ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
ក្លឹបបាល់ទាត់ហុងកុង Eastern District ស្នាក់នៅហ្វឹកហាត់ និងប្រកួតមិត្តភាពជិតកន្លះខែនៅកម្ពុជា
UEFA ថា ការសុំទោសរបស់ Infantino មិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ និង​នៅ​តែ​អាច​ធ្វើ​ពហិការ​ការ​ប្រកួត​របស់ FIFA
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក ​Koji ​ចាត់ទុកជាប្រកួតដ៏សំខាន់

ព័ត៌មានកីឡា

ចំបាប់ផ្ដោតលើ​ការហ្វឹកហាត់ និង​ប្រកួត​អន្ដរជាតិដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2022/07/01 05:39:34 pm        761
​ចំបាប់៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាកំពុង​សម្លឹង និង​ជំរុញ​កីឡាករ​-​កីឡាការិនីចូលរួម​ហ្វឹកហាត់ និង​ការប្រកួត​អន្ដរជាតិ​នានា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​របស់​អនុប្រធាន​សហព័ន្ធលោក ខេ​ស៊ី បា​ណេ​ត។​ ​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ បន្ដ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន ត្រូវបាន​គាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធ​បន្ដទៀត។​ ​លោក ខេ​ស៊ី បា​ណេ​ត បាន​បន្ដថា អំឡុង​វិបត្តិ​កូ​វីដ​-១៩ កន្លងទៅ កីឡាករ​-​កីឡាការិនី​ចំបាប់​កម្ពុជាហាក់​ខ្វះ​បទពិសោធន៍​ប្រកួត​លើ​ឆាក​អន្ដរជាតិ ដូច្នេះ​ក្រោយ​ចប់​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម សហព័ន្ធ​កំពុង​ផ្ដោត​សំខាន់​លើ​ការបញ្ជូន​កីឡាករ​-​កីឡាការិនីទៅ​ប្រកួត ឬ​ហ្វឹកហាត់​លើ​ឆាក​អន្ដរជាតិដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ប្រជែង​មេដាយ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​​ចំពោះ​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាអាណត្តិ​ថ្មី ដែល​ត្រូវ​បានសម្រេច​ក្នុង​មហា​សន្និបាត​នេះ​វិញ ក្រៅពី​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ គឺមាន​លោក ខេ​ស៊ី បា​ណេ​ត ជា​អនុប្រធាន​ទី​១ និង​លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម ជា​អនុប្រធាន​ទី​២, កញ្ញា កាង ណុ​ចប​វរ ជា​អគ្គលេខាធិការ​, លោក នរៈ យុទ្ធ ជា​អគ្គ​ហេរញ្ញិក រួមជាមួយ​សមាជិក ៤​រូប​ទៀតគឺមាន​លោកស្រី ចូ​វ សុធា​រ៉ា​, លោក កាង ដែន​ពិសិដ្ឋ​, លោក នុត សេរី​រដ្ឋា និង​លោក យឹ​ង សុ​ផា​ណា​រ៉ា៕​អត្ថបទ៖ លី ឈុន​ឡា

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​យក​សង្វៀន​ World Fight ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​

2022/07/01 04:59:18 pm        887
​ប្រដាល់៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបានចាត់ទុក​ព្រឹត្តិការណ៍​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​គឺជា​ឱកាស​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​បញ្ចប់​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ មុន​ព្រឹត្តិការណ៍​ថ្មី​លំដាប់​អន្ដរជាតិ​មួយ​នេះនឹង​ចាប់ផ្ដើម​ការប្រកួត​កម្ម​វិធី​ដំបូង​របស់ខ្លួននា​ថ្ងៃទី​០៦ ខែកក្កដា​សប្ដាហ៍​ក្រោយ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បាន​គូសបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ទាំងអស់​ចូលរួម​ប្រកួត ពិសេស​ម្ចាស់​មេដាយ​ស៊ី​ហ្គេមដើម្បី​ពង្រឹងសមត្ថភាព និង​បទពិសោធន៍​ប្រកួត​អន្ដរជាតិ​ឲ្យ​កាន់​រឹងមាំ សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​ ​បើតាម​ការបញ្ជា​ក់រប​ស់លោក តូ​នី អាន់ ប្រធាន​ស្ថាប័ន​ World Fight ​បាន​ឲ្យ​ដឹងថា តាម​គម្រោង​ព្រឹត្តិការណ៍​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​» លើកដំបូង​នៅ​កម្ពុជា​នេះនឹង​រៀបចំ​រយៈពេល​កន្លះ​ឆ្នាំ ដោយមាន ១១​កម្មវិធីចាប់ពី​ខែកក្កដារហូតដល់​ខែធ្នូ ឆ្នាំ​២០២២ ក្នុង​គោលបំណង​រួមចំណែក​ផ្សព្វផ្សាយ​ពី​ប្រដាល់​គុន​ខ្មែរ​ផង និង​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ ឆ្ពោះទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ​ផង ពិសេស​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​សម្រាប់​គូប្រកួត​បើកឆាក​កម្មវិធី​ទី​១ ដែល​នឹង​ប្រព្រឹត្តទៅនា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខគឺមាន​គូ​ខ្លាំងប៉ះ​ខ្លាំង ៥​គូរួមមាន​កីឡាករ​កម្ពុជា កាន់ ម៉េង​ហុង ជួប​កីឡាករ​អូ​ស្ដ្រី​លី​ Dylan Eagle ​ទម្ងន់ ៥៥,៣​គីឡូក្រាម។ កីឡាករ​កម្ពុជា បឺត សង្ឃឹម ជួប​ជើង​ខ្លាំង​ថៃ​ Penthep Eakmuangnon ​ទម្ងន់ ៥៧,២​គីឡូក្រាម។ កីឡាករ ម៉ឺន មេ​ឃា ជួប​កីឡាករ​ប្រេ​ស៊ី​ល​ Felype Souza ​ទម្ងន់ ៦១,២​គីឡូក្រាម។ ជើង​ខ្លាំង​ប្រដាល់​ថៃ​ Buakaw Banchamek ​ជួប​ជើង​ខ្លាំង​ប៉េ​ឡា​រុស​ Varats Dzmitry ​ទម្ងន់ ៧១​គីឡូក្រាម និង​កីឡាការិនី ទូច ច័ន្ទ​វ​ត្តី ជួប​កីឡាការិនី​អេ​ស្ដូ​នី​ Marie Ruumet​។​ ​ការប្រកួត​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ខណៈ​អ្នកគាំទ្រ​អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោចាប់ពី​ម៉ោង ៥​ល្ងាច​តទៅ៕​អត្ថបទ៖ លី ឈុន​ឡា

ថ្នាក់ដឹកនាំ​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ជំរុញ​កីឡាករ​-​កីឡា​ការិនី​ឲ្យ​បន្ដ​ខំប្រឹង​ឆ្ពោះទៅរក​មេដាយ​មាស​ស៊ី​ហ្គេម២០២៣

2022/07/01 04:49:16 pm        130
ស៊ីហ្គេម៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​របស់ខ្លួនត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅរក​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​តែម្ដង។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើ​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ពិធី​ប្រកាស​សមាសភាព​ក្រុមកីឡា​កងយោធពល​ខេមរភូមិន្ទ នៅ​ទីស្ដីការក្រសួង​ការពារជាតិកាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ក្នុងឱកាស​នោះ ឯកឧត្តម​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង យកចិត្តទុកដាក់​ហ្វឹកហ្វឺនប្រកបដោយ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​យ៉ាងរឹងមាំ​របស់​ថ្នាក់ដឹកនាំ កីឡាករ​-​កីឡាការិនី ធ្វើ​ឲ្យ​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទសម្រេចបាន​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ តាមរយៈ​ការចូលរួម​ការប្រកួត​កីឡា​គ្រប់​ប្រភេទ​ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្ដរជាតិ។​​យ៉ាងណាក្ដី​ ​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទបាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​យកចិត្តទុកដាក់ ហើយ​កីឡាករ​-​កីឡាការិនីត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ក្នុងនោះ​អ្នក​ដណ្ដើម​មេដាយ​សំរឹទ្ធ ឬ​មេដាយប្រាក់ ត្រូវ​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​បាន​ខ្លាំង ឈានទៅ​ដណ្ដើម​ឲ្យ​បាន​មេដាយមាស ពិសេស​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣។​ ​មិនតែប៉ុណ្ណោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង ក៏បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនីចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដល់​បងប្អូន​ប្រជាពលរដ្ឋឲ្យ​បានដឹង ហើយ​ត្រៀមខ្លួន​ចូលរួម និង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ទាំងអស់គ្នា​ទៀតផង។​​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អនុប្រធាន​អចិន្ដ្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បានបញ្ជាក់​ក្នុង​របាយការណ៍សម្រាប់​សមិទ្ធផល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ថា ទោះបី​ក្នុង​បរិបទ​កូ​វីដ​-១៩ យ៉ាង​ណាក្ដី តែ​សកម្មភាព​កីឡា​របស់​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ចូលរួម​យ៉ាង​ផុសផុលទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​ការប្រកួតដែល​ក្រុម​កីឡាករ​-​កីឡាការិនីនៃ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ ទទួលបាន​មេដាយ​សរុប​រហូតដល់ ៩៤​គ្រឿងក្នុងនោះ​មាន​មេដាយមាស ៣៥, ប្រាក់ ២៥ និង​សំរឹទ្ធ ៣៤ ពិសេស​ក៏មាន​មេដាយមាស ៣ ប្រាក់ ៥ និង​សំរឹទ្ធ ១៥​គ្រឿងពី​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ​ផងដែរ។​​ចំពោះ​សមាសភាព​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​បានប្រកាស​ក្នុង​កម្មវិធី​នេះ​វិញរួមមាន​ឯកឧត្តម ឡាំង អូ​ណា ត្រូវបាន​តំឡើង​ពី​សមាជិកមកជា​អនុប្រធាន រួមជាមួយ​អគ្គលេខាធិការ​ង ៧​រូប​ផ្សេងទៀតរួមមាន​ឯកឧត្តម គឹម រស្មី​, លោក ស៊ន សម្បត្តិ​, លោក ទូច សុភ​អវតា​, លោក លីម សាំង​ហុង​, លោក កែន សុភា​រ៉ា​, លោក ស៊ា​ម ច​ន្ធី និង​លោក ហៃ គឹម​សាន៕​អត្ថបទ៖ លី ឈុន​ឡា

Rafael Nadal និង Nick Kyrgios ឡើង​ជុំ​ទី​៣ Wimbledon

2022/07/01 04:31:07 pm        89
​វាយកូនបាល់៖ ​ជើងឯក Grand Slam ២២លើក Rafael Nadal បាន​បន្តដំណើរ​ឈានឡើង​ជុំ​ទី៣ ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, Wimbledon ក្រោយ​យកឈ្នះ​កីឡាករ​លី​ទុយ​អា​នី Ricardas Berankis​។ ​​Rafael Nadal បាន​យកឈ្នះ​ជើងឯក Grand Slam ពីរលើក​រួចមកហើយ​ក្នុង​ឆ្នាំ២០២២ នេះ​ដែល​រួមមាន Australian Open និង French Open និង​កំពុង​សំឡឹង​ឃើញ​ជើងឯក Grand Slam ទី​បី​នេះក្រោយ​យកឈ្នះ Berankis ដោយ​លទ្ធផល ៦-៤, ៦-៤, ៤-៦ និង ៦-៣ ដើម្បី​ឡើង​ជុំ​ទី៣ ជួប​ជា​កីឡាករ​អ៊ីតាលី​លំដាប់​លេខ២៧ Lorenzo Sonego​។ ​​និយាយ​ក្រោយ​ចប់​ការប្រកួត Nadal មានការ​ព្រួយបារម្ភ​ពី​បញ្ហា​កូ​វីដ​-១៩ ដែល​កំពុងមាន​ករណី​ឆ្លង​កើនឡើង​នៅ​ចក្រភព​អង់គ្លេស និង​បាន​បញ្ជាក់ថា ក្រៅពី​ការប្រកួត និង​ហ្វឹកហាត់​នៅ Wimbledon នេះ គេ​ត្រូវ​នៅក្នុង​បន្ទប់​ដើម្បី​រក្សា​សុវត្ថិភាព បន្ទាប់ពី​មាន​កីឡាករ​ជា​បន្តបន្ទាប់​ខកខាន​ការប្រកួត ​ដោយសារ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។​​ដោយឡែក​ក្រឡេក​មក​ការប្រកួត​ផ្នែក​បុរស​គូ​ផ្សេងទៀត កីឡាករ​អូស្ត្រាលី Nick Kyrgios បាន​បន្តដំណើរ​ទៅ​ជុំ​ទី៣ ផងដែរ​ក្រោយ​យកឈ្នះ​កីឡាករ Filip Krajinovic បី​សិត​ផ្ទួនៗ ៦-២, ៦-៣ និង ៦-១ ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ក្រិ​ក Stefanos Tsitsipas​។ ​​ចំណែកឯ​កីឡាករ​អា​ហ្ស​ង់​ទីន​លំដាប់​លេខ ១២ Diego Schwartzman បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់កីឡាករ​អង់គ្លេស Liam Broady ៦-២, ៤-៦, ០-៦, ៧-៦(៨-៦) និង ៦-១​។​ ​​ជាមួយគ្នា​នោះដែរ​កីឡាករ​កាណាដា Denis Shapovalov ដែលជា​បេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ក៏​ធ្លាក់​ពី​ការប្រកួត​ដែរ​ក្រោយ​ចាញ់​កីឡាករ​អាមេរិក Brandon Nakashima៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Lille តែងតាំង​អតីត​គ្រូបង្វឹក Roma, Paulo Fonseca

2022/06/30 10:56:03 pm        134
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​បារាំង OGC Lille បានប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​គឺ​លោក Paulo Fonseca ដែល​ធ្លាប់ជា​គ្រូបង្វឹក​ក្លិប​អ៊ីតាលី AS Roma​។ ​បុរស​វ័យ ៤៩ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ​ក្រុម​បារាំង​មួយ​នេះ​រយៈពេល ២ឆ្នាំ​។ ​​លោក Paulo Fonseca បាន​ដឹកនាំ AS Roma ចុងក្រោយ​បំផុត និង​បាន​ចាកចេញ​កាលពី​ខែឧសភា​ឆ្នាំមុន ហើយ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​អ៊ុយ​ក្រែ​ន Shakhtar Donetsk ឈ្នះ​ជើងឯក​លី​គ​កំពូល​អ៊ុយ​ក្រែ​ន​ ៣​លើក​ជាប់​គ្នា​ផងដែរ​។ ​Lille កាលពី​ដើមខែ​បានប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ Jocelyn Gourvennec បន្ទាប់ពី​រដូវ​កាល​ដ៏​យ៉ាប់យ៉ឺន ២០២០-២១ ពោលគឺ Lille បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ១០​។ ​សូម​បញ្ជាប់​ថា Lille គឺជា​អតីត​ជើងឯក​ក្របខណ្ឌ​បារាំង Ligue 1 កាល​ពី​រដូវ​កាល ២០២០-២១ ដោយ​ឈ្នះ​ក្រុម​លេខ២ Paris Saint Germain មួយ​ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Carson Pickett ក្លាយជា​មនុស្ស​ទីមួយ​ដែល​ពិការ​ពី​កំណើត​តែ​អាច​ប្រកួត​ឱ្យ​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក

2022/06/30 09:52:03 pm        480
​បាល់ទាត់៖ ​Carson Pickett បាន​ក្លាយជា​មនុស្ស​ទីមួយ​ហើយដែល​ពិការ​តាំងពី​កំណើត​ តែមាន​ឱកាស​ប្រកួតតំណាងឱ្យ​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក​។​ ​កីឡាការិនី​វ័យ ២៨ឆ្នាំ​ដែល​លេង​ក្នុង​តំណែង​ខ្សែការពារ​រូបនេះ បានចាប់កំណើត​មក​ដោយ​ពិការ​ដៃ​ខាងឆ្វេង​។ ​​Carson Pickett ត្រូវបាន​កោះហៅ​ចូល​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក​ជា​លើកដំបូង និងបាន​ចូល​លេង​ពេញ ៩០នាទី​តែម្តង​ក្នុងការ​ប្រកួត​ដែល​អាមេរិក​យកឈ្នះ​កូ​ឡុំ​ប៊ី ២-០ ក្នុងជំនួប​មិត្តភាព​នៅ​កីឡដ្ឋាន Rio Tinto សហរដ្ឋអាមេរិក​។ ​Carson Pickett បាន​ហៅ​ការជាប់​ជំរើសជាតិ និង​ចូល​លេង​លើកដំបូង​របស់​នាង​ថា ជា​ក្តី​ស្រមៃ​ក្លាយជា​ការពិត​។ ​រូបភាព​មួយ​សន្លឹក​របស់ Carson Pickett ត្រូវ​បាន​ផ្ទុះ​ពេញ​បណ្តាញ​សង្គមពេញ​ដោយ​ក្តី​អាណិតអាសូរ និង​គួរឱ្យ​គោរព​នៅពេល​នាង​បាន​អបអរ​ដោយ​ជល់​ដៃ ​ជាមួយនឹង​ក្មេងប្រុស​ម្នាក់​ដែល​ពិការ​ដៃ​ម្ខាង​ដូច​នាង​ដែរ​។​​សូមបញ្ជាក់ថា Carson Pickett បានចាប់ផ្តើម​ប្រកប​អាជីព​លេង​ឱ្យ​ក្លិប​បាល់ទាត់​ស្ត្រី​អាជីព​នៅ​អាមេរិក​កាលពី​ឆ្នាំ២០១៦ ឱ្យ Seattle Reign FC មុនពេល​ផ្លាស់​ទៅ​ក្លិប​អូស្ត្រាលី Brisbane Roar ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ត្រលប់​មកលេង​ឱ្យ​ក្លិប​អាមេរិក Orlando Pride ហើយ​នឹង​ចុងក្រោយ​នៅ​ក្លិប​ North Carolina Courage មកដល់​បច្ចុប្បន្ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងឯក​ពីរ​សម័យ Andy Murray ធ្លាក់​ពី Wimbledon ហើយ​ តែ Djokovic គ្មាន​បញ្ហា

2022/06/30 09:30:34 pm        93
​វាយកូនបាល់៖ ​អតីត​ជើងឯក Grand Slam, Wimbledon ពីរ​សម័យ Andy Murray បាន​ធ្លាក់​ពី​ការ​ប្រកួត​ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាករ​កម្ពស់​ខ្ពស់​អាមេរិក John Isner​។ ​​កីឡាករ​អាមេរិក​សេវា​ខ្លាំង John Isner បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-៤ និង ៧-៤(៧-៤) មុនពេល​ដែល​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray តាម​បាន​មួយ​សិត​វិញ​នៅ​សិត​ទី​បី ៧-៦(៧-៣)​។ ​យ៉ាងណាក្តីបេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ២០១៨ John Isner មិន​ភ្លាត់​ឡើង​នៅ​សិត​ទី​បួន​ជាមួយនឹង​ជ័យជំនះ ៦-៤ តាមរយៈ​ការ​វាយ​សេវា​បាន​ពិន្ទុសរុប ៣៦លើក​។ ​ជុំ​បន្ត John Isner នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​ទី ១០ សញ្ជាតិ​អ៊ីតាលី​វ័យ ២០ឆ្នាំ Jannik Sinner​។ ​​ផ្ទុយ​ពី Andy Murray មិត្ត​រួម​ចក្រភព​អង់គ្លេស Cameron Norrie បាន​ឈានទៅ​ជុំ​ទី៣ ហើយ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Jaume Munar ទាំង​លំបាក​ដល់​ទៅ ៥សិត​ទើប​ដឹង​ចាញ់ឈ្នះ ៦-៤, ៣-៦, ៥-៧, ៦-០ និង ៦-២​។ ​ជុំ​បន្ត Cameron Norrie ដែលមាន​លំដាប់ថ្នាក់​លេខ ៩ ក្នុង​កម្មវិធី​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Steve Johnson ខណៈ​ជ័យជំនះ​នឹងធ្វើ​ឱ្យ Cameron Norrie ឈានទៅ​ជុំ​ទី៤ Wimbledon ជា​លើកដំបូង​ក្នុង​អាជីព​។​​ក្រឡេក​មក​បេក្ខភាព​ជើងឯក Novak Djokovic គ្មាន​បញ្ហា​ឡើយ​ក្រោយ​យកឈ្នះ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis បី​សិត​ផ្ទួនៗ ៦-១, ៦-៤ និង ៦-២​។ ​​ជ័យជំនះ​របស់​កីឡាករ​ស៊ែ​ប​វ័យ ៣៥ឆ្នាំ​រូបនេះ​ធ្វើ​ឱ្យគេ​បន្តដំណើរ​ស្វែងរក​ជើងឯក Wimbledon បួន​លើក​ជាប់​គ្នា​ដោយ​នឹង​ជួប​ជាមួយ​កីឡាករ​មិត្ត​រួម​ជាតិ​ស៊ែ​ប Miomir Kecmanovic​។ ដោយឡែក​គូ​ចុងក្រោយ​នេះ ជើងឯក​រង French Open ថ្មីៗ​កីឡាករ​ណ័​រវេ​យ Casper Ruud បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាករ​បារាំង Ugo Humbert ៣ សិត​ទល់នឹង ១ ពិន្ទុ ៣-៦, ៦-២, ៧-៥ និង ៦-៤៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​អង់គ្លេស Emma Raducanu ធ្លាក់​ពី Wimbledon ក្រោយ​ចាញ់​កីឡាការិនី​ Caroline Garcia

2022/06/30 06:57:48 pm        156
​វាយកូនបាល់៖ ​កីឡាការិនី​ដែលជា​ក្តីសង្ឃឹម​ខ្ពស់បំផុត​ម្នាក់​របស់​ម្ចាស់ផ្ទះ​អង់គ្លេស Emma Raducanu បាន​ធ្លាក់​ពី​ការប្រកួត Grand Slam, Wimbledon ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាការិនី​បារាំង Caroline Garcia​។ ​​កីឡាការិនី​វ័យ ១៩ឆ្នាំ​ដែលជា​ជើងឯក US Open ឆ្នាំមុន Raducanu មិនមែន​ធ្វើ​មិនបាន​ល្អ​ទេ​តែ Caroline Garcia ទេ​ដែល​បង្ហាញ​បច្ចេកទេស​ដ៏​អស្ចារ្យ​ក្នុង​ជ័យជំនះ ៦-៣ និង ៦-៣ នេះ​។ ​​បរាជ័យ​នេះ​បាន​សបញ្ជាក់​ឱ្យឃើញថា Emma Raducanu ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​បន្ថែមទៀតឆ្លងកាត់​ការប្រកួត​ទល់នឹង Caroline Garcia វ័យ ២៨ឆ្នាំ​ដែលជា​កីឡាការិនី​សំបូរ​បទពិសោធន៍ និង​ធ្លាប់​ឈរ​តំណែង​លេខ ៤ ពិភពលោក​។ ​ចំណែកឯ​អតីត​ជើងឯក Wimbledon ម្នាក់​គឺ​កីឡាការិនី​អេ​ស្ប៉ា​ញ Gabine Muguruza ក៏បាន​ធ្លាក់​ពី​ការប្រកួត​ផងដែរ​ ក្រោយ​រងបរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Greet Minnen ដោយ​លទ្ធផល ៦-៤ និង ៦-០​។ ​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​សំរាប់​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ ពោលគឺ​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ១០ ពិភព​លោកដែលជា​អតីត​ជើងឯក​នៅទីនេះ និង French Open ឆ្នាំ២០១៦​។​​កីឡាការិនី​លំដាប់​លេខ ៨៨ ពិភពលោក Greet Minnen នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ចិន Zheng Qinwen​។ ​​ក្រឡេក​មក​គូ​ចុងក្រោយ​នេះ កីឡាការិនី​លំដាប់​លេខ ៣ សញ្ជាតិ​ទុយ​នេ​ស៊ី Ons Jabeur បាន​បន្ត​ស្ថិតិ​ល្អ​របស់ខ្លួន​នៅ​ទីលាន​ស្មៅ​ក្រោយ​យកឈ្នះ​កីឡាការិនី​ប៉ូឡូញ Katarzyna Kawa ៦-៤ និង ៦-០​។ ​​បច្ចុប្បន្ន​ឈរ​លេខ ២ ពិភពលោក Ons Jabeur ត្រូវបាន​គេ​ចាត់ទុកជា​បេក្ខភាព​ប្រជែង​ជើងឯក​មួយរូប បន្ទាប់ពី​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ WTA 500 ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ២០២២ នេះ​។ ​ជុំ​បន្ត Ons Jabeur នឹង​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៧៧ សញ្ជាតិ​បារាំង Diane Parry៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ទិញ​ចូល​ថ្លៃ​បំផុត​របស់ Chelsea, Romelu Lukaku ត្រលប់​ទៅ Inter Milan វិញ

2022/06/30 06:15:38 pm        154
​បាល់ទាត់៖ ​កីឡាករ​ដែល​ទិញ​ចូល​ថ្លៃ​បំផុត​ជា​កំណត់ត្រា​របស់​ក្លិប​​តោ​ខៀវ Chelsea, Romelu Lukaku បាន​ត្រលប់​ទៅកាន់​ទឹកដី​អ៊ីតាលី​ចូលរួម​ជាមួយ Inter Milan វិញ​ហើយ​នៅក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​Chelsea បាន​នាំយក​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ត្រលប់​មកកាន់​ទឹកដី Stamford Bridge វិញ​កាលពី​ខែសីហា ​ឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លាន​ផោន​។​ ​​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៥គ្រាប់​ឱ្យ Chelsea រដូវ​កាល​មុន ក្នុងនោះ​មាន ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៦ប្រកួត​នៅ English Premier League​។ ​​យ៉ាងណាក្តី Romelu Lukaku ហាក់​មិន​សប្បាយចិត្ត​ឡើយ​ក្នុង​ជីវិត​នៅ Stamford Bridge ជាពិសេស​គឺ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​អាល្លឺម៉ង់ Thomas Tuchel ពោលគឺ​មិនសូវ​ជាប់​ជំរើស​ដំបូង​ឡើយ​។​ ​​ការផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea នេះត្រូវបាន​គេ​ដឹងថា Inter Milan ត្រូវ​ចំណាយលុយ ៨លាន​អឺរ៉ូ​។​​Inter Milan បញ្ចប់​រដូវ​កាល​មុន​ជា​ជើងឯក​រង​ក្របខណ្ឌ​អ៊ីតាលី Serie A ចាញ់​ក្រុម​ជើងឯក AC Milan ២ពិន្ទុ​។ ​​រំលឹកថា Romelu Lukaku បាន​ស៊ុត​បញ្ចូល​ទី​សរុប ៦៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៥ប្រកួត​នៅ Inter Milan រយៈពេល ២រដូវ​កាល និង​ជា​សមាជិក​ដ៏​សំខាន់​របស់ Inter Milan ក្នុងការ​ឈ្នះ​ជើងឯក​អ៊ីតាលី Series A កាលពី​រដូវ​កាល២០២០-​២០២១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Joao Moutinho ចាក​ចេញពី Wolves ក្រោយ​ការចរចា​កិច្ចសន្យា​ថ្មី​បរាជ័យ

2022/06/30 05:52:56 pm        125
​បាល់ទាត់៖ ខ្សែបម្រើ​វ័យ​ចំណាស់​ព័រទុយហ្កាល់ Joao Moutinho នឹង​ចាក​ចេញពី​ក្លិប​អង់គ្លេស Wolverhampton ហើយ​ក្រោយ​ការចរចា​កិច្ចសន្យា​ថ្មី​បរាជ័យ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​ចង់បាន​កិច្ចសន្យា​រយៈពេល ២ឆ្នាំ​នៅ​កីឡដ្ឋាន Molineux តែ Wolves ផ្តល់​តែមួយ​ឆ្នាំ​។ ​​Joao Moutinho នៅពេលនេះ​កំពុង​សំឡឹង​រក​គោលដៅ​ថ្មី ស្របពេល​មាន​សំណើ​ពី​ក្លិប​មួយចំនួន​ផងដែរ​។ ​​Moutinho នៅតែ​ជា​សមាជិក​សំខាន់​របស់​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់ ហើយក៏​ស្ថិតក្នុង​គំរោង​របស់លោក Fernando Santos ផងដែរ​ជាមួយ​ក្រុម​ព័រទុយហ្កាល់​នៅ World Cup ឆ្នាំនេះ​។ ​​រំលឹកថា Joao Moutinho បាន​ចូលរួម​ជាមួយ Wolves កាលពី​ឆ្នាំ២០១៨ ផ្លាស់​ពី AS Monaco ក្នុងតម្លៃ ៥លាន​ផោនបង្ហាញខ្លួន​បាន​សរុប ១៤៤ប្រកួត​រកបាន ៥គ្រាប់​។​​ជាមួយ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់ Joao Moutinho ត្រូវបាន​កោះហៅ​ដំបូង​តាំងពី​ឆ្នាំ២០០៥ បង្ហាញខ្លួន​សរុប ១៤៦ប្រកួត​រកបាន ៧គ្រាប់ និង​ជា​សមាជិក​មិនអាច​ខ្វះ​បាន​ដែល​ជួយ​ព័រទុយហ្កាល់​ឈ្នះ​ជើងឯក​អឺរ៉ុប​ឆ្នាំ២០១៦ និង UEFA Nations League ឆ្នាំ២០១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តស្វាយរៀង ណែនាំបេក្ខជនត្រូវយកចំណេះដឹងដែលខិតខំសិក្សាមកប្រឡងបាក់ឌុបឱ្យទទួលបានជោគជ័យ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សា
08/10/2026 11:08 AM
អភិបាលរងខេត្ដព្រះវិហារ ណែនាំបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឡង និងគោរព​តាមបទបញ្ជា​ប្រឡងរបស់​ក្រសួងអប់រំ
08/10/2026 11:08 AM
ប្រទេសចិន ជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែង ខណៈព្យុះដ៏ធំមួយមកដល់
08/10/2026 11:08 AM
ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
08/10/2026 10:08 AM
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
08/10/2026 10:08 AM
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញបើកហឹបវិញ្ញាសានៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ
08/10/2026 10:08 AM
តៃវ៉ាន់បៀបប្រដូចទៅនឹងការទប់ទល់ការវាយប្រហារពីចិន ដោយបន្ថយល្បឿនអ៊ីនធឺណិតចល័តក្នុងហ្គេមសង្គ្រាមប្រចាំឆ្នាំ
08/10/2026 10:08 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
08/10/2026 10:08 AM
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
08/10/2026 10:08 AM
ឆ្មាំអ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ប្រសិនបើអាមេរិកមិនបំពេញតាមការទាមទាររបស់ទីក្រុងតេអេរ៉ង់
08/10/2026 10:08 AM