ក្រុមបាល់ទាត់ Geylang International FC មកដល់កម្ពុជាត្រៀមប្រកួតជាមួយព្រះខ័នរាជស្វាយរៀងស្អែក
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងពីជើងឯកអាស៊ី ឆ្នាំ២០២៦ នៅហ្វីលីពីន

ព័ត៌មានកីឡា

Antonio Rudiger ថា​បាន​ច្រានចោល​សំណើ Barcelona ជ្រើស​យក Real Madrid

2022/06/21 07:34:13 pm        106
​បាល់ទាត់៖ ​ខ្សែការពារ​ចូល​ថ្មី​របស់ Real Madrid, Antonio Rudiger បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​ក្រោយ​ចាកចេញ​ពី​តោ​ខៀវ Chelsea​។ ​​Antonio Rudiger បាន​ចាក​ចេញពី Chelsea ក្រោយ​កិច្ចសន្យា​អស់​សុពលភាព​។ ​​កីឡាករ​ជំរើសជាតិ​អាល្លឺម៉ង់​វ័យ ២៩ឆ្នាំ​រូបនេះចុះហត្ថលេខា​លើ​កិច្ចសន្យា ៤ឆ្នាំ​ជាមួយ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ និង​អឺរ៉ុប Real Madrid ក្រោយ​បដិសេធ​សំណើ​បន្ត​កិច្ចសន្យា​ជាមួយ Chelsea​។​ ​​និយាយ​ក្នុងឱកាស​បង្ហាញខ្លួន​ឱ្យ Real Madrid នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន Rudiger បាន​និយាយថា គេ​បាន​បដិសេធ​សំណើ​របស់ FC Barcelona ក៏​ព្រោះតែ​ចាប់អារម្មណ៍​តែ​លើ​ការផ្ទេរ​មកកាន់ Real Madrid គេ​ចាត់ទុកថា​ជា​ក្លិប​កំពូល​នៅលើ​លោក​។ ​​រំលឹកថា Antonio Rudiger បាន​ផ្លាស់​មកកាន់ Chelsea កាលពី​ឆ្នាំ២០១៧ ផ្ទេរ​ពី AS Roma ក្នុងតម្លៃ ២៩លាន​ផោន និង​បានបង្ហាញ​ខ្លួន​សរុប ២០៣ប្រកួត​រកបាន ១២គ្រាប់ ឈ្នះ​ជើងឯក FA Cup, Champions League, Europa League, UEFA Super Cup និង FIFA Club World Cup៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Ryan Giggs លាលែង​ពី​តំណែង​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​វែ​ល​ផ្លូវការ

2022/06/21 06:23:33 pm        147
​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United, Ryan Giggs បាន​លាលែង​ពី​តំណែង​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​វែ​ល​ជា​ផ្លូវការ​ហើយ​។ ​​បុរស​វ័យ ៤៨ឆ្នាំ​រូបនេះ​បាន​នៅ​ឆ្ងាយ​ពី​តំណែង​របស់ខ្លួន​តាំងពី​ខែវិច្ឆិកា ​ឆ្នាំ ២០២០ បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​រៀង​ប្រើ​អំពើ​ហិង្សា​លើ​មិត្តស្រី​របស់ខ្លួន​។ ​​Ryan Giggs បានប្រកាស​ក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ថា លោក​បានសំរេច​ចិត្ត​ពី​ការលាលែង​ពី​តំណែង​នេះ ដើម្បី​ផ្តល់ឱកាស​ដល់​គ្រូបង្វឹកក៏ដូចជា​កីឡាករ​ជ្រះស្រឡះ​មន្ទិលសង្ស័យ និង​ផ្តោតអារម្មណ៍​លើ World Cup​។​ ​​តាំងពី​ពេលនោះ​មក​លោក Robert Page បាន​ចូលមក​កាន់តំណែង​បណ្តោះអាសន្ន និង​បាន​ដឹកនាំ​ក្រុម​វែ​ល​បាន​កៅអី​នៅ World Cup ជា​លើកដំបូង​តាំងពី​ឆ្នាំ១៩៥៨​។ ​​លោក Robert Page វ័យ ៤៧ឆ្នាំ​ធ្លាប់ជា​ប្រធាន​ក្រុម​ជំរើសជាតិ​វែ​ល​ពេល​ជា​កីឡាករ គឺជា​ជំនួយការ​លោក ryan Giggs តាំងពី​ឆ្នាំ២០១៩​។ ​​ក្រុម​ការដឹកនាំ​របស់​លោក Robert Page វែ​ល​បញ្ចប់​ការប្រកួត​ជំ​រុះ​តាម​ពូ​ល​ដោយ​ទទួលបាន​កៅអី Play-Off ពោលគឺ​បាន​យកឈ្នះ​ស្កុ​ត​ឡេ​ន មុន​ឡើងមក​យកឈ្នះ​អ៊ុយ​ក្រែ​ន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទទួលបាន​កៅអី World Cup​។ ​​មិនតែប៉ុណ្ណោះ វែ​ល​បច្ចុប្បន្ន​ក៏​កំពុង​ឈរលើ​គេ​ផងដែរ​នៅក្នុង​ពូ​ល​ការប្រកួត​ក្របខណ្ឌ UEFA Nations League​។ ​​វែ​ល​ស្ថិតក្នុង​ពូ​ល B នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​អង់គ្លេស អាមេរិក និងអ៊ីរ៉ង់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

West Ham ទិញ​បាន​ខ្សែការពារ​ម៉ា​រ៉ុ​ក Nayef Aguerd តម្លៃ ៣០​លាន​ផោន​ពី​ក្លិប​បារាំង Rennes

2022/06/21 05:46:08 pm        87
​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​ញញួរ​ធំ West Ham បានសម្រេច​ក្នុងការ​នាំយក​ខ្សែការពារ​ម៉ា​រ៉ុ​ក Nayef Aguerd តម្លៃ ៣០លានផោន​ពី​ក្លិប​បារាំង Rennes​។ ​​ក្លិប​បាល់ទាត់​នៅ Premier League មួយ​នេះ​បាន​បញ្ជាក់ថា កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បានសំរេច​ចុះហត្ថលេខារយៈពេល ៥ឆ្នាំ​ជាមួយ West Ham​។ ​​Nayef Aguerd បានបង្ហាញ​ខ្លួន​សរុប ៦៦ប្រកួត​ឱ្យ Rennes តាំងពី​ផ្លាស់​ពី Dijon នៅ​ឆ្នាំ២០២០​។ ​​ការផ្ទេរ​របស់ Nayef Aguerd មកកាន់ West Ham បានធ្វើឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​ទី៤ របស់​ក្លិប​បន្ទាប់ពី Sebastien Haller, Felipe Anderson និង Kurt Zouma​។ ​​West Ham បាន​ឈានឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Europa League រដូវ​កាល​មុន និង​បញ្ចប់​លេខ ៧ ក្នុង​តារាង​នៅ English Premier League​។ ​​Nayef Aguerd គឺជា​សមាជិក​សំខាន់​របស់​ក្រុម​ជំរើសជាតិ​ម៉ា​រ៉ុ​កដោយ​ធ្លាប់បាន​បង្ហាញខ្លួន​សរុប ២៥លើក បូករួម​ទាំង​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ជើងឯក​អាហ្វ្រិក​ដែល​ម៉ា​រ៉ុ​ក​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ និង​បង្ហាញខ្លួន​ទាំងពីរ​ប្រកួត​វគ្គ Play-Off ដែល​ម៉ា​រ៉ុ​ក​យកឈ្នះ​សាធារណរដ្ឋ​កុង​ហ្គោ​បាន​កៅអី World Cup នៅ​កាតា​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កូរ៉េ​សម្រេច​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី ២០២៣ ដែល​ចិន​ដក​ខ្លួន

2022/06/21 05:25:44 pm        556
​បាល់ទាត់៖ ​កូរ៉េ​បានសម្រេច​ដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2023 បន្ទាប់ពី​ចិន​បានសម្រេច​ដកខ្លួន នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​កូរ៉េ KFA នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​​ប្រធានាធិបតី​កូរ៉េ Yoon Suk-yoel បាន​ជំរុញ និង​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​នេះ​។ ​ប្រទេស​ចិន​ដំបូង​ឡើយគឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ដែល​គ្រោង​ធ្វើឡើង​អំឡុង​ខែមិថុនា និង​កក្កដា​ឆ្នាំក្រោយ ​តែ​ចិន​បានសម្រេច​ដកខ្លួន​វិញដោយ​សារ​បញ្ហា​កូ​វីដ​-១៩​។ ​កាលពី​ខែ​មុន​សហព័ន្ធ​បាល់ទាត់​អាស៊ី AFC បាន​ស្នើសុំ​ប្រទេស​មួយចំនួន​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត ខណៈ​ថ្ងៃទី​៣០ ខែមិថុនា​ខាងមុខ AFC នឹង​ប្រកាស​ជា​ផ្លូវការ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

លោក ប្រាក់ វុទ្ធី ចាត់​ទុក​ការប្រកួត​ជើងឯក​អាស៊ាន​ជា​ដំណាក់កាល​ទី​២ នៃ​ការ​ត្រៀម​ស៊ី​ហ្គេម​២០២៣

2022/06/21 05:08:05 pm        239
​បាល់ទាត់៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា បានចាត់ទុក​ការប្រកួត​ក្របខណ្ឌ​បាល់ទាត់​នារី​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Women’s Championship 2022 ​នា​ខែកក្កដា​ខាងមុខគឺជា​ដំណាក់កាល​ទី​២ នៃ​ផែនការ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ការលើកឡើង​នេះ បន្ទាប់ពី​ក្រុមបាល់ទាត់​នារី​កម្ពុជាបាន​ត្រឡប់​ចូល​ជុំរុំ​ហ្វឹកហាត់​វិញ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​បញ្ចប់​បេសកកម្ម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ ដែល​ទទួលបាន​លទ្ធផល​ពុំ​គាប់ប្រសើរ​ឡើយ។​ ​លោក​ថា ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម គឺជា​ការអនុវត្ត​ផែនការ​ដំណាក់កាល​ទី​១ ក្នុងនាម​ក្រុម​ក្មេងខ្ចីដែល​ទើប​ចូលរួម​ប្រកួត​លើកដំបូង។ ទោះបី​ក្រុមបាល់ទាត់​នារី​កម្ពុជាបាន​រង​បរាជ័យ ២​ប្រកួត​ផ្ទួនៗ​ក្ដី តែ​លោក​បាន​មើលឃើញ​ចំណុច​ល្អ​មួយចំនួន ពិសេស​លើ​ប្រព័ន្ធ​ការពារ។​ ​រីឯ​ការប្រកួត​បាល់ទាត់​នារី​ជើងឯក​អាស៊ាន ដែល​នឹង​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​នា​ខែក្រោយ​វិញ គឺជា​ការរៀបចំ​ដំណាក់កាល​ទី​២ ដែល​លោក​នឹង​បន្ដ​ផ្ដោត​សំខាន់​លើ​ការការពារ បូករួម​ជាមួយនឹង​ការ​វាយបក និង​ការលេង​ប្រព័ន្ធ​ប្រយុទ្ធ​ជាដើម ដើម្បី​អភិវឌ្ឍណ៍​គុណ​ផល​របស់​កីឡាការិនី​ម្នាក់ៗឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​​បុរស​វ័យ ៥១​ឆ្នាំ​រូបនេះបន្ដថា អ្វីៗ​ដែល​ក្រុមការងារ​កំពុង​រៀបចំក្រោម​ការដឹកនាំ​របស់​សហព័ន្ធ​បច្ចុប្បន្ន សុទ្ធតែជា​គោល​ដៅ​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​មុន​ឈានដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ លោក​ក៏មាន​គម្រោង​ស្វែង​រក​កីឡាការិនី​កូនកាត់​ខ្មែរ​បរទេស ដូចជា​នៅ​អូស្ដ្រាលី និង​អាមេរិក​ជាដើម ដើម្បី​មកជួយ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​តំបន់​អាស៊ាន​ AFF Women’s Championship ​ឆ្នាំ​២០២២ នេះ គ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​១៧ ខែកក្កដា​ខាងមុខ ដោយ​ក្រុម​កម្ពុជាស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ក្រុម​ទើប​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេមវៀតណាម ​មី​យ៉ាន់​ម៉ា​, ​ឡាវ​, ​ទី​ម័​រ​ខាងកើត។ ចំពោះ​ប្រកួត​ដំបូង​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា នឹងត្រូវ​ជួប​ឡាវ​មុនគេនា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២៕​អត្ថបទ៖ លី ឈុន​ឡា​

Max Verstappen ឈ្នះ​ការប្រកួត F1 នៅ​កាណាដា​ពន្លាត​ការ​នាំមុខ​ក្នុង​តារាង​ជើងឯក​

2022/06/20 10:20:47 pm        99
​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ហូ​ឡង់ Max Verstappen បាន​ប្រជែង​ឈ្នះ​ការប្រកួត F1 នៅ​ទឹកដី​កាណាដា​ដើម្បីពន្លាត​ការនាំ​មុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​។ ​​Max Verstappen ដែលជា​អ្នកឈ្នះ​ក្នុងការ​ប្រណាំង​យក​ទី​ចេញដំណើរ​កាលពី​ថ្ងៃ​សៅរ៍​នោះ បាន​រក្សា​ការនាំ​មុខ​រហូតដល់ទី​ព្រ័ត្រ បើទោះជា​មានការ​ប្រជែង​ខ្លាំង​ពី​កីឡាករ​របស់ Ferrari, Carlos Sainz នៅ ១៥ជុំ​ចុងក្រោយ​។ ​កីឡាករ​របស់ Mercedes ទាំងពីរ Lewis Hamilton និង George Russell បាន​លេខ៣ និង​លេខ៤ ស្របពេលកីឡាករ​ម៉ូ​ណា​កូរ​បស់ Ferrari, Charles Leclerc បាន​លេខ៥ បន្ទាប់ពី​ចាប់ផ្តើម​ការប្រកួត​នៅក្រោយ​គេដោយសារ​ពិន័យ​។ ​​រីឯ​មិត្ត​រួម​ក្រុម​របស់ Verstappen កីឡាករ​ម៉ិ​ក​ស៊ិ​ក Sergio Perez មិនអាច​បញ្ចប់​ការប្រកួត​បានឡើយ​ដោយសារ​បញ្ហា​គ្រឿង​ម៉ាស៊ីន​។ ​ក្រោយ​ការប្រកួត​នៅ​កាណាដា​នេះ Max Verstappen ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដោយមាន​សរុប ១៧៥ពិន្ទុ​ពីលើ​មិត្ត​រួម​ក្រុម Sergio Perez ៤៦ពិន្ទុ ​ខណៈ Charles Leclerc ឈរ​លេខ៣ តាម​ពីក្រោយ Perez ៣ពិន្ទុ​។ ​ទីលាន​បន្ទាប់ F1 នឹង​បន្តដំណើរ​ទៅ​ទឹកដី​អង់គ្លេស​ដើមខែ​កក្កដា​ខាងមុខ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Katie Ledecky ពន្លាត​កំណត់ត្រា​ឈ្នះ​មេដាយមាស​ពិភពលោក​សរុប ១៦គ្រឿង

2022/06/20 09:52:59 pm        97
​ហែល​ទឹក៖ ​កីឡាការិនី​ហែល​ទឹក​អាមេរិក Katie Ledecky បាន​ពន្លាត​កំណត់ត្រា​ពិភពលោក​របស់ខ្លួន ដោយ​ឈ្នះ​មេដាយមាស​ហែល​ទឹក​ជើងឯក​ពិភពលោក​សរុប ១៦​គ្រឿង ​ក្រោយ​ឈ្នះ​ការប្រកួត​កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។ ​​កីឡាការិនី​វ័យ ២៥ឆ្នាំ​រូបនេះ​បានឈ្នះ​ការប្រកួត​ចុងក្រោយ​នេះ​លើ​វិញ្ញាសា​រហែល​ទឹក ៤០០ម៉ែត្រ​សេរី​ដោយ​ប្រើ​ថេរវេលា ៣នាទី ៥៨វិនាទី ១៥ ខណៈដែល​កីឡាការិនី​វ័យ ១៥ឆ្នាំ​កាណាដា Summer McIntosh ទទួលបាន​ចំណាត់ថ្នាក់​លេខ២ និង​លេខ៣ កីឡាការិនី​អាមេរិក Leah Smith​។ ​​Katie Ledecky ក៏​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក ៧លើក​ផង​ដែរ ហើយ​កំពុង​ឈរ​លេខ៣ ក្នុង​កំណត់ត្រា​ពិភពលោក​ដោយ​ប្រៀបធៀប​នឹង​ផ្នែក​បុរស ពោលគឺ​កីឡាករ​អាមេរិក Michael Phelps ឈ្នះ ២៦លើក និង Ryan Lochte ១០លើក​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កីឡាករ​អ៊ីតាលី Matteo Berrettini ការពារ​តំណែង​ជើងឯក Queen Club បានសម្រេច

2022/06/20 09:32:56 pm        164
​​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​អ៊ីតាលី Matteo Berrettini បាន​ការពារ​តំណែង​ជើងឯក​បានសម្រេច​ក្នុងការ​ប្រកួត​កម្មវិធី Queen Club នៅ​ចក្រភព​អង់គ្លេស​ក្រោយ​យកឈ្នះ​កីឡាករ Filip Krajinovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាករ​អ៊ីតាលី​លំដាប់​លេខ២ ក្នុង​កម្មវិធី Berrettini បាន​យកឈ្នះ​ដោយ​លទ្ធផល ៧-៥ និង ៦-៤ ដើម្បី​ឈ្នះ​ជើងឯក Queen Club នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ​នេះ​ជា​ជ័យជំនះ ២០ប្រកួត​ក្នុងចំណោម ២១ប្រកួត​ចុងក្រោយ​នៅលើ​ទីលាន​ស្មៅ​សំរាប់ Matteo Berrettini បន្ទាប់ពី​បរាជ័យ​ចុងក្រោយ​របស់គេ​គឺ​តាំងពី​ចាញ់ Novak Djokovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon ឆ្នាំមុន​។ ​​កីឡាករ​លំដាប់​លេខ ១០ ពិភពលោក​រូបនេះថ្មីៗ​នេះដែរ​ក៏​ទើបតែ​ឈ្នះ​ជើងឯក Stuttgart Open នៅ​អាល្លឺម៉ង់​ផងដែរ​កាលពី​សប្តាហ៍​មុន​។ ​ជ័យជំនះ​នេះ​ផងដែរ​ក៏​ធ្វើឱ្យ Matteo Berrettini កាន់​តែមាន​ជំនឿ​ចិត្ត​សំរាប់​ការប្រកួត Grand Slam, Wimbledon ដែល​នឹង​ចាប់ផ្តើម​ថ្ងៃអាទិត្យ​នេះ​៕​​អត្ថបទ​៖​នាង សុភា​វុ​ធ

Naomi Osaka ដកខ្លួន​ពី Grand Slam, Wimbledon ដោយសារ​របួស

2022/06/20 07:04:23 pm        82
​​វាយ​កូន​បាល់​៖ កីឡាការិនី​វាយ​កូន​បាល់​ជើងឯក Grand Slam ៤លើក Naomi Osaka បាន​បង្ខំចិត្ត​សម្រេចដកខ្លួន​មិន​ចូលរួម​ព្រឹត្តិការណ៍ Grand Slam, Wimbledon ឆ្នាំនេះ​ដោយសារ​បញ្ហា​របួស​។ ​​កីឡាការិនី​ជប៉ុន​រូបនេះខកខាន​មិនបាន​ចូលរួម​ប្រកួត​តាំងពី French Open កាលពី​ខែ​មុន និង​បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ថា នាង​ត្រូវការ​សម្រាក​ព្យាបាល​របួស​ឱ្យ​ជាសះស្បើយ ១០០%​។ ​កីឡាការិនី​វ័យ ២៤ឆ្នាំ​រូបនេះក៏​ធ្លាប់បាន​និយាយ​ពី​ភាពមិនប្រាកដប្រជា​ពី​ការចូលរួម​ព្រឹត្តិការណ៍ Wimbledon ផងដែរ​កាលពីពេល​កន្លងមក​ដោយសារ​បញ្ហា​ពិន្ទុ​ក្នុង Ranking នៅ​ព្រឹត្តិការណ៍​ត្រូវបាន​កាត់បន្ថយ​។ ​កាលពី​ខែ​មុន​ស្ថាប័ន​វាយ​កូន​បាល់​ទាំង​បុរស និង​នារី ATP និង WTA បានសម្រេច​ដក​ចំនួន​ពិន្ទុ​ខ្លះ​ពី Wimbledon បន្ទាប់ពី​ព្រឹត្តិការណ៍​វាយ​កូន​បាល់​ធំជាងគេ​មួយ​នេះ សម្រេច​ហាមឃាត់​មិនឱ្យ​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួមដោយសារ​បញ្ហា​សង្គ្រាម​រុស្ស៊ី​លើទឹក​ដី​អ៊ុយ​ក្រែ​ន​។​​សូមបញ្ជាក់ថា Naomi Osaka បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៤៣ បាន​ធ្លាក់ចំ​ណាត​ថ្នាក់​របស់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ដកខ្លួន​ចេញពី​ការប្រកួត​នានា​កាលពី​ឆ្នាំមុន​ដោយសារ​បញ្ហា​ផ្លូវចិត្ត​។ ​​រំលឹក​ដែរ​ថា Naomi Osaka ធ្លាប់​ឈ្នះ​ជើងឯក Grand Slam ៤​លើក​របស់ខ្លួន​រួមមាន US Open ពីរដង និង Australian Open ពីរដង នៅឡើយ​តែ French Open និង Wimbledon នេះ​ដែល​នាង​មិន​ធ្លាប់​ឈ្នះ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អារ៉ាប៊ីសាអ៊ូឌីត​គ្រង​ជើងឯក​បាល់ទាត់​អាស៊ី​អាយុ​ក្រោម ២៣​ឆ្នាំក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន

2022/06/20 06:40:29 pm        202
​បាល់ទាត់៖ ​ក្រុមបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អ៊ូ​ស​ប៊ែ​គី​ស្ថាន ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដើម្បី​គ្រង​ជើងឯក​បាល់ទាត់​អាស៊ី​អាយុ​ក្រោម ២៣ឆ្នាំ AFC U-23 Asian Cup លើកដំបូង​។ ​​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស៊ុត​បញ្ចូល​ទី ២​គ្រាប់​របស់ខ្លួន​នៅ​វគ្គ​ទី២ ​ទាំងពីរ​គ្រាប់បន្ទាប់ពី​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ​ក្នុង​វគ្គ​ទី១ ត្រូវបាន​លុបចោល​ដោយ VAR​។ ​​Ahmad Al Gamdi រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៤៩ ខណៈ​អ៊ូ​ស​ប៊ែ​គី​ស្ថាន​តាម​បាន ១​គ្រាប់​វិញ​តែ​ជា​បាល់ Off-Side​។​ ​​ឈានដល់​នាទី​ទី៧៤ អារ៉ាប៊ីសាអ៊ូឌីត​ក៏​ធានាបាន​គ្រាប់​បាល់​ជ័យជំនះ​របស់ខ្លួន​ដោយ Firas Al Brikan​។​​នេះ​ជា​ជើងឯក AFC U-23 Asian Cup លើកដំបូង​សំរាប់​អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពី​ធ្លាប់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ២លើកកន្លងមក​បាន​ត្រឹម​ជើងឯក​រង ពោលគឺ​ឆ្នាំ២០១៣ ចាញ់​អ៊ីរ៉ាក់ និង ២០២០ ចាញ់​កូរ៉េ​។ ​​ចំណែក​អ៊ូ​ស​ប៊ែ​គី​ស្ថាន​បាន​ត្រឹម​ខកចិត្ត​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន ក្នុងការ​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី២ តែ​ធ្លាប់​ឈ្នះ​ជើងឯក​ម្តង​កាលពី​ឆ្នាំ២០១៨៕​អត្ថបទ​៖​នាង សុភា​វុ​ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការកំពប់ប្រេងនៅជិតតំបន់ឆ្នេរប្រទេសអូម៉ង់ បង្ហាញពីសញ្ញានៃផលប៉ះពាល់ដល់បរិស្ថាន
08/11/2026 06:08 PM
អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ អ៊ុយក្រែនចង់ពង្រីកប្រតិបត្តិការយោធាទៅកាន់ប្រទេសបេឡារុស
08/11/2026 06:08 PM
ក្រុមបាតុករបានវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុង Ain Al-Arab នៃប្រទេសស៊ីរី
08/11/2026 05:08 PM
គ្រោះរាំងស្ងួតត្រូវបានប្រកាសនៅតាមតំបន់ជាច្រើនរបស់អង់គ្លេស ក្រោយជួបខែកក្កដាក្តៅបំផុតជាប់កំណត់ត្រា
08/11/2026 05:08 PM
ផ្នូរដ៏ធំមួយមានសាកសពមនុស្ស ២៥នាក់ ត្រូវបានរកឃើញនៅទីក្រុង Kurmuk របស់ស៊ូដង់
08/11/2026 05:08 PM
អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រចម្រាញ់ប្រេង Zawiya របស់លីប៊ី ក្រោយការវាយប្រហារយានដ្រូន
08/11/2026 05:08 PM
កូរ៉េខាងជើងថ្កោលទោសសៀវភៅសរបស់ជប៉ុន ដោយចាត់ទុក​ថា «សៀវភៅ​ឈ្លានពានជា​ថ្មី​»
08/11/2026 05:08 PM
៧ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់កើនឡើងដល់ជាង ១៣,៦ ពាន់លានដុល្លារ
08/11/2026 05:08 PM
ប្រភព៖ ការបំផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្ត បានសម្លាប់ប្រធានចារកម្មយោធាលីប៊ីភាគខាងកើត
08/11/2026 05:08 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់នា​ក់ក្នុងខេត្ត​ស្វាយរៀង មាន​ជំនាញ និង​ចំណូល​សមរម្យ ក្រោយ​ពីទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លាន​របស់​សម្ដេចធិបតី
08/11/2026 05:08 PM