖ គ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ទួល​ស្វាយព្រៃ បាន​សម្ដែង​ការសប្បាយ​ចិត្ត និង​យល់ដឹង​ច្រើន​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ព្រមទាំង​បាន​ប្ដេជ្ញាចិត្ត​ចូលរួម​ផ្សព្វផ្សាយ និង​គាំទ្រ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ​ទៀតផង។ ​​នេះ​បើតាម​ការបញ្ជាក់​របស់​លោក កើត ស្រួច នាយករង​វិទ្យាល័យ​ទួល​ស្វាយព្រៃរួមទាំង​សិស្សានុសិស្ស​មួយចំនួន បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ចុះ​រៀបចំ​កម្មវិធី​បញ្ជ្រាប​ការអប់រំ​អំពី​គុណ​តម្លៃ​អូឡាំពិក និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ។​ ​នាយករង​ដដែលបានបង្ហាញ​នូវ​ក្តី​រីករាយ ​ចំពោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាដែល​បានរៀបចំ​កម្មវិធី​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​ពី​គុណ​តម្លៃ​នៃ​កីឡា​ទៅកាន់​សិស្សានុសិស្ស​របស់ខ្លួន ដើម្បី​ចូលរួម​គាំទ្រ​ជាមួយគ្នា​ឆ្ពោះទៅ​រៀបចំ ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល​ ៦៤​ឆ្នាំ​។​​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះបាន​អះអាងថា ក្រុមការងារ​ NOCC ​នឹង​បន្ត​ពង្រីក​ការផ្សព្វផ្សាយ​យុទ្ធនា​ការសំខាន់ៗ​ទាំងនេះ​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ប្រមូល​ការចូលរួម​គាំទ្រ​បន្ថែម​ពី​ប្រជាពលរដ្ឋ និង​យុវជន​ឱ្យបាន​ទូលំ​ទូ​លាយ​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នេះ ដែលជា​ព្រឹត្តិការណ៍​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប៕​អត្ថបទ៖ លី ឈុន​ឡា

កម្ពុជា​សល់ ៣០០​ថ្ងៃ​គត់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម២០២៣

2022/07/08 05:17:42 pm        468
​​ស៊ី​ហ្គេម​៖ គិត​ត្រឹម​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ នេះ កម្ពុជា​នៅសល់ ៣០០​ថ្ងៃ​គត់​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣។​​ក្នុងថ្ងៃនេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដែលមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ប្រជាពលរដ្ឋ ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយធ្វើការ​បំផ្ទុះ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ពញ្ញាក់​អារម្មណ៍ ក្នុងការ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ទាំងអស់គ្នា។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​ CAMSOC ​បានចាត់ទុក​ព្រឹត្តិការណ៍ ៣០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះគឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បី​ពញ្ញាក់​អារម្មណ៍​ប្រជាពលរដ្ឋ កីឡាករ​-​កីឡាការិនី មន្ដ្រី​កីឡា ក្រសួង​-​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធក្នុងការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​កីឡា​ជិត ១​ម៉ឺន​នាក់ដែល​នឹង​មក​ប្រកួត និង​អបអរ​កម្ពុជានា​ឆ្នាំ​២០២៣។​​​សូមបញ្ជាក់ថា បើ​ធៀប​ពីថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ គឺ​នៅសល់​រយៈពេល ៣០០​ថ្ងៃ​គត់ដែល​កម្ពុជា​ត្រូវ​ត្រៀមលក្ខណៈ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពី​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ។ តាម​គម្រោង​ក្នុង​រយៈពេល ៣០០​ថ្ងៃនេះ កម្ពុជា ពិសេស​ CAMSOC ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល មាន​ភារកិច្ច​សំខាន់ៗ​ជាច្រើនត្រូវធ្វើ ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​ហូ​ឡង់ Wout van aert ឈ្នះ​ដំណាក់កាល​ទី៤ ប្រណាំង​កង់ Tour de France ពន្លាត​ការនាំ​មុខ​រួម​

2022/07/06 10:19:45 pm        134
​ប្រណាំងកង់៖ ​កីឡាករ​ប្រណាំង​កង់​ហូ​ឡង់ Wout van Aert បាន​ប្រជែង​ឈ្នះ​ការ​ដំណាក់កាល​ទី៤ នៃ​ការប្រកួតប្រណាំង​កង់​លំដាប់ Grand Tour, Tour de France ដើម្បី​ពន្លាត​ការ​នាំមុខ​ក្នុង​តារាង​ជើងឯក​។ ​​ដំណាក់កាល​ទី៤ ដែលមាន​ចម្ងាយ​ផ្លូវ ១៧១.៥គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម Jumbo Visma រូបនេះ​បាន​ប្រជែង​យ៉ាង​ស្វិតស្វាញ​នៅ​ចំណុច ១០គីឡូម៉ែត្រ​ចុងក្រោយ​ដើម្បី​មកដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៤ម៉ោង ១នាទី ៦វិនាទី​។ ​លេខ២ ក្នុងដំណាក់កាល​បាន​ទៅ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Jasper Philipsen យឺត​ជាង ៨វិនាទី និង​លេខ៣ កីឡាករ​បារាំង Christophe Laporte​។​​ក្រោយ ៤ដំណាក់កាល​នេះ Wout van Aert បាន​ពន្លាត​ការ​នាំមុខ​របស់ខ្លួន​ក្នុង​តារាង​វេលា​រួម​ពីលើ​អ្នក​លេខ២ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Yves Lampaert ដល់ ២៥វិនាទី និង​អ្នក​លេខ៣ អ្នកការពារ​តំណែង​ជើងឯក​សញ្ជាតិ​ស្លូ​វេ​នី Tadej Pogacar យឺត​ជាង ៣២វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី៥ ថ្ងៃ​ពុធ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៥៧គីឡូម៉ែត្រ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Manchester United ទិញ​បាន​ខ្សែការពារ Tyrell Malacia ផ្លូវការ​ពី Feyenoord តម្លៃ ១៥លាន​អឺរ៉ូ​

2022/07/06 09:45:06 pm        109
​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ហូ​ឡង់ Tyrell Malacia ក្នុងតម្លៃ ១៥លាន​អឺរ៉ូ​ផ្ទេរ​ពី Feyenoord​។ ​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំ​នៅ Old Trafford ដែលជា​កីឡាករ​ដំបូង​ដែល​ផ្ទេរ​ចូល​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag​។ ​​Tyrell Malacia បង្ហាញខ្លួន​សរុប​នៅ Feyenoord បាន ១៣៦ប្រកួត និង​ជា​សមាជិក​សំខាន់​របស់​ក្លិប ស្រប​ពេលដែល​មានការ​ចាប់អារម្មណ៍​ផងដែរ​ពី​ក្លិប​បារាំង Lyon​។​ ​ការមកដល់​របស់ Tyrell Malacia ក៏​ដំណាលគ្នា​នឹង​ដំណឹង​របស់​ខ្សែបម្រើ​ដា​ណឺ​ម៉ាក Christian Eriksen ដែល​ត្រូវបាន​គេ​ដឹងថា ​ឈានដល់​កិច្ចព្រមព្រៀង​ផ្លាស់​មកកាន់ Manchester United ផងដែរ​។ ​កិច្ចសន្យា​រយៈពេល ៣ឆ្នាំ​នឹង​ផ្តល់ជូន​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​នៅ Olf Trafford និង​រង់ចាំតែ​ការពិនិត្យ​សុខភាព​ប៉ុណ្ណោះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Paris Saint Germain តែងតាំង​អ្នកចាត់ការ​ថ្មី​លោក Christophe Galtier

2022/07/06 09:32:35 pm        142
​បាល់ទាត់៖ ​ក្លិប​ជើងឯក​បារាំង Paris Saint Germain បានប្រកាស​តែងតាំង​អតីត​អ្នកចាត់ការ Lille លោក Christophe Galtier ជា​អ្នកចាត់ការ​ថ្មីបន្ទាប់ពី​ការចាកចេញ​របស់ Mauricio Pochettino​។​ ​បុរស​វ័យ ៥៥ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ​ក្រុម​នៅ​ទីក្រុង​ប៉ារីស​មួយ​នេះរយៈពេល ២ឆ្នាំ​។ ​​លោក Christophe Galtier បាន​ចាក​ចេញពី​ក្លិប​រួម​លី​គ Lille ខែ​មុន​ក្រោយ​ដឹកនាំ​ក្រុម​បាន​លេខ៥ នៅ Ligue 1 និង​ជើងឯក​រង French Cup រដូវ​កាល​មុន​។ ​លោក Galtier មុន​ការចាកចេញក៏បាន​ដឹកនាំ Lille ឈ្នះ​ពាន​លី​គ​កំពូល​បារាំង Ligue 1 កាលពី​ឆ្នាំ២០២១​។ ​លោក Galtier ក៏បាន​ក្លាយជា​អ្នកចាត់ការ​ទី៧ ផងដែរ​របស់ PSG តាំងពី​ការវិនិយោគ​របស់​កាតា​នៅ​ឆ្នាំ២០១១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

សៀ​រ៉ា​លេ​អូន​ចាប់ផ្តើម​ស៊ើបអង្កេត ក្រោយ​បាល់ទាត់​ពីរ​ប្រកួត​នៅ​លី​គ​ទី២ ឈ្នះ​គ្នា​ជិត ១០០គ្រាប់

2022/07/06 07:27:03 pm        571
​បាល់ទាត់៖ ​សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​សៀ​រ៉ា​លេ​អូន SLFA បានចាប់ផ្តើម​ស៊ើបអង្កេត​លើ​ការប្រកួត​ចំនួន​ពីរ​ប្រកួត​នៅ​ក្របខណ្ឌ​បាល់ទាត់​លី​គ​ទី២ ដែល​មួយ​ប្រកួត​ស៊ុត​គ្នា​ជិត ១០០គ្រាប់​។ ​​ការប្រកួត​នៅ​លី​គ​ទី២ ចំនួន​ពីរ​ប្រកួត​រួមមានក្រុមបាល់ទាត់ Kehunla Rangers យកឈ្នះ Lumbedu United ៩៥-០ និង Gulf FC យកឈ្នះ Koquima Lebanon ៩១-១ ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង ១​ប្រកួត​ ជា​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​សៀ​រ៉ា​លេ​អូន​។ ​​ពីរ​ប្រកួត​នេះ រឿង​ដែល​ចម្លែក​នោះ​គឺវគ្គ​ទី១ មាន​គ្រាប់​បាល់​ត្រឹម ២-០ និង​មួយ​ប្រកួត​ទៀត ៧-១ ប៉ុណ្ណោះ​។ ប្រធាន SLFA លោក Thomas Daddy Brima បាន​ប្រាប់ BBC Sport Africa ថា "​យើង​មិនអាច​ឈរ​មើល​ស្ថានភាព​ដ៏​អាម៉ាស់​មួយ​ដូចនេះ​ទេ​"។ “​យើង​នឹង​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ហើយ​នាំយក​អ្នកទទួលខុសត្រូវ​ទាំងអស់​មក​បំភ្លឺ​"​។​​នាយក​ប្រតិបត្តិ​នៃ​ក្លិប​បាល់ទាត់ Kahunla Rangers "​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អាកប្បកិរិយា​មិន​ចូលចិត្ត​កីឡា​" ហើយ​អ្នកគ្រប់គ្រង​ទូទៅ​របស់ Lumbebu បាន​និយាយថា "​មិនបាន​ដឹង​អំពី​ការរៀបចំ​ការប្រកួត​ណាមួយ​ទេ​"។​ ​ទន្ទឹមនឹងនេះប្រធាន​ក្រុម Koquima Lebanon បាន​អះអាងថា ការប្រកួត​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​របស់លោក ពិតជា​ការប្រកួត​មិត្តភាព តែ​មន្ត្រី​ក្លិប Gulf FC បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​SLFA បាន​និយាយថា ខ្លួន​នឹង​ស៊ើបអង្កេត​កីឡាករ និង​មន្ត្រី​មកពី​ក្លឹប​ទាំង​បួន​ដែល​ពាក់ព័ន្ធ មន្ត្រី​ការប្រកួត​ដែល​បានកំណត់ និង​សមាគម​បាល់ទាត់​តំបន់​បូព៌ា​។​ ​សូមបញ្ជាក់ថា Kehunla Rangers និង Gulf FC មុន​ឈានដល់​ការប្រកួត​សប្តាហ៍​ចុងក្រោយ​នោះ ក្រុម​ទាំងពីរ​មាន​ពិន្ទុ​ស្មើគ្នា និង​ព្យាយាម​ដណ្តើម​ជើងឯក​រៀងខ្លួន​ ដើម្បី​កៅអី​ជំ​រុះ​ចុងក្រោយ​ឡើងទៅ​ក្របខណ្ឌ​លី​គ​កំពូល​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង

2022/07/06 06:25:58 pm        120
​វាយកូនបាល៖ ​កីឡាការិនី​វាយ​កូន​បាល់​អាល្លឺម៉ង់ Tatjana Maria បាន​បន្តដំណើរ​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Grand Slam ជា​លើកដំបូង​ក្នុង​អាជីព​ ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ​អាល្លឺម៉ង់​កីឡាការិនី Jule Niemeier​។ ​​បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១០៣ Tatjana Maria ទើបតែ​វិល​ចូល​ប្រកួត​វាយ​កូន​បាល់​វិញ​មិនទាន់បាន​មួយឆ្នាំ​ស្រួលបួល​ផង បន្ទាប់ពី​សម្រាលកូន​ស្រី​ទី​ពីរ​របស់​នាង​។ ចាប់​ផ្តើមដំបូង Jule Niemeier បាន​នាំ​មុខមុន ១ សិត ៦-៤ មុនពេល​ដែល Maria វាយបក​យកឈ្នះ​វិញ ២សិត​ផ្ទួនៗ ៦-២ និង ៧-៥​។ ​​ជុំ​បន្ត​កីឡាការិនី​វ័យ ៣៤ឆ្នាំ​រូបនេះ​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur​។ ​​Ons Jabeur បាន​ក្លាយជា​កីឡាការិនី​មកពី​តំបន់​អារ៉ាប់​ទីមួយ​ដែល​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam ក្រោយ​យកឈ្នះ​កីឡាការិនី​ឆេ​ក Marie Bouzkova​។​​មិន​ខុសពី Tatjana Maria ឡើយ Ons Jabeur ក៏ត្រូវ​គូប្រកួត​នាំមុខ​មុន​មួយ​សិត​ដែរ មុនពេល​វាយបក​យកឈ្នះ​វិញ ៦-១ និង ៦-១​។ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ៏​ត្រ Ons Jabeur នឹងត្រូវ​ជួប​ជាមួយ Tatjana Maria ដែល​នឹងមាន​ម្នាក់ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​អាជីព​វាយ​កូន​បាល់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួង​អប់រំ​បើក​វគ្គ​បំប៉ន​ស្ដីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​ត្រៀម​ប្រកួត​កីឡា​ជាតិ​លើក​ទី៣ ចុង​ឆ្នាំ​នេះ

2022/07/06 06:01:53 pm        115
​កីឡាជាតិ៖ ក្រសួង​អប់រំ យុវជន និង​កីឡាបានរៀបចំ​រៀបចំ​វគ្គ​បំប៉ន​សមត្ថភាពដល់​មន្ដ្រី​មន្ទីរអប់រំ យុវជន និង​កីឡា​គ្រប់​រាជធានី​-​ខេត្តស្តីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ចូលរួម​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ ក៏ដូចជា​ក្នុង​គោលដៅ​តម្រង់ទិស​ឆ្ពោះទៅ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ។​ ​ពិធី​បើក​វគ្គ​បំប៉ន​នេះធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ វគ្គ​នេះមាន​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២ ដោយមាន​សិក្ខាកាម​ជាម​ន្ដ្រី​ជំនាញ​ចំនួន ៥០​នាក់មកពី​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង ២៥​រាជធានី​-​ខេត្ត​ចូលរួម។​ ​ឯកឧត្តម សុខ សប្បាយ​ណា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​អង្គភាព​ជំនាញ និង​អគ្គនាយកដ្ឋាន​កីឡាដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម ក្នុងការ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​អញ្ជើញ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព និង​បង្កើន​ធនធាន​មន្ត្រី​កីឡា​នៅតាម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្តឲ្យ​មានការ​រៀបចំ​មាន​ស្តង់ដា​ស្របតាម​ការរៀបចំ​ក្នុង​តំបន់ ជាពិសេស​ការត្រៀម​លក្ខណៈ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣។​​ឯកឧត្តម​សង្កត់ធ្ងន់ថា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បានរៀបចំ​គោលនយោបាយ​កីឡា​ជាតិស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ការងារ​អប់រំ​កាយ និង​កីឡា ៤​ចំណុចដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ឆ្ពោះទៅ​ឆ្នាំ​២០២៣​។ កំណែទម្រង់​ស៊ីជម្រៅ​ចម្បង​ៗ​ចំនួន ​៤​នេះមានដូចជា​៖ ការជួសជុល​កែលម្អ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការកែលម្អ​រចនាសម្ព័ន្ធ​ការប្រកួត និង​ការពង្រឹង​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ​ឱ្យបាន​រឹងមាំ ទាំង​ការងាររដ្ឋបាល និង​ការងារ​បច្ចេកទេស ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើ​ប្រតិភូកម្ម​មុខងារ និង​ការគាំទ្រ​ថវិកា​ទៅ​សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ក្នុង​ផែនការមេ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ឆ្ពោះទៅ​ឆ្នាំ​២០២៣​។​ដើម្បីឱ្យ​ការធ្វើកំណែទម្រង់​នេះទទួលបាន​ជោគជ័យ ក្រសួង​អប់រំ យុវជន និង​កីឡាសំណូមពរ​ដល់​អង្គកា​រ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា ឱ្យខិត​ខំប្រឹងប្រែង​រួមគ្នា​បន្ថែមទៀតដោយ​យក​អស់​ស្មារតី កម្លាំងកាយ និង​លទ្ធភាព​បំពេញភារកិច្ច​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ក្រោម​ពាក្យស្លោក “​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​” ដើម្បី​ជោគជ័យ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​ ​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​គូសបញ្ជាក់ថា វគ្គ​បំ​ប៉​សមត្ថភាពស្តីពី​ការរៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​លើកកម្ពស់​ដល់​ការរៀបចំ​មាន​ស្តង់ដា​តែមួយ ស្របទៅតាម​និយាម​ថ្នាក់ជាតិ និង​អន្តរជាតិ​ឲ្យ​មាន​ការយល់​គ្នា​រវាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត និង​អ្នកដឹកនាំ​ការងារ​បច្ចេកទេស ដើម្បី​រួមគ្នា​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣៕​អត្ថបទ៖ លី ឈុន​ឡា

Novak Djokovic និង Cameron Norrie ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon

2022/07/06 05:38:21 pm        85
​វាយកូនបាល៖ ​កីឡាករ​ការពារ​តំណែង​ជើងឯក Novak Djokovic បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, Wimbledon ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីតាលី Jannik Sinner​។ ​​ជាការ​ប្រកួត​ដ៏​តានតឹង​សំរាប់​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ បន្ទាប់ពី​កីឡាករ​វ័យក្មេង​អ៊ីតាលី Jannik Sinner បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៧-៥ និង ៦-២​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំស៊ែ​បដែល​កំពុង​ស្វែង​រកពាន Wimbledon បួន​ឆ្នាំ​ជាប់ៗ​គ្នា Novak Djokovic បាន​ឆ្លើយតប​មកវិញ​ជាមួយនឹង​ជ័យជំនះ ៣សិត​ផ្ទួនៗ​វិញ ៦-៣, ៦-២ និង ៦-២​។ ​​ក្រោយ​ចប់​ការប្រកួត Djokovic ក៏បាន​កោតសរសើរ Jannik Sinner ពេញៗ​មាត់​ក្រោយ​ការប្រកួត ២សិត​ដំបូង​។ ​​ជុំ​បន្ត Novak Djokovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អង់គ្លេស Cameron Norrie នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​Cameron Norrie ដែលជា​បេក្ខភាព​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ម្ចាស់ផ្ទះ ក៏ត្រូវ​ការ​ប្រាំ​សិត​ដែរ​ទំរាំ​ឈានដល់​ជ័យជំនះ​លើ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin​។ ​​ក្រោយ​ការប្រកួត​បួន​សិត​ដំបូង​កីឡាករ​ទាំងពីរ​ឈ្នះ​ទៅមក​ម្នាក់​មួយ​សិតៗ មុនពេល​ដែល Cameron Norrie គឺជា​អ្នកសំរេច​យកឈ្នះ​សិត​កាត់សេចក្តី ៧-៥​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​កីឡាករ​វ័យ ២៦ឆ្នាំ Cameron Norrie ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam ជា​លើកដំបូង​ក្នុង​អាជីព​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កម្ពុជារបូត ៣​ពិន្ទុក្រោយ​ចាញ់​ម៉ាឡេស៊ីទាំង​ប្រផិតប្រផើយ​ក្នុង​ប្រកួត​ទី​២ នៃ​ពាន AFF U19

2022/07/06 05:10:15 pm        209
​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជាបាន​របូត ៣​ពិន្ទុសម្រាប់​ការប្រកួត​ទី​២ ក្នុង​ពូ​ល​B នៃ​ពានរង្វាន់ AFF U19 Boys Championship 2022 នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្រោយ​ចាញ់​ក្រុម U19 ម៉ាឡេស៊ីទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ២-១ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែកក្កដា​ម្សិលមិញ។​ ​ការប្រកួត​នេះវគ្គ​ទី​១ ក្រុម​គោព្រៃ​ជំទង់​កម្ពុជាហាក់​ធ្វើ​ពុំ​សូវ​បានល្អ​ឡើយ ដោយ​ត្រូវ​ក្រុមយុវជន​ម៉ាឡេស៊ីបើក​ការនាំ​មុខមុន ២-០។ ប៉ុន្ដែ​ចូល​ទី​២ ទោះ​មិនអាច​វាយបក​យកឈ្នះ​វិញ តែ​ក្រុម U19 កម្ពុជាបាន​ការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់​បន្ថែម និង​រកបាន​គ្រាប់​បាល់​វាយបក ១​គ្រាប់​វិញដោយ​កីឡាករ ចាន់​វិបុល ដាវី​ឌ ទៀតផង។​​ការបរាជ័យ​លើកដំបូង​នេះបានធ្វើ​ឲ្យ​ក្រុមយុវជន U19 កម្ពុជាធ្លាក់​មកឈរ​លេខ​៣ ក្នុង​ពូ​លដោយមាន ៣​ពិន្ទុស្មើ​ជាមួយ​ក្រុម U19 ម៉ាឡេស៊ី ឡាវ និង​ទី​ម័​រ​ខាងកើត មុន​បន្ដ​ការប្រកួត​ទី​៣ ដោយ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាត្រូវ​ជួប​ក្រុម​កំពូល​តារាង​ឡាវនា​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​០៧ ខែកក្កដា​ស្អែក​នេះនៅ​កីឡដ្ឋាន GBK Madya ប្រទេស​ឥណ្ឌូនេស៊ី៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ច្រានចោលផែនការហ្កាហ្សា ជាការបែកបាក់ថ្មីពីលោក Trump
08/10/2026 08:08 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM