វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

Madonna, BTS, Justin Bieber និង Shakira សម្តែងក្នុងកម្មវិធី Halftime Show លើកដំបូងនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក

2026/07/20 06:14:06 pm        311
ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក មិនត្រឹមតែទាក់ទាញអ្នកគាំទ្របាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយរៀបចំកម្មវិធី Halftime Show ជាលើកដំបូងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗលើពិភពលោក។តារាចម្រៀងប៉ុបជើងចាស់ Madonna បានបើកឆាកសម្តែងជាមួយបទ "Music" ដែលជាបទល្បីរបស់ខ្លួន ដោយផ្តើមច្រៀងពីផ្លូវរូងក្រោមដីរបស់កីឡដ្ឋាន New York New Jersey មុនពេលជិះរថយន្ត Buggy ចូលមកកាន់ទីលាន ដោយមានវីរបុរសបាល់ទាត់ប្រេស៊ីល Ronaldo និង Ronaldinho ជាអ្នកបើកបរ។បន្ទាប់មក ក្រុមចម្រៀង K-pop ដ៏ល្បី BTS ដែលស្លៀកពាក់ឈុតពណ៌ខ្មៅ និងក្រហម បានបន្តបង្កើនបរិយាកាសកម្សាន្តជាមួយបទ "Dynamite" ដ៏ពេញនិយម។តារាសម្តែងអាមេរិក Jason Sudeikis និង Brendan Hunt ដែលសម្តែងជាតួគ្រូបង្វឹកក្នុងរឿងភាគទូរទស្សន៍ "Ted Lasso" បានឡើងណែនាំវត្តមានរបស់ Justin Bieber មុនពេលតារាចម្រៀងកាណាដារូបនេះ បកស្រាយបទ "Everything Hallelujah" ក្នុងទម្រង់ Acoustic ដោយបានកែប្រែឃ្លាចុងក្រោយនៃបទចម្រៀងទៅជា "World Cup Hallelujah" ដើម្បីអបអរព្រឹត្តិការណ៍នេះ។បិទបញ្ចប់ការសម្តែង គឺជាតារាចម្រៀងកូឡុំប៊ី Shakira និងតារាចម្រៀងនីហ្សេរីយ៉ា Burna Boy ដែលបានរួមគ្នាបកស្រាយបទ "Dai Dai" ដែលជាបទចម្រៀងផ្លូវការរបស់ FIFA World Cup 2026។ទោះជាយ៉ាងណា កម្មវិធី Halftime Show នេះ ក៏បានរងការរិះគន់ពីអ្នកគាំទ្រមួយចំនួនផងដែរ ដោយសារវាបានផ្លាស់ប្តូរទម្លាប់ប្រពៃណីរបស់ការប្រកួតបាល់ទាត់។ ការសម្តែងតន្ត្រីមានរយៈពេលប្រមាណ ១១ នាទី ប៉ុន្តែដោយសារត្រូវចំណាយពេលក្នុងការរៀបចំ និងដកឧបករណ៍សម្តែងចេញពីទីលាន បានធ្វើឱ្យការសម្រាករវាងវគ្គទីមួយរអូសបន្លាយរហូតដល់ប្រមាណ ២៧ នាទី៕ អត្ថបទ៖នាង សុភាវុធ 

Messi ខកខានឱកាសពង្រឹងកេរ្តិ៍ឈ្មោះជាកីឡាករឆ្នើមបំផុត ក្រោយ​អាហ្សង់ទីន​ចាញ់​អេស្ប៉ាញ​នៅ​វគ្គផ្តាច់ព្រ័ត្រ World Cup

2026/07/20 05:38:24 pm        221
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានខកខាន​ឱកាស​បន្ថែម​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីអាហ្សង់ទីនចាញ់អេស្ប៉ាញ ១-០ ក្នុងម៉ោងបន្ថែម​នៅ​វ​គ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់ពិភពលោក។មុនការប្រកួត Messi ត្រូវបានគេចាត់ទុកថា មានឱកាស​ពង្រឹង​កេរ្តិ៍​ឈ្មោះ​ជា​កីឡាករ​បាល់​ទាត់​ឆ្នើម​បំផុត​គ្រប់​ជំនាន់ ប្រសិនបើអាចដឹកនាំអាហ្សង់ទីនការពារតំណែងជើងឯកបានជោគជ័យ។ខ្សែ​ប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះ ធ្លាប់ដឹកនាំអាហ្សង់ទីនឈ្នះពាន World Cup ឆ្នាំ២០២២ ព្រម​ទាំង​ឈ្នះ​ពាន Copa America ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤។ ប្រសិនបើអាហ្សង់ទីនឈ្នះ World Cup លើកនេះ នោះ Messi នឹងក្លាយជា​កីឡាករ​ដំបូង​ម្នាក់​ដែល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ W​orld Cup ពីរលើកជាប់គ្នា និង Copa America ពីរលើកជាប់គ្នា។ពេញមួយអាជីព Messi តែងតែត្រូវបានប្រៀបធៀបជាមួយវីរបុរសបាល់ទាត់ពិភពលោកដូចជា Pele និង Diego Maradona។ ការឈ្នះពានអន្តរជាតិធំមួយទៀត អាចនឹងធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​គេ​កាន់​តែ​លេចធ្លោជាងកីឡាករឆ្នើមជំនាន់ទំនើបផ្សេងៗ។ជាមួយគ្នានេះ ប្រសិនបើអាហ្សង់ទីនអាចការពារតំណែងជើងឯកបាន ពួកគេនឹងក្លាយ​ជាក្រុ​ម​ដំបូង​គេ​ចាប់​តាំងពីក្រុមជម្រើសជាតិប្រេស៊ីល ដែលដឹកនាំដោយ Pele ឈ្នះ World Cup ពីរ​លើក​ជាប់​គ្នា ​ក្នុងឆ្នាំ១៩៥៨ និង១៩៦២។ទោះជាយ៉ាងណា ក្តីស្រមៃនោះត្រូវបានបញ្ចប់ ក្រោយអេស្ប៉ាញ​រក​បាន​គ្រាប់​បាល់​ជ័យ​ជម្នះ​នៅ​ម៉ោង​បន្ថែម​។ សម្រាប់ Messi ដែលបានកសាងអាជីពពោរពេញដោយភាពជោគជ័យ និង​ពាន​រង្វាន់​ជា​ច្រើន​នោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះ អាចក្លាយជាទំព័រ​ចុង​ក្រោយ​នៃ​អាជីព​បាល់​ទាត់​របស់​ខ្លួនជាមួយក្រុមជម្រើសជាតិ៕ អត្ថបទ៖នាង សុភាវុធ

Lamine Yamal ក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះទាំងពានបាល់ទាត់អឺរ៉ុប និង ពិភពលោក

2026/07/20 05:03:46 pm        486
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal បានបន្តសរសេរ​ប្រវត្តិសាស្ត្រថ្មី​មួយ​ទៀត​ក្នុង​អាជីព​ដ៏​ភ្លឺស្វាង​របស់ខ្លួន បន្ទាប់ពីជួយក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះអាហ្សង់ទីន ១-០ ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់ពិភពលោក FIFA World Cup  ដើម្បីក្លាយជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​ឈ្នះទាំង​ពាន​រង្វាន់អឺរ៉ុប និងពិភពលោក។Yamal ធ្លាប់ជួយអេស្ប៉ាញលើកពាន Euro 2024 ក្នុងវ័យត្រឹម ១៧ ឆ្នាំ ហើយការឈ្នះ World Cup លើកនេះ នៅអាយុ ១៩ ឆ្នាំ និង ៦ ថ្ងៃ បានធ្វើឱ្យរូបគេបង្កើតកំណត់ត្រាថ្មីមួយ ដែល​មិន​មាន​កីឡាករ​រូប​ណាអា​ចស​ម្រេច​បាន​នៅ​វ័យក្មេ​ងបែបនេះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ជម្រើស​ជាតិ។ទោះបីមានអាយុទើបតែ ១៩ ឆ្នាំក៏ដោយ Yamal បានក្លាយជាតួអង្គ​សំខាន់​ក្នុង​ការ​ដឹក​នាំ​ជំនាន់​ថ្មី​របស់​ក្រុម​ជម្រើសជាតិអេស្ប៉ាញ ក៏ដូចជាក្លិបរបស់ខ្លួន ដោយបង្ហាញសមត្ថភាព​លេច​ធ្លោ​នៅ​ក្នុង​ការ​ប្រកួតធំៗ។ទេពកោសល្យរបស់ Yamal បានធ្វើឱ្យអ្នកជំនាញ និងអ្នកគាំទ្របាល់ទាត់ជាច្រើន ចាប់ផ្តើមប្រៀបធៀបរូបគេជាមួយនឹងកំពូលកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈអនាគតរបស់តារាវ័យក្មេងរូបនេះ ត្រូវបានគេរំពឹងថានឹងបន្តភ្លឺស្វាងទាំងនៅកម្រិតក្លិប និងក្រុមជម្រើសជាតិ៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី

2026/07/20 04:51:12 pm        175
សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា នឹងបញ្ជូនអត្តពលិក ៣២ នាក់ចូលរួមការប្រកួតជ្រើសរើស​ជើង​ឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦“11th ITF Asian Taekwon-Do Championships” ដែល​នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា នៅទីក្រុង Ulaanbaatar ប្រទេស​ម៉ុងហ្គោលី។ក្នុងសន្និសីទសារព័ត៍មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជ​ធានី​ភ្នំពេញ ស្តីពីការត្រៀមលក្ខណៈទៅចូលចូលរួមការប្រកួតខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា គោលដៅចម្បងនៃ​ការ​បញ្ជូន​ប្រតិភូ​កីឡាតេក្វាន់ដូ ITF កម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេស​ម៉ុងហ្គោលី​នេះ គឺដើម្បីដណ្តើមជ័យជម្នះជូនជាតិ និងការគោរពទង់ជាតិកម្ពុជា តាមរយៈ​ពិធី​បំពាក់​មេដាយជ័យលាភី (មេដាយមាស)។ឯកឧត្តមប្រធានសហព័ន្ធបានគូសបញ្ជាក់ថា ចំណុចំខាន់ដែលកម្ពុជាចេញទៅលើកនេះ កម្ពុជា​សង្ឃឹម​នឹងទទួលបានជ័យជម្នះ នាំមុខមាត់កិត្តិយសជាតិទៅលើឆាកអន្តរជាតិ។ ឯកឧត្តម កែវ រ៉េមី បានបង្ហើបចំណុចសំខាន់មួយទៀតថា ការចួលរួមក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៦នេះ គឺកម្ពុជានឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះបន្តវេន នា​ឆ្នាំ២០២៨ខាងមុខ ហើយការធ្វើម្ចាស់ផ្ទះនេះពិតជាសំខាន់ណាស់ ដោយ​មិនត្រឹមតែការប្រកួតក្នុងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំភ្ញៀវមកស្នាក់នៅ ហូបចុក និង​ចំណេញ​ដល់ទេសចរណ៍ផងដែរ។សូមបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីសរុប សរុប៤៧នាក់ ក្នុងនោះកីឡាករ កីឡាការិនី ៣២នាក់ ដោយ​ត្រូវ​ចំណាយ​លើថ្លៃសំបុត្រយន្តហោះ ក្រោមការរ៉ាប់រងរបស់សហព័ន្ធខ្លះ ឪពុកម្តាយអត្តពលិកខ្លះ និង​មាន​ការចូលរួម​ឧបត្ថម្ភគាំទ្រខ្លះពីធនាគារ វឌ្ឍនៈ ដែលជាស្មារតីរួមរួមគ្នាគាំទ្រដល់​ដំណើ​បេសក​កម្ម​ប្រកួត​ជើងឯកអាស៊ីមួយនេះឱ្យទទួលបានជោគជ័យ៕

Ferran Torres ស៊ុតគ្រាប់ជ័យជម្នះឱ្យអេស្ប៉ាញ លើកពានបាល់ទាត់​ពិភពលោក​លើក​ទីពីរ​ក្រោយ​ឈ្នះ​អាហ្សង់​ទីន ១-០

2026/07/20 04:27:29 pm        279
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯក​បាល់ទាត់​ពិភព​លោក​ជា​លើក​ទី​ពីរ​ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក្នុងលទ្ធផល ១-០ ក្រោយ​ការប្រកួតអូសបន្លាយដល់ម៉ោងបន្ថែម ១៥ នាទីពីរដងនៃវគ្គផ្តាច់ព្រ័ត្រ។គ្រាប់​បាល់​ជ័យជម្នះតែមួយគ្រាប់របស់អេស្ប៉ាញ កើតឡើងនៅត្រឹម ៣៧ វិនាទី​ដំបូងនៃវគ្គ​ទីពីរ​នៃ​ម៉ោង​បន្ថែម​។ កីឡាករបម្រុងទាំងពីរ Ferran Torres បានស៊ុតបាល់បញ្ចូល​ទី​ក្រោត​ទទួល​បាល់​តែត​​ទម្លាក់ពី Nico Williams។ជើងឯកអឺរ៉ុបបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង និងបង្កើតឱកាសជាច្រើន ប៉ុន្តែ​មិន​អាច​ទម្លុះ​សំណាញ់ទីរបស់អ្នកចាំទី Emiliano Martinez បានឡើយ រហូតដល់គ្រាប់បាល់របស់ Torres។ចំណែកក្រុមអាហ្សង់ទីន ដែលសង្ឃឹមការពារតំណែងជើងឯក និងក្លាយ​ជាក្រុ​មដំ​បូង​ចាប់​តាំង​ពី​ប្រេស៊ីលក្នុងឆ្នាំ១៩៦២ ដែលឈ្នះពាន World Cup ពីរលើកជាប់គ្នា បានបង្ហាញ​ទម្រង់​លេង​ប្រយុទ្ធ​មិន​សូវមានប្រសិទ្ធភាព ហើយថែមទាំងនៅសល់ត្រឹម ១០ នាក់ផងដែរ បន្ទាប់ពី Enzo Fernandez ទទួលបានកាតលឿងទីពីរនៅនាទីទី ៩០+២។ប្រធានក្រុម Lionel Messi វ័យ ៣៩ ឆ្នាំ បានបញ្ចប់ការប្រកួតដោយការខកចិត្ត ខណៈវគ្គផ្តាច់ព្រ័ត្រ World Cup លើកនេះ ត្រូវបានគេចាត់ទុកថា អាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់រូបគេក្នុងព្រឹត្តិការណ៍នេះ។ក្រោយចប់ការប្រកួតគ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni បានសម្រក់ទឹកភ្នែក និងសម្តែងពីអារម្មណ៍សោកស្តាយ ព្រោះមិនអាចនាំយកពានរង្វាន់ត្រឡប់ទៅផ្ទះបាន ហើយថាអេស្ប៉ាញសមនឹងឈ្នះ និងគ្រងជើងឯកពិភពលោកនៅពេលនេះ។ គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានផ្តល់ការកោតសរសើរខ្ពស់បំផុតដល់ប្រធានក្រុម Lionel Messi ដែលបានក្លាយជាកីឡាករទីពីរប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីវីរបុរសប្រេស៊ីល Cafu ដែលបានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ចំនួនបីលើក៕ អត្ថបទ៖នាង សុភាវុធ

បាល់ទាត់នារីកម្ពុជា អស់ឱកាសដណ្ដើមពាន តែត្រូវប្រជែងលេខ៣ ដើម្បី​មាន​កៅអី​លេង​ពាន​កម្រិត​ទី​១ ប្រចាំតំបន់ឆ្នាំក្រោយ

2026/07/20 04:07:44 pm        251
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានរបូតឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup 2026 ក្រោយចាញ់ក្រុមជម្រើសជាតិនារីឡាវ ដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ តែកម្ពុជាត្រូវការជ័យជម្នះដាច់ខាត ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ដើម្បីមានកៅអីចូលរួមការប្រកួតពានរង្វាន់កម្រិតទី១ ប្រចាំតំបន់ AFF Women’s Championship នាឆ្នាំ២០២៧ ខាងមុខ។ជាមួយលទ្ធផលដ៏ខកចិត្ត បន្ទាប់ពីរបូត ១គ្រាប់ នៅ ១នាទីដំបូងនៃការប្រកួត ដែលរកបានដោយកីឡាការិនីឡាវ Anna Keo Onsy ក្រុមបាល់ទាត់នារីកម្ពុជា បានព្យាយាមវាយបកពេញ ៩០នាទី តែមិនអាចស្វែងរកគ្រាប់បាល់បាន ទោះបីមានឱកាសជាច្រើន រួមទាំងឱកាសរកបានគ្រាប់បាល់ហើយ តែបានត្រឹមសោកស្ដាយ បន្ទាប់ពីត្រូវអាជ្ញាកណ្ដាលចាប់គ្រាប់បាល់នោះ កីឡាការិនីកម្ពូជា ស្ថិតនៅជំហរ OffSide ដែលធ្វើឲ្យខកខានឱកាសតាមស្មើ និងរក្សាលទ្ធផល ១-០ ដូចប់ការប្រកួតពេញម៉ោងតែម្ដង។ក្រោយអស់ឱកាសដណ្ដើមពានកម្រិតទី២ នេះ ក្រុមជម្រើសជាតិនារីកម្ពុជា នៅសល់ឱកាសដណ្ដើមចំណាត់ថ្នាក់លេខ៣ ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី ដែលរងបរាជ័យទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ២-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ ។ ឥណ្ឌូនេស៊ី នឹងត្រូវជួបឡាវ ដើម្បីដណ្ដើមជើងឯក តែកម្ពុជា ក្រៅពីត្រូវដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ត្រូវការជ័យជម្នះនេះ ដើម្បីមានកៅអីចូលរួមការប្រកួតពានរង្វាន់កម្រិតកំពូល AFF Women’s Championship ជាមួយក្រុមឥណ្ឌូនេស៊ី និងឡាវ នាឆ្នាំក្រោយផងដែរ ដែលមានបេក្ខភាព ៥ក្រុមទៀតង កំពុងឈរចាំ។ជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងកម្ពុជា និងសិង្ហបុរី នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី២២ ខែកក្កដា (ពេលវេលានៅកម្ពុជា) មុនឈានដល់ការប្រកួតដណ្ដើមជើងឯក AFF Women's Cup 2026 រវាងឡាវ និងឥណ្ឌូនេស៊ី នាវេលាម៉ោង ៧ៈ៤៥នាទីយប់ថ្ងៃដដែល៕ អត្ថបទ លី ឈុនឡា 

ប្រវត្តិសាស្ដ្រថ្មី! កម្ពុជាឈ្នះជើងឯកពានរង្វាន់ SEA V.Cup 2026 ក្រោយយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត ក្នុងវគ្គផ្តាច់ព្រ័ត្រ

2026/07/20 02:45:13 am        407
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មីទៀតហើយ ដោយដណ្ដើមបានជើងឯក ក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់អាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ ក្រោយយកឈ្នះដាច់ លើក្រុមខ្លាំងឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-២សិត នៅប្រទេសហ្វីលីពីន។ក្រុមបាល់ទះកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះក្នុងតំបន់ មានការភ្ញាក់ផ្អើលជាថ្មី ក្នុងការយកឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ១២សម័យ បន្ទាប់ពីបំបាក់ក្រុមថៃ កាលពីម្សិលមិញ។ ជំនួបវគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជា បានយកឈ្នះឥណ្ឌូនេស៊ីនេះ សិតទី១ និងសិតទី២ កម្ពុជាឈ្នះក្នុងពិន្ទុ ២៥-២៣ន និង ២៨-២៦ មុនភ្លាត់ចាញ់ ២៣-២៥ និង ២២-២៥ នៅសិតទី៣ និងសិតទី៤ តែសិតទី៥ កម្ពុជា បានវាយផ្ដាច់យកឈ្នះ ១៥-១១ពិន្ទុ ដើម្បីគ្រងជើងឯកតែម្ដង។នេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យបាល់ទះកម្ពុជា ក្នុងព្រឹត្តិការណ៍ធំៗប្រចាំតំបន់ បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ ជាលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការដណ្ដើមបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មុនការដណ្ដើមបានជើងឯកពានរង្វាន់ SEA V.Cup 2026 ជើងទី១ ពេលនេះ។ក្រោយបញ្ចប់យុទ្ធនាការប្រកួតជើងទី១ លើទឹកដីហ្វីលីពីន ដោយជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមជម្រើសជាតិកម្ពុជា នៅសល់ការប្រកួតជើងទី២ បន្ដទៀត ដែលនឹងត្រូវរៀបចំនៅប្រទេសឥណ្ឌូនេស៊ី វិញម្ដង នាថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ៕

ក្រោយ៦០ឆ្នាំ ការប្រកួតរវាងអេស្ប៉ាញ និងអាហ្សង់ទីន គឺជាជំនួបដែលនាំយកស្រមោលប្រវត្តិសាស្ត្រនយោបាយប្រែទៅជាស្មារតីកីឡាដ៏អស្ចារ្យ

2026/07/17 10:28:35 pm        93
(បាល់ទាត់ពិភពលោក)៖ ទីបំផុត ពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ បានរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ។ នោះគឺការជួបគ្នារវាងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។ នេះជាលើកទី២ក្នុងបាល់ទាត់ពិភពលោកដែលប្រទេសទាំងពីរជួបគ្នា គ្រាដែលលើកទីមួយ ធ្លាប់ជួបគ្នា៦០ឆ្នាំមុន ពោលគឺក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៦៦ ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ កាលនោះ អេស្ប៉ាញ និងអាហ្សង់ទីនស្ថិតក្នុងពូល២(Group Two)ជាមួយគ្នា។ សម្រាប់លទ្ធផលគឺអាហ្សង់ទីនឈ្នះអេស្ប៉ាញ ២ទល់១ ដោយអតីតកីឡាករ Luis Artime ពីរគ្រាប់តែឯង ឯមួយគ្រាប់របស់អេស្ប៉ាញធ្វើបានសម្រេចដោយអតីតកីឡាករPirri។ អេស្ប៉ាញធ្លាក់ត្រឹមវគ្គចែកពូល ខណៈដែលអាហ្សង់ទីនឡើងដល់វគ្គ៨ក្រុមចុងក្រោយតែធ្លាក់ក្រោយចាញ់អង់គ្លេស ១ទល់០។៦០ឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៦ អេស្ប៉ាញ និងអាហ្សង់ទីនបានឡើងមកជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក ក្រោយអេស្ប៉ាញ់ឈ្នះបារាំង ២ទល់០ និងអាហ្សង់ទីនឈ្នះអង់គ្លេស ២ទល់១។ ការជួបគ្នារវាងអាហ្សង់ទីន និងអេស្ប៉ាញ មានរឿងរ៉ាវជាច្រើននៅពីក្រោយនេះដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកគូរដឹង។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ចុងសប្ដាហ៍នេះ គឺជាសមរភូមិបាល់ទាត់ដ៏មានអត្ថន័យជ្រាលជ្រៅបំផុត ដោយឆ្លុះបញ្ចាំងពីជំនួបរវាង «អតីតម្ចាស់អាណានិគម» (អេស្ប៉ាញ) និង «អតីតដែនដីអាណានិគម» (អាហ្សង់ទីន) ដែលបានរំដោះខ្លួនរហូតក្លាយជាមហាអំណាចស្មើមុខស្មើមាត់គ្នា។នៅពេលដែលក្រុមទាំងពីរឈានជើងចូលដល់ពហុកីឡដ្ឋាន MetLife នៅម៉ោង០២និង០០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី២០ ខែកក្កដានេះ រឿងរ៉ាវប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ នឹងត្រូវយកមកបង្ហាញនៅលើទីលាន តាមរយៈទិដ្ឋភាពសំខាន់ៗជាច្រើន។ តាមប្រវត្តិសាស្ត្រ អាហ្សង់ទីនធ្លាប់ជាដែនដីស្ថិតក្រោមការត្រួតត្រា និងជិះជាន់របស់ចក្រភពអេស្ប៉ាញអស់រយៈពេល៣សតវត្សរ៍។ ប៉ុន្តែនៅលើទីលានបាល់ទាត់ពិភពលោកបច្ចុប្បន្ន ឋានៈ «អ្នកក្រោមបង្គាប់» ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ អាហ្សង់ទីនចូលលេងក្នុងនាមជាម្ចាស់ការពារតំណែងជើងឯកពិភពលោក និងជាក្រុមដែលមានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលធ្វើឱ្យជំនួបនេះជាការតតាំងគ្នាក្នុងឋានៈស្មើភាព និងមានសិទ្ធិពេញលេញ។សម្រាប់ប្រជាជនអាហ្សង់ទីន ការយកឈ្នះលើអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោកមិនមែនគ្រាន់តែជាការឈ្នះពានរង្វាន់កីឡានោះទេ ប៉ុន្តែវាជានិមិត្តរូបនៃការបង្ហាញប្រាប់ពិភពលោក និងអតីតម្ចាស់អាណានិគមថា ពួកគេបានរីកចម្រើន និងមានភាពខ្លាំងក្លាដោយខ្លួនឯង ក្រោយពីបានផ្តាច់ខ្លួនចេញ និងប្រកាសឯករាជ្យនៅឆ្នាំ ១៨១៦។នេះជាជំនួបផ្ដាច់ព្រ័ត្រដ៏កម្រដែលក្រុមទាំងពីរប្រើប្រាស់ភាសាអេស្ប៉ាញដូចគ្នាក្នុងការប្រាស្រ័យទាក់ទង និងបញ្ជាយុទ្ធសាស្ត្រនៅលើទីលាន។ វាបង្កើតឱ្យមានការប្រកួតប្រជែងបែបផ្លូវចិត្តយ៉ាងស្វិតស្វាញ ព្រោះកីឡាករទាំងសងខាងអាចស្តាប់យល់ពីការណែនាំ និងការស្រែកប្រាប់គ្នារបស់គូប្រកួតដោយមិនបាច់បកប្រែ។ទាក់ទងនឹងឥទ្ធិពលវប្បធម៌បាល់ទាត់ ប្រព័ន្ធបាល់ទាត់ទំនើបរបស់អាហ្សង់ទីនត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីលីគកំពូលអេស្ប៉ាញ (La Liga)។ សាលាបាល់ទាត់អេស្ប៉ាញតំណាងឱ្យ «ភាពម៉ត់ចត់ និងការគ្រប់គ្រងការប្រកួតបែបអឺរ៉ុប» គ្រាដែលអាហ្សង់ទីនតំណាងឱ្យ «ភាពច្នៃប្រឌិត និងស្មារតីប្រយុទ្ធមិនចុះចាញ់បែបឡាទីន»។ ជំនួបនេះគឺជាការវាស់ស្ទង់ថា តើវប្បធម៌បាល់ទាត់មេ ឬវប្បធម៌បាល់ទាត់កូន មួយណាមានប្រៀបជាង។ក្នុងប្រវត្តិសាស្ត្រ World Cup ជិតមួយសតវត្សរ៍ ក្រុមទាំងពីរធ្លាប់ជួបគ្នាតែមួយដងគត់គឺកាលពីឆ្នាំ ១៩៦៦ ដែលកាលនោះអាហ្សង់ទីន (អតីតដែនដីអាណានិគម) បានយកឈ្នះអេស្ប៉ាញ ២-១។ ការជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០២៦ នេះ នឹងក្លាយជាការសរសេរទំព័រប្រវត្តិសាស្ត្រថ្មីសន្លាងមួយ ដើម្បីកាត់សេចក្តីថាតើ អេស្ប៉ាញអាចស្តារមុខមាត់ ឬអាហ្សង់ទីននឹងបន្តការត្រួតត្រាលើសមរភូមិកីឡាបាលទាត់នេះ រឺយ៉ាងណា?។ ពាក់ព័ន្ធនិងកីឡាករទូទៅវិញ យើងឃើញថាកីឡាករអាហ្សង់ទីនជាច្រើននាក់ក្នុងក្រុមបច្ចុប្បន្ន កំពុងប្រកបអាជីពនៅក្នុងលីគកំពូលអេស្ប៉ាញ (La Liga)។ សូម្បីតែគ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni ក៏មានភរិយាជាជនជាតិអេស្ប៉ាញ និងកំពុងរស់នៅលើកោះ Mallorca នៃប្រទេសអេស្ប៉ាញផងដែរ។ លោកថែមទាំងជាមិត្តភក្តិជិតស្និទ្ធនឹងគ្រូបង្វឹកអេស្ប៉ាញ លោក Luis de la Fuente ទៀតផង។បន្ថែមលើនេះ ការប្រកួតនេះត្រូវបានគេមើលឃើញថាជាជំនួបបែបនិមិត្តរូប (Messi និង Yamal)៖ ការប្រកួតនេះជាការជួបគ្នារវាងកំពូលវីរបុរសបាល់ទាត់ Lionel Messi (ក្មុងវ័យ ៣៩ ឆ្នាំ) និងយុវជនជំនាន់ថ្មីរបស់អេស្ប៉ាញ Lamine Yamal (ក្មុងវ័យ ១៩ ឆ្នាំ)។ រូបថតដ៏ល្បីល្បាញកាលពីជិត ២០ ឆ្នាំមុន ដែល Messi ធ្លាប់ពរ និងងូតទឹកឱ្យទារក Yamalដែលមានអាយុជិត៥ខែ ក្នុងយុទ្ធនាការសប្បុរសធម៌នៅអេស្ប៉ាញ បានក្លាយជារឿងនិទានដ៏អស្ចារ្យដែលត្រូវមកបញ្ចប់នៅលើទីលានវគ្គផ្តាច់ព្រ័ត្រនេះ។លើសពីនេះ ទំនាក់ទំនងរបស់ Lionel Messi ជាមួយអេស្ប៉ាញគឺជ្រៅខ្លាំងណាស់ ព្រោះលោកបានចំណាយពេលស្ទើរតែមួយជីវិតធំធាត់ និងរុងរឿងនៅក្លិប FC Barcelona នៃប្រទេសអេស្ប៉ាញ។ ការប្រកួតនេះជាការប្រជែងគ្នារវាងប្រទេសកំណើតរបស់លោក (អាហ្សង់ទីន) និងប្រទេសដែលបានផ្តល់កំណើតបាល់ទាត់ឱ្យលោក (អេស្ប៉ាញ)។បើងាកទៅចាប់អរម្មណ៍លើស្រមោលអតីតកាល នយោបាយដែនដីកោះហ្វកឡេន Falklands ដែលអាហ្សង់ទីនហៅថាកោះMalvinas) នៅតែជារឿងរ៉ាវនយោបាយក្តៅគគុកនៅឡើយ។ ពិតណាស់ជាក់ស្ដែង ក្រោយពេលអាហ្សង់ទីនបានយកឈ្នះអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករអាហ្សង់ទីនបានបង្កភាពចម្រូងចម្រាសដោយលើកបដានយោបាយសរសេរថា "Las Malvinas Son Argentinas" (កោះហ្វកឡេនជាដីអាហ្សង់ទីន) ដែលខុសនឹងច្បាប់សហព័ន្ធបាល់ទាត់អន្តរជាតិ ( FIFA)។ តាមប្រវត្តិសាស្ត្រនយោបាយ អាហ្សង់ទីនតែងតែសំអាងសិទ្ធថា ខ្លួនបានទទួលមរតកគ្រប់គ្រងកោះនេះបន្តពីប្រទេសអេស្ប៉ាញបន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ ១៨១៦។ ដូច្នេះ ជំនួបជាមួយអតីតម្ចាស់អាណានិគម (អេស្ប៉ាញ) ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ គឺជានិមិត្តរូបនយោបាយដ៏ធំមួយសម្រាប់ប្រជាជាតិអាហ្សង់ទីនក្នុងការរំលឹកពីអធិបតេយ្យភាពទឹកដីរបស់ខ្លួន។សរុបសេចក្តីមក ការប្រកួតរវាងអេស្ប៉ាញ និងអាហ្សង់ទីន គឺជាជំនួបដែលនាំយកស្រមោលប្រវត្តិសាស្ត្រនយោបាយមកបំប្លែងទៅជាស្មារតីកីឡាដ៏រំភើប។ វាជាឱកាសដែលអតីតដែនដីអាណានិគមប្រើប្រាស់សមត្ថភាពពិតៗលើទីលាន ដើម្បីដណ្តើមភាពជាស្តេចបាល់ទាត់ពិភពលោកពីអតីតប្រទេសអាណានិគម៕

បារាំងបញ្ចប់យុគសម័យ Deschamps ក្រោយធ្លាក់ពី World Cup ខណៈ Zidane ត្រូវ​បាន​រំពឹង​ថា​នឹង​ដឹក​នាំជំនាន់ថ្មី

2026/07/16 09:10:00 pm        277
បរាជ័យ ២-០ ក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិបារាំងក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្របីលើកជាប់គ្នា ហើយក៏ជាការបិទបញ្ចប់យុគសម័យដ៏ជោគជ័យរយៈពេល ១៤ ឆ្នាំក្រោមការដឹកនាំរបស់គ្រូបង្វឹក Didier Deschamps ផងដែរ។បារាំងបានធ្វើដំណើរមកកាន់ទីក្រុង Dallas ដោយមានកំណត់ត្រាឈ្នះ ៦ ប្រកួតជាប់គ្នា និងក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងពានរង្វាន់ពិភពលោក។ ប៉ុន្តែនៅពេលជួបគូប្រជែងខ្លាំងដំបូងក្នុងការប្រកួត អេស្ប៉ាញបានគ្រប់គ្រងការប្រកួតទាំងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រ ធ្វើឱ្យបារាំងមិនអាចបង្កការគំរាមកំហែងបានឡើយ។នេះគឺជាការបរាជ័យជាលើកទីបី ជាប់ៗគ្នារបស់បារាំងក្រោមថ្វីជើងអេស្ប៉ាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ធំៗ បន្ទាប់ពី Euro 2024 និង UEFA Nations League ដែលបង្ហាញថា បារាំងនៅតែពិបាកឆ្លងកាត់ឧបសគ្គដ៏ធំបំផុត។ទោះបីជាមានកីឡាករឆ្នើមៗដូចជា Kylian Mbappe, Ousmane Dembele, Michael Olise, Desire Doue និង Bradley Barcola ក៏ដោយ បារាំងមិនអាចបង្ហាញភាពលេចធ្លោនៅពេលសំខាន់បំផុតនៃការប្រកួតបានឡើយ។ ក្រុមរបស់ Deschamps បានបាត់បង់ការគ្រប់គ្រងបាល់ និងមានកំហុសបច្ចេកទេសជាច្រើន ខណៈការដាក់សម្ពាធលើអេស្ប៉ាញមិនទទួលបានប្រសិទ្ធភាព។ក្រោយការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីលោក Didier Deschamps នឹងបញ្ចប់តួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ដែលលោកបានកាន់កាប់តាំងពីឆ្នាំ២០១២។ ក្នុងអំឡុងពេលដឹកនាំ លោកបានស្តារមុខមាត់បាល់ទាត់បារាំងឡើងវិញ បន្ទាប់ពីបរាជ័យនៅ World Cup ឆ្នាំ២០១០ និងដឹកនាំក្រុមឈ្នះជើងឯកពិភពលោកឆ្នាំ ២០១៨ ព្រមទាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២។របៀបដឹកនាំរបស់ Deschamps ដែលផ្តោតលើតុល្យភាព វិន័យ និងការគ្រប់គ្រងការប្រកួត បានជួយឱ្យបារាំងទទួលបានជោគជ័យជាបន្តបន្ទាប់ បើទោះបីជាមិនអាចប្រើប្រាស់សក្តានុពលប្រយុទ្ធរបស់ក្រុមបានពេញលេញក៏ដោយ។គ្រូបង្វឹកដែលត្រូវបានគេរំពឹងថានឹងស្នងតំណែង គឺអតីតប្រធានក្រុមជម្រើសជាតិបារាំង និងអតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane។ ទោះបីមិនទាន់មានការប្រកាសជាផ្លូវការក៏ដោយ Zidane ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពស័ក្តិសមបំផុតក្នុងការដឹកនាំក្រុមជំនាន់ថ្មី។បារាំងនៅតែមានធនធានកីឡាករដ៏សម្បូរបែប និងមានគុណភាពខ្ពស់ ដែលអាចក្លាយជាមូលដ្ឋានសម្រាប់ការប្រជែងពាន Euro 2028 និង World Cup 2030។ ទោះជាយ៉ាងណា បញ្ហាប្រឈមសម្រាប់គ្រូបង្វឹកថ្មី គឺត្រូវស្វែងរកប្រព័ន្ធលេងដែលអាចបញ្ចេញសមត្ថភាពរបស់កីឡាករទាំងអស់ឱ្យបានល្អបំផុតជាក្រុម។សម្រាប់ជំនាន់របស់ Kylian Mbappe វ័យ ២៧ ឆ្នាំ ឱកាសនៅលើឆាកធំបែបនេះនៅតែមាន ប៉ុន្តែមិនមានច្រើនឡើយ។ បន្ទាប់ពីចាញ់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី និងធ្លាក់ក្រោមថ្វីជើងអេស្ប៉ាញក្នុងការប្រកួតធំៗបីលើកជាប់ៗគ្នា បារាំងត្រូវការការផ្លាស់ប្តូរថ្មី ដើម្បីធានាថា ក្រុមកីឡាករដែលពោរពេញដោយទេពកោសល្យនេះ នឹងអាចប្រែក្លាយសក្តានុពលទៅជាពានរង្វាន់ មិនមែនគ្រាន់តែជាការសោកស្តាយចំពោះឱកាសដែលបានបាត់បង់នោះទេ៕ អត្ថបទ៖នាង សុភាវុធ

ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ

2026/07/16 08:52:19 pm        132
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានសម្រេចជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរីមុនគេ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍បាល់ទាត់កម្រិតទី១ នៅអាស៊ាននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហការជាមួយម្ចាស់ផ្ទះកម្ពុជា នឹងមានរៀបចំនូវកម្មវិធីអមជាច្រើន ពិសេសគឺនឹងមានការយាងចូលរួមសម្ដែង និងបង្ហើរព្រះសំនៀងផ្ទាល់ព្រះហត្ថពីព្រះនាង នរោត្ដម ជេនណា ព្រមទាំងលោក សុខ សម្បត្តិ និងសិល្បៈករ-សិល្បៈការិនីផ្សេងៗទៀត ក្នុងការចូលរួមសម្ដែងនូវទស្សនីយភាពសិល្បៈ ទាំងការសម្ដែងបែបវប្បធម៌ និងសម័យទំនើបផងដែរ។ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ មានថ្លែងយ៉ាងដូច្នេះថា ពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍នេះ បានរួមចំណែកភ្ជាប់ប្រជាជនអាស៊ាន តាមរយៈកីឡាបាល់ទាត់អស់រយៈពេល ៣០ឆ្នាំមកហើយ ហើយការប្រារព្ធខួបលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបង្ហាញពីវប្បធម៌ និងអនាគតដ៏ភ្លឺស្វាងរបស់បាល់ទាត់អាស៊ាន ។ ការណ៍នេះ ទើបជំរុញឲ្យស្ថាប័នកីឡាប្រចាំតំបន់នេះ ផ្ដោតការយកចិត្តទុកដាក់ពិសេស តាមរយៈការរៀបចំពិធីបើកការប្រកួតឆ្នាំ២០២៦ នៅកម្ពុជា ដើម្បីរំលឹកដំណើររយៈពេល ៣០ឆ្នាំកន្លងមក និងបង្ហាញពីក្តីសង្ឃឹមជំនាន់ថ្មីនៃបាល់ទាត់អាស៊ានផងដែរ។គួរដឹងថា នៅក្នុងយុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA កម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងនោះរួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា  និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM