កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦

2026/03/12 05:27:02 pm        212
នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជា នឹង​ធ្វើជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ហ្វ្រី​ស្តាយល៍ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីរកកៅ​អី​ទៅ​កាន់​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦។ នេះបើ​យោង​តាម​ការ​ផ្សព្វ​តាម​ផេក​ហ្វេស​ប៊ុកផ្លូវ​ការរបស់​សមាគម​បាល់​ទាត់​ហ្វ្រី​ស្តាយស៍​ពិភពលោក (World of Freelstyle Football)។ប្រភពដដែលបានបញ្ជាក់ថាអ្នកលេងបាល់ទាត់ហ្វ្រីស្តាយល៍ជាច្រើនរូបមកពីទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងមកកាន់ព្រះរាជជាណាចក្រកម្ពុជាដើម្បីប្រកួតប្រជែងបាល់ទាត់បែបសិល្បៈនេះ នៅ​ថ្ងៃ​ទី៦ និងទី៧ ខែមិថុនា ឆ្នាំ០២៦ នៅ King’s School, Vattanacville រាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះ នឹងប្រកួតប្រជែងលើវិញ្ញាសា 1x1 Battle បុរស និងនារី ដោយ​បើក​ទូលាយ​សម្រាប់​អ្នក​លេងបាល់ទាត់ហ្វ្រីស្តាយល៍ទាំងអស់មកពីអាស៊ី ប៉ាស៊ីហ្វិក ហើយត្រូវជ្រើស​យក​កីឡាករ​ ៣រូប និងកីឡាការិនី២រូបល្អបំផុត តំណាងតំបន់ទៅ​ចូល​រួម​ប្រកួត​ជុំ​ចុង​ក្រោយ​ជើង​ឯកពិ​ភព​លោក​។ការចុះឈ្មោះចូលរួមប្រកួត បានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១១ ខែមីនា និងបញ្ចប់​នៅថ្ងៃ​ទី៣​០ ​ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ៕

Kyle Walker ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេស

2026/03/12 05:22:42 pm        122
ខ្សែការពារជើងចាស់ Kyle Walker បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសហើយ។ កីឡាករវ័យ ៣៥ ឆ្នាំបច្ចុប្បន្នកំពុងប្រកបអាជីពនៅ​ Burnley រូបនេះបានសម្រេចចិត្តបែបនេះ បន្ទាប់ពីបង្ហាញខ្លួនសរុប ៩៦ លើកជាមួយក្រុមជម្រើសជាតិ មានមុខនៅព្រឹត្តិការណ៍ធំៗចំនួន ៥។ Kyle Walker បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសចុងក្រោយបំផុតពេលជួបសេណេហ្កាល់នៅកីឡដ្ឋាន City Ground កាលពីខែមិថុនាឆ្នាំ​ ២០២៥។ អតីតខ្សែការពារ Manchester City រូបនេះ ត្រូវបានកោះហៅ និងបង្ហាញខ្លួនដំបូងឱ្យក្រុមអង់គ្លេសនៅខែវិច្ឆិកាឆ្នាំ ២០១១ ពេលជួបទល់នឹងអេស្ប៉ាញ។ Kyle Walker ជាសមាជិករបស់អង់គ្លេសបង្ហាញខ្លួននៅ World Cup ២០១៨ ២០២២ និងជើងឯកអឺរ៉ុបបីលើកនៅឆ្នាំ ២០១៦ ២០២១ និង ២០២៤។ Walker គឺជាកីឡាករសំខាន់របស់អង់គ្លេសពេលក្រោមការដឹកនាំរបស់ Gareth Southgate ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro ពីរលើកឆ្នាំ ២០២១ និង ២០២៤៕ អត្ថបទ៖នាង សុភាវុធ

វិសាខា យកឈ្នះណាហ្គាវើលដ៏ ៤-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន

2026/03/12 05:09:09 pm        104
អតីតក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី នៃ​ពាន​រង្វាន់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោ​យ​យក​ឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៤-០ ក្នុងជំនួបជើងទី២ ផ្ទុយពីកាលពីជើងទី១ ដែល​ក្រុម​ទាំង​ពីរ​ស្មើគ្នា ២-២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។សម្រាប់​ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធ តាំង​ពី​ដើម​វគ្គ​ តែបានអូសបន្លាយរហូតដល់ចុងវគ្គទី១ ទើបកីឡាករ Pavle Ivelja រកបាន ២គ្រាប់ម្នាក់ឯង នៅ​នាទី៤១ និងនាទី៤៥+២ មុនខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ បន្ថែមគ្រាប់ទី៣ ដែល​ជា​គ្រាប់ ​Hat-Trick នៅនាទី៥១។ រីឯណាហ្គាវើលដ៏ មិនអាចរកគ្រាប់បាល់បានឡើយ មុនសល់គ្នាត្រឹម ១០​នាក់​នៅចុងម៉ោង បន្ទាប់ពីអ្នកចាំទី រ៉េត លីហេង រងពិន័យកាតក្រហម នៅនាទី៨០ ដែល​បង្ក​ឱកាស​ឲ្យ​វិសាខា បន្ថែម ១គ្រាប់ទៀត ដោយកីឡាករ ស រតនា នៅនាទី៩០+១ ដើម្បីធានា​កៅ​អីវគ្គ​បន្ដ​តែម្ដង។សរុបទាំង ២ជើង វិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-២ ដែលនាំឲ្យក្រុមលេខ៤ ឆ្នាំ​ចាស់​នេះ ​បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងភ្នំពេញក្រោន និង​ ISI​ ដង្កោសែនជ័យ ដែលគ្រោងប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៨ ខែមីនាខាងមុខ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន ​បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅ​ទឹ​កដីក្រុមដំរីជ័យ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ទោះមានឱកាសខុសគ្នា ក្នុងការប្រជែង​កៅ​អីវគ្គ ១/២ ពានលំដាប់ទី៣ អាស៊ី

2026/03/12 04:55:34 pm        663
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ នៃ​ពាន​រង្វាន់​ក្លិប​បាល់​ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧​យប់​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​ បានបង្ហាញផែនការប្រយុទ្ធដល់ទីបញ្ចប់ ទោះបីឱកាសឡើងវគ្គបន្ដ មានគម្លាត​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណាក្ដី​។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក McConkey Matthew ​គ្រូ​បង្វឹក​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង ជឿជាក់ថា ភ្នំពេញក្រោន នឹងលេងខ្លាំងនៅជើងទី២ ក្នុងការសម្រុករកគ្រាប់បាល់ បន្ទាប់​ពី​ពួកគេរងបរាជ័យ ៤-១ កាលពីជើងទី១ ។ បែបនេះក្ដី ក្នុងនាមក្រុមលំដាប់ប្រទេសមួយ នឹង​ឆ្លើយតបជាមួយការលេងខ្លាំងដូចគ្នា តែមិនមែនជាការពារនោះទេ ផ្ទុយទៅវិញ បើ​មាន​ឱកាស​ក្រុម​ខ្លួន​នឹងស្វែងរកគ្រាប់បាល់តាមដែលអាចធ្វើបាន ដើម្បីរក្សាជ័យជម្នះ និងឡើងទៅវគ្គបន្ដ។ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ថា ទោះបី​ក្រុម​ខ្លួន​សល់​ឱកាស​ត្រឹម​ ១​ភាគរយ ក៏ក្រុមនឹងបន្ដខំប្រឹងប្រយុទ្ធ និងព្យាយាមលេង ដើម្បីទទួលបានលទ្ធផលល្អ។ លោក​ជឿជា​ក់លើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់កូនក្រុម ហើយលោក​ក៏​ជឿ​លើ​សំណាង​បន្ដិច​បន្ដួច​ផង​ដែរ​។ លោកសង្ឃឹមថា ការប្រកួតលើទីលានដ៏ស្រស់ស្អាត នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ​យ​​​ប់​នេះ ​នឹងក្លាយជាកម្លាំងចិត្ត ដើម្បីជំរុញកូនក្រុមឲ្យធ្វើបានកាន់តែល្អ និងមាន​អ្នក​ទស្សនា​ច្រើន​ផង​ដែរ​។ទន្ទឹមជាមួយគ្នា កីឡាកររបស់ក្រុមទាំងពីរ សុទ្ធតែបង្ហាញការត្រៀមខ្លួនរួចរាល់ ជាមួយ​ការ​ជឿជា​ក់​លើ​ក្លិប​ ក៏ដូចជាមិត្តរួមក្រុមរៀងៗខ្លួន ក្នុងការប្រកួតកាត់សេចក្ដីនេះ ក្នុងនោះ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ព្រះខ័ន​រាជស្វាយរៀង Tiago Avles ថា ការប្រកួតនេះ នឹងតានតឹងខ្លាំង ព្រោះភ្នំពេញក្រោន នឹង​ព្យាយាមវាយសម្រុក ដើម្បីឈ្នះ តែព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនជាស្រេច ដើម្បី​តតាំង​ ហើយសង្ឃឹមថា ក្រុមនឹងបានលេងនៅវគ្គបន្ដ។ រីឯកីឡាករ Kim Seo-In ​របស់​ភ្នំពេញ​ក្រោន​ថា ​បន្ទាប់ពីមានបញ្ហានៅតំបន់ខ្លះ កាលពីជើងទី១ ក្រុមបានកែប្រែ ហើយជើងទី២ នេះ ក្រុម​កាន់​តែមានឆន្ទៈ និងទំនុកចិត្តខ្ពស់ ដើម្បីប្រយុទ្ធ ដោយម្នាក់ៗ បានដឹងពីអ្វីដែលត្រូវធ្វើ និង​អ្វី​ដែល​ត្រូវ​ត្រៀមការប្រកួតដ៏សំខាន់នេះ។គួរដឹងថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះភ្នំពេញក្រោន រហូតដល់ ៤-១ នៅ​ពហុកីឡដ្ឋានជាតិ(អូឡាំពិក) ចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់។ ការចាញ់ប្រៀប ៣​គ្រាប់​នេះ ​បានក្លាយជាឧបសគ្គដ៏ធំសម្រាប់ភ្នំពេញក្រោន ក្នុងការប្រជែងកៅអីវគ្គបន្ដ តែ​លោក ​McConkey​ Matthew ធ្លាប់បានប្រាប់កូនក្រុម កុំអាលមានមោទនភាព ដ្បិតនៅសល់ការប្រកួត ៩០​នាទី​ទៀត ដែលត្រូវបន្ដខំប្រឹងធ្វើឲ្យបានល្អ ដើម្បីក្ដោប​ឱកាស​ឡើង​ទៅ​វ​គ្គ​បន្ដ​នៃ​ពាន​លំដាប់​ទី៣​ ទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

បឹងកេតឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ក្រោយបន្ដ​ឈ្នះ​កង​យោធពល​ខេមរ​ភូមិន្ទ ២-០

2026/03/12 04:27:45 pm        108
ក្រុមបាល់ទាត់បឹងកេត បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយបន្ដ​យក​ឈ្នះ​ក្រុម​កង​យោធ​ពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ កាល​ពី​រាត្រី​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ជំនួប​កាត់សេចក្ដីនេះ កីឡាករ Thomas Scott បានរកគ្រាប់បាល់នាំមុខឲ្យនាគខៀវបឹងកេត ១​គ្រាប់​មុន តាមរយៈការស៊ុតពីចម្ងាយ នៅនាទី៣០ ហើយលទ្ធផលនេះ បានអូស​បន្លាយ​រហូត​ដល់​ចុង​វគ្គ​ទី២ ទើបមានគ្រាប់បាល់កើតឡើង ១គ្រាប់ទៀត បន្ទាប់ពីអ្នកចាំទី អ៊ុំ សេរីរ័ត្ន ទាត់បាល់​ភ្លាត់ ​បង្កឱកាសឲ្យកីឡាករវ័យក្មេង អ៊ាវ សុវណ្ណារ៉ា មានឱកាសស៊ុតបញ្ចប់ទីយ៉ាងល្អ នៅ​នាទី​៩០+៣​។សរុបលទ្ធផលទាំង ២ជើង បឹងកេត បានយកឈ្នះអតីតក្រុមជើងឯក ៣សម័យ ៤-០ បន្ទាប់​ពី​ធ្លាប់​ឈ្នះ ​២-០ កាលពីជើងទី១ ដែលនាំឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៩ បឹងកេត ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ ដ្បិត​កាលពីជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ រវាងក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង បាន​រង​បរាជ័យ​ក្រៅ​ដី ២-១ មុនត្រូវបើកទ្វារប្រកួតកាត់សេចក្ដីជើងទី២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​នាថ្ងៃទី១៨ ខែមីនាសប្ដាហ៍ក្រោយ៕ អត្ថបទ លី ឈុនឡា

ផ្លូវការ! អ៊ីរ៉ង់ប្រកាសមិនចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ នៅអាមេរិក

2026/03/12 04:10:01 pm        203
រដ្ឋមន្ដ្រីក្រសួងកីឡាប្រទេសអ៊ីរ៉ង់លោក Ahmad Donyamali បាន​បញ្ជាក់​ថា​ អ៊ីរ៉ង់​មិន​អាច​ចូល​រួម​ប្រកួត​បាល់​ទាត់​ពិភពលោក២០២៦បានទេ បន្ទាប់ពីសហម្ចាស់ផ្ទះអាមេរិក រួម​ជាមួយ​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារទៅលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។ប្រាប់​ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា"ដោយចាត់ទុកថារបបនេះសម្លាប់មេដឹកនាំរបស់យើង ក្រោម​កាលៈទេសៈនេះ យើងមិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោកបានទេ។បាល់​ទាត់​ពានរង្វាន់ពិភពលោក នឹងត្រូវធ្វើនៅអាមេរិក ម៉ិចស៊ិក និងកាណាដា ពីថ្ងៃទី១១ ខែ​មិថុនា ​ដល់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។លោក Donyamali បន្ថែមថា "កូនចៅរបស់យើងមិនសុវត្ថិភាព ហើយជាគោល​ការណ៍​ការ​ចូល​រួម​ក្នុង​ស្ថាន​ភាព​បែបអញ្ជឹង មិនអាចទៅរួចនោះទេ។ ពួកគេប្រើអំពៅព្រៃផ្សៃមកលើកអ៊ីរ៉ង់ ពួក​គេ​បង្កើត​សង្គ្រាមពីរប្រឆាំងយើងប្រមាណ៨ រឺ៩ខែ ហើយបាន​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​រាប់​ពាន​នាក់​។ ​ដូច្នោះប្រាកដណាស់យើងពិតជាមិនមានវត្តមាននោះទេ។ពេល​ចាប់​ឆ្នោតកាលពីខែធ្នូកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង ស្ថិតនៅ​ក្នុង​ពូល​ជា​មួយ​បែល​ហ្ស៊ិក ​អេហ្ស៊ីប និងនូវែលសេឡង់ ហើយទាំងបីប្រកួតក្នុងពូលG នេះត្រូវ​លេង​នៅ​ទី​ក្រុង​ពីរ​របស់​អាមេរិក គឺ ឡូស អែនជឺឡេស និងស៊ីអាថល។អ៊ីរ៉ង់ ជាប្រទេសតែមួយ​គត់​ដែល​មិន​បាន​ចូល​រួម​ជំនួ​ប​កំពូល​ផែន​ការ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​សម្រាប់​ប្រទេសចូលរួមប្រកួតបាល់ទាត់ពិភពលោក សប្ដាហ៍មុននៅអាត្លង់តា សហរដ្ឋអាមេរិក។អ៊ីរ៉ង់បានកៅអីទៅលេងបានទាត់ពិភពលោក២០២៦ ចេញពីការប្រកួតជម្រុះតំបន់អាស៊ីជុំទី៣ បញ្ចូប់​ចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រោយ១០ប្រកួត ឈ្នះ៧ប្រកួត ចាញ់២ប្រកួត និង​ស្មើ​១​ប្រកួត​។ដោយ​មិនគិតលើកនេះ អ៊ីរ៉​ង់​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ពិ​ភព​លោក​៦​ដង​រួច​មក​ហើយ ​(ឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ ២០១៤ ២០១៨ និង២០២២)៕ 

Newcastle បាត់បង់ជ័យជំនះចុងម៉ោងដោយបាល់ ១១ម៉ែត្ររបស់ Lamine Yamal

2026/03/11 08:53:54 pm        136
ក្រុមអង់គ្លេសសារិកាព្រៃ Newcastle បានបាត់បង់ជ័យជំនះគួរឱ្យសោកស្តាយនៅចុងម៉ោងទល់នឹង Barcelona ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅពេល Lamine Yamal ស៊ុតបញ្ចូលទីបាល់ពិន័យ ១១ ម៉ែត្រតាមស្មើ ១-១ ចុងម៉ោង។ Newcastle United អាចនិយាយបានថាជាក្រុមមានប្រៀបលើក្រុមភ្ញៀវ Barcelona តាមរយៈឱកាសរបស់ពួកគេ មួយលើកជាពីរលើក។ ការប្រកួតបានរក្សាភាពស្ងៀមស្ងាត់ស្ទើពេញ ៩០ នាទី ខណៈក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានរៀងខ្លួន។ Harvey Barnes បានធ្វើឱ្យអ្នកគាំទ្រ Newcastle ហ៊ោកញ្ជ្រៀវនៅពេលស៊ុតបញ្ចូលទីនាំមុននៅនាទីទី ៨៦ និងជាគ្រាប់បាល់ក្តីសង្ឃឹមនៃជ័យជំនះទៅហើយ។ ផ្ទុយទៅវិញការប្រកួតឈានដល់ម៉ោងបន្ថែមបង្គ្រប់ Barcelona ដែលព្យាយាមសម្រុកតាមស្មើខណៈ Newcastle ព្យាយាមទប់យកជ័យជំនះនោះ ខ្សែការពារ Malick Thiaw ភ្លាត់ស្នៀតបង្កកំហុសលើ Dani Olmo នៅក្នុងប្រអប់គ្រោះថ្នាក់ ស្របពេលដែលអ្នកគាំទ្រ និងអ្នកចាត់ការ Newcastle កំពុងស្រែកឱ្យលោកអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ពិន័យ ១១ ម៉ែត្រនេះឱ្យ Barcelona តាមស្មើ ១-១ ខណៈ Newcastle មិនអាចរកបានជ័យជំនះបានដូចដែលពួកគេធ្លាប់ Barcelona ចុងក្រោយបំផុតនៅឆ្នាំ ១៩៩៧៕ អត្ថបទ៖នាង សុភាវុធ

Arne Slot ដឹកនាំការប្រកួតទី ១០០ តែ Liverpool ចាញ់នៅផ្ទះ Galatasaray

2026/03/11 08:43:13 pm        129
ប្រកួតទី ១០០ របស់ Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការ Arne Slot បានបញ្ចប់ទៅដោយលទ្ធផលបរាជ័យនៅទឹកដី Galatasaray ១-០ ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។នៅចំពោះមុខអ្នកគាំទ្រពេញកីឡដ្ឋាននៅទីក្រុង Istanbul ប្រទេសទួកគី ក្រុមម្ចាស់ផ្ទះទទួលបានក្តីរីករាយតាំងពីនាទីទី ៧ ដោយ Mario Lemina។ នេះជាគ្រាប់ទី ១០ ដែល Liverpool របូតនៅពេលបាល់ចេញពីជ្រុងរដូវកាលនេះ និងជាគ្រាប់ដំបូងរបស់អតីតកីឡាករ Southampton, Fulham និង Wolves រូបនេះផងដែរ។អ្នកគាំទ្រ Liverpool តែងតែសង្ឃឹមថាពួកគេអាចវាយបកយកឈ្នះវិញបាន ដូចអនុស្សាវរីយ៍ដែលពួកគេវាយបកយកឈ្នះ AC Milan គ្រងជើងឯកនៅទីក្រុង Istanbul នេះកាលពីឆ្នាំ ២០០៥។យ៉ាងណាក្តី ក្រុមរបស់លោក Arne Slot មិនអាចកែប្រែលទ្ធផល ១-០ នេះបានឡើយ។ Liverpool នៅមានឱកាសជើងទី ២ ត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ដើម្បីគេចផុតពីប្រវត្តិចាស់ឆ្នាំមុនដែលធ្លាក់ត្រឹមវគ្គ ១៦ ក្រុមនេះទល់នឹងក្រុមជើងឯក Paris Saint Germain។ បរាជ័យត្រឹមវគ្គ ១៦ ក្រុមក៏នឹងជាសម្ពាធបន្ថែមសម្រាប់អ្នកចាត់ការ Arne Slot ដែរ តែបុរសសញ្ជាតិហូឡង់រូបនេះមានស្ថិតិដឹកនាំក្រុមល្អលំដាប់ទី ២ ក្នុងចំណោមអ្នកចាត់ការ Liverpool ១១ នាក់ចុងក្រោយនៅពេលដឹកនាំបាន ១០០ ប្រកួតបែបនេះ។ លោក Kenny Dalglish ឈរលើគេដឹកនាំ ១០០ ប្រកួតឈ្នះ ៦២ ស្មើ ២៥ ចាញ់ ១៣ ខណៈលោក Arne Slot ដឹកនាំ ១០០ ប្រកួតដូចគ្នាឈ្នះ ៦២ ប្រកួតដូចគ្នា ស្មើ ១៦ ចាញ់ ២២៕ អត្ថបទ៖នាង សុភាវុធ

សុបិន្តអាក្រក់របស់ Spurs ដោយខ្សែការពារ និងអ្នកចាំទីក្នុងបរាជ័យនៅទឹកដី Atletico Madrid ៥-២

2026/03/11 05:41:40 pm        116
Tottenham Hotspur មានរដូវកាលដ៏អាក្រក់របស់ខ្លួននៅ Premier League តែនៅ Champions League ពួកគេមានស្ថិតិផ្ទុយស្រឡះ មុនឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនេះដោយជាក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង ៣៦ ក្រុម។លើកនេះ ពួកគេបានជួបនឹងសុបិន្តអាក្រក់នៅទឹកដីអេស្ប៉ាញនៅពេលជួបម្ចាស់ផ្ទះ Atletico Madrid ជើងទីមួយនៅកីឡដ្ឋាន Metropolitano។អ្នកចាំទី Antonin Kinsky ចាប់ផ្តើម ១១ នាក់លើកដំបូងជំនួសកីឡាករអាហ្សង់ទីន Guglielmo Vicario តែអ្នកចាំទីសញ្ជាតិឆេករូបនេះត្រូវបានផ្លាស់ប្តូរចេញវិញត្រឹមនាទីទី ១៧ ក្រោយកំហុសធ្ងន់ពីរលើក។លើកទីមួយ Kinsky រអិលជើងទាត់បាល់មិនចំធ្វើឱ្យ Marcos Llorente ស៊ុតបញ្ចូលទីគ្រាប់នាំមុខដំបូងនាទីទី ៦ មុនពេលដែលខ្សែការពារ Micky van der Ven រអិលជើងដែរធ្វើឱ្យ Antoine Griezmann បន្ថែមការនាំមុខ ២-០។ មិនទាន់អស់ Antonin Kinsky ក៏រអិលជើងទាត់បាល់ខុសម្តងទៀតផ្តល់កាដូឱ្យ Julian Alvarez ស៊ុតបញ្ចូលទីស្រួលៗនាំមុខ ៣-០ ឱ្យ Atletico Madrid ត្រឹមនាទីទី ១៥ មុនពេលដែលអ្នកចាត់ការបណ្តោះអាសន្នលោក Igor Tudor សម្រេចផ្លាស់ប្តូរកីឡាករឆេករូបនេះចេញត្រឹមនាទីទី ១៧។ Robin Le Normand ក៏បានបន្ថែមគ្រាប់នាំមុខ ៤-០ សម្រាប់ក្រុមរបស់លោក Diego Simeone មុនពេលដែល Pedro Porro តបបានមួយគ្រាប់វិញសម្រាប់ Spurs។ វគ្គទីពីរម្ចាស់ផ្ទះរកបានមួយគ្រាប់ទៀតដោយ Julian Alvarez នៅនាទីទី ៥៥ ដែលជាគ្រាប់ទីពីរសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មុនពេលដែល Dominic Solanke តបបានមួយគ្រាប់ចុងក្រោយឱ្យ Spurs ខណៈការប្រកួតបញ្ចប់ដោយ Atletico Madrid យកឈ្នះ ៥-២។ Spurs នឹងត្រូវធ្វើការងារធ្ងន់ជើងទីពីរក្នុងទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ ត្រូវការ ៣ គ្រាប់ដើម្បីតាមស្មើ៕អត្ថបទ៖នាង សុភាវុធ

Bayern Munich ធ្វើឱ្យ Atalanta អស់សង្ឃឹមមុនជើងទីពីរក្រោយជ័យជំនះ ៦-១ នៅទឹកដីអ៊ីតាលី

2026/03/11 05:16:47 pm        159
ក្រុមជើងឯក ៦ សម័យ Bayern Munich មានភាគរយខ្ពស់ក្នុងការបន្តដំណើរទៅវគ្គ ១៦ ក្រមចុងក្រោយ Champions League ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះអ៊ីតាលី ៦-១ ជើងទីមួយ។ទោះមិនមានវត្តមានខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅពេលចាប់ផ្តើម ១១ នាក់ដំបូងក៏ដោយក៏ Bayern Munich មិនមានបញ្ហារកគ្រាប់បាល់ឡើយ។ Josip Stanisic រកបានគ្រាប់នាំមុខដំបូងឱ្យក្រុមភ្ញៀវ Bayern Munich នៅនាទីទី ១២ ខណៈ Michael Olise និង Serge Gnabry រកបានម្នាក់មួយគ្រាប់ទៀតឱ្យ Bayern Munich នាំមុខក្នុងវគ្គទីមួយ ៣-០។ Nicolas Jackson រកបានគ្រាប់នាំមុខ ៤-០ ឱ្យក្រុមរបស់លោក Vincent Kompany មុនពេលដែលកីឡាករបារាំង Michael Olise រកបានគ្រាប់ទៅពីររបស់ខ្លួននៅនាទីទី ៦៤ ខណៈ Jamal Musiala សម្រេចបានមួយគ្រាប់ដែរនៅនាទីទី ៦៧។ Mario Pasalic ឆ្លើយតបបានមួយគ្រាប់ដែរឱ្យក្រុមម្ចាស់ផ្ទះ Atalanta ចុងម៉ោងខណៈការប្រកួតបញ្ចប់ទៅដោយ Bayern Munich យកឈ្នះ ៦-១ លើម្ចាស់ផ្ទះ Atalanta។នេះជាប្រកួតទី ៩ ហើយដែល Bayern Munich មិនចាញ់សោះសម្រាប់ការប្រកួតក្រៅទឹកដី មុនពេលពួកគេត្រលប់ទៅទទួល Atalanta វិញជើងទីពីរក្នុងទឹកដីរបស់ខ្លួនសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM