កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ម៉ិកស៊ិកបើកដំណើរការឡើងវិញខ្សែរថយន្តភ្លើងត្រៀមទទួល World Cup

2026/05/12 09:11:53 pm        220
អាជ្ញាធរទីក្រុង Mexico City ប្រទេសម៉ិកស៊ិកបានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នូវខ្សែរថភ្លើង Light Rail ដែលត្រូវបានជួសជុល និងអភិវឌ្ឍថ្មី កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ដែលគម្រោងនេះត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយសម្រាប់ការត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។យោងតាមអភិបាលក្រុងលោកស្រី Clara Brugada ការកែលម្អប្រព័ន្ធដឹកជញ្ជូននេះ រួមមានការបន្ថែមរថភ្លើងអគ្គិសនីថ្មីចំនួន ១៧ គ្រឿង ដែលធ្វើឱ្យចំនួនរថភ្លើងសរុបកើនដល់ ៣៥ គ្រឿង។ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពដឹកអ្នកដំណើរប្រចាំថ្ងៃពីប្រមាណ ១៣០,០០០ នាក់ ទៅដល់ ២៥០,០០០ នាក់។ខ្សែរថភ្លើង Light Rail នេះនឹងតភ្ជាប់តំបន់ភាគខាងត្បូងទីក្រុងចាប់ពី Tasquena ទៅកាន់ Xochimilco ហើយក៏មានស្ថានីយ៍ឆ្លងកាត់កីឡដ្ឋាន Banorte ដែលជាកីឡដ្ឋានមួយទទួលការប្រកួត World Cup ផងដែរ។សូមបញ្ជាក់ថាកីឡដ្ឋាន Azteca ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ក្នុងឈ្មោះថ្មីថា Banorte Stadium កំពុងបន្តការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ការប្រកួត World Cup ឆ្នាំ ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយម៉ិកស៊ិកជាប្រទេសមួយក្នុងចំណោមម្ចាស់ផ្ទះរួមជាមួយសហរដ្ឋអាមេរិក និងកាណាដា៕ អត្ថបទ៖នាង​ សុភាវុធ 

ជនបរទេសក៏គាំទ្រ និងជូនពរព្រះខ័នរាជស្វាយរៀង ឲ្យឈ្នះពាន AFC Challenge League ដែរ

2026/05/12 08:27:22 pm        290
មិនចាញ់អ្នកគាំទ្រកម្ពុជានោះទេ សូម្បីជនបរទេស ក៏បានផ្ញើសារគាំទ្រ និងជូនពរក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យ និងក្លាយជាជើងឯកពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ផងដែរ។នេះបើតាមការលើកឡើងរបស់លោក Dick van Tintelen អគ្គនាយកក្រុមហ៊ុន Novum Pharma និងជាស្ថាបនិកផលិតផល Starbalm ដែលបានរស់នៅ និងប្រកបអាជីពច្រើនឆ្នាំនៅកម្ពុជា ហើយក្រុមហ៊ុនរបស់លោក ក៏បានសហការឧបត្ថម្ភគាំទ្រដល់ក្លិបព្រះខ័នរាជស្វាយរៀង ជាច្រើនរដូវកាលមកហើយ។ក្នុងនាមវិនិគិនបរទេសម្នាក់ និងជាដៃគូមួយរបស់ក្លិប លោកបានបង្ហាញមោទនភាព សម្រាប់ការធ្វើបានយ៉ាងល្អរបស់ព្រះខ័នរាជស្វាយរៀង នារដូវកាលនេះ ដោយបានគ្រងជើងឯកលីគកម្ពុជា និងបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 ជាថ្មី នៅកូវ៉ែត ហើយសង្ឃឹមថា ក្រុមនឹងទទួលបានជោគជ័យ ក្លាយជាជើងឯកនៅទីនោះ។គួរដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរដល់រដ្ឋកូវ៉ែត កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ដើម្បីត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់  AFC Challenge League ទល់នឹងក្រុម Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ១១ និង ១៥នាទីយប់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ។ ការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ស្របពេលមានអ្នកគាំទ្រជាច្រើន ទាំងក្នុង និងក្រៅប្រទេស កំពុងទន្ទឹងរង់ចាំការប្រកួតនេះ៕ អត្ថបទ លី ឈុនឡា 

Barcelona អបអរដង្ហែពាន La Liga លើកទី ២៩ ក្នុងប្រវត្តិសាស្រ្តក្លិប

2026/05/12 07:52:51 pm        240
ក្រុមបាល់ទាត់ FC Barcelona បានរៀបចំពិធីដង្ហែពាននៅលើរថយន្តបើកដំបូលអបអរការឈ្នះពាន La Liga កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា បន្ទាប់ពីពួកគេបានក្លាយជាជើងឯកលីគអេស្ប៉ាញជាលើកទី ២៩ ក្នុងប្រវត្តិសាស្ត្រក្លិប។ក្រុមការពារតំណែងជើងឯកមួយនេះ បានធានាជើងឯកជាផ្លូវការ ក្រោយយកឈ្នះគូប្រជែងដ៏ស្វិតស្វាញ Real Madrid ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ។គ្រាប់បាល់ពី Marcus Rashford ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើង និង Ferran Torres បានជួយឱ្យក្រុមដែលដឹកនាំដោយ Hansi Flick មានដល់ទៅ ៩១ ពិន្ទុ និងដាច់ក្រុមលេខ ២ Real Madrid ចំនួន ១៤ ពិន្ទុ ខណៈនៅសល់ត្រឹម ៣ ប្រកួតទៀតប៉ុណ្ណោះ។ពិធីដង្ហែពានអបអរនេះបានចាប់ផ្តើមចេញពី Camp Nou ដែល Barcelona បានរក្សាកំណត់ត្រាឈ្នះ ១០០ ភាគរយ ក្នុងការប្រកួតក្នុងស្រុកទាំងអស់ ចាប់តាំងពីកីឡដ្ឋានដែលបានជួសជុលឡើងវិញ បើកដំណើរការកាលពីខែវិច្ឆិកាឆ្នាំមុន។ក្រៅពីពាន La Liga កីឡាករ Barcelona ក៏បានបង្ហាញពាន Supercopa de España ផងដែរ ដែលពួកគេបានឈ្នះក្រោយផ្តួល Real Madrid ៣-២ កាលពីខែមករា។បរាជ័យនោះក៏ត្រូវបានគេរាយការណ៍ថា ជាមូលហេតុមួយនាំឱ្យ Xabi Alonso ចាកចេញពីតំណែងគ្រូបង្វឹករបស់ Real Madrid បន្ទាប់ពីដឹកនាំក្រុមបានជាង ៧ ខែប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ  

Messi ដាក់ខ្លួន និង​បញ្ចេញ​ទស្សនៈ​ថា​អាហ្សង់​ទីន​មិនមែន​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​ជើង​ឯក World Cup ឡើយ

2026/05/12 07:37:10 pm        144
Lionel Messi បានបង្ហាញទស្សនៈយ៉ាងប្រុងប្រយ័ត្នចំពោះការប្រកួតបាល់ទាត់ពិភពលោក FIFA​ World Cup 2026 ដោយទទួលស្គាល់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន មិន​មែន​ជា​ក្រុម​ដែល​គេ​ចាត់​ទុកថាជាបេក្ខភាពឈានមុខគេនៃការប្រជែងជើងឯកនោះទេ។ ខ្សែ​ប្រយុទ្ធរបស់ Inter Miami CF រូបនេះបានលើកឡើងថា បច្ចុប្បន្នមា​ន​ក្រុម​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អជាងអាហ្សង់ទីន។ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Lo de Pollo” Messi បានបញ្ជាក់ថា ក្រុមល្អៗជាងអាហ្សង់ទីនដូចជា បារាំង អេស្ប៉ាញ និងប្រេស៊ីល គឺជាបេក្ខភាពឈានមុខក្នុងការប្រជែងជើងឯកឆ្នាំនេះ។Messi បានរៀបរាប់ថា៖ មានក្រុមផ្សេងទៀតដែលកំពុងឈានចូលការប្រកួតក្នុងទម្រង់ល្អជាងអាហ្សង់ទីន ខណៈសម្ដីនេះបានធ្វើឱ្យអ្នកគាំទ្រអាហ្សង់ទីនជាច្រើនភ្ញាក់ផ្អើល ព្រោះអាហ្សង់ទីនជាម្ចាស់ជើងឯកពិភពលោកបច្ចុប្បន្ន បន្ទាប់ពីឈ្នះពាននៅកាតាកាលពីបួនឆ្នាំមុន។ទោះបីជាយ៉ាងណា ប្រធានក្រុមអាហ្សង់ទីនរូបនេះបានបញ្ជាក់ថា បទពិសោធន៍ និងសាមគ្គីភាពក្នុងក្រុមរបស់លោក Lionel Scaloni នៅតែជាចំណុចខ្លាំងសំខាន់ និងជឿថា ក្រុមអាហ្សង់ទីនតែងតែបង្ហាញសមត្ថភាពប្រកួតប្រជែងបានល្អ នៅពេលកីឡាករទាំងអស់រួមចិត្តគ្នា។ការប្រកួត World Cup ឆ្នាំ ២០២៦ អាចក្លាយជាព្រឹត្តិការណ៍ធំបំផុតចុងក្រោយក្នុងអាជីពរបស់ Messi  ហើយអ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំមើលថា តារាបាល់ទាត់រូបនេះអាចនាំផ្លូវអាហ្សង់ទីនការពារតំណែងជើងឯកបានឬយ៉ាងណា៕ អត្ថបទ៖នាង សុភាវុធ

សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup មានលក់លើ Online​ ខណៈការ​ប្រកួត​នឹង​ធ្វើនៅ​ស្ដាតមរតកតេជោ

2026/05/12 06:58:10 pm        266
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ ថ្នាក់ជាតិ បានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភាខាងមុខហើយ ដោយការប្រកួតនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ប្រភពដដែលបញ្ជាក់ថា សំបុត្រចូលទស្សនាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ នៅកម្ពុជា នេះ មានលក់លើអនឡាញ(Online) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែឧសភាខាងមុខ ក្នុងតម្លៃ ៨ពាន់រៀលដូចគ្នា សម្រាប់ប្រភេទសំបុត្រតំបន់អង្គុយ A និង B។ការជូនដំណឹងពីការលក់សំបុត្រនេះ ស្របពេលបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ទើបរកឃើញ ១ក្រុមប៉ុណ្ណោះ គឺក្រុមវិសាខា បន្ទាប់ពីយកឈ្នះក្រុម ISI ដង្កោសែនជ័យ ទាំង ២ជើងក្នុងលទ្ធផល ៧-១ ។ រីឯបេក្ខភាព ១ក្រុមទៀត គឺរង់ចាំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត នាថ្ងៃទី២០ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយជំនួបជើងទី១ រវាងក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១-១ កាលពីថ្មីៗ។គួរដឹងថា នេះជាលើកទី២ ហើយ ដែលវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានជួបភ្នំពេញក្រោន នៅទីនេះ ហើយជាលទ្ធផលភ្នំពេញក្រោន បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះ ២-១។ ប៉ុន្ដែរដូវកាលនេះ ភ្នំពេញក្រោន បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម ISI ដង្កោសែនជ័យ ៤-២៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជស្វាយរៀងកំពុងហ្វឹកហាត់យ៉ាងសកម្មមុនការប្រកួតចូលមកដល់

2026/05/12 06:50:29 pm        206
(កូវ៉ែត)៖ គ្រាការប្រកួតចូលមកដល់នៅថ្ងៃស្អែកនេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុង​ធ្វើ​ការ​ហ្វឹកហាត់យ៉ាងខ្លាំងនៅទឹកដីរដ្ឋកូវ៉ែត ត្រៀមជួបជើងឯកកូវ៉ែត Al Kuwait SC វគ្គផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​កីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League)។ព្រះខ័នរាជស្វាយរៀង អាចមានប្រៀបលើគូប្រកួត​ផ្អែក​លើ​បទ​ពិសោធន៍​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍​នេះជា​លើកទី២ ជាប់គ្នា ឯAl Kuwait SC បង្ហាញខ្លួនចុងក្រោយក្នុងពានទ្វីបអាស៊ី និង​ឈ្នះជើ​ងឯកកម្រិតទ្វីបនេះ នៅរដូវកាល២០១៣-២០១៤។ក្នុងព្រឹត្តិការណ៍នេះព្រះខ័នរាជស្វាយរៀង ក៏ដូចជា Al Kuwait ត្រូវបានកត់សម្គាល់​ថា​ជាក្រុម​ដែល​ទាត់​បញ្ចូលទីគូប្រកួតច្រើនគ្រាប់តាំងពីវគ្គចែកពូលរហូតដល់មុនជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ក្នុង​នោះ​ព្រះរាជស្វាយរៀងរកបាន១៨គ្រាប់ រីឯ Al Kuwait SC រកបាន១៣គ្រាប់ តែលេងតិច​ជា​ង​ពីរ​ប្រកួត​។ទាក់ទងនឹងកីឡាករវិញ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Pepra Kwame កំពុងតែ​នាំ​មុខ​គេក្នុ​ង​តារាង​អ្នកទាត់បញ្ចូលទី ធ្វើបានរហូតដល់៨គ្រាប់ ហើយនឹងក្លាយជាម្ចាស់ផ្ទះស្បែកជើងមាស។ តែ​យ៉ាងណា Kuwait SC នឹងមិនឱ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្កាណា​រូប​នេះប​ន្ថែម​គ្រាប់​បាល់​ទៀត​នោះ​ទេ​។ក្រុមទាំងពីរជួបគ្នានៅរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង​១១​និង​៤៥​នាទី​ម៉ោង​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិរដ្ឋកូវ៉ែត ដែលអាចផ្ទុកអ្នកគាំទ្របាន៦០ ០០០​នាក់ ​ហើយត្រូវគេរំពឹងថាស្អែកនេះនឹងមានអ្នកគាំទ្រម្ចាស់ផ្ទះចូលរួមទស្សនាពេញ៕ 

ទីក្រុងលើទឹកអ៊ីតាលីអបអរ​ Venezia វិលត្រលប់មកក្របខណ្ឌកំពូល Serie A វិញ

2026/05/11 10:00:55 pm        202
ក្លិបបាល់ទាត់ Venezia FC បានរៀបចំពិធីអបអរយ៉ាងអធិកអធម កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ប​ន្ទាប់​ពី​ក្រុមបានវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលអ៊ីតាលី Serie A សាជាថ្មី។តាមរយៈ​វីដេអូថតពីលើអាកាសដែលក្លិបបានបង្ហោះ គេឃើញកីឡាករ និងសមាជិក​ក្លិប​បាន​ជិះ​លើ​ទូក ​Gondola ពណ៌ក្រហមដ៏ធំមួយ ដង្ហែតាមប្រឡាយទឹកដ៏ល្បីនៃទីក្រុង Venice ខណៈអ្នក​គាំទ្រ​ជា​ច្រើន​បានជិះទូកតូចៗជុំវិញ ដោយគ្រវីទង់ និងច្រៀងអបអរសាទរយ៉ាងរំភើបរីករាយ។ការ​អបអរនេះបានធ្វើឡើងតាមបណ្ដោយ Grand Canal មុន​បញ្ចប់​ដោយ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ ​St Mark's Square ដែលជាតំបន់ទេសចរណ៍ដ៏ល្បីរបស់ទីក្រុងវេនីស។Venezia FC បានវិលត្រឡប់មកកាន់ Serie A វិញភ្លាមៗ បន្ទាប់ពីធ្លាក់ចេញកាលពីរដូវកាលមុន ហើយ​ក្រុម​ក៏បានឈ្នះជើងឯក Serie B ផងដែរ ក្នុងដំណើរត្រឡប់​មក​វិញ​ដ៏​គួរ​​ឱ្យ​ចាប់​អារម្មណ៍​នេះ​។ជោគជ័យរបស់ Venezia បានធ្វើឱ្យអ្នកគាំទ្រមានក្ដីសង្ឃឹមថា ក្រុមនឹងអាច​បន្ត​បង្ហាញ​សមត្ថភាព​ល្អ​នៅ​លីគកំពូលនៃបាល់ទាត់អ៊ីតាលីរដូវកាលក្រោយ៕ អត្ថបទ៖ នាង សុភាវុធ

Barcelona ឈ្នះ Real Madrid គ្រងជើងឯក La Liga លើកទី ២៩ តែ Hansi Flick កំពុងជួបទុក្ខធំ

2026/05/11 09:44:48 pm        141
ក្លិបបាល់ទាត់ FC Barcelona បានក្លាយជាជើងឯកលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះជាផ្លូវការ បន្ទាប់ពីយកឈ្នះ Real Madrid ក្នុងការប្រកួត El Clasico ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ខណៈគ្រូបង្វឹក Hansi Flick បានឆ្លងកាត់ពេលវេលាដ៏សោកសៅ បន្ទាប់ពីឪពុករបស់លោកទើបតែទទួលមរណភាពមួយថ្ងៃមុនការប្រកួត។គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ នៅតែសម្រេចចិត្តឈរដឹកនាំក្រុមនៅលើខ្សែបន្ទាត់ទីលាន ទោះបីជាកំពុងមានទុក្ខគ្រួសារយ៉ាងខ្លាំងក៏ដោយ។ ជ័យជម្នះនេះបានធ្វើឱ្យ Barcelona ដាច់ពិន្ទុពី Real Madrid ហើយធានាការឈ្នះពាន La Liga លើកទី២៩ ក្នុងប្រវត្តិសាស្ត្រក្លិប ខណៈនៅសល់ ៣ ប្រកួតទៀតចប់រដូវកាល។មុនការប្រកួតចាប់ផ្តើម កីឡដ្ឋានបានស្ងប់ស្ងាត់មួយនាទី ដើម្បីគោរពវិញ្ញាណក្ខន្ធឪពុករបស់ Flick។ តាមរយៈការផ្សាយផ្ទាល់ គេឃើញលោក Flick ស្រក់ទឹកភ្នែក និងត្រូវបានសមាជិកក្រុមការងារ និងកីឡាករចូលមកលើកទឹកចិត្ត ក្នុងបរិយាកាសពោរពេញដោយអារម្មណ៍រំភើបកក់ក្តៅ។នៅលើទីលាន Barcelona បានបង្ហាញទម្រង់លេងវាយលុកដ៏ក្លាហាន និងពោរពេញដោយទំនុកចិត្ត ដែលជាអត្តសញ្ញាណសំខាន់ក្រោមការដឹកនាំរបស់ Flick។ ទម្រង់លេងដ៏ទាក់ទាញ និងការប្រយុទ្ធមិនដកថយ បានធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់ និងគាំទ្រលោកយ៉ាងខ្លាំង។ក្រោយការប្រកួត Flick ដែលជាទូទៅជាមនុស្សស្ងប់ស្ងាត់នោះ បានថ្លែងយ៉ាងខ្លីក្នុងពិធីអបអរសាទរ ដោយថ្លែងអំណរគុណដល់កីឡាករ ក្រុមការងារ និងអ្នកគាំទ្រទាំងអស់ ដែលបានជួយឱ្យក្រុមឈានដល់ភាពជោគជ័យដ៏ធំនេះ៕ អត្ថបទ៖នាង សុភាវុធ

ព្រឹត្តិការណ៍បាល់ទះ តេជោលីគ លើកទី៣ ដឹងតែកក្រើក ក្រោយបន្ថែមលក្ខខណ្ឌថ្មី និងប្រាក់រង្វាន់

2026/05/11 07:39:24 pm        176
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រ បន្ទាប់ពីសហព័ន្ធ បានបន្ថែមនូវលក្ខខណ្ឌថ្មីៗ ព្រមទាំងប្រាក់រង្វាន់ ដល់ក្រុមលេខ១ តាមជុំទ្វេដង។នេះបើតាមប្រសាសន៍លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត័មាន ស្ដីពីការប្រកួតពានរង្វាន់ តេជោលីគ លើកទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតជុំទី១ នាថ្ងៃទី១៥ ខែឧសភាខាងមុខ។ការផ្លាស់ប្ដូរពេលវេលារៀបចំជារឿងមួយ ហើយការត្រៀមខ្លួនរបស់បេក្ខភាពទាំង ៨ សុទ្ធតែធ្វើបានល្អ ព្រមទាំងការបន្ថែមលក្ខខណ្ឌ រឿងប្រើប្រាស់កូតាកីឡាករបរទេស ព្រមទាំងការផ្លាស់ប្ដូរកីឡាករថ្មី នៅចន្លោះសម្រាកជុំទី១ មុនចាប់ផ្ដើមជុំទី២ សុទ្ធតែជាកត្ដាជំរុញឲ្យព្រឹត្តិការណ៍តេជោលីគ រដូវកាលកាន់តែរន្ថើន។ មិនតែប៉ុណ្ណោះ ក្រុមដែលឈរលេខ១ ទាំងជុំទី១ និងជុំទី២ នឹងទទួលបានប្រាក់រង្វាន់ទ្វេដង ដែលសរុបប្រាក់រង្វាន់ពេញ ១រដូវកាលឆ្នាំនេះជាង ១០០លានរៀលឯណោះ។សម្រាប់បេក្ខភាព ៨ក្រុម ដែលត្រូវប្រជែងជើងឯក តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះ រួមមាន1. ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ស្នងការដ្ឋាននគរបាលខេត្តរាជធានីភ្នំពេញ, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ចំពោះកម្មវិធីប្រកួតវិញ សម្រាប់ជុំទី១ នឹងធ្វើការប្រកួតពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមឈរលេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ដើម្បីសម្រួលដល់អ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះ សហព័ន្ធក៏បានចំណាយថវិកាប្រមាណ ៣ម៉ឺនដុល្លារ បំពាក់កង្ហារធំៗក្នុងវិមានផងដែរ៕ អត្ថបទ លី ឈុនឡា

ចាប់ឆ្នោត AFC Asian Cup 2027 អារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងពូលជាមួយប្រទេសអារ៉ាប់ទាំងអស់

2026/05/11 06:50:35 pm        335
ក្រុមម្ចាស់ផ្ទះបាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2027 អារ៉ាប៊ីសាអ៊ូឌីតត្រូវបានចាប់​ឆ្នោតចូល​ក្នុងពូលដែលមានសុទ្ធតែប្រទេសអារ៉ាប់ទាំងអស់ ខណៈក្រុមជើងឯកពីរសម័យកាតាស្ថិតក្នុងពូលជាមួយជើងឯកបួនសម័យជប៉ុន។ការចាប់ឆ្នោតពានរង្វាន់ទ្វីបអាស៊ី ២០២៧ នេះ តាមពិតទៅគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសាកន្លងទៅ តែក៏ត្រូវបានលើកពេលដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា។ ពូល A ក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតត្រូវជួបជាមួយកូវ៉ែត អូម៉ង់ និងប៉ាឡេស្ទីន។ ពូល B មានអ៊ូសប៊ែគីស្ថាន បារ៉ែន ហ្សកដានី និងកូរ៉េខាងជើង។ ពូល C មានជើងឯកបីសម័យអ៊ីរ៉ង់ ស៊ីរី កៀហ្ស៊ីស្ថាន និងចិន។ ពូល D មានជើងឯក ២០១៥ អូស្រ្តាលី ជើងឯក ២០០៧ អ៊ីរ៉ាក់ តាជីគីស្ថាន និងសិង្ហបុរី។ ពូល E មានជើងឯកពីរសម័យ កូរ៉េខាងត្បូង អារ៉ាប់រួម វៀតណាម និងក្រុមឈ្នះពីការប្រកួតជម្រុះរវាងលីបង់ រឺ យ៉េមែន។ ពូល F មានជើងឯកបួនសម័យជប៉ុន ក្រុមការពារជើងឯកកាតា ឥណ្ឌូនេស៊ី និងថៃ។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2027 ដែលអារ៉ាប៊ីសាអ៊ូឌីតនឹងជាម្ចាស់ផ្ទះជាលើកទីបីនោះ នឹងចាប់ផ្តើមពីថ្ងៃទី ៧ មករា បញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ​ ២០២៧៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM