កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

គ្រូបាល់ទាត់កុមារខេត្តស្វាយរៀង ដាក់គោលដៅលេង ១២០% ក្នុងវគ្គផ្ដាច់ព្រ័ត្រ​កីឡា​បឋម​សិក្សា​ចុង​សប្ដាហ៍នេះ

2026/05/08 05:54:17 pm        364
លោក អ៊ុង តារា គ្រូបង្វឹកក្រុមបាល់ទាត់កុមារា នៃខេត្តស្វាយរៀង បានដាក់គោលដៅលេង ១២០% ​សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមបាល់ទាត់កុមារារាជធានីភ្នំពេញ នៃ​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែឧសភាស្អែកនេះ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​(អូឡាំពិក)។ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីលោកបានដឹកនាំក្រុម យកឈ្នះក្រុមបាល់ទាត់កុមារាខេត្តក្រចេះ ដោយ​លទ្ធផល ​៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលក្រុមកុមារារាជធានីភ្នំពេញ បានយ​ក​ឈ្នះ​ខេត្ត​បន្ទាយ​មានជ័យ ១-០ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។លោក អ៊ុង តារា បានសម្ដែងក្ដីរីករាយ ដែលកូនក្រុមធ្វើបានល្អក្នុងវគ្គប្រជុំដោយក្រុមខ្លាំងៗ ហើយ​លោក​នឹង​ព្យាយាមបំពេញនូវចំណុចខ្វះខាត ជាមួយការ​ប្ដេជ្ញា​ជំរុញ​ក្រុម​លេង​ឲ្យអ​ស់​ពី​លទ្ធភាព​ដែល​អាច​ធ្វើបាន នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីសម្រេចគោលដៅដណ្ដើមមេដាយមាសជូនខេត្ត។គួរដឹងថា វិញ្ញាសាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បាន​រក​ឃើញ​បេក្ខ​ភាពវគ្គផ្ដាច់ព្រ័ត្រ និងត្រូវប្រកួតកាត់សេចក្ដី នៅព្រឹកថ្ងៃទី៩ ខែឧសភាដូចគ្នា ក្នុង​នោះ​ផ្នែក​បុរស គឺក្រុមបាល់ទាត់កុមារាខេត្តស្វាយរៀង ត្រូវជួបរាជធានីភ្នំពេញ គ្រាដែលផ្នែកនារី ក្រុម​កុមារីខេត្តស្វាយរៀង ត្រូវជួបកុមារីខេត្តកំពង់ស្ពឺ៕ អត្ថបទ លី ឈុនឡា 

អ្នកគាំទ្រជាច្រើននាក់ជូនដំណើរព្រះខ័នរាជស្វាយរៀង​ដល់អាកាសយានដ្ឋាន​មុនចាក​ចេញ​ទៅ​កូវ៉ែត

2026/05/08 05:40:39 pm        277
(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមទស្សនាការប្រកួតលីគកំពូលសប្ដាហ៍ទី៣១ អ្នក​គាំទ្រ​ក្លឹប​បាល់​ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង មិនបានត្រឡប់ទៅកាន់ខេត្តរបស់ខ្លួនភ្លាមៗទេ ដោយ​ពួក​គាត់​បាន​ចំណាយ​ពេល​ទៅជូ​នដំ​ណើរគ្រូ​បង្វឹក កីឡាករ និងក្រុមការងារដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ ​រាត្រី​ថ្ងៃទី៧ ចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋកូវ៉ែត នៅ​ម៉ោង​០១​និង១៥នារីរំលងអធ្រាត្រចូលថ្ងៃទី៨ ខែឧសភានេះ ដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ទល់នឹងក្លឹប Al Kuwait SC។អ្នកគាំទ្រ​មក​ពីខេត្តស្វាយរៀង លោក ហ៊ឹម សូរិយៈអង្គារ៍ បានប្រាប់ប៊ីធីវីឱ្យដឹង​ថា ​លោក​មក​ទី​នេះ​ដើម្បី​ជូន​ដំណើរ​ក្លឹប​ចេញទៅប្រកួតពានអន្តរជាតិ ហើយបង្ហាញជំនឿថាក្លឹបនឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការប្រកួតនេះ។ចំណែកលោកស្រី សំ ស្រីនាង ដែលតែងតែបង្ហាញវត្តស្ទើរគ្រប់ការប្រកួតរបស់ព្រះខ័នរាជ ក៏​បាន​បង្ហាញ​ជំនឿ​ជាក់១០០%ថាក្លឹបនឹងដណ្ដើមបានជ័យជំនះជូនអ្នកគាំទ្រ។ ដោយមិន​បាន​ទៅ​ទស្សនា​ផ្ទាល់ លោកស្រី​ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​បង​ប្អូន​សិស្ស​និស្សិត​នៅ​កូវ៉ែត​ឱ្យ​ចូល​រួម​ទស្សនា ដើម្បី​លើក​ទឹក​ចិត្ត​ក្លឹបនៅទីនោះ។គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង Matthew McConkey បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ លោក​ក៏​ដូច​ជា​កីឡាករ​ពិត​ជាសប្បាយចិត្តដែលឃើញវត្តមានអ្នកគាំទ្រមកដល់ជូនដំណើរនាពេលនេះ ហើយ​ក្លឹប​ពិត​ជា​មានសំណាងដែលមានអ្នកគាំទ្រដ៏ស្មោះស្ម័គ្របែបនេះ។ លោក​ក៏​បាន​សន្យា​ថា​នឹង​ផ្ដល់​ការ​ប្រកួត​មួយ​ដ៏​ល្អសម្រាប់ក្រុម។តាមការគ្រោងទុកក្លឹបព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរដល់រដ្ឋកូវ៉ែត នៅម៉ោង ៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ព្រះខ័នរាជស្វាយរៀង ជើងឯកកម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ម្ចាស់​ផ្ទះ Al Kuwait SC ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១និង១៥នាទីយប់ (ម៉ោង​នៅ​កម្ពុជា)។ នេះជាលើក​ទី២​ដែ​ល​ក្លឹប​បាល់​ទាត់​ព្រះខ័ន​រាជ​ស្វាយ​រៀង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ក្លឹប​កម្រិត​ទី៣ទ្វីបអាស៊ី (AFC Challenge League)នេះ៕ អត្ថបទ៖គង់ ហួន  

PSG ទម្លាក់ Bayern Munich ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់គ្នា

2026/05/07 09:29:59 pm        300
ក្រុមការពារតំណែងជើងឯក Paris Saint Germain ជាថ្មីម្តងទៀតកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីររដូវកាលជាប់គ្នាក្រោយយកឈ្នះ Bayern Munich សរុបទាំងពីរជើង ៦-៥។ ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៅទឹកដីអាល្លឺម៉ង់ មិនមានគ្រាប់បាល់ច្រើនដូចជើងទីមួយនៅទឹកដីបារាំងឡើយ តែក្រុមទាំងពីរនៅតែរក្សាទម្រង់លេងប្រយុទ្ធដូចគ្នាដដែលតែរកគ្រាប់បាល់មិនបានច្រើនដូចមុន។ ការប្រកួតបានត្រឹមតែ ៣ នាទីប៉ុណ្ណោះក្រុមភ្ញៀវ PSG រកបានគ្រាប់នាំមុខមុនដោយ Ousmane Dembele ធ្វើឱ្យក្រុមរបស់លោក Luis Enrique បង្កើនគម្លាតនាំមុខដល់ ២ គ្រាប់។ ក្រុមទាំងពីរមានឱកាសប្រយុទ្ធរកគ្រាប់បាល់បន្ថែមទៀតប្រហាក់ប្រហែលគ្នា តែហាក់ខ្ជះខ្ជាយនៅពេលបញ្ចប់ទី។ ក្រុមរបស់លោក Vincent Kompany ដែលជឿជាក់ថាខ្លួនអាចយកឈ្នះ និងឡើងវគ្គផ្តាច់ព្រ័ត្រនោះ ត្រូវរង់ចាំដល់នាទីចុងក្រោយបំផុតនៃការប្រកួតទើបរកគ្រាប់តាមស្មើ ១-១ បានដោយ Harry Kane នៅនាទីទី ៩០+៤ ទៅហើយ។ ចប់ការប្រកួត Bayern Munich ១-១ Paris Saint Germain និងសរុបទាំងពីរជើងក្រុមបារាំងឈ្នះ ៦-៥។ Paris Saint Germain នៅពេលនេះត្រូវបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រជួបកាំភ្លើងធំ Arsenal ដែលយកឈ្នះ Atletico Madrid ឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ ជំនួបវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង Budapest ប្រទេសហុងគ្រីថ្ងៃសៅរ៍ទី ៣០ ខែឧសភានេះ វេលាម៉ោង ១១ យប់(ម៉ោងនៅកម្ពុជា)៕អត្ថបទ៖នាង សុភាវុធ

ឃីកបុកស៊ីង រៀបចំវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ មុនបើកសង្វៀនថ្មី នាពាក់កណ្ដាលខែនេះ

2026/05/07 09:17:06 pm        269
សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិជាថ្មី ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ដោយមានការចូលរួមពីគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផង មុនបើកទំព័រថ្មី សម្រាប់សង្វៀនកីឡាឃីកបុកស៊ីង ដែលគ្រោងចាប់ផ្ដើមដំណើរការប្រកួតសប្ដាហ៍ដំបូង នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានឲ្យដឹងថា វគ្គនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ដោយមានសិក្ខាកាមចំនួន ៦០រូប ចូលរួម និងមានការអញ្ជើញធ្វើបទបង្ហាញ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ផ្ទាល់ពីលោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី។ ពិធីបើកវគ្គនេះ ក៏មានការចូលរួមពីមន្ដ្រីតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ឯកឧត្តមបន្ដថា នេះគឺជាការបើកទំព័រថ្មីមួយ សម្រាប់កីឡាឃីកបុកស៊ីងកម្ពុជា ក្នុងការពង្រឹងសមត្ថភាព បច្ចេកទេស ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតឃីកបុកស៊ីងប្រចាំសប្ដាហ៍ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស សំដៅសម្រួចបានគុណផលកីឡាករ-កីឡាការិនី សម្រាប់ប្រកួតប្រជែងកម្រិតអន្ដរជាតិ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ឆ្នាំ២០២៦ នាខែធ្នូ ហើយក៏ជាការរួមចំណែកលើកស្ទួយគុនខ្មែរ តាមរយៈធនធានកីឡាករឃីកបុកស៊ីង នេះផងដែរ។ជាមួយគ្នា លោក Nasser Nassiri បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាថ្មី ដល់អាជ្ញាកណ្ដាលចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៅកម្ពុជា ពិសេសលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រកួតផ្សេងៗ ។ ទាំងអស់នេះ លោកសង្ឃឹមថា វិស័យកីឡាឃីកបុកស៊ីងកម្ពុជា នឹងកាន់តែរីកចម្រើន ហើយទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា

Manchester United មិនមានគម្រោងនាំយក Marcus Rashford ត្រឡប់ចូលក្រុមធំរដូវកាលក្រោយវិញឡើយ

2026/05/07 08:29:12 pm        165
Manchester United មិនមានគម្រោងនាំយក Marcus Rashford ត្រឡប់ចូលក្រុមធំវិញឡើយសម្រាប់រដូវកាលក្រោយឡើយ ខណៈអនាគតខ្សែប្រយុទ្ធអង់គ្លេសរូបនេះកាន់តែមិនច្បាស់លាស់។បច្ចុប្បន្ន Rashford កំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ FC Barcelona ប៉ុន្តែមានការសង្ស័យថា ក្លិបយក្សអេស្ប៉ាញមួយនេះនឹងព្រមចំណាយប្រាក់ប្រមាណ ២៦ លានផោន ដើម្បីទិញផ្តាច់កុងត្រារបស់គេឬអត់។កាលពីថ្ងៃអង្គារ គណនី X (Twitter) របស់ Rashford បានធ្វើការចែករំលែកឡើងវិញនូវសារពីគណនីផ្លូវការរបស់ Manchester United ដែលអបអរសាទរការវិលត្រឡប់ទៅកាន់ UEFA Champions League និងអញ្ជើញអ្នកគាំទ្រចុះឈ្មោះសមាជិកសម្រាប់រដូវកាលថ្មី។បន្ទាប់មក Rashford ក៏បានសរសេរនៅលើសារនោះថា “Congratulations” អមជាមួយ emoji បេះដូង។ នេះជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំដែល Rashford មានសកម្មភាពទាក់ទងនឹង Manchester United លើបណ្ដាញសង្គម។យោងតាមប្រភពជិតស្និទ្ធ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ United នៅតែចង់លក់ Rashford ចេញ ខណៈប្រាក់ឈ្នួលរបស់គេនឹងកើនដល់ ៣២៥,០០០ ផោនក្នុងមួយសប្ដាហ៍ នៅខែកក្កដាខាងមុខ បន្ទាប់ពីក្លិបទទួលបានកៅអីលេង Champions League។ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា មិនចង់វិលត្រឡប់ទៅក្លិបដើមរបស់ខ្លួនវិញដែរ បន្ទាប់ពីបានឆ្លងកាត់រយៈពេលដ៏លំបាកជាច្រើនឆ្នាំនៅ Old Trafford។Rashford ដែលជាយុវជនបណ្ដុះបណ្ដាលពីថ្នាលរបស់ United នៅសល់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២៨ ខណៈគ្រូបង្វឹក Michael Carrick ក៏មិនទាន់បញ្ជាក់ច្បាស់អំពីអនាគតរបស់គេដែរ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងទាញយកកីឡាករ កីឡាការិនីឆ្មើមៗ ពី​ការ​ប្រកួត​កីឡា​បឋម​សិក្សា​ត្រៀម​កីឡាយុវជនអាស៊ីឆ្នាំ២០៣១

2026/05/07 07:43:12 pm        227
ក្នុងផែនការអភិវឌ្ឍន៍ ស្វែករកធនធានបន្តវេន​សហព័ន្ធ​ខ្មែរ​អត្ត​ពលកម្ម​ស្ម័គ្រ​ចិត្ត​នឹង​ស្រូប​ទាញ​យក​កីឡាករ កីឡាការិនីឆ្មើមៗ និងគុណផលខ្ពស់ ចេញពីការប្រកួត​កីឡា​បឋម​សិក្សា​ឆ្នាំ​២០២៦​នេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០៣១ ដែល​កម្ពុជា​ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។នេះជាការ​បញ្ជាក់​ពី លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​អត្ត​ពលកម្ម​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រកួត​ថ្ងៃ​ដំបូង នៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក។ ថ្លែងក្នុងបទ​សម្ភាសន៍ ជាមួយ BTV sport  លោក អគ្គលេខាធិការបានគូសបញញ្ជាក់ថា សហព័ន្ធ​មាន​ផែនការ ពិនិត្យមើលបចេ្ចកទេស កីឡាករ កីឡាការិនី ដែលមានសមត្តិភាព និង​ទេព​កោសល្យ ​សហព័ន្ធ នឹងតម្រង់ទិសពួកគាត់ ចូលរួមហ្វឹកហាត់ ជាថ្នាល និង​ជម្រើស​ជាតិ​នា​ពេល​ខាង​មុខ​។ជាមួយនិងយុទ្ធសស្រ្តរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត លោក បូរ ពុធរាត្រី សូម​ណូម​ពរ​ដល់ ​ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ នៅតាម បណ្តាល​រាជ​ធានី​ខេត្ត​ទាំង​អស់​ចូល​រួម​បំផុស​លេង​កីឡា អត្តពលកម្ម ដើម្បីបង្កើនធនធានបន្តវេន។សូមជម្រាបផងដែរ ការប្រកួតប្រភេទកីឡាអត្តពលកម្មឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ៥ ដល់ ទី​ ៨ ខែ​ឧសភា​ ដោយមានកីឡាករ កីឡាការិនីចូលរួមចំនួនសរុប ២៦៧បាក់ ចំពោះវិញ្ញាសារ ឯកត្ត​ជន​មាន​៨​វិញ្ញាសា និងវិញ្ញាសាជាក្រុម កុមារា កុមារី ផងដែរ៕

កីឡាករអាហ្សង់ទីន Prestianni ប្រឈមអវត្តមានពី World Cup លើកដំបូងក្រោយ FIFA បន្ថែមទណ្ឌកម្ម

2026/05/07 07:12:52 pm        167
កីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Gianluca Prestianni កំពុងប្រឈមនឹងឱកាសខកខានការបង្ហាញខ្លួនដំបូងនៅ FIFA World Cup បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានសម្រេចពង្រីកទណ្ឌកម្មមិនឱ្យលេងដល់ ៦ ប្រកួតដែលមានសុពលភាពទូទាំងពិភពលោក។កីឡាកររបស់ក្លិបព័រទុយហ្កាល់ Benfica រូបនេះ ត្រូវបានផ្តន្ទាទោសដោយ UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រើពាក្យមិនសមរម្យរើសអើង Vinicius Jr របស់ Real Madrid ក្នុងការប្រកួតវគ្គ Play-Off ក្របខណ្ឌ UEFA Champions League កាលពីខែកុម្ភៈ ដែល Real Madrid ឈ្នះ ១-០។តាមសេចក្តីប្រកាសពី FIFA បានបញ្ជាក់ថា ការពង្រីកទណ្ឌកម្មនេះអនុវត្តតាមមាត្រា ៧០ នៃក្រមវិន័យរបស់ FIFA ហើយត្រូវបានស្នើសុំដោយ UEFA ផ្ទាល់។ការពង្រីកទណ្ឌកម្មនេះមានន័យថា ប្រសិនបើ Prestianni ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអាហ្សង់ទីន គាត់នឹងខកខានយ៉ាងហោចណាស់ ២ ប្រកួតដំបូងក្នុង World Cup។ ទណ្ឌកម្មនេះអនុវត្តចំពោះការប្រកួតផ្លូវការ ដូចជា ការប្រកួតអន្តរជាតិ ឬការប្រកួតក្លិបក្រោមការគ្រប់គ្រងរបស់ UEFA ប៉ុន្តែមិនរាប់បញ្ចូលការប្រកួតមិត្តភាព ឬលីគបាល់ទាត់ក្នុងស្រុក។គួរបញ្ជាក់ថា Prestianni បានចាប់ផ្តើមអនុវត្តទណ្ឌកម្មរួចមកហើយ ដោយខកខានការប្រកួតជើងទី២ជាមួយ Real Madrid។ កីឡាករវ័យ ២០ ឆ្នាំរូបនេះ មានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនតិចតួចប៉ុណ្ណោះ ដោយបានចូលលេងតែម្ដងគត់ក្នុងការប្រកួតមិត្តភាពជាមួយអង់ហ្គោឡា កាលពីខែវិច្ឆិកា។សម្រាប់កម្មវិធី World Cup ខាងមុខ អាហ្សង់ទីននឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃទី ១៦ ខែមិថុនា ដោយប្រកួតជាមួយអាល់ហ្សេរី មុននឹងជួបអូទ្រីស និងហ្សកដានី ក្នុងវគ្គជម្រុះតាមពូល៕ អត្ថបទ៖នាង សុភាវុធ 

កម្ពុជាបញ្ជូនក្រុមកីឡាអេឡិចត្រូនិក ៣ប្រភេទ ចូលរួមប្រកួតជើងឯកអាស៊ាន លើកដំបូង នៅវៀតណាម

2026/05/07 06:22:10 pm        172
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ៣ប្រភេទ រួមមាន PUBG Mobile, Total Football និង Crossfire: Legends បានចេញទៅប្រកួតកីឡាកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។យោងតាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នេះជាលើកដំបូង ដែលសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន(SEAEF) បានរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះឡើង បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន បានបង្កើតឡើងផ្លូវការ កាលពីខែតុលា ឆ្នាំ២០២៥។ព្រឹត្តិការណ៍នេះដែរ នឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈកម្មការរៀបចំបានកំណត់ការប្រកួតលើ ៥ប្រភេទ រួមមានកីឡា Crossfire Legends , PUBG Mobile , Total Football , Teamfight Tactics និង Audition ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡាអេឡិចត្រូនិក ៣ប្រភេទចូលរួម។សម្រាប់ការប្រកួតនេះដែរ ធ្វើឡើងក្នុងគោលបំណងផ្តល់ឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ នៃបណ្ដាប្រទេសអាស៊ានទាំង ១១ បង្កើនសមត្ថភាព បទពិសោធ និងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗមានដូចជាកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងកីឡាអន្តរជាតិផ្សេងៗមានដូចជាកីឡាអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា

Neymar ចេញមុខសុំទោសក្រោយទះកំផ្លៀងកូនប្រុស Robinho ពេលហ្វឹកហាត់

2026/05/07 05:43:21 pm        301
Neymar បានចេញមុខសុំទោសជាសាធារណៈទៅកាន់មិត្តរួមក្រុម Robinho Jr បន្ទាប់ពីរូបគេបានទទួលស្គាល់ថាខ្លួន បានធ្វើជ្រុលហួសហេតុ ក្រោយមានហេតុការណ៍កីឡាករវ័យក្មេងរូបនេះមួយកំផ្លៀងអំឡុងពេលហ្វឹកហាត់ជាមួយ Santos FC។យោងតាមសេចក្តីរាយការណ៍ Robinho Jr វ័យ ១៨ ឆ្នាំ បានចោទថា Neymar បានទះមុខគេយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះញាក់បាល់ផុត Neymar អំឡុងពេលហ្វឹកហាត់។ក្រោយកើតហេតុ Santos បានបើកការស៊ើបអង្កេតផ្ទៃក្នុង ប៉ុន្តែក្លិបបានបញ្ជាក់កាលពីថ្ងៃអង្គារថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ។Neymar បាននិយាយថា៖ «បើអ្នកចង់បានការសុំទោសជាសាធារណៈ នេះគឺជាការសុំទោសរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមានប្រតិកម្មហួសហេតុ ហើយខ្ញុំមិនគួរធ្វើបែបនោះទេ»។អតីតតារារបស់ FC Barcelona និង PSG ដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានបន្ថែមថា៖ «មនុស្សគ្រប់គ្នាសុទ្ធតែធ្វើធ្លាប់ធ្វើខុស។ វាជាកំហុសរបស់ខ្ញុំ ហើយក៏ជាកំហុសរបស់គាត់ដែរ ប៉ុន្តែខ្ញុំធ្វើខុសធ្ងន់ជាង។ គាត់ជាក្មេងម្នាក់ដែលខ្ញុំស្រឡាញ់ និងមានភាពស្និទ្ធស្នាលជាពិសេស។»ក្នុងការប្រកួត Copa Sudamericana ដែល Santos ស្មើ ១-១ ជាមួយ Recoleta កាលពីថ្ងៃអង្គារ Neymar បានអបអរការរកគ្រាប់បាល់របស់ខ្លួន ដោយរត់ទៅអោប Robinho Jr ដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធប្រេស៊ីល Robinho។ជាមួយគ្នានេះ Robinho Jr ក៏បានបញ្ជាក់ថា Neymar បានដឹងភ្លាមៗថា ខ្លួនធ្វើហួសព្រំដែន និងបានសុំទោសគេជាច្រើនដង។ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយថា៖ «វាជាស្ថានភាពដែលធ្វើឱ្យខ្ញុំអន់ចិត្ត ព្រោះ Neymar គឺជានិមិត្តរូបរបស់ខ្ញុំតាំងពីក្មេង។ ប៉ុន្តែឥឡូវនេះអ្វីៗបានដោះស្រាយរួចហើយ ហើយខ្ញុំនៅតែគោរព និងស្រឡាញ់គាត់ដដែល»៕ អត្ថបទ៖នាង សុភាវុធ

Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងទៀតក្នុងរយៈពេល ២០ ឆ្នាំ

2026/05/06 11:09:01 pm        215
ក្រុមកាំភ្លើងធំ Arsenal បានឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League លើកដំបូងក្រោយខកខានរយៈពេល ២០ ឆ្នាំ បន្ទាប់ពីជ័យជំនះជើងទីពីរ ១-០ លើ Atletico Madrid។ ក្រុមរបស់លោក Mikel Arteta បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុនក្រោមថ្វីជើងក្រុមការពារជើងឯក Paris Saint Germain ហើយនៅពេលនេះពួកគេឡើងវគ្គផ្តាច់ព្រ័ត្ររង់ចាំជួប PSG ដដែលរឺក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich។បន្ទាប់ពីស្មើជើងទីមួយនៅទឹកដីអេស្ប៉ាញ Arsenal មានការប្រកួតដ៏ប្រុងប្រយ័ត្នបំផុត ហើយគ្រាប់បាល់ជ័យជំនះរបស់ពួកគេកើតឡើងនៅចុងវគ្គទីមួយដោយបាល់ស៊ុតរបស់ Leandro Trossard បន្ថែមបញ្ចូលទីដោយ Bukayo Saka នៅនាទីទី ៤៤។ ក្រុមរបស់លោក Diego Simeone ឯណោះវិញនៅតែជាក្រុមគ្មានសំណាង ត្បិតមានឱកាសរកគ្រាប់បាល់តាមស្មើនៅវគ្គទីពីរក៏ដោយ។ លទ្ធផលនេះមានន័យថា Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta មិនទាន់ស្គាល់ចាញ់ឡើយនៅអឺរ៉ុបរដូវកាលនេះ។ វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះនឹងរៀបចំនៅទីក្រុង Budapest ប្រទេសហុងគ្រីថ្ងៃទី ៣០ ខែឧសភានេះខណៈ Arsenal នឹងព្យាយាមបំភ្លេចអនុស្សាវរីយ៍ឈឺចាប់កាលពីឆ្នាំ ២០ ឆ្នាំមុននៅពេលពួកគេចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីសប្រទេសបារាំង៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM