ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

Divock Origi ទៅដល់​ទឹកដី​អ៊ីតាលី​ត្រៀម​ចុះហត្ថលេខា​លេង​ឱ្យ AC Milan

2022/06/29 06:52:28 pm        124
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Divock Origi បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​អ៊ីតាលី​ហើយ ដើម្បី​ពិនិត្យ​សុខភាព​ត្រៀម​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប​ជើងឯក​អ៊ីតាលី AC Milan​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះបាន​ចាក​ចេញពី​ក្លិប​ហង្ស​ក្រហម Liverpool ក្រោយ​កិច្ចសន្យា​អស់​សុពលភាព​។​ ​​Divock Origi គឺជា​សមាជិក​សំខាន់​របស់ Liverpool ក្នុង​រដូវ​កាល ២០១៩ ដែល​លើក​ពាន UEFA Champions League ដោយ​រូបគេ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឱ្យ Liverpool យកឈ្នះ Tottenham Hotspur ២-០​។ ​​Divock Origi បានមក​ដល់ Liverpool កាលពី​ឆ្នាំ២០១៤ ទិញ​ពី​ក្លិប​បារាំង Lille ក្នុងតម្លៃ ១០លាន​ផោន​នៅពេលនោះ តែ​ក៏​ត្រូវបាន Liverpool បញ្ចេញ​ឱ្យ Lille ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល និង​ធ្លាប់​ចំណាយពេល ១រដូវ​កាល​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប​អាល្លឺម៉ង់ Wolfsburg ផងដែរ​។​​សរុប​រយៈពេល ៨ឆ្នាំ​កន្លងទៅកីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​សរុប​បាន ១៧៥លើក​រកបាន ៤១គ្រាប់ ឈ្នះ​ជើងឯក English Premier League មួយ​លើក, UEFA Champions League មួយ​លើក, League Cup មួយ​លើក, FA Cup មួយ​លើក, UEFA Super Cup មួយ​លើក និង FIFA Club World Cup មួយ​លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Serena Williams បាន​ត្រឹម​បរាជ័យ​ក្នុង​ការ​វិល​មក​វិញ ១ឆ្នាំ​ក្រោយ​អវត្តមាន​ពី Wimbledon

2022/06/29 06:12:00 pm        153
​​វាយ​កូន​បាល់​៖ ​ក្តីសង្ឃឹម​របស់​កីឡាការិនី​អាមេរិក Serena Williams នៅ​ព្រឹត្តិការណ៍ Grand Slam, Wimbledon បាន​ត្រឹម​បរាជ័យ​ក្រោយ​អវត្តមាន​អស់​រយៈពេល ១ឆ្នាំ​។ ​​កីឡាការិនី​វ័យ ៤០ឆ្នាំ​រូបនេះ​បាន​វិល​មក​ទីលាន​ធំ​របស់ Wimbledon នេះ​វិញ​ជា​លើកដំបូង​តាំងពី​ពេល​របួស​នៅទីនេះ​កាលពី​ឆ្នាំមុន​ក្នុង​ព្រឹត្តិការណ៍ Wimbledon នេះ​ក្នុង​ជុំ​ទី១​។​​​តែ​ការវិល​វិញ​នេះម្ចាស់​ជើងឯក Grand Slam ២៣លើក​រូបនេះបាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​បារាំង Harmony Tan ដែល​បាន​យកឈ្នះ​ជាមួយនឹង​លទ្ធផល​ដ៏​តានតឹង ៧-៥, ១-៦ និង ៧-៦(១០-៧)​។ ​​បរាជ័យ​លើក​នេះបានធ្វើឱ្យ​អ្នកគាំទ្រ​គិតថា ​ប្រហែលជា​លែង​បានឃើញ​វត្តមាន​របស់ Serena Williams នៅ Wimbledon ទៀត​ដោយ​សារតែ​របួស​ញាំញី ហើយ​វ័យ​កាន់​ចាស់​។​ ​​សូមបញ្ជាក់ថា Serena Williams បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ពិភពលោក​ដល់​ទៅ​លេខ ១២០៤ ឯណោះ​។​​យើង​ងាក​មក​ការប្រកួត​គូ​ផ្សេងទៀត អតីត​ជើងឯក​ពីរលើកកីឡាការិនី​ឆេ​ក Petra Kvitova បាន​បន្តដំណើរ​ទៅ​ជុំ​ទី២ តែ​ត្រូវ​តាម​ពីក្រោយ​មួយ​សិត​ដើម្បី​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Jasmine Paolini ដោយ​លទ្ធផល ២-៦, ៦-៤ និង ៦-២​។ ​​ជុំ​ទី២ Petra Kvitova នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​រ៉ូ​ម៉ា​នី Ana Bogdan​។ ​​ចំណែកឯ​អតីត​ជើងឯក​ឆ្នាំ២០១៩ កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep ក៏បាន​កក់​កៅអី​នៅ​ជុំ​ទី២ ដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី​ឆេ​ក Karolina Muchova ដោយ​លទ្ធផល ៦-៣ និង ៦-២ ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Kirsten Flipkens៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡា​ឧត្ដមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​បញ្ចប់​ការប្រកួត​ជា​បន្ដបន្ទាប់

2022/06/29 05:44:51 pm        114
​ឧត្ដមសិក្សា៖ ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិឆ្នាំ​២០២២ បាន​បញ្ចប់​ការប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗជា​បន្ដបន្ទាប់ ជាក់ស្ដែង​មាន​កីឡា ៧​ប្រភេទ​បានបញ្ចប់​ការប្រកួតកាលពី​ថ្ងៃទី​២៨ ខែមិថុនា​ម្សិល​មិញ ហើយ​នៅសល់ ៥​ប្រភេទ​កីឡា​ទៀតនឹង​បញ្ចប់​ការប្រកួត​ថ្ងៃនេះ។​ ​សម្រាប់​ប្រភេទ​កីឡា​ដែល​បានបញ្ចប់​ការប្រកួត​ជា​ស្ថាពរ​កាលពី​ម្សិលមិញ រួមមាន​ការប្រកួត​កីឡាហែលទឹក, កីឡាអត្តពលកម្ម, កីឡា​វាយ​សី, តេ​ក្វាន់​ដូ​ WT, ​តេ​ក្វាន់​ដូ​ ITF, កីឡា​កា​រ៉ា​តេ និង​កីឡា​ស៊ី​ប៉ា​ក់តា​ក្រ។ រីឯ​ប្រភេទ​កីឡា ត្រូវ​បញ្ចប់​ការប្រកួត​របស់ខ្លួន​ថ្ងៃនេះរួមមាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និង​កីឡាវាយកូនឃ្លីលើតុ។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​នេះ បានចាប់ផ្ដើម​ការប្រកួតកាលពី​ថ្ងៃទី​២១ ខែមិថុនា​កន្លងទៅ ដោយមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១,៤៤៣​នាក់មកពី​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ស្សា និង​មធ្យមសិក្សា​បច្ចេកទេស​ស​រុ​ប​ចំនួន​៣៨ ដែល​ប្រកួត​លើ ១២​ប្រភេទ​កីឡាស្មើនឹង ៨៨​វិញ្ញាសា៕​អត្ថបទ៖ លី ឈុន​ឡា

ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ហាត់​ជុំ​គ្នា ២​ថ្ងៃ​មុន​ចេញទៅ​ប្រកួត​ AFF U19 ​នៅ​ឥណ្ឌូនេស៊ី​ស្អែក​នេះ​

2022/06/29 05:22:47 pm        507
​បាល់ទាត់៖ បន្ទាប់ពី​ធ្វើតេស្ដ​ជាច្រើន​ដំណាក់កាល និង​ចម្រាញ់​បាន​កីឡាករ ២៣​នាក់​ចុងក្រោយកាលពី​សប្ដាហ៍​មុន ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជាបានចាប់ផ្ដើម​ហ្វឹកហាត់​ជុំគ្នា​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនានៅ​កីឡដ្ឋាន​ Smart RSN ​របស់​ភ្នំពេញ​ក្រោ​ន ដើម្បី​ត្រៀម​ការប្រកួត​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Championship 2022 ​នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខ ។​ ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុនលោក​ Kuji Gyotoku ​សម្រាប់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ផ្លូវការ​នេះគឺមាន​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ មុន​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាការចាកចេញ​ពី​មាតុភូមិ ដែល​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា​ស្អែក​នេះ។ ក្រុមយុវជន​ U19 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ក្រុម​ U19 ​ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត សិង្ហ​បុរី និង​ឡាវ។​ ​លោក​ Kuji Gyotoku ​ធ្លាប់បាន​គូសបញ្ជាក់ថា សម្រាប់​ស្ថានភាព​កូនក្រុម​ពេលនេះគឺ​មិន​ដូច​ក្រុមយុវជន​ U19 ​ដែល​បាន​ទៅ​ប្រកួត​នៅ​វៀតណាម​នោះទេ ដ្បិត​ពេលនោះក្រុម​ខ្លួន​មាន​ពេល​ច្រើន​ក្នុង​ការរៀបចំ​ក្រុម តែ​ពេលនេះដោយសារ​បញ្ហា​កូ​វីដ​-១៩ និង​ការប្រកួត​លី​គ​មាន​ភាព​មមាញឹក ជាហេតុ​នាំ​ឲ្យ​លោក​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ក្រុម និង​ការហ្វឹកហាត់​ជុំគ្នា។​ ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក​បាន​សង្កត់ធ្ងន់ថា ដោយ​សារ​កីឡាករ​មួយចំនួនដែលមាន​អាយុ​អាច​លេង​ពាន​ AFF U19 Championship 2022 ​នេះបាន​ទៅតាម​ក្លិប​របស់​ពួកគេគឺជា​កីឡាករ​សំខាន់ ដូច្នេះ​លោក​បានសម្រេច​មិន​កោះ​ហៅ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ជួយ​ក្លិប​របស់ខ្លួន ដែលមាន​ការប្រកួតប្រជែង​កម្រិត​ខ្ពស់។ តាមរយៈ​នេះ លោក​ក៏​សម្រេចចិត្ត​ផ្ដល់ឱកាស​ដល់​កីឡាករ​ដែលមាន​សមត្ថ​ភាព​ផ្សេងទៀត។ យ៉ាងណាក្ដី​លោក​ថា នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​បេសកកម្ម​នាពេល​ដ៏​ខ្លី​ខាងមុខ។​​គួរ​ដឹងថា បន្ទាប់ពី​ធ្វើដំណើរ​ប្រទេស​ឥណ្ឌូនេស៊ី ក្រុម​ជម្រើសជាតិ​ U19 ​កម្ពុជាមាន​ពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះដើម្បី​រៀបចំ និង​ត្រៀម​ការប្រកួត​ដំបូង​របស់ខ្លួន ដែល​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U19 ​សិង្ហ​បុរី​មុនគេនា​ថ្ងៃទី​០៣ ខែកក្កដា មុន​បន្ដ​ជួប​ម៉ាឡេស៊ីនា​ថ្ងៃទី​០៥ ខែកក្កដា​, ជួប​ឡាវនា​ថ្ងៃទី​០៧ ខែកក្កដា និង​ចុងក្រោយ​ជួប​ទី​ម័​រ​ខាងកើតនា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះ។​ ​ដោយឡែក​បេក្ខភាព​ប្រកួតប្រជែងនៃ​ពូ​ល​ A ​វិញគឺមាន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​, ​ថៃ​, ​មី​យ៉ាន់​ម៉ា​, ​វៀតណាម ប្រ៊ុយណេ និង​ហ្វីលីពីន​។ ក្រោយ​បញ្ចប់​ការប្រកួត ក្រុម​ដែល​ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​នីមួយៗនឹង​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន​នេះ៕​អត្ថបទ៖ លី ឈុន​ឡា

Rafael Nadal បន្ត​ស្វែង​រកពាន Grand Slam ទី​បី​ក្នុងឆ្នាំនេះ​ក្រោយ​ឈ្នះ​ជុំ​ដំបូង​នៅ Wimbledon

2022/06/29 04:55:11 pm        99
​​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បាន​បន្តដំណើរ​ស្វែង​រកពាន Grand Slam ទី​បី​ក្នុង​ឆ្នាំ២០២២ នេះជាមួយនឹង​ជ័យជំនះ​ជុំ​ដំបូង​នៅ Wimbledon​។ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Francisco Cerundolo ដោយ​លទ្ធផល ៦-៤, ៦-៣, ៣-៦ និង ៦-៤ ដើម្បី​បន្ត​ជួប​ជាមួយ​កីឡាករ​លី​ទុយ​អា​នី Ricardas Berankis​។​​​មុន​មកដល់ Wimbledon នេះ Nadal ក៏​ធ្លាប់​បានបង្ហាញ​ក្តីបារម្ភ​ផងដែរ​ពី​លទ្ធភាព​នៃ​ការចូលរួម Grand Slam, Wimbledon នេះ​ដោយសារតែ​បញ្ហា​កាយសម្បទា ជាពិសេស​គឺ​របួស​ដែល​បានធ្វើ​ឱ្យគេ​ខកខាន​ការប្រកួត​កាលពី​ឆ្នាំមុន​។ ​​Rafael Nadal ក្នុង​ឆ្នាំ២០២២ នេះ​បាន​យកឈ្នះ​ជើងឯក Grand Slam ទាំង​ពីរលើក​កន្លងមក​រួម​មាននៅ Australian Open និង French Open តែ Wimbledon មាន​ស្ថានភាព​ខុសគ្នា​ត្រង់​ប្រកួត​នៅលើ​ទីលាន​ស្មៅ ដែល​មិនមែនជា​ចំនូលចិត្ត​របស់​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​។​ ​​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បានឈ្នះ​ជើងឯក Grand Slam សរុប ២២លើក​រួចមក​ហើយដោយ​ភាគច្រើន​គឺ French Open នៅ​ទីលាន​ដីក្រហម​សរុប ១៤លើក​ទាំង​ឆ្នាំនេះ Australian Open ២លើក​ទាំង​ឆ្នាំនេះ US Open ៤លើក និង Wimbledon ២លើក​ដែរ​តែ​តាំងពី​ឆ្នាំ២០០៨ និង ២០១០​។​​​ងាក​មក​កីឡាករ​លំដាប់​ទី៤ សញ្ជាតិ​ក្រិ​ក Stefanos Tsitsipas បាន​កក់​កៅអី​នៅ​ជុំ​ទី២ ផងដែរ​ក្រោយ​យកឈ្នះ កីឡាករ​ស្វ៊ី​ស Alexander Ritschard ដោយ​លទ្ធផល​តានតឹង ៧-៦(៧-១), ៦-៣, ៥-៧ និង ៦-៤ បន្ត​ជួប​ជាមួយ​អូស្ត្រាលី Jordan Thompson​។ ​​គូ​ចុង​ក្រោយនេះកីឡាករ​អាមេរិក Maxime Cressy បាន​ទំលាក់​កីឡាករ​លំដាប់​លេខ៦ កាណាដា Felis Auger-Aliassime ដោយ​លទ្ធផល ៧-៦(៧-៥), ៦-៤, ៧-៦(១១-៩) និង ៧-៦(៧-៥)៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Petr Cech នឹង​លាលែង​ពី​តំណែង​ទីប្រឹក្សា​បច្ចេកទេស​នៅ Chelsea

2022/06/28 10:24:42 pm        130
​បាល់ទាត់៖ ​អតីត​អ្នកចាំទី Chelsea, Petr Cech នឹង​លាលែង​ពី​តំណែង​ទីប្រឹក្សា​ប​ចេ្ច​ក​ទេស​នៅ​តោ​ខៀវ Chelsea នៅ​ដំណាច់ខែ​នេះ​មិថុនា​នេះ​។ ​បុរស​វ័យ ៤០ឆ្នាំ​រូបនេះ​បាន​ចូលមក​កាន់តំណែង​នេះ​កាលពី​ឆ្នាំ២០១៩ ក្នុង​វិល​ត្រលប់​មកកាន់​ទឹកដី Stamford Bridge វិញ​។ ​​Petr Cech ធ្លាប់​ចំណាយពេល​ជា​កីឡាករ​នៅ Chelsea រយៈពេល ១១ឆ្នាំឈ្នះ​ពាន​សរុប ១៣ ដែល​រួមមាន English Premier League បួន​លើក និង UEFA Champions League មួយ​លើក​។ ​Petr Cech បាន​និយាយ​ថា គឺជា​ការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សំរាប់​រូបគេ​ក្នុង​តំណែង​មួយ​នេះ​រយៈពេល ៣ឆ្នាំ​កន្លង​មក​។ តែ​អ្វីៗ​បាន​ប្រែប្រួល Chelsea ក៏​មាន​ម្ចាស់​ថ្មី ដូច្នេះ​នេះ​ជា​ពេលវេលា​ដ៏​សមស្រប​ក្នុង​ការ​ចាក​ចេញ​។​​​Petr Cech ជា​មនុស្ស​ចុងក្រោយ​គេ​ម្នាក់ទៀត​ដែល​ចាក​ចេញពី​ក្លិប បន្ទាប់ពី​ការ​ចូល​មក​វិនិយោគ​ដោយ​ម្ចាស់​ថ្មី​គឺ​អ្នកជំនួញ​អាមេរិក​លោក Todd Boehly​។ ​មុន​នេះ​ដែរ នាយក​ក្លិប​លោក Bruce Buck ក៏បាន​ប្រកាស​ពី​ការ​ចាកចេញ ហើយ​សប្តាហ៍​មុន Chelsea ក៏បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​នាយក​បច្ចេកទេស Marina Granovskaia ផងដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Nice រកបាន​អ្នកចាត់ការ​ថ្មី​លោក Lucien Favre ស្របពេល Christophe Galtier កំពុង​ចរចា​ដឹកនាំ PSG

2022/06/28 09:57:03 pm        112
​បាល់ទាត់៖ ​អតីត​អ្នក​ចាត់​ក្លិប​ Borussia Dortmund លោក Lucien Favre ត្រូវបានតែងតាំង​ជា​អ្នក​ចាត់​ក្លិប​បាល់ទាត់​បារាំង OGC Nice ជំនួស​តំណែង​លោក Christophe Galtier ដែល​ត្រូវបាន​គេ​ដឹងថា​ កំពុង​ចរចា​ផ្លាស់​ទៅ​ដឹកនាំ Paris Saint Germain​។ ​​បុរស​សញ្ជាតិ​ស្វ៊ី​សវ័យ ៦៤ឆ្នាំ Lucien Favre នៅ​ទំនេរ​ពី​ការងារ​តាំងពី​ខែធ្នូ​ ឆ្នាំ២០២០ ក្រោយ​ចាក​ចេញពី Dortmund​។ ​លោក Lucien Favre បាន​ដឹកនាំ Dortmund រយៈពេល ២ឆ្នាំកន្លះ​ឈ្នះ​បាន German Supercup និង​បាន​ជើងឯក​រង Bundesliga ពីក្រោម Bayern Munich​។ ​​បុរស​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​ក៏​ធ្លាប់​ដឹកនាំ Nice ផងដែរ​ចន្លោះ​ឆ្នាំ២០១៦ ដល់ ២០១៨ ដោយ Nice ធ្លាប់បាន​លេខ៣ នៅ​ក្របខណ្ឌ​បារាំង Ligue 1 នៅ​រដូវ​កាល ២០១៦-១៧​។ ​​ចំណែក​លោក Christophe Galtier ត្រូវបាន​គេ​ដឹងថា នឹង​ក្លាយជា​អ្នកចាត់ការ​ក្លិប​អ្នកមាន Paris Saint Germain ឆាប់ៗ​នេះបន្ទាប់ពី​ឈានដល់​កិច្ចព្រមព្រៀង​នឹង​គ្នា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អតីត​ប្រធាន​ក្រុម Man City, Fernandinho វិល​ទៅកាន់​ក្លិប​ដើម​នៅ​ប្រេ​ស៊ី​ល​វិញ

2022/06/28 09:35:48 pm        143
​បាល់ទាត់៖ ​អតីត​ប្រធាន​ក្រុម Manchester City, Fernandinho បាន​ត្រលប់​ទៅកាន់​ទឹកដី​កំណើត​ប្រេ​ស៊ី​ល​ដោយ​ផ្ទេរ​ទៅកាន់​ក្លិប​ Athletico Paraneanse ដែលជា​ក្លិប​ចាប់ផ្តើម​អាជីព​ដំបូង​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​អតីត​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​រូបនេះបាន​បញ្ជាក់ថា ​បានទទួល​សំណើ​ពី​ក្លិប​ជាច្រើន តែ​គេ​សំរេចចិត្ត​ជ្រើសរើស​ក្លិប​ចាស់​របស់ខ្លួន​វិញ​។ ​​Fernandinho បាន​ចាក​ចេញពី Manchester City ក្រោយ​ចប់​រដូវ​កាល​កន្លងទៅ បន្ទាប់ពី​ចំណាយពេល ៩ឆ្នាំ​នៅ​កីឡដ្ឋាន Etihad​។​ ​​ម្ចាស់​ជ័យលាភី English Premier League ៥លើក​រូបនេះ​បាន​វិល​ទៅកាន់ Athletico Paranaense វិញ​ក្រោយចាកចេញ​អស់​រយៈពេល ១៧ឆ្នាំ​នៅពេល​ផ្ទេរ​ទៅកាន់​ក្លិប​អ៊ុយ​ក្រែ​ន Shakhtar Donetsk​។ ​​Athletico បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ Chelsea លោក Luiz Felipe Scolari៕​អត្ថបទ​៖​នាង សុភា​វុ​ធ

West Ham គ្រោងនាំយក Jesse Lingard ត្រលប់ទៅវិញ

2022/06/28 07:22:16 pm        143
​បាល់ទាត់៖ ​ក្លិប​​ញញួរ​ធំ West Ham បានដាក់​សំណើ​ទៅកាន់​ខ្សែបម្រើ Manchester United, Jesse Lingard ផ្លូវការ​ហើយដើម្បី​នាំយក​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ត្រលប់​ទៅកាន់​កីឡដ្ឋាន London វិញ​។ ​​Jesse Lingard នឹង​ក្លាយជា​កីឡាករ​ដែល​ទំនេរ​ពី​ក្លិប​អាជីព​នៅពេល​កិច្ចសន្យា​របស់គេ​អស់​សុពលភាព​ជាមួយ Manchester United នៅ​ថ្ងៃទី១ ខែកក្កដា​ខាងមុខ​។​ ​​Lingard ធ្លាប់បាន​ចំណាយពេល​ជោគជ័យ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ West Ham នៅ​ពាក់កណ្តាល​រដូវ​កាល ២០២០​-២១ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៩ ក្នុងការ​ចាប់ផ្តើម ១១នាក់​ដំបូង ១៦លើក​នៅ Premier League​។​ ​ក្រោយ​មក Manchester United ក៏បាន​នាំយក Lingard មកវិញបន្ទាប់ពី West Ham បានដាក់​សំណើ​ខ្ចី​បន្ត​។​ ​​West Ham រំពឹងថា​នឹង​អាច​នាំយក Lingard មកវិញ​ជាថ្មី ស្រប​ពេលដែល​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ក៏បានទិញ​ផ្តាច់​អ្នកចាំទី Alphonse Areola ពី Paris Saint Germain ផងដែរ​ជាមួយនឹង​តម្លៃ ១០.៥លាន​ផោន​។​ ​​West Ham នឹង​បោះជំរុំ​ហ្វឹកហាត់​នៅ​ទឹកដី​ស្កុ​ត​ឡេ​ន​ត្រៀម​រដូវ​កាល​ថ្មី ក៏ដូចជា​ត្រៀម​វគ្គ Play-Off, UEFA Europa Conference League នឹង​ចាប់ឆ្នោត​នៅ​ថ្ងៃទី១ ខែសីហា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Grand Slam, Wimbledon ចាប់ផ្តើម​ ខណៈ​អ្នកការពារ​ជើងឯក Djokovic និង Murray សុទ្ធតែ​ឈ្នះ​

2022/06/28 06:40:59 pm        80
​វាយកូនបាល់៖ ​ព្រឹត្តិការណ៍ Grand Slam, Wimbledon បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ខណៈ​អ្នកការពារ​តំណែង​ជើងឯក​កីឡាករ​ស៊ែ​ប Novak Djokovic និង​អតីត​លេខ ១ ពិភពលោក Andy Murray សុទ្ធតែ​ឈ្នះ​នៅ​ជុំ​ដំបូង​។ ​​កីឡាករ​វ័យ ៣៥ឆ្នាំ Novak Djokovic បាន​យកឈ្នះ​កីឡាករ​កូរ៉េ​លំដាប់​លេខ ៨១ ពិភពលោក Kwon Soon-woo ៦-៣, ៣-៦, ៦-៣ និង ៦-៤​។ ​​ម្ចាស់​ជ័យលាភី Grand Slam ២០លើក Djokovic បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា គេ​សុខចិត្ត​ខកខាន​ការប្រកួត Grand Slam ណាមួយ ប្រសើរ​ជាង​ការទទួលយក​វ៉ាក់សាំង​កូ​វីដ​-១៩​។ ​​Djokovic បាន​ខកខាន​ការប្រកួត Grand Slam, Australian Open នាពេល​កន្លងមក​ដោយ​សារ​បញ្ហា​វ៉ាក់សាំង​នេះ ហើយក៏​ត្រូវ​បញ្ជា​ឱ្យ​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី និង​មិន​អនុញ្ញាតឱ្យ​ជាន់ដី​អូស្ត្រាលី​រយៈពេល ៣ឆ្នាំ​។ ​​យ៉ាងណាក្តី នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ធ្លាប់បាន​និយាយថា Djokovic អាច​វិល​ចូល​ទឹក​អូស្ត្រាលី​វិញ​ឆាប់ៗ​នេះ​ក្នុង​កាលៈ​ទេសៈ​ត្រឹមត្រូវ​ណាមួយ​។តែ​មកដល់ពេលនេះ​ក៏​នៅ​មិន​ទាន់​មាន​ភ្លើង​ខៀវ​អ្វី​ឡើយ​ដែល មានន័យថា Djokovic នឹង​មិន​អាច​ប្រកួត​នៅ Grand Slam ណា​បាន​ឡើយ​រហូតដល់ French Open ឆ្នាំក្រោយ​។ ​​ជុំ​បន្ត​នៅ Australian Open នេះ Djokovic នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis​។ ​​ងាក​មក​ការប្រកួត​មួយគូ​ទៀត អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Andy Murray បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​ជុំ​ដំបូង​នៅ Wimbledon របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាករ​អូស្ត្រាលី James Duckworth​។ ​​ចាប់ផ្តើម​ដំបូង​ត្រូវបាន Duckworth នាំមុខ​សិត​ដំបូង ៦-៤ Andy Murray ក៏បាន​វាយបក​យកឈ្នះ​វិញ​បី​សិត​ផ្ទួនៗ ៦-៣, ៦-២ និង ៦-៤​។ ​ជុំ​បន្ត​កីឡាករ​វ័យ ៣៥ឆ្នាំ​ស្កុ​ត​ឡេ​ន​រូបនេះ​នឹង​ជួប​ជាមួយ​កីឡាករ​អាមេរិក​សេវា​ខ្លាំង John Isner៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេក្ខជនប្រឡងបាក់ឌុបមួយចំនួនពិចារណាងាកមករៀនជំនាញបច្ចេកទេស ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង
08/11/2026 02:08 PM
សម្តេចធិបតី ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ដើម្បីវាយតម្លៃចំពោះការផ្តល់ទស្សនទានស្ថាបនារបស់គណបក្សនយោបាយ
08/11/2026 02:08 PM
បេក្ខជនប្រឡងបាក់ឌុប នៅតែមានភាព​ជឿជាក់​សម្រាប់​ការ​ប្រឡង​លើ​មុខ​វិជ្ជា​គោល​នៅ​ថ្ងៃ​ចុង​ក្រោយ
08/11/2026 02:08 PM
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
08/11/2026 02:08 PM
កម្ពុជា ប្ដេជ្ញារួមគ្នាជាមួយសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ឆ្ពោះទៅ​សម្រេច​ចក្ខុ​វិស័យ​លើក​កម្ពស់​សុខភាព​សកល
08/11/2026 02:08 PM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍
08/11/2026 02:08 PM
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង
08/11/2026 01:08 PM
«ស្មារតីខ្មែរជួយខ្មែរ» ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ​ប្រមូលផលសណ្ដែកកួរ ឪឡឹក ត្រីអណ្ដែង និងស៊ុតទា ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ
08/11/2026 01:08 PM
TVET៖ កុំឱ្យឱកាសកន្លងផុត! អាហារូបករណ៍ជាង ១ពា​ន់កន្លែងនៅ RPITSE កំពុង​រង់ចាំ​យុវជន
08/11/2026 01:08 PM
ក្រុម AOT ចុះសង្កេតការណ៍នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ខេត្តព្រះវិហារ
08/11/2026 01:08 PM