ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់
Leeds នាំយកអ្នកចាំទីអង់គ្លេស James Trafford ពី Manchester City ក្នុងតម្លៃអាចឡើងដល់ ៤៥ លានផោន

ព័ត៌មានកីឡា

ក្រុមបាល់ទាត់​នារី​កម្ពុជា​វាយបក​ស្មើ​ឡាវ ១-១ ចុង​ម៉ោង​ក្នុង​ជំនួប​បើកឆាក​ជើងឯក​អាស៊ាន

2022/07/06 05:02:16 pm        288
​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​វាយបក​ស្មើ​ក្រុម​ជម្រើសជាតិ​ឡាវដោយ​លទ្ធផល ១-១ ក្នុងជំនួប​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ (AFF Women’s Championship 2022) នៅ​ប្រទេស​ហ្វីលីពីនកាលពី​យប់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ការប្រកួត​ដំបូង​នេះ ក្រុមបាល់ទាត់​នារី​ឡាវបាន​ស៊ុត​គ្រាប់​បាល់​នាំមុខ​តាំងពី​នាទី​២១ ដោយ​កីឡាការិនី Phimpha។ បន្ទាប់មក​ក្រុម​ទាំងពីរក៏បាន​ព្យាយាម​វាយ​សម្រុក​គ្នា រហូតដល់​ចុង​ម៉ោងទើប​ក្រុមបាល់ទាត់​នារី​កម្ពុជាមានឱកាស​រកបាន​គ្រាប់​បាល់​តាម​ស្មើ តាមរយៈ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ​របស់​កីឡាការិនី ពឿ​ន គន្ធ នៅ​នាទី​៩០+១ បន្ទាប់​ពី​កីឡាការិនី​ឡាវបង្កកំហុស​លើ​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន​រូបនេះ ក្នុង​ប្រអប់​គ្រោះថ្នាក់។​​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​កម្ពុជា និង​ឡាវឈរ​លេខ​២ និង​លេខ​៣ តាម​ពីក្រោយ​ក្រុមបាល់ទាត់​នារី​មី​យ៉ាន់​ម៉ាដែល​រកបាន ៣​ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើតរហូតដល់ ៧-០ កាលពី​ម្សិលមិញ។ សម្រាប់​ប្រកួត​បន្ទាប់ ក្រុមបាល់ទាត់​នារី​កម្ពុជានឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់ ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់​មេដាយមាស​​ស៊ី​ហ្គេមវៀតណាមនា​ថ្ងៃទី​០៧ ខែកក្កដា​ស្អែក​នេះនៅ​ប្រទេស​ហ្វីលីពីន៕​អត្ថបទ៖ លី ឈុន​ឡា

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ-កីឡាការិនីទាំងអស់​កុំប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់​

2022/07/06 03:54:41 pm        465
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់កីឡាករ-កីឡាការិនី​ទាំងអស់ សូមកុំប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ សម្រាប់​ការ​ប្រកួត​ នាំ​ឱ្យខូច​មុខ​មាត់ និងកិត្តិយសរបស់ប្រទេសជាតិ។សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៦កក្កដានេះ​ក្នុង​ឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ​ជួប​សំណេះ​សំណាលជាមួយ​ ​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការអាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទាំងអស់ សូម​គិត​គូរ​ដល់​មុខមាត់ និងកិត្តិយសជាតិ ទោះជាបានមេដាយមាសក៏ដោយ តែបើ​យើង​ប្រើប្រាស់គ្រឿងញៀន ឬ​សារធាតុហាមឃាត់ក្នុងពេលប្រកួត ក៏មិនមានន័យអ្វីដែរ។ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមឱ្យមានយន្តហោះពិសេសដឹកជញ្ជូនកីឡាករ ជនពិការទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២២

2022/07/06 03:40:09 pm        1044
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ប្រកាស​យល់​ព្រម​ឱ្យ​មាន​យន្តហោះពិសេសដឹកជញ្ជួនកីឡាករ កីឡាការិនីជនពិការទៅ និងត្រឡប់ ពីការ​ប្រកួត​អាស៊ាន​​ប៉ារ៉ាហ្គេម ២០២២ ទៅប្រទេស​ឥណ្ឌូនេស៊ី ដើម្បីសម្រួលដល់ការធ្វើដំណើរកីឡាករ និងកាត់បន្ថយការហានិភ័យផ្សេងៗ។ ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួប​សំណេះ​សំណាលជាមួយ​ ​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួតកីឡាពិការអាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាជនពិការ មុនពេល​ចេញ​ទៅ​អាស៊ានប៉ារ៉ាហ្គេម

2022/07/05 05:45:30 pm        845
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូកីឡាជនពិការកម្ពុជា ដែលមាន​១១​ប្រភេទកីឡា​ចូល​ជួប​សម្តែងការគួរសម និងទទួលយកអនុសាសន៍នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២២ ស្អែកនេះ មុនពេលចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នាចុងខែកក្កដានេះ។ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា ជំនួប​នេះ​ពិត​ជា​សំខាន់ខ្លាំងណាស់​ដែល​ប្រតិភូនឹង​ទទួល​បាន​អនុសាសន៍​ណែនាំ​ និង​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​មុន​ការចេញទៅប្រកួត។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ​តែងតែយកចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់ ដល់ប្រតិភូ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធទាំងអស់។គួរបញ្ជាក់ថា កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡាទៅចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ រួមមាន៖ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា។សូមរម្លឹកថា នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុបចំនួន ១០គ្រឿង ក្នុងនោះប្រាក់៥ និង៥សំរិទ្ធ៕

កីឡាករ​ហូ​ឡង់ Dylan Groenewegen ឈ្នះ​ដំណាក់​កាលទី៣ ប្រណាំង​កង់ Tour de France

2022/07/04 10:23:55 pm        140
​ប្រណាំង​កង់​៖ ​កីឡាករ​​ហូ​ឡង់ Dylan Groenewegen បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់ Grand Tour, Tour de France តែ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert បន្ត​ការ​នាំមុខ​រួម​។ ​​ដំណាក់កាល​ទី៣ ដែលមាន​ចម្ងាយ​ផ្លូវ ១៨២គីឡូម៉ែត្រ ពោលគឺ​បី​ដំណាក់កាល​ដំបូង​នេះ​ប្រណាំង​ចេញពី​ប្រទេស​ដា​ណឺ​ម៉ាក​នោះ កីឡាករ​វ័យ ២៩ឆ្នាំ Groenewegen បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ៤ម៉ោង ១១នាទី ៣៣វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert ក្នុង​ថេរវេលា​ដូចគ្នា និង​លេខ៣ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​មួយរូប​ទៀត Jasper Philipsen ក្នុង​ថេរវេលា​ដូចគ្នា​។​​ដោយ​បី​ដំណាក់កាល​នេះកីឡាករ​របស់​ក្រុម Jumbo-Visma, Wout van Aert បន្ត​ការ​នាំមុខ​រួម​ចំណេញ ៧វិនាទី​ពី​អ្នក​លេខ២ កីឡាករ​មិត្ត​រួម​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Yves Lampaert របស់​ក្រុម Quick-Step និង​លេខ៣ កីឡាករ​ស្លូ​វេ​នី​អ្នកការពារ​តំណែង​ជើងឯក Tadej Pogacar យឺត​ជាង ១៤វិនាទី​។ ​​មិន​មាន​ការប្រកួត​ឡើយ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដំណាក់កាល​ទី៤ ថ្ងៃ​អង្គារ​ស្អែក Tour de France ឈាន​មកដល់​ទឹកដី​បារាំង​មាន​ចម្ងាយ​ផ្លូវ ១៧១.៥គីឡូម៉ែត្រ​៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

Carlos Sainz ឈ្នះ​ការប្រកួត F1 លើកដំបូង​ក្នុង​អាជីព​

2022/07/04 09:51:54 pm        93
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 អេ​ស្ប៉ា​ញ Carlos Sainz បាន​ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​អាជីព ក្រោយ​យកឈ្នះ​ការប្រកួត​នៅ​ទីលាន Silverstone ចក្រភព​អង់គ្លេស​។ ​ការប្រកួត​ចាប់ផ្តើម​ពេញ​ដោយ​គ្រោះថ្នាក់ បន្ទាប់ពី​ការ​ប៉ះទង្គិច​ពេល​ចេញ​ដំណើរ ដោយ​យើង​ឃើញ​រថយន្ត​កីឡាករ​ចិន Zhao Guanyu ក្រឡាប់​អូស​នឹង​ផ្លូវ និង​លត់​ផ្លោះ​របង​។ ​​តែ​សំណាងល្អ​កីឡាករ​ចិន​របស់​ក្រុម Alfa Romeo រូប​នេះ​មិន​មាន​គ្រោះថ្នាក់​ឡើយ​។ ​ក្រោយ​ការ​ប៉ះទង្គិច​ជាច្រើន​រថយន្ត​នោះ ការប្រកួត​ក៏​ត្រូវ​បាន​ផ្អាក និង​ចាប់ផ្តើម​ឡើងវិញ​ដោយ Carlos Sainz បាន​វ៉ា​ជែង Max Verstappen តែ​ក៏​ត្រូវ​បាន​កីឡាករ​ហូ​ឡង់​វ៉ា​បាន​វិញ មុន​ពេលដែល Verstappen បាត់បង់​ការ​នាំ​មុខ​ដោយសារ​បែកកង់​។ ​ក្រោយមក Carlos Sainz បាន​រក្សា​ការ​នាំមុខ​របស់ខ្លួនរ​ហូត​ដល់​ទី​ព្រ័ត្រ ខណៈ​លេខ២ បាន​ទៅ​កីឡាករ​របស់ Red Bull, Sergio Perez​។ ​តំណែង​លេខ៣ វិញ​ពេញ​ដោយ​ការប្រកួតប្រជែង​រវាង​កីឡាករ​ ៣នាក់​រួមមាន Charles Leclerc, Lewis Hamilton និង Fernando Alonso ខណៈដែល​ចុងក្រោយ​ជើងឯក​ពិភពលោក ៧សម័យ Lewis Hamilton ដណ្តើមបាន​តំណែង​ចុងក្រោយ​គេ​នៃ​វេទិកា​កិត្តិយស​។​​ដោយឡែក Max Verstappen បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៧ តាម​ពីក្រោយ Lando Norris, Fernando Alonso និង Charles Leclerc​។ ​ក្រោយ​ការប្រកួត​នៅ​អង់គ្លេស​នេះ កីឡាករ​របស់​ក្រុម Red Bull, Max Verstappen បន្ត​ការ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​មាន ១៨១ពិន្ទុ តាម​ពីក្រោយ​ដោយ​មិត្ត​រួម​ក្រុម Sergio Perez មាន ១៤៧ពិន្ទុ និង​លេខ៣ Charles Leclerc មាន ១៣៨ពិន្ទុ និង Carlos Sainz លេខ៤ មាន ១២៧ពិន្ទុ​។ ​ទីលាន​បន្ទាប់ F1 នឹង​បន្តដំណើរ​ទៅ​ទឹកដី​អូទ្រីស​ចុង​សប្តាហ៍​នេះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អ្នកចាំទី Man United, Dean Henderson ចាក​ចេញទៅ Nottingham Forest ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

2022/07/04 09:27:24 pm        98
បាល់ទាត់៖ ​ក្លិប​ឡើងមក​ថ្មី Nottingham Forest បានប្រកាស​ពី​ការនាំយក​អ្នកចាំទី​អង់គ្លេស Dean Henderson ពី​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះកំពុង​ស្វែងរក​តំណែង​ដៃ​ទីមួយ​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន បន្ទាប់ពី​ប្រជែង​មិន​ឈ្នះ​អ្នកចាំទី​អេ​ស្ប៉ា​ញ David de Gea នៅ Old Trafford​។​ ​​Dean Henderson ធ្លាប់​រក្សា​សំណាញ់​ទី​មិនឱ្យ​គូប្រកួត​ស៊ុត​ចូល ១៧ប្រកួត​ក្នុងការ​បង្ហាញខ្លួន ៤៩ប្រកួត​នៅ Premier League តែ​មិនដែល​បាន​ចូល​លេង​វិញ​ឡើយ​តាំងពី​ខែឧសភា​ ឆ្នាំ២០២១​។ ​​កិច្ចសន្យាខ្ចី​ជើង​នេះមិន​ចងក្រង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ឡើយ​តែ Nottingham Forest នឹង​រ៉ាប់រង​ប្រាក់​ឈ្នួល​របស់ Henderson ទាំងស្រុង​។ ​​Dean Henderson ជា​កីឡា​ករទី២ ដែល​មកកាន់ Nottingham Forest បន្ទាប់ពី​ក្លិប​ដែល​ទើប​ឡើង​ថ្មី​នេះ​ទើបបាននាំយក​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi ពី Union Berlin ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប ១៧លាន​ផោន​។ ​​សូមបញ្ជាក់ថា Nottingham Forest បាន​ឡើងមក​កាន់​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​ក្រោយ​ខកខាន​តាំងពី​ឆ្នាំ១៩៩៩ ខណៈ​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី Newcastle United ថ្ងៃទី៦ ខែសីហា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam លើក​ទី២ ក្នុង​អាជីព​

2022/07/04 07:59:46 pm        123
​វាយកូនបាល់៖ កីឡាការិនី​វាយ​កូន​បាល់​ទុយ​នេ​ស៊ី Ons Jabeur បាន​កក់​កៅអី​នៅ​វគ្គ ៨នាក់​ចុងក្រោយ Grand Slam ជា​លើកដំបូង​ក្នុង​អាជីព ក្រោយ​យកឈ្នះ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Elise Mertens នៅ Wimbledon​។ ​​បន្ទាប់ពី​សិត​ទី១ ដ៏​តាន​តឹ​ន ៧-៦(៩-៧) Ons Jabeur បាន​យកឈ្នះ​នៅ​សិត​ទី២ ដោយ​លទ្ធផល ៦-៤​។ ​​ជុំ​បន្ត Ons Jabeur នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​ឆេ​ក Marie Bouzkova ពោលគឺ​កីឡាការិនី​ទាំង២ សុទ្ធតែ​មិនដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា ​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​លំដាប់ Grand Slam​។ ​ចំណែកឯ​កីឡាការិនី​អង់គ្លេស Heather Watson បាន​ធ្លាក់​ពី​ការប្រកួត​ហើយ ​ក្រោយ​ចាញ់​កីឡាការិនី​អាល្លឺម៉ង់ Jule Niemeier​។​​Watson ជា​កីឡាការិនី​តែ​ម្នាក់​របស់​អង់គ្លេស​ដែល​មកដល់​វគ្គ​នេះ និង​ប៉ុនប៉ង​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ជា​លើកដំបូង​ក្នុង​អាជីព តែ​បែ​ជា​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​លំដាប់​លេខ៩៧ ពិភពលោក Niemeier ៦-២ និង ៦-៤​។ ​​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍ Grand Slam លើក​ទី៤២ សំរាប់ Heather Watson តែ​មិន​ដែលមាន​លទ្ធផល​ល្អ​ឈានដល់​វគ្គ ៨នាក់​ចុងក្រោយ​ឡើយ​។ ​Jule Niemeier នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ១០៣ ពិភពលោក Tatjana Maria៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Novak Djokovic ឡើង​វគ្គ ៨​នាក់​ចុងក្រោយ Grand Slam, Wimbledon

2022/07/04 07:29:34 pm        98
​វាយកូនបាល់៖ ​អ្នកការពារ​តំណែង​ជើងឯក Grand Slam, Wimbledon កីឡាករ​ស៊ែ​ប Novak Djokovic បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ហើយ ​ក្រោយ​យកឈ្នះ​កីឡាករ​ហូ​ឡង់ Tim van Rijthoven​។ ​​នេះ​ជាការ​ប៉ុនប៉ង​ចង់​ឈ្នះ​ជើងឯក Wimbledon ឱ្យបាន ៤ឆ្នាំ​ជាប់​គ្នា​សំរាប់ Novak Djokovic បន្ទាប់ពី​ជ័យជំនះ ៣ សិត​ទល់នឹង ១ ពិន្ទុ ៦-២, ៤-៦, ៦-១ និង ៦-២​។ ​​កីឡាករ​លំដាប់​ទី ១០៤ ពិភពលោក Van Rijthoven ក៏មាន​ការ​ទះដៃ​សរសើរ​ពី​សំណាក់​អ្នកគាំទ្រ​ដែរ ​ក្រោយ​យកឈ្នះ​នៅ​សិត​ទី​ពីរ ៦-៤​។ ​​ជើងឯក Grand Slam ២០លើក​វ័យ ៣៥ឆ្នាំ Novak Djokovic ឆ្លើយតប​វិញ​ជាមួយនឹង​ជ័យជំនះ ២សិត​ផ្ទួនៗ​វិញដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ជួប​ជាមួយ Jannik Sinner​។ ​​កីឡាករ​អ៊ីតាលី Jannik Sinner ឡើងទៅ​វគ្គ ៨នាក់​ចុង​ក្រោយនេះ​ ក្រោយ​យកឈ្នះ​កីឡាករ​វ័យក្មេង​អេ​ស្ប៉ា​ញ Carlos Alcaraz​។​​ងាក​មក​ការប្រកួត​ផ្សេងទៀត កីឡាករ​ម្ចាស់ផ្ទះ​អង់គ្លេស Cameron Norrie បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ ដែល​​រូបគេ​ជា​ក្តីសង្ឃឹម​តែ​ម្នាក់​គត់​របស់​អង់គ្លេស បន្ទាប់ពី​កីឡាករ-កីឡាការិនី​ផ្សេងទៀត​សុទ្ធតែ​ធ្លាក់​។ ​​Camron Norrie បាន​យកឈ្នះ​កីឡាករ​អាមេរិក Tommy Paul ដោយ​លទ្ធផល ៣ សិត​ផ្ទួនៗ ៦-៤, ៧-៥ និង ៦-៤​។ ​​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ Cameron Norrie នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin ដែល​បាន​ទំលាក់កីឡាករ Frances Tiafoe៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ប្រដាល់​គុន​ខ្មែរ​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ​ចាប់ផ្តើម​រដូវ​កាល​ទី​៨ ជាមួយ​នឹង​ការគាំទ្រ​ពេញ​ទំហឹង​

2022/07/04 06:54:11 pm        457
​ប្រដាល់៖ ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ បានចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ នៅ​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យរបស់​អគ្គនាយកដ្ឋាន វិទ្យុ និង​ទូរទស្សន៍​បាយ័ន​។​​ភេសជ្ជៈ​ប៉ូវ​កំលាំង​ខា​រ៉ា​បាវ​ដែលជា​ដៃគូ​ឧបត្ថម្ភ​នៅ​សង្វៀន​គុន​ខ្មែរ​ទូរទស្សន៍​បាយ័ន​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ បាន​បន្ត​សហការ​បន្ត​ទៀត​ជាមួយ​ទូរទស្សន៍​បាយ័ន ក្នុង​ការរៀបចំ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ដែលមាន​ការគាំទ្រ​ជាងគេ​បំផុត​នៅ​កម្ពុជា​។ ​រដូវ​កាល​ទី​៨ បាន​ចាប់ផ្តើម​នៅវេលា​ម៉ោង ៦ល្ងាចម្សិលមិញ​ជាមួយនឹង​វត្តមាន​អ្នកគាំទ្រ​ពេញ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹង​មានជ័យ និង​មាន​អ្នកគាំទ្រ​មួយចំនួនធំ​មិនអាច​ចូល​ទស្សនា​ផ្ទាល់​បាន ដោយសារ​កន្លែង​អង្គុយ​ទស្សនា​មានកំណត់​។ ​​វត្តមាន​កីឡាករ​កំពូល​​កម្ពុជា​បួនរូប​រួមមាន ពេជ្រ សម្បត្តិ, ធន់ ផានិត, ផាន់ ផាន់​ណាត់ និង​ជ័រ​ពៅ ខណៈ​កីឡាករ​ថៃ​ខ្លាំងៗ​បួនរូប​រួមមាន ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក, រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀរ, ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន និងផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក និង​ប្រកួត​ខ្វែងគ្នា​កម្ពុជា-ថៃ​ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​។​​រូបមន្ត​នៃ​ការប្រកួត​នោះ​គឺកីឡាករ​កម្ពុជា និង​ថៃ​នៅ​ពូ​ល​ផ្សេងគ្នា តែ​ត្រូវ​ប្រកួត​គ្នា​កម្ពុជា​ប៉ះ​ថៃ​សរុប​ម្នាក់​បួន​ប្រកួត ដណ្តើមយក​ជ័យជំនះ ៣ពិន្ទុ និង​អ្នកចាញ់ ១ពិន្ទុ គ្មាន​ស្មើ​។ ​​កីឡាករ​ដែល​ឈរ​លេខ ១ និង​លេខ ២ ក្នុង​ពូ​ល​នីមួយៗ​នឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តែ​កីឡាករ​ក្នុង​ពូ​ល​នីមួយៗ​ត្រូវ​ជួប​លេខ ១ និង​លេខ ២ ពូ​ល​ខ្លួនឯង​នៅ​វគ្គ​នោះ មុនដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ដាច់ខាត​ត្រូវតែ​កីឡាករ​កម្ពុជាជួប​ថៃ​។ ​​ការប្រកួត​ជុំ​ទី ១ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ កីឡាករ​កម្ពុជា​ពីររូប​រួមមាន ផាន ផាន់​ណាត់ និង ពេជ្រ សម្បត្តិ​ សុទ្ធតែ​បាត់បង់​បី​ពិន្ទុ​ដូចគ្នា​ក្រោយ​ចាញ់​កីឡាករ​ថៃ រ៉ា​ក់​ថែ ស៊ិត​អា​ចាន​បៀរ និង ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក​ ដោយ​ពិន្ទុ​ដូចគ្នា​។ ​ជុំ​ទី២ ពីរ​គូរ​ទៀត​នឹង​ជួបគ្នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​រួមមាន ធន់ ផានិត ជួប​ជាមួយ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន និង​ជ័រ​ពៅ ជួប ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នគរបាល៖ ជនជាប់ចោទបាញ់ប្រហារនៅសាលារៀនថៃបានមើលខ្លឹមសារអំពើហិង្សាតាមអ៊ីនធឺណិត
08/10/2026 09:08 AM
ក្រុមការងារចុះជួយមូលដ្ឋាន នំាយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារ រស់នៅក្នុងឃុំបាយដំរំា ខេត្តបាត់ដំបង
08/10/2026 09:08 AM
លោក Netanyahu ច្រានចោលផែនការហ្កាហ្សា ជាការបែកបាក់ថ្មីពីលោក Trump
08/10/2026 08:08 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM