ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

Carson Pickett ក្លាយជា​មនុស្ស​ទីមួយ​ដែល​ពិការ​ពី​កំណើត​តែ​អាច​ប្រកួត​ឱ្យ​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក

2022/06/30 09:52:03 pm        480
​បាល់ទាត់៖ ​Carson Pickett បាន​ក្លាយជា​មនុស្ស​ទីមួយ​ហើយដែល​ពិការ​តាំងពី​កំណើត​ តែមាន​ឱកាស​ប្រកួតតំណាងឱ្យ​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក​។​ ​កីឡាការិនី​វ័យ ២៨ឆ្នាំ​ដែល​លេង​ក្នុង​តំណែង​ខ្សែការពារ​រូបនេះ បានចាប់កំណើត​មក​ដោយ​ពិការ​ដៃ​ខាងឆ្វេង​។ ​​Carson Pickett ត្រូវបាន​កោះហៅ​ចូល​ក្រុមបាល់ទាត់​ស្ត្រី​ជំរើសជាតិ​អាមេរិក​ជា​លើកដំបូង និងបាន​ចូល​លេង​ពេញ ៩០នាទី​តែម្តង​ក្នុងការ​ប្រកួត​ដែល​អាមេរិក​យកឈ្នះ​កូ​ឡុំ​ប៊ី ២-០ ក្នុងជំនួប​មិត្តភាព​នៅ​កីឡដ្ឋាន Rio Tinto សហរដ្ឋអាមេរិក​។ ​Carson Pickett បាន​ហៅ​ការជាប់​ជំរើសជាតិ និង​ចូល​លេង​លើកដំបូង​របស់​នាង​ថា ជា​ក្តី​ស្រមៃ​ក្លាយជា​ការពិត​។ ​រូបភាព​មួយ​សន្លឹក​របស់ Carson Pickett ត្រូវ​បាន​ផ្ទុះ​ពេញ​បណ្តាញ​សង្គមពេញ​ដោយ​ក្តី​អាណិតអាសូរ និង​គួរឱ្យ​គោរព​នៅពេល​នាង​បាន​អបអរ​ដោយ​ជល់​ដៃ ​ជាមួយនឹង​ក្មេងប្រុស​ម្នាក់​ដែល​ពិការ​ដៃ​ម្ខាង​ដូច​នាង​ដែរ​។​​សូមបញ្ជាក់ថា Carson Pickett បានចាប់ផ្តើម​ប្រកប​អាជីព​លេង​ឱ្យ​ក្លិប​បាល់ទាត់​ស្ត្រី​អាជីព​នៅ​អាមេរិក​កាលពី​ឆ្នាំ២០១៦ ឱ្យ Seattle Reign FC មុនពេល​ផ្លាស់​ទៅ​ក្លិប​អូស្ត្រាលី Brisbane Roar ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ត្រលប់​មកលេង​ឱ្យ​ក្លិប​អាមេរិក Orlando Pride ហើយ​នឹង​ចុងក្រោយ​នៅ​ក្លិប​ North Carolina Courage មកដល់​បច្ចុប្បន្ន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ជើងឯក​ពីរ​សម័យ Andy Murray ធ្លាក់​ពី Wimbledon ហើយ​ តែ Djokovic គ្មាន​បញ្ហា

2022/06/30 09:30:34 pm        93
​វាយកូនបាល់៖ ​អតីត​ជើងឯក Grand Slam, Wimbledon ពីរ​សម័យ Andy Murray បាន​ធ្លាក់​ពី​ការ​ប្រកួត​ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាករ​កម្ពស់​ខ្ពស់​អាមេរិក John Isner​។ ​​កីឡាករ​អាមេរិក​សេវា​ខ្លាំង John Isner បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-៤ និង ៧-៤(៧-៤) មុនពេល​ដែល​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray តាម​បាន​មួយ​សិត​វិញ​នៅ​សិត​ទី​បី ៧-៦(៧-៣)​។ ​យ៉ាងណាក្តីបេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ២០១៨ John Isner មិន​ភ្លាត់​ឡើង​នៅ​សិត​ទី​បួន​ជាមួយនឹង​ជ័យជំនះ ៦-៤ តាមរយៈ​ការ​វាយ​សេវា​បាន​ពិន្ទុសរុប ៣៦លើក​។ ​ជុំ​បន្ត John Isner នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​ទី ១០ សញ្ជាតិ​អ៊ីតាលី​វ័យ ២០ឆ្នាំ Jannik Sinner​។ ​​ផ្ទុយ​ពី Andy Murray មិត្ត​រួម​ចក្រភព​អង់គ្លេស Cameron Norrie បាន​ឈានទៅ​ជុំ​ទី៣ ហើយ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Jaume Munar ទាំង​លំបាក​ដល់​ទៅ ៥សិត​ទើប​ដឹង​ចាញ់ឈ្នះ ៦-៤, ៣-៦, ៥-៧, ៦-០ និង ៦-២​។ ​ជុំ​បន្ត Cameron Norrie ដែលមាន​លំដាប់ថ្នាក់​លេខ ៩ ក្នុង​កម្មវិធី​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Steve Johnson ខណៈ​ជ័យជំនះ​នឹងធ្វើ​ឱ្យ Cameron Norrie ឈានទៅ​ជុំ​ទី៤ Wimbledon ជា​លើកដំបូង​ក្នុង​អាជីព​។​​ក្រឡេក​មក​បេក្ខភាព​ជើងឯក Novak Djokovic គ្មាន​បញ្ហា​ឡើយ​ក្រោយ​យកឈ្នះ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis បី​សិត​ផ្ទួនៗ ៦-១, ៦-៤ និង ៦-២​។ ​​ជ័យជំនះ​របស់​កីឡាករ​ស៊ែ​ប​វ័យ ៣៥ឆ្នាំ​រូបនេះ​ធ្វើ​ឱ្យគេ​បន្តដំណើរ​ស្វែងរក​ជើងឯក Wimbledon បួន​លើក​ជាប់​គ្នា​ដោយ​នឹង​ជួប​ជាមួយ​កីឡាករ​មិត្ត​រួម​ជាតិ​ស៊ែ​ប Miomir Kecmanovic​។ ដោយឡែក​គូ​ចុងក្រោយ​នេះ ជើងឯក​រង French Open ថ្មីៗ​កីឡាករ​ណ័​រវេ​យ Casper Ruud បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាករ​បារាំង Ugo Humbert ៣ សិត​ទល់នឹង ១ ពិន្ទុ ៣-៦, ៦-២, ៧-៥ និង ៦-៤៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាការិនី​អង់គ្លេស Emma Raducanu ធ្លាក់​ពី Wimbledon ក្រោយ​ចាញ់​កីឡាការិនី​ Caroline Garcia

2022/06/30 06:57:48 pm        156
​វាយកូនបាល់៖ ​កីឡាការិនី​ដែលជា​ក្តីសង្ឃឹម​ខ្ពស់បំផុត​ម្នាក់​របស់​ម្ចាស់ផ្ទះ​អង់គ្លេស Emma Raducanu បាន​ធ្លាក់​ពី​ការប្រកួត Grand Slam, Wimbledon ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាការិនី​បារាំង Caroline Garcia​។ ​​កីឡាការិនី​វ័យ ១៩ឆ្នាំ​ដែលជា​ជើងឯក US Open ឆ្នាំមុន Raducanu មិនមែន​ធ្វើ​មិនបាន​ល្អ​ទេ​តែ Caroline Garcia ទេ​ដែល​បង្ហាញ​បច្ចេកទេស​ដ៏​អស្ចារ្យ​ក្នុង​ជ័យជំនះ ៦-៣ និង ៦-៣ នេះ​។ ​​បរាជ័យ​នេះ​បាន​សបញ្ជាក់​ឱ្យឃើញថា Emma Raducanu ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​បន្ថែមទៀតឆ្លងកាត់​ការប្រកួត​ទល់នឹង Caroline Garcia វ័យ ២៨ឆ្នាំ​ដែលជា​កីឡាការិនី​សំបូរ​បទពិសោធន៍ និង​ធ្លាប់​ឈរ​តំណែង​លេខ ៤ ពិភពលោក​។ ​ចំណែកឯ​អតីត​ជើងឯក Wimbledon ម្នាក់​គឺ​កីឡាការិនី​អេ​ស្ប៉ា​ញ Gabine Muguruza ក៏បាន​ធ្លាក់​ពី​ការប្រកួត​ផងដែរ​ ក្រោយ​រងបរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Greet Minnen ដោយ​លទ្ធផល ៦-៤ និង ៦-០​។ ​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត​សំរាប់​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ ពោលគឺ​យកឈ្នះ​កីឡាការិនី​លំដាប់​លេខ ១០ ពិភព​លោកដែលជា​អតីត​ជើងឯក​នៅទីនេះ និង French Open ឆ្នាំ២០១៦​។​​កីឡាការិនី​លំដាប់​លេខ ៨៨ ពិភពលោក Greet Minnen នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ចិន Zheng Qinwen​។ ​​ក្រឡេក​មក​គូ​ចុងក្រោយ​នេះ កីឡាការិនី​លំដាប់​លេខ ៣ សញ្ជាតិ​ទុយ​នេ​ស៊ី Ons Jabeur បាន​បន្ត​ស្ថិតិ​ល្អ​របស់ខ្លួន​នៅ​ទីលាន​ស្មៅ​ក្រោយ​យកឈ្នះ​កីឡាការិនី​ប៉ូឡូញ Katarzyna Kawa ៦-៤ និង ៦-០​។ ​​បច្ចុប្បន្ន​ឈរ​លេខ ២ ពិភពលោក Ons Jabeur ត្រូវបាន​គេ​ចាត់ទុកជា​បេក្ខភាព​ប្រជែង​ជើងឯក​មួយរូប បន្ទាប់ពី​ឈ្នះ​ជើងឯក​នៅ​ក្របខណ្ឌ WTA 500 ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ២០២២ នេះ​។ ​ជុំ​បន្ត Ons Jabeur នឹង​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៧៧ សញ្ជាតិ​បារាំង Diane Parry៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​ទិញ​ចូល​ថ្លៃ​បំផុត​របស់ Chelsea, Romelu Lukaku ត្រលប់​ទៅ Inter Milan វិញ

2022/06/30 06:15:38 pm        154
​បាល់ទាត់៖ ​កីឡាករ​ដែល​ទិញ​ចូល​ថ្លៃ​បំផុត​ជា​កំណត់ត្រា​របស់​ក្លិប​​តោ​ខៀវ Chelsea, Romelu Lukaku បាន​ត្រលប់​ទៅកាន់​ទឹកដី​អ៊ីតាលី​ចូលរួម​ជាមួយ Inter Milan វិញ​ហើយ​នៅក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​Chelsea បាន​នាំយក​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ត្រលប់​មកកាន់​ទឹកដី Stamford Bridge វិញ​កាលពី​ខែសីហា ​ឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លាន​ផោន​។​ ​​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៥គ្រាប់​ឱ្យ Chelsea រដូវ​កាល​មុន ក្នុងនោះ​មាន ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៦ប្រកួត​នៅ English Premier League​។ ​​យ៉ាងណាក្តី Romelu Lukaku ហាក់​មិន​សប្បាយចិត្ត​ឡើយ​ក្នុង​ជីវិត​នៅ Stamford Bridge ជាពិសេស​គឺ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​អាល្លឺម៉ង់ Thomas Tuchel ពោលគឺ​មិនសូវ​ជាប់​ជំរើស​ដំបូង​ឡើយ​។​ ​​ការផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea នេះត្រូវបាន​គេ​ដឹងថា Inter Milan ត្រូវ​ចំណាយលុយ ៨លាន​អឺរ៉ូ​។​​Inter Milan បញ្ចប់​រដូវ​កាល​មុន​ជា​ជើងឯក​រង​ក្របខណ្ឌ​អ៊ីតាលី Serie A ចាញ់​ក្រុម​ជើងឯក AC Milan ២ពិន្ទុ​។ ​​រំលឹកថា Romelu Lukaku បាន​ស៊ុត​បញ្ចូល​ទី​សរុប ៦៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៥ប្រកួត​នៅ Inter Milan រយៈពេល ២រដូវ​កាល និង​ជា​សមាជិក​ដ៏​សំខាន់​របស់ Inter Milan ក្នុងការ​ឈ្នះ​ជើងឯក​អ៊ីតាលី Series A កាលពី​រដូវ​កាល២០២០-​២០២១៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Joao Moutinho ចាក​ចេញពី Wolves ក្រោយ​ការចរចា​កិច្ចសន្យា​ថ្មី​បរាជ័យ

2022/06/30 05:52:56 pm        125
​បាល់ទាត់៖ ខ្សែបម្រើ​វ័យ​ចំណាស់​ព័រទុយហ្កាល់ Joao Moutinho នឹង​ចាក​ចេញពី​ក្លិប​អង់គ្លេស Wolverhampton ហើយ​ក្រោយ​ការចរចា​កិច្ចសន្យា​ថ្មី​បរាជ័យ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​ចង់បាន​កិច្ចសន្យា​រយៈពេល ២ឆ្នាំ​នៅ​កីឡដ្ឋាន Molineux តែ Wolves ផ្តល់​តែមួយ​ឆ្នាំ​។ ​​Joao Moutinho នៅពេលនេះ​កំពុង​សំឡឹង​រក​គោលដៅ​ថ្មី ស្របពេល​មាន​សំណើ​ពី​ក្លិប​មួយចំនួន​ផងដែរ​។ ​​Moutinho នៅតែ​ជា​សមាជិក​សំខាន់​របស់​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់ ហើយក៏​ស្ថិតក្នុង​គំរោង​របស់លោក Fernando Santos ផងដែរ​ជាមួយ​ក្រុម​ព័រទុយហ្កាល់​នៅ World Cup ឆ្នាំនេះ​។ ​​រំលឹកថា Joao Moutinho បាន​ចូលរួម​ជាមួយ Wolves កាលពី​ឆ្នាំ២០១៨ ផ្លាស់​ពី AS Monaco ក្នុងតម្លៃ ៥លាន​ផោនបង្ហាញខ្លួន​បាន​សរុប ១៤៤ប្រកួត​រកបាន ៥គ្រាប់​។​​ជាមួយ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់ Joao Moutinho ត្រូវបាន​កោះហៅ​ដំបូង​តាំងពី​ឆ្នាំ២០០៥ បង្ហាញខ្លួន​សរុប ១៤៦ប្រកួត​រកបាន ៧គ្រាប់ និង​ជា​សមាជិក​មិនអាច​ខ្វះ​បាន​ដែល​ជួយ​ព័រទុយហ្កាល់​ឈ្នះ​ជើងឯក​អឺរ៉ុប​ឆ្នាំ២០១៦ និង UEFA Nations League ឆ្នាំ២០១៩៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្រសួង​អប់រំ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំនេះ​

2022/06/30 05:15:40 pm        675
​កីឡា​ឧត្តមសិក្សា៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិឆ្នាំ​២០២៣ ដែល​បានបញ្ចប់ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ការប្រកួត​អស់​រយៈពេល ៩​ថ្ងៃចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឯកឧត្តម​បាន​គូ​សបញ្ជាក់ថា នេះគឺជា​ជោគជ័យ​មួយដែល​ក្រសួង​បានរៀបចំ​ការប្រកួត​ក្របខណ្ឌ​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេសរហូតដល់ ១២​ប្រភេទ​កីឡា ហើយ​មាន​គ្រឹះស្ថាន​អប់រំ​ទូទាំងប្រទេស​ជាច្រើន បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត និង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​ផង និង​ដណ្ដើម​លទ្ធផល​ល្អ​ជូន​សាលា​របស់ខ្លួន​ផង។​ ​ទន្ទឹម​ជាមួយគ្នា គណៈកម្មការ​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡា​ជាតិ​ទាំង ១២ ក៏បាន​បំពេញភារកិច្ច​ដឹកនាំ​ការប្រកួត​ប្រកបដោយ​យុត្តិធម៌ និង​តម្លៃភាព រហូត​រកឃើញ​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ ហើយក៏​ជា​ឱកាសល្អ​មួយសម្រាប់​សហព័ន្ធ​កីឡា​ជាតិ ក្នុងការ​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន សម្រាប់​ត្រៀមលក្ខណៈ​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ នេះ ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ តែម្ដង។​​យោងតាម​របាយការណ៍​លោក ហួត សេង​ទ្រី ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួតបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ថ្នាក់ជាតិក្របខណ្ឌ​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​នេះគឺមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១,៤៤៣​នាក់មកពី​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ស្សា និង​មធ្យមសិក្សា​បច្ចេកទេស​ស​រុ​ប​ចំនួន​៣៨ ដែល​ប្រកួត​លើ ១២ប្រភេទ​កីឡាស្មើនឹង ៨៨​វិញ្ញាសា។​ ​ជា​លទ្ធផល​នៃ​ការប្រកួត​ជាង ១​សប្ដាហ៍​កន្លងទៅ គ្រឹះស្ថាន​ដែល​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​៖ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបឈ្នះ​មេដាយ​សរុប ៣០​គ្រឿង (​មាស ២២, ប្រាក់ ៦ និង​សំរឹទ្ធ ២), វិទ្យាស្ថាន​ខេ​ម​អេ​ដឈ្នះ​មេដាយ​សរុប ៣៤​គ្រឿង (​មាស ៩, ប្រាក់ ៩ និង​សំរឹទ្ធ ១៦), វេ​ស្ទើ​នឈ្នះ​មេដាយ​សរុប ១៧​គ្រឿង (​មាស ៨, ប្រាក់ ៥ និង​សំរឹទ្ធ ៤) និង​ពុទ្ធិក​សាកលវិទ្យាល័យ​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឈ្នះ​មេដាយ​សរុប ៣៣​គ្រឿង (​មាស ៧, ប្រាក់ ១៥ និង​សំរឹទ្ធ ១១) រួមជាមួយ​គ្រឹះស្ថាន​ចំនួន ២៣​ទៀតក៏​ដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

2022/06/30 04:56:58 pm        246
​​ទូក​កា​នូ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបានទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ជំនាញនៃសហព័ន្ធ​អាស៊ីបានធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា និង​ចុះ​ពិនិត្យ​ផ្ទាល់នៅ​ទីលាន​ប្រកួត​ស្ថិតនៅ​ដង​ព្រែ​កំពត ខេត្តកំពត កាលពីដើម​សប្ដាហ៍​កន្លងទៅ។​ ​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ម្សិលមិញ មន្ដ្រីជាន់ខ្ពស់នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ីបាន​បន្ដ​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ហើយ​នៅ​រសៀល​ដដែលក៏មាន​ការអនុញ្ញាត​ឲ្យ​ចូលជួប​ពិភាក្សា​ការងារ​បន្ថែមពី​សំណាក់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ដែល​សម្រេចបាន​ផ្លែផ្កា​ជា​វិជ្ជមាន​ទៀតផង។​ ​លោក ស្រ៊ុន លាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបាន​ឲ្យ​ដឹងថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច និង​ជំនួប​ពិភាក្សា​នេះ សហព័ន្ធ​បានទទួល​ការជំរុញលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រពី​សហព័ន្ធ​អាស៊ីទាំង​សម្ភារៈ និង​ការរៀបចំ​ទីលាន​ប្រកួត​ជាដើម។ មិនតែប៉ុណ្ណោះ ប្រធាន​សហព័ន្ធ​អាស៊ី និង​មន្ដ្រី​ជំនាញ និង​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ានក៏បាន​បើកភ្លើង​ខៀវ​សម្រាប់​កម្ពុជា ក្នុងការ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​ទៀតផង។​​​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម វ៉ា​ត់ ចំរើន បានធ្វើការ​កោតសរសើ​រ និង​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបន្ដធ្វើ​ការងារ​នេះ​ជាមួយ​សហព័ន្ធ ក៏ដូចជា​មន្ដ្រី​ជំនាញនៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ី​បន្ដទៀតដើម្បី​ស្វែងរក​នូវ​ជំនួយ​បច្ចេកទេស​ផ្សេងៗ ពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ដែល​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​នេះត្រូវបាន​កំណត់​រៀបចំ​ការប្រកួត​នៅ​ដង​ព្រែ​កំពត នា​ខេត្តកំពត​ផ្ទាល់​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​មួយរូប​ទៀត​ខកខាន​មិនបាន​ចូលរួម Wimbledon ក្រោយ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩

2022/06/29 10:27:22 pm        89
​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​មួយរូប​ទៀតហើយ បាន​ខកខាន​មិនអាច​ចូលរួម​ការប្រកួត Grand Slam, Wimbledon ដោយសារ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។​ ​​កីឡាករ​អ៊ីតាលី Matteo Berrettini បាន​ក្លាយជា​ជនរងគ្រោះ​ទី​ពីរ​ដោយសារ​កូ​វីដ​-១៩ បន្ទាប់ពី​កីឡាករ​ក្រូ​អាស៊ី Marin Cilic​។ ​​កីឡាករ​វ័យ ២៦ឆ្នាំ Berretini ដែល​លំដាប់ថ្នាក់​លេខ៨ ក្នុង​កម្មវិធីបាន​និយាយថា​ គេ​មាន​អាកា​រៈហៀរ​សំបោ និង​កណ្តាស ហើយក៏​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​តែម្តង​។ ​Matteo Berrettini តាម​កាលវិភាគ​គឺ​ត្រូវ​ប្រកួត​ជុំ​ទី១ ដោយ​ជួប​ជាមួយ​កីឡាករ​ស៊ី​លី Cristian Garin តែ​តំណែង​របស់គេ​ក៏ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​ស៊ុយអែត Elias Ymer ដែល​ចាញ់​កាលពី​វគ្គ​ជំ​រុះ និង​មានសំណាង​ឡើងមក​ប្រកួត​។​​​Matteo Berrettini គឺជា​អតិ​ត​ជើងឯក​រង​ឆ្នាំមុន​ដែល​ចាញ់ Novak Djokovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​មុន​មកដល់ Wimbledon នេះ គេ​បានឈ្នះ​ការប្រកួត​លើ​ទីលាន​ស្មៅ ៩ប្រកួត​ជាប់​គ្នា​ជាមួយនឹង​ការ​ឈ្នះ​ជើងឯក Stuttgart Open នៅ​ប្រទេស​អាល្លឺម៉ង់​សប្តាហ៍​មុន​។ ​សូម​បញ្ជាក់ដែរថា កូ​វីដ​-១៩ មិនទាន់​អន់ថយ​ឡើយ​នៅ​ចក្រភព​អង់គ្លេស ពោលគឺ​រយៈពេល ២សប្តាហ៍​មកនេះមាន​អ្នក​ឆ្លង​ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​សរុប​ជិត ២លាន​ករណី​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Newcastle ទិញ​បាន​ខ្សែការពារ Sven Botman ពី Lille តម្លៃ ៣៤.៥​លាន​ផោន​

2022/06/29 10:00:16 pm        198
​បាល់ទាត់៖ ក្រុម​សារិកា​ព្រៃ Newcastle បានសំរេច​ហើយក្នុងការ​នាំយក​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ហូ​ឡង់ Sven Botman ពី​ក្លិប​បារាំង Lille ក្នុងតម្លៃ ៣២លាន​ផោនរួម​ជាមួយនឹង​ប្រាក់​បន្ថែម​ផ្សេងៗ ២.៥លាន​ផោន​។ ​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះបាន​ឆ្លង​ផុត​ដំណាក់កាល​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ មុន​ចុះហត្ថលេខា ៥ឆ្នាំ​នៅ​កីឡដ្ឋាន St. James Park​។​​Sven Botman ជា​កីឡាករ​ដែល​ចេញពី​យុវជន​ថ្នាល​របស់ Ajax មុនពេល​ផ្លាស់​ទៅ Heerenveen ក្នុង​លក្ខខណ្ឌ​ខ្ចី ហើយ​នឹង​ផ្លាស់​ទៅកាន់ Lille នៅ​ឆ្នាំ២០២០ ក្នុងតម្លៃ ៩លាន​អឺរ៉ូ​។​ ​​Sven Botman ជា​សមាជិក​សំខាន់​របស់ Lille ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង Ligue 1 កាលពី​រដូវ​កាល ២០២០-២១ និង​ធ្លាប់​លេង​ឱ្យ​ក្រុមយុវជន​ជំរើសជាតិ​ហូ​ឡង់​ជាច្រើន​ប្រភេទ​អាយុ​។ ​​Sven Botman គឺជា​សមាជិក​ទី​បី​របស់ Newcastle ដែល​មកដល់​កីឡដ្ឋាន St. James Park ត្រៀម​រដូវ​កាល​ថ្មី​នេះ​បន្ទាប់ពីខ្សែការពារ​ឆ្វេង Matt Target ពី Aston Villa តម្លៃ ១៥លាន​ផោន និង​អ្នកចាំទី Nick Pope ពី Burnley៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Man United ឈានដល់​កិច្ចព្រមព្រៀង​នាំយក Frenkie de Jong ពី Barcelona តម្លៃ ៦៥​លាន​អឺរ៉ូ

2022/06/29 09:39:29 pm        373
​បាល់ទាត់៖ ​ទីបំផុត Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការនាំយក​ខ្សែបម្រើ​ហូ​ឡង់ Frenkie de Jong ក្នុងតម្លៃ ៦៥លាន​អឺរ៉ូ​។ ​​យ៉ាងណាក្តី បើតាម​ប្រភពព័ត៌មាន​ពី​ក្លិប​ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​ក៏​នៅមាន​បញ្ហា​មួយចំនួន​ដែរ​ដែល​ត្រូវ​ដោះស្រាយ តែ​ភាព​វិជ្ជមាន​ភាគច្រើន​ក្នុង​លទ្ធភាព​ដែល​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​អាច​ផ្លាស់​មកកាន់​ទឹកដី Old Trafford​។​ ​​Frenkie de Jong បាន​ក្លាយជា​គោលដៅ​ផ្ទេរ​ចូល​ដំបូង​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag ស្រប​ពេលដែល Manchester United មាន​កីឡាករ​ចាកចេញ​ជាច្រើន​ដោយសារ​ផុត​កិច្ចសន្យា​។ ​​Manchester United ក៏​កំពុង​ចរចា​នាំយក​ខ្សែបម្រើ​ដា​ណឺ​ម៉ាក Christian Eriksen ម្នាក់ទៀត​ពី​ក្លិប​បាល់ទាត់​រួម​លី​គ Brentford​។​ ​​Manchester United បានចាប់ផ្តើម​ប្រមូលផ្តុំ​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ មុនពេល​ចាកចេញ​មក​ប្រកួត​មិត្តភាព​ត្រៀម​រូ​វ​កាល​ថ្មី​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ និង​អូស្ត្រាលី​ដើមខែ​កក្កដា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង
08/11/2026 01:08 PM
«ស្មារតីខ្មែរជួយខ្មែរ» ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ​ប្រមូលផលសណ្ដែកកួរ ឪឡឹក ត្រីអណ្ដែង និងស៊ុតទា ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ
08/11/2026 01:08 PM
TVET៖ កុំឱ្យឱកាសកន្លងផុត! អាហារូបករណ៍ជាង ១ពា​ន់កន្លែងនៅ RPITSE កំពុង​រង់ចាំ​យុវជន
08/11/2026 01:08 PM
ក្រុម AOT ចុះសង្កេតការណ៍នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ខេត្តព្រះវិហារ
08/11/2026 01:08 PM
ថៃឈរនៅលើ​គេ​បំផុត​នៃតំបន់អាស៊ាន ក្នុងការកាន់​កាប់​កាំភ្លើង សម្រាប់​​ជន​​ស៊ីវិល
08/11/2026 01:08 PM
ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
08/11/2026 12:08 PM
«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» ប្រារព្ធពិធីបើកជាផ្លូវការ
08/11/2026 12:08 PM
គ្រូបណ្តុះបណ្តាល ជំរុញយុវជនឱ្យរៀនជំនាញ TVET ឆាប់ទទួលបានឱកាសការងារ ចូលរួម​អភិវឌ្ឍ​ជាតិ
08/11/2026 12:08 PM
រុស្ស៊ី ហាមគណបក្សប្រឆាំងសង្គ្រាម Yabloko មិនឲ្យចូលរួមការបោះឆ្នោត ខណៈអ្នកគាំទ្រប្រមូលផ្តុំគ្នានៅមូស្គូ
08/11/2026 12:08 PM
នគរបាលចិន បើកការបង្ក្រាបនៅទូទាំងប្រទេសលើគ្រប់រូបភាពថ្មីៗនៃឧក្រិដ្ឋកម្មរៀបចំទុក
08/11/2026 12:08 PM