កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

អត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦

2026/05/11 06:45:13 pm        228
ក្រោយបិទបញ្ជាប់កាលពីចុងសប្តាហ៍កន្លងទៅ នៃការប្រកួតអត្តពលកម្មសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្នុងទីលានពហុកីឡដ្ឋានអូឡាំពិក ក្រុមអត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីខេត្ត រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ ។ក្នុងពិធីបិទ និង ប្រគល់មេដាយជូនកីឡាករ-កីឡាការិនី មានការអញ្ជើញ ពីសំណាក់លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ ព្រមទាំងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡាមកពី ២១ រាជធានីខេត្ត ផងដែរ។ជាជ័យលាភីចំណាត់ថ្នាក់ ក្រុមកីឡាករ កីឡាការិនី ខេត្តស្វាយរៀង ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមខេត្តកំពតឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមខេត្តឧត្តរមានជ័យ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រុមខេត្តមណ្ឌលគិរី ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមខេត្តក្រចេះ និងខេត្តកំពង់ស្ពឺឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងដូចៗគ្នា។សូមបញ្ជាក់ថាការប្រកួតប្រភេទកីឡាអត្តពលកម្ម សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ មានគណៈប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន ២៦៧ នាក់ចូលរួម មានរយៈពេល ៥ ថ្ងៃ មានកីឡាករ-កីឡាការិនីមកពី ២១ រាជធានីខេត្ត ៕ 

MPL រកឃើញក្រុមឡើង Play-Off ខណៈ Flash KH ប្ដេជ្ញាពង្រឹងចំណុចខ្វះខាត ដើម្បី​ប្រជែង​កៅអីផ្ដាច់​ព្រ័ត្រ

2026/05/11 06:03:23 pm        157
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំនៅកម្ពុជា MPL Cambodia រដូវកាលទី១០ បានរកឃើញក្រុមឡើងវគ្គ Play-Off ហើយ ក្រោយចំណាយពេលប្រកួតវគ្គជម្រុះ ៥សប្ដាហ៍ រួមមានក្រុមកំពូលតារាង Pro Esports, ក្រុមជើងឯកឆ្នាំចាស់ CFU Gaming ឈរលេខ២, Vigor Apex ឈរលេខ៣, Galaxy Legends ឈរលេខ៤, Team Flash KH ឈរលេខ៥ និងក្រុម Valhalla ឈរលេខ៦។ដោយឡែកបេក្ខភាព ៤ក្រុម ដែលបានធ្លាក់ត្រឹមវគ្គ Regular គឺមានក្រុម Evil Eye Eposrt ឈរលេខ៧, Duck Rice Esports ឈរលេខ៨, See You Soon ឈរលេខ៩ និងក្រុមកីឡាការិនី Galaxy Phoenix ឈរលេខ១០។ទន្ទឹមជាមួយការទទួលបានកៅអីវគ្គបន្ដទាំងតានតឹង កីឡាករ ឃឿន វិទូ ហៅ Zerm សមាជិកក្រុម Team Flash KH ថា ក្រុមខ្លួនបានខំប្រឹង និងធ្វើបានល្អហើយ នៅវគ្គ Regular ពិតស្មារតីក្រុម ដែលប្រើកីឡាករខ្មែរសុទ្ធ គ្រាន់តែនៅមានបញ្ហាបច្ចេកទេសបន្ដិចបន្ដួច ដែលពួកគេនឹងព្យាយាមបំពេញបន្ថែម នៅវគ្គបន្ទាប់ ដើម្បីមានឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះដ៏ជក់ចិត្ត នឹងឈានដល់វគ្គខ្លាំង ប៉ះខ្លាំងកាន់តែរន្ថើន ជាមួយការប្រកួតវគ្គ Play-Off។ ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបានឡើងវគ្គបន្ដនេះ ក្រុមកំពូលតារាង Pro Esports និងក្រុម CFU Gaming ត្រូវឈរចាំនៅវគ្គ ៤ក្រុមចុងក្រោយ គ្រាដែល ៤ក្រុមទៀត ត្រូវជួបគ្នាក្នុងវគ្គ Play-In ក្នុងនោះក្រុម Vigor Apex ត្រូវជួបក្រុម Valhalla ដោយក្រុមឈ្នះ ត្រូវឡើងទៅជួបក្រុម Pro Esports និងក្រុម Galaxy Legends ត្រូវជួបក្រុម Team Flash KH ខណៈក្រុមឈ្នះ ត្រូវជួបក្រុម CFU Gaming ដើម្បីបន្ដការប្រកួតប្រជែង រហូតរកឃើញបេក្ខភាពឡើងវគ្គ Grand Final ដើម្បីកំណត់ជោគជ័យវាសនាម្ចាស់ជើងឯក MPL Cambodia រដូវកាលទី១០ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

Lucas Herbert គ្រងជើងឯកវាយកូនគោល LIV លើកដំបូងនៅ Virginia

2026/05/11 05:48:47 pm        134
កីឡាករវាយកូនគោលអូស្ត្រាលី Lucas Herbert បានសម្រេចជោគជ័យដ៏ធំមួយក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីឈ្នះពានរង្វាន់ LIV Golf Virginia ជាលើកដំបូង ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលសរុប ២៤ អាន់ឌ័រប៉ា នៅទីលាន Trump National DC រដ្ឋ Virginia សហរដ្ឋអាមេរិក។Herbert វ័យ ៣០ ឆ្នាំ បានគ្រប់គ្រងការប្រកួតតាំងពីថ្ងៃដំបូង ដោយវាយបាន ៦៤ និង ៦៣ ស្ត្រូកក្នុងពីរជុំដំបូង មុនបន្តរក្សាការនាំមុខរបស់ខ្លួនក្នុងជុំចុងក្រោយ ដោយធ្វើបាន ៣ អាន់ឌ័រប៉ា ៦៩ ស្ត្រូក កាលពីថ្ងៃអាទិត្យ។ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Sergio Garcia ដែលចាញ់ Herbert ចំនួន ៤ ស្ត្រូក ខណៈ Bryson DeChambeau ឡើងមកឈរលេខ៣ ក្រោយធ្វើបាន ៦៤ និង ៦៦ ស្ត្រូកនៅចុងសប្ដាហ៍ មុនការប្រកួត PGA Championship សប្ដាហ៍ក្រោយ។ជ័យជម្នះនេះក៏បានជួយឱ្យ Herbert ឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុប្រចាំរដូវកាល LIV Golf នៅពីក្រោម Jon Rahm និង Bryson DeChambeau ហើយក៏ធានាកៅអីចូលរួមការប្រកួត U.S. Open ផងដែរ។មុននេះ Herbert ធ្លាប់ឈ្នះពាននៅលើ PGA Tour, DP World Tour និង Asian Tour រួចមកហើយ ប៉ុន្តែនេះជាជ័យជម្នះដំបូងរបស់លោកនៅ LIV Golf នេះ។សម្រាប់ការប្រកួតបន្ទាប់របស់ LIV Golf នៅកូរ៉េគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ខាងមុខនេះ ទោះបីមានព័ត៌មានថា មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត អាចដកការគាំទ្រផ្នែកហិរញ្ញវត្ថុក្រោយរដូវកាល ២០២៦ នេះក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ

លោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស

2026/05/08 09:23:06 pm        283
ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ រៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ កីឡាករ កីឡាការិនី ជាកុមារ មានចំនួនចូលរួមកើនឡើង ព្រមទាំងការរីកចម្រើនបចេ្ចកទេសមេគុន បើធៀបពីឆ្នាំមុន ។ នេះជាការបញ្ជាក់របស់លោក ក្នុងពិធីបើកការប្រកួតខាង នា រសៀល ថ្ងៃ ទី៧ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នៅក្នុងសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ទាក់ទងនឹងការចូលរួមការប្រកួតនេះ លោកអគ្គលេខាធិការបានបន្តថា គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងបញ្ជ្រាប ដល់កុមារឲ្យនាពេលអនាគត ពួកគាត់នឹងមានចំណង់ ចំណូលចិត្ត លេងកីឡា ជៀសឆ្ងាយពីអបាយមុខផ្សេងៗ។ការប្រកួតលើកនេះ មិនត្រឹមតែជាការដណ្តើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាជាតិមួយក្នុងការថែរក្សានូវ "ព្រលឹងវប្បធម៌" ខ្មែរឱ្យនៅរស់រវើកជានិរន្តរ៍ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញពីជំនាន់មួយទៅជំនាន់មួយនៃប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះ។សូមជម្រាបផងដែរថា ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែឧសភា មាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន១១៤នាក់ មកពី១០រាជធានីខេត្ត៕

ក្លិបអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំងបីកម្រិតលើកដំបូង

2026/05/08 09:13:55 pm        259
ជារដូវកាលដ៏អស្ចារ្យមួយសម្រាប់បាល់ទាត់អង់គ្លេស បន្ទាប់ពីក្លិបមកពី Premier League បីសុទ្ធតែមានមុខនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់ទាត់ទាំង ៣ កម្រិត។Arsenal មុនគេបានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌក្លិបកំពូលអឺរ៉ុប UEFA Champions League ដែលពួកគេនឹងត្រូវជួបជាមួយក្រុមការពារតំណែងជើងឯក Paris Saint Germain។ ក្រោយឆ្លងកាត់ការប្រកួតនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ Aston Villa និង Crystal Palace ក៏បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបពីរផ្សេងទៀតគឺ Europa League និង Conference League។ សម្រាប់ Aston Villa ដែលចាញ់ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដី Nottingham Forest ១-០ នោះ បានត្រលប់មកវាយបកយកឈ្នះនៅទឹកដីរបស់ខ្លួន ៤-០ វិញ។ ជ័យជំនះនេះធ្វើឱ្យគ្រូបង្វឹក Unai Emery កក់កៅអីវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបលើកទី ៥ ក្នុងអាជីព។ Aston Villa កំពុងសម្លឹងរកជើងឯកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបក្រោយខកខានឈ្នះពាននានាតាំងពីឆ្នាំ ១៩៩៦ ខណៈពួកគេនឹងត្រូវជួបជាមួយ Freiburg នៅយប់ថ្ងៃពុធទី ២១ ខែឧសភានេះនៅទីក្រុង Istanbul ប្រទេសទួកគី។ ងាកមកក្រុមអង់គ្លេសមួយទៀត Crystal Palace ក៏បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបកម្រិតទីបី Conference League ផងដែរក្រោយយកឈ្នះក្រុមអ៊ុយក្រែន Shakhtar Donetsk សរុបទាំងពីរជើង ៥-២។ ក្រុមរបស់លោក Oliver Glasner នឹងត្រូវជួបជាមួយក្រុមអេស្ប៉ាញ Rayo Vallecano នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី ២៧ ខែឧសភានេះនៅ Red Bull Arena របស់ក្លិបបាល់ទាត់ Leipzig ទឹកដីអាល្លឺម៉ង់៕ អត្ថបទ៖នាង សុភាវុធ

តារាចម្រៀងប៉ុប Shakira បញ្ចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/05/08 07:40:01 pm        229
តារាចម្រៀងប៉ុបល្បីរបស់កូឡុំប៊ី Shakira បានប្រកាសជាផ្លូវការអំពីបទចម្រៀងថ្មីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។តារាវ័យ ៤៩ ឆ្នាំរូបនេះ ដែលធ្លាប់ល្បីជាមួយបទ “Whenever, Wherever” និង “Hips Don’t Lie” បានបង្ហាញឈុតខ្លីនៃបទថ្មីមានចំណងជើង “Dai Dai” កាលពីយប់ថ្ងៃព្រហស្បតិ៍។ បទនេះគ្រោងចេញផ្សាយនៅថ្ងៃទី ១៤ ខែឧសភា ហើយមានការចូលរួមច្រៀងពីតារាចម្រៀងនីហ្សេរីយ៉ា Burna Boy ផងដែរ។Shakira បានបង្ហោះវីដេអូរយៈពេលមួយនាទីនៅលើ Instagram ពីកីឡដ្ឋាន Maracanã ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីនេះ ដែលត្រូវបានគេចាត់ទុកថាជាបទផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។នេះជាលើកទីពីរហើយដែល Shakira បានចូលរួមធ្វើបទចម្រៀងផ្លូវការសម្រាប់ World Cup បន្ទាប់ពីបទ “Waka Waka (This Time for Africa)” ក្នុងការប្រកួតឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង។ ក្រៅពីនេះ នាងក៏ធ្លាប់ច្រៀងបទ “La La La (Brazil 2014)” សម្រាប់ World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល និងបានសម្តែងនៅពិធីបិទការប្រកួតនៅទីក្រុង Rio de Janeiro ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ Shakira ក៏ធ្លាប់សម្តែងបទ “Hips Don’t Lie” នៅពិធីបិទ World Cup ឆ្នាំ ២០០៦ នៅប្រទេសអាល្លឺម៉ង់។ នាងមានកូនប្រុសពីរនាក់ជាមួយអតីតខ្សែការពារ Gerard Piqué របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និង FC Barcelona។សម្រាប់ការប្រកួត World Cup ឆ្នាំ ២០១៦ នេះ ក្រុមជម្រើសជាតិកូឡុំប៊ីនឹងចូលរួមប្រកួតផងដែរ ក្នុងព្រឹត្តិការណ៍ដែលមាន ៤៨ ក្រុម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម វ៉ាត់ ចំរើន លើកពីផលវិជ្ជមាន នៃកំណើនអ្នករត់ម៉ារ៉ាតុងចក្រភពអង្គរ ស្រប​ពេល​ពិភព​លោក​កំពុង​មាន​វិបត្តិ

2026/05/08 07:24:22 pm        226
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិកកម្ពុជា(NOCC) បានលើកឡើងពីផលវិជ្ជមានសំខាន់ៗច្រើន ក្រោយ​កំណើន​អ្នក​ចុះឈ្មោះចូ​លរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ មានសន្ទុះខ្លាំង ដូចកាលឆ្នាំ២០១៩ មុនផ្ទុះវិបត្តិកូវីដ-១៩។ថ្លែង​ក្រោយសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ឯកឧត្តមបានគូសរំលេចថា ​ទោះ​បី​ពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ ក៏ដូច​ជា​បញ្ហា​ព្រំដែន​កម្ពុជា​ ដែលសេសសល់ និងបញ្ហាផ្សេងទៀត តែក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយ នាំឲ្យគ្រប់​កម្ម​វិធី​រត់​ប្រណាំង ជាក់ស្ដែងទិវារ់តប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ទាក់ទាញការចូលរួម​កើន​ឡើង​គួ​រ​ឲ្យក​ត់សម្គាល់ ដែលជាផលវិជ្ជមាន ចំពោះសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជា​រួម​ចំណែក​លើក​កម្ពស់​ភ្ញៀវទេសចរ​ក្នុងរដូវកាលបៃតងផងដែរ។ជាមួយគ្នា លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា មក​ទល់​ពេ​លនេះ មានអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើក​ទី​១១ ​ជិត ៥ពាន់នាក់ហើយ ក្នុងនោះមានខ្មែរជាង ៤ពាន់នាក់ និងបរទេសជាង ៥០០នាក់ មកពី ៤៨​ប្រទេស។ តួរលេខនេះ មានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ ហើយ​នៅ​សល់​រយៈពេលជិត ៣ខែទៀត លោកសង្ឃឹមថា នឹងមានកំណើនអ្នកចូលរួមពីជាង ៥ពាន់ ទៅ ៦ពាន់នាក់។តាមរយៈកំណើនគួរឲ្យភ្ញាក់ផ្អើលនេះដែរ គណៈកម្មការរៀបចំ បានត្រៀមខ្លួនរួចរាល់ ក្នុងការ​តម្រាយ​ផ្លូវ សន្ដិសុខសណ្ដាប់ធ្នាប់ និងក្រុមគ្រូពេទ្យជាដើម ដើម្បីធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​អ្នក​រត់​ទាំង​អស់ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងជាតិ និងអន្ដរជាតិ រួសរាន់​ចុះ​ឈ្មោះ​ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំផងដែរ។គួរដឹងថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ កំឡុង​ខែ​សីហា​រៀង​រាល់​ឆ្នាំ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងរដូវភ្លៀង ឬរដូវបៃតង ស្រប​តាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការរៀប​ចំ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ឲ្យ​បានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជួយដល់ប្រតិបត្តិករ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប​ផង។ មួយវិញទៀត ក៏ជាវេទិការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរ​ពេទ្យ​កុមារ​ និងអង្គការផ្សេងៗទៀត។ សម្រាប់វិញ្ញាសារត់មានចំនួន ៤ រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ​, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕ អត្ថបទ លី ឈុនឡា

ឈ្លោះប្រកែកគ្នាឈានដល់ហិង្សារវាងមិត្តរួមក្រុម Real Madrid, Tchouameni វាយ Valverde បែកក្បាល

2026/05/08 07:14:53 pm        152
ភាពតានតឹងនៅ Real Madrid បានផ្ទុះឡើងកាន់តែខ្លាំង កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីខ្សែបម្រើ Federico Valverde និង Aurélien Tchouaméni បានប៉ះទង្គិចគ្នាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ រហូតធ្វើឱ្យកីឡាករអ៊ុយរូហ្គាយរងរបួសក្បាល និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។តាមប្រភព​ជាច្រើននៅក្នុងក្លិប Real Madrid បានឱ្យដឹងថា ហេតុការណ៍នេះកើត​ឡើង​នៅ​មជ្ឈ​មណ្ឌល​ហ្វឹកហាត់ Ciudad Real Madrid ក្នុងតំបន់ Valdebebas មួយថ្ងៃបន្ទាប់ពីអ្នកទាំងពីរមានជម្លោះពាក្យសម្តីជាមួយគ្នាជាមុន។ក្រោយមក Real Madrid បានចេញសេចក្តីប្រកាសបញ្ជាក់ថា ប្រធានក្រុម Valverde បានរងរបួសក្បាល និងត្រូវសម្រាកព្យាបាលប្រហែលពីរសប្តាហ៍។អ្នកនាំពាក្យរបស់ក្លិបបានប្រាប់ Reuters ថាក្លិបមិនធ្វើអត្ថាធិប្បាយលើបញ្ហាផ្ទៃក្នុងរបស់ខ្លួនឡើយ ប៉ុន្តែបានបញ្ជាក់ថា មានការបើកនីតិវិធីវិន័យចំពោះកីឡាករទាំងពីរ ហើយនិងបានបង្កឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្លិបផងដែរ។បញ្ហាភាពច្របូកច្របល់នៅក្នុងក្រុមនេះ កើតឡើងបន្ទាប់ពីមានជម្លោះមួយផ្សេងទៀតកាលពីដើមសប្តាហ៍ រវាងខ្សែការពារ Álvaro Carreras និង Antonio Rüdiger។ Carreras បានទទួលស្គាល់ថា ពិតជាមានការឈ្លោះប្រកែកគ្នាមែន ប៉ុន្តែបានអះអាងថា វាគ្រាន់តែជាហេតុការណ៍តូចតាច និងត្រូវបានដោះស្រាយរួចរាល់ហើយ។រដូវកាលរបស់ Real Madrid កំពុងជួបវិបត្តិយ៉ាងខ្លាំងលើគ្រប់ផ្នែក។ អតីតគ្រូបង្វឹក Xabi Alonso ត្រូវបានបណ្តេញចេញពាក់កណ្តាលរដូវកាល ខណៈអ្នកស្នងតំណែង Álvaro Arbeloa ក៏មិនអាចជួយក្រុមឱ្យត្រឡប់មករកភាពជោគជ័យវិញបានដែរ។បន្ទាប់ពីធ្លាក់វគ្គ ៨ ក្រុមចុងក្រោយ Champions League ក្រោមថ្វីជើង Bayern Munich បច្ចុប្បន្ន Real Madrid កំពុងដេញតាមក្រុមកំពូលតារាង Barcelona ១១ ពិន្ទុនៅ La Liga ខណៈនៅសល់តែ ៤ ប្រកួតប៉ុណ្ណោះ។ក្រុមយក្សទាំងពីរ នឹងត្រូវជួបគ្នាក្នុងការប្រកួត El Clasico នៅទឹកដី Barcelona នៅថ្ងៃអាទិត្យ ដែលអាចក្លាយជាការប្រកួតសម្រេចជើងឯកសម្រាប់ Barcelona ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតថា វត្តមានក្លិបព្រះខ័នរាជ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ACGL​ មាន​អត្ថន័យ​លើស​ពី​ការប្រកួត

2026/05/08 06:38:05 pm        619
ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋកូវ៉ែត បាន​ចាត់​ទុក​វត្ត​មាន​ក្លិប​ព្រះខ័​នរាជស្វាយរៀង របស់កម្ពុជា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីប​អាស៊ី ​AFC ​Challenge League(ACGL) 2025/26 ដែលត្រៀមប្រកួតទល់ក្រុមខ្លាំង Al Kuwait SC ​នា​សប្ដាហ៍ក្រោយ គឺមានអត្ថន័យជ្រាលជ្រៅ និងលើសពីការប្រកួតប្រជែងកីឡាធម្មតា ប៉ុន្ដែវា​នឹង​បង្ហា​ញ​ពី​សមត្ថភាព និងមុខមាត់ប្រទេសកម្ពុជាលើឆាកអន្ដរជាតិ។ថ្លែងប្រាប់ក្រុមការងារ BTV-News តាមរយៈ Video Call ពីរដ្ឋកូវ៉ែត ឯកឧត្តមឯកអគ្គរាជទូត បាន​បង្ហាញសេចក្ដីសោមនស្សរីករាយ និងមោទនភាព ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យ​កីឡា​បាល់​ទាត់កម្ពុជា បានលេចត្រដែតលើឆាកអន្ដរជាតិ ពិសេសការប្រកួតក្របខណ្ឌក្លិប ។ ជាក់​ស្ដែងការឡើងវគ្គផ្ដាច់ព្រ័ត្ររបស់ក្លិបព្រះខ័នរាជស្វាយរៀង និងត្រូវប្រកួតទល់ក្រុមខ្លាំងកូវ៉ែត នា​សប្ដាហ៍ក្រោយ ពិតជាមានអត្ថន័យលើសពីការប្រកួត តែនឹង​ក្លាយជា​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ក្រុម​កីឡាករកម្ពុជា ពិសេសការលើកស្ទួយកេរ្ដិ៍ឈ្មោះ និងទាក់ទាញចំណាប់​អារម្មណ៍​បណ្ដា​ប្រទេស​អារ៉ាប់ឲ្យស្គាល់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។ទន្ទឹមជាមួយគ្នា ក្នុងនាមស្ថានទូតកម្ពុជា និងជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តម ឆាយ មករា បាន​ត្រៀម​ខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរដល់អាកាសយានដ្ឋានរដ្ឋកូវ៉ែត ដើម្បី​ដំណើរ​ដល់​រប​ស់ក្លិបព្រះខ័នរាជស្វាយរៀង ក៏ដូចជាការត្រៀមរួចរាល់ ក្នុងការកៀរគរមន្ដ្រី និង​បុគ្គលិក​ស្ថាន​ទូត​កម្ពុជាប្រចាំរដ្ឋកូវ៉ែត និងសិស្ស-និស្សិតកម្ពុជាទាំងអស់ ត្រៀមចូលរួមទស្សនា និង​លើក​ទឹក​ចិត្ត​ ដោយភ្ជាប់ជាមួយទង់ជាតិកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមតំណាងប្រទេសកម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង ឆ្ពោះទៅរកជ័យជម្នះ និងការដណ្ដើមពានជូនជាតិមាតុភូមិផងដែរ។គួរដឹងថា​ ក្លិបព្រះខ័នរាជស្វាយរៀង បានចាកចេញពីមាតុភូមិ កាលយប់មិញ ក្រោយចប់​ការ​ប្រកួត​លីគ​កំពូលកម្ពុជា ទល់ក្រុមបឹងកេត ហើយគ្រោងធ្វើដំណើរដល់រដ្ឋកូវ៉ែត នៅព្រឹកថ្ងៃទី៨ ខែ​ឧសភានេះ ដើម្បីត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់  AFC Challenge League​ ទល់​នឹង​ក្រុម ​Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ១១ និង ១៥នាទីយប់ ម៉ោងនៅកម្ពុជា នា​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ៕ អត្ថបទ លី ឈុនឡា 

EFL ចាប់ផ្តើមស៊ើបអង្កេត Southampton ក្រោមការចោទប្រកានថាបានលួចថតសកម្មភាពហ្វឹកហាត់របស់ Middlesbrough

2026/05/08 06:09:52 pm        151
ស្ថាប័នបាល់ទាត់អង់គ្លេស English Football League (EFL) បានបើកការស៊ើបអង្កេតជាផ្លូវការមួយ ទាក់ទងនឹងការចោទប្រកាន់ថា ក្លិបបាល់ទាត់ Southampton បានលួចថតសកម្មភាពហ្វឹកហាត់របស់ Middlesbrough មុនការប្រកួតវគ្គ Play-off នៃក្របខណ្ឌ Championship។ការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-Off នឹងធ្វើឡើងនៅកីឡដ្ឋាន Riverside Stadium នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈជើងទី២ នឹងត្រឡប់ទៅប្រកួតនៅកីឡដ្ឋាន St Mary's Stadium នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។តាមការចុះផ្សាយរបស់ BBC Sport បុគ្គលិកផ្នែកវិភាគការប្រកួតរបស់ Southampton ម្នាក់ត្រូវបានគេចាប់បានថាកំពុងថតវីដេអូ និងថតរូបយុទ្ធសាស្ត្រហ្វឹកហាត់របស់ Middlesbrough កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីត្រូវបានរកឃើញ បុគ្គលនោះត្រូវបានបញ្ជាឱ្យលុបឯកសារទាំងអស់ និងចាកចេញពីតំបន់ភ្លាមៗ ដែលធ្វើឱ្យ Middlesbrough ខឹងសម្បារយ៉ាងខ្លាំង និងបានដាក់ពាក្យបណ្តឹងទៅកាន់ EFL ភ្លាមៗ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ EFL បានបញ្ជាក់ថា EFL បានផ្ញើលិខិតទៅកាន់ Southampton ដើម្បីស្នើសុំការពន្យល់ បន្ទាប់ពីមានបណ្តឹងពី Middlesbrough ទាក់ទងនឹងការថតវីដេអូដោយគ្មានការអនុញ្ញាត មុនការប្រកួត Play-off នៅថ្ងៃសៅរ៍នេះ។ជុំវិញការចោទប្រកាន់នេះ Southampton មិនទាន់ប្រតិកម្មជាផ្លូវការនៅឡើយទេ។បទបញ្ជារបស់ EFL កំណត់យ៉ាងច្បាស់ថា គ្មានក្លិបណាមួយអាចសង្កេត ឬព្យាយាមសង្កេតសកម្មភាពហ្វឹកហាត់របស់ក្លិបផ្សេង ក្នុងរយៈពេល ៧២ ម៉ោង មុនការប្រកួតបានឡើយ។ច្បាប់នេះត្រូវបានដាក់អនុវត្តកាលពី ៧ ឆ្នាំមុន បន្ទាប់ពីក្លិប Leeds United ត្រូវបានពិន័យប្រាក់ ២០ ម៉ឺនផោន ដោយ EFL ពាក់ព័ន្ធនឹងការលួចមើលការហ្វឹកហាត់របស់គូប្រកួត។នៅឆ្នាំ ២០១៩ បុគ្គលិករបស់ Leeds ម្នាក់ត្រូវបានរកឃើញថា មានអាកប្បកិរិយាគួរឱ្យសង្ស័យនៅខាងក្រៅទីលានហ្វឹកហាត់របស់ Derby County មុនការប្រកួតរវាងក្រុមទាំងពីរ។ ខណៈអ្នកចាត់ការក្រុម Marcelo Bielsa ក៏ធ្លាប់ទទួលស្គាល់ថា លោកបានបញ្ជូនបុគ្គលិកឱ្យទៅសង្កេតការហ្វឹកហាត់របស់គ្រប់ក្រុមដែល Leeds ជួបប្រកួតក្នុងរដូវកាលនោះផងដែរ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM