កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ព្រះខ័នរាជ និងបឹងកេត គ្រងជើងឯករៀងខ្លួនក្នុងការប្រកួតលីគ E-Sports ឆ្នាំ២០២៥/២៦

2026/02/11 06:36:58 pm        241
កីឡាករ រី សក្ដា របស់ក្លិបព្រះខ័នរាជស្វាយរៀង និងកីឡាករ ខេម សុងហៃ របស់ក្លិបបឹងកេត បាន​គ្រងជើងឯករៀងៗខ្លួន ក្នុងការប្រកួតពានរង្វាន់អ៊ីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ដែល​ជាលីគកីឡាអេឡិចត្រូនិច(E-Sports) រៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា ទើបបញ្ចប់កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។សម្រាប់​កីឡាករព្រះខ័នរាជស្វាយរៀង វី សក្ដា បានគ្រងជើងឯកលើវិញ្ញាសាទូរសព្ទដៃ(Mobile) ក្រោយ​ធ្វើបានយ៉ាងល្អក្នុងការប្រកួតពេញមួយរដូវកាល និងវគ្គសំខាន់ៗជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានយកឈ្នះកីឡាករ ម៉ាត់ រ៉ាហ្សាក់ របស់ក្លិប អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ៣-២ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។ចំណែកកីឡាករ ខេម សុងហៃ របស់បឹងកេតវិញ បានគ្រងជើងឯកលើវិញ្ញាសាតេឡេបញ្ជា ឬ Console បន្ទាប់ពីវាយបកយកឈ្នះកីឡាករ ភោក សុបញ្ញា របស់ក្លិបព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ៣-២ ក្រោយប្រកួតស្មើគ្នា ២-២ ក្នុងម៉ោងធម្មតា។គួរដឹងថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្កើតកម្មវិធីប្រកួតកីឡាអេឡិចត្រូនិក E-Cambodian Premier League ក្នុងគោលបំណងបង្កើតធនធានកីឡាករកីឡាអេឡិចត្រូនិក លើប្រភេទវិញ្ញាសា Mobile និងវិញ្ញាសា Console សម្រាប់ត្រៀមការប្រកួតប្រជែងលើឆាកអន្ដរជាតិ ហើយរៀងរាល់ឆ្នាំ ពាននេះ មានកីឡាករតំណាងក្លិបសមាជិកលីគកំពូលកម្ពុជាទាំងអស់ចូលរួម៕ អត្ថបទ៖ លី ឈុនឡា

ភ្នំពេញក្រោននៅតែបង្កើតភាពអស្ចារ្យចុងម៉ោង ដណ្ដើមបានបីពិន្ទុបន្ថែមពីណាហ្កា

2026/02/09 11:53:04 pm        238
ក្លឹបបាល់ទាត់ភ្នំពេញ នៅតែបង្កើតភាពរីករាយឱ្យអ្នកគាំទ្ររបស់ខ្លួននៅនាទីចុងក្រោយ ដោយ បង្កើត​ភាពអស្ចារ្យពេលការប្រកួតហៀបនឹងចប់ទៅហើយ រកបានគ្រាប់បាល់ជ័យជំះ ឈ្នះ​ណា​ហ្កា​វើល ២ទល់១ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ជំនួប​នេះជិតចប់ វគ្គទី១ នាទីទី៤៤ ណាហ្កាវើលដ៍បើកការនាំមុខម្ចាស់ផ្ទះ ១ទល់០ មុន​ដោយ​គ្រាប់​បាល់​របស់កីឡាករ Lucas Henrique Venuto ។លុះនៅនាទី៧០ ភ្នំពេញក្រោនតាមស្មើវិញ ពេលដែលកីឡាករ DYER MOSES JOHN ទាត់​បញ្ចូលទី​ ពីការបញ្ជួនបាល់របស់កីឡាករដូរចូលកើត ពេជ្រ។ ក្រោយដាក់សម្ពាធយ៉ាងខ្លាំង និង​ណាហ្កា​វើលដ៍សល់គ្នា១០ ជិតចប់ការប្រកួតទៅហើយ នាទីទី៩០បូក៩ កីឡាករ MAKSYM PRIADUN អូសបាល់ដាច់ពីលើ ហើយក៏ទាត់បញ្ចូលទីបានសម្រេច។ក្រោយ១៨​ប្រកួត ភ្នំពេញក្រោន មាន៤៣ពិ​ន្ទុ​ ចំណែកណាហ្កាវើលដ៍នៅរក្សា២៩ពិន្ទុដដែល។ ចុង​សប្ដាហ៍នេះ ថ្ងៃទី១៤ ខែកុម្ភៈ ភ្នំពេញក្រោនធ្វើដំណើរទៅកាន់ខេត្តសៀមរាប ជួប​អង្គរ​ថាយ​ហ្គឺរ និងណាហ្កាវើលដ៍ ទទួលបឹងកេត៕

ព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាង ក្រោយយកឈ្នះ ISI ចុងម៉ោង ១-០

2026/02/09 11:41:03 pm        370
ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី២០ នៃ​លីគ​កំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ នៅចុងម៉ោង ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ធ្លាប់យកឈ្នះ ៦-១ កាលពីជើងទី១ នៅទឹកដីក្រុមដំរីជ័យ តែការ​អវត្ត​មាន​កីឡាករ​សំខាន់​មួយ​ចំនួន​ បានធ្វើឲ្យក្រុមលោក Matthew Mcconkey ពិបាកក្នុងការប្រជែង ៣ពិន្ទុ​ពី​ក្រុម​ ISI ដង្កោសែនជ័យ ដ្បិតការប្រកួតត្រូវចំណាយពេលជិត ១០០នាទី ទើប​មាន​គ្រាប់​បាល់​កើត​ឡើង ដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។ជ័យ​ជម្នះដ៏តានតឹងនេះ បានជួយឲ្យក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង រក្សាកៅ​អី​កំពូល​តារាង​បណ្ដោះអាសន្ន ដោយរកបាន ៤៥ពិន្ទុ បន្ដនាំមុខ ២ពិន្ទុ លើក្រុមឈរលេខរៀងទី២ ភ្នំពេញ​ក្រោន ដែលមាន ៤៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ ១-០ នៅចុង​ម៉ោង​ដូច​គ្នា កាលពីចុងសប្ដាហ៍កន្លងទៅ៕ អត្ថបទ៖ លី ឈុនឡា 

ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម

2026/02/09 11:33:20 pm        491
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការរៀបចំ និងកំណើនសមិទ្ធផលបច្ចេកទេសកីឡាករចូលរួម ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅភ្នំបាសិត សម្រាប់វិញ្ញាសាកង់ភ្នំ និងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាកង់គួរ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំនេះ ក្រោយប្ដូរពីការរៀបចំតាមបណ្ដាខេត្តមករៀបចំនៅភ្នំពេញ ឃើញកីឡាករ-កីឡាការិនី សប្បាយរីករាយក្នុងការចូលរួម និងបានកោតសរសើរ ចំពោះការរៀបចំបានយ៉ាងល្អ ដោយផ្លូវប្រណាំងមិនស្រួលពេក និងមិនពិបាកពេក ដែលធ្វើឲ្យកីឡាករ-កីឡាការិនីមានការខំប្រឹង រហូតមានការបំបែកសិទ្ធផលចាស់របស់ខ្លួន។ ចំពោះអ្នកទទួលបានជ័យលាភី សហព័ន្ធក៏នឹងធ្វើការវាយតម្លៃលើគុណផលបន្ថែម ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ។ថ្លែងក្នុងពិធីបិទការប្រកួតនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ ចំពោះការចូលរួម និងការប្រកួតប្រជែង ក្រោមស្មាតីកីឡា ដែលជំរុញឲ្យជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្ដមសង្ឃឹមថា ទោះបីកីឡាមានឈ្នះ និងចាញ់ តែក្រោយបញ្ចប់ការប្រកួត ទាំងអ្នកទទួលបានជ័យលាភី និងពុំទាន់ទទួលបានមេដាយ នឹងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីដុសខាតសមត្ថភាពត្រៀមការប្រកួតនាពេលក្រោយ ក៏ដូចជាការពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ត្រៀមការប្រកួតអន្ដរជាតិផងដែរ។គួរដឹងថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនីប្រមាណ ១២០នាក់ចូលរួម និងប្រកួតលើ ៧វិញ្ញាសា រួមមានកង់ភ្នំ ៤វិញ្ញាសា និងកង់គួក ៣វិញ្ញាសា។ ជាលទ្ធផលការប្រកួត សម្រាប់វិញ្ញាសាភ្នំបុរស មេដាយមាស បានទៅកីឡាករ សាំង សីហា មកពីក្រសួងមហាផ្ទៃ, វិញ្ញាសាយុវជន មេដាយមាស បានទៅកីឡាករ សាត រីដេវីត មកពីក្លិបគិរម្យ, វិញ្ញាសាកង់ភ្នំនារី មេដាយមាស បានទៅកីឡាការិនី ខេន ម៉ាឡៃ មកពីក្លិប Empire Cycling និងវិញ្ញាសាបុរសកង់ភ្នំអាយុ ៤០ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ Pierre Catry មកពីក្លិប Flyingbikes ។ រីឯវិញ្ញាសាកង់គួកបុរសអាយុ ១៩ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ សុខ ប៊ុនហុក មកពីក្លិប Sakky Cycling, វិញ្ញាសាកង់គួកបុរសអាយុក្រោម ១៨ឆ្នាំ មេដាយមាស បានទៅកីឡាករ ង៉ោ ជាស៊ុង មកពីក្លិបគិរីរម្យ និងវិញ្ញាសាបុរសអាយុ ៤០ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ ឆុន ភារម្យ មកពីក្លិប Sakky Cycling៕ អត្ថបទ៖ លី ឈុនឡា 

Man City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley

2026/02/05 11:35:18 pm        673
ក្រុមបាល់ទាត់ Manchester City បានឈានឡើងវគ្គផ្តាច់ព្រ័ត្រពានកម្រិតទីបីអង់គ្លេស EFL Cup ជាលើកដំបូងតាំងពីឆ្នាំ​ ២០២១ ក្រោយយកឈ្នះ Newcastle ៣-១ ជើងទីពីរ និងសរុបទាំងពីរជើង ៥-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។តាមពីក្រោយពីរគ្រាប់ពីបរាជ័យជើងទីមួយទឹកដីខ្លួនឯក ២-០ Newcastle ត្រូវការប្រកួតអស្ចារ្យមួយនៅជើងទីពីរ នៅទឹកដី Etihad នេះ តែអ្វីៗកាន់តែអាក្រក់នៅពេល Omar Marmoush រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី ៦ ដែលធ្វើឱ្យបន្ទុកកាន់តែធ្ងន់ តាមពីក្រោយដល់ទៅ ៣ គ្រាប់។ មិនអស់ត្រឹមនេះទេ ក្នុងវគ្គទីមួយដដែលក្រុមរបស់លោក Pep Guardiola បង្កើនការនាំមុខពីរគ្រាប់ទៀតដោយ Omar Mahmoush ដដែល និងមួយគ្រាប់ទៀតដោយ​ Tijjani Reignders។ Anthony Elanga ក្រោយមកក៏តបបានមួយគ្រាប់វិញឱ្យក្រុមរបស់លោក Eddie Howe នៅវគ្គទីពីរ ហើយក៏មិនមានអ្វីប្រែប្រួលទៀតដែរខណៈការប្រកួតបញ្ចប់ដោយ Manchester City យកឈ្នះ Newcastle ៣-១។ Manchester City នៅពេលនេះទទួលបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រដោយនឹងត្រូវជួបជាមួយកាំភ្លើងធំ​ Arsenal នៅកីឡដ្ឋាន Wembley ថ្ងៃទី ២២ ខែមីនា។ Manchester City នឹងត្រូវជួប Liverpool នៅ Premier League ថ្ងៃអាទិត្យនេះ ខណៈ Newcastle ទទួល Brentford នៅថ្ងៃសៅរ៍៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ភ្នំពេញក្រោន បឹងកេត និងវិសាខា ឡើងវគ្គ ១/៤ ក្រោយស៊ុតក្រុមថ្នាក់ខេត្ត ៤៥គ្រាប់

2026/02/05 09:34:00 pm        288
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ព្រមទាំងក្រុមលេខ៣ និងលេខ៤ ឆ្នាំចាស់ បឹងកេត និង​វិសាខា បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយទ​ម្លាក់​ក្រុម​ឡើង​មក​ពី​ថ្នាក់​ខេត្ត​រៀង​ៗ​ខ្លួន ជាមួយការស៊ុតបញ្ចូលទីសរុបទាំង ២ជើងចំនួន ៤៥គ្រាប់។សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយ​លទ្ធផល ​១០-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ។ ១០គ្រាប់​រប​ស់​ក្រុម​ជើង​ឯក​ឆ្នាំចាស់នេះ រកបានដោយ យ៉ែម ដេវិត ៤គ្រាប់ និង វុធ តុលា ២គ្រាប់ ខណៈ ៤គ្រាប់​ទៀត រកបានដោយ Breninho, ផាច សុជាវីឡា, កើត មាស និង យ៉ើ មូស្លីម។ សរុបទាំង ២ជើង ភ្នំពេញក្រោន បានយកឈ្នះត្បូងឃ្មុំ ១៣-០។ចំណែក​ក្រុមបឹងកេត បានយកឈ្នះក្រុមភ្ញៀវឡាយអ៊ិនឃីងខេត្តសៀមរាប ១-០ ទាំងពិបាក ក្នុង​ជំនួប​ជើង​ទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)ផ្ទុយកាលពីជើងទី១ ដែលពួកគេ​បាន​យ​ក​ឈ្នះ​ក្រៅ​ដី រហូតដល់ ៩-០ ។ ១គ្រាប់ដែលជួយឲ្យក្រុមនាគខៀវ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ ធ្វើស​ម្រេច​ដោយ​កីឡាករ ណុប ដេវីត នៅនាទី៣៤ ។ សរុបទាំង ២ជើង បឹងកេត បានយកឈ្នះ​ក្រុម​តំណាង​ខេត្ត​សៀមរាបនេះ ដោយលទ្ធផល ១០-០។ដោយឡែកក្រុមវិសាខា បានបន្ដយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៩-០ នៅទឹក​ដី​របស់​ខ្លួន ​បន្ទាប់ពីយកឈ្នះក្រៅដី ១៣-០ កាលពីជើងទី១ ។ ៩គ្រាប់របស់អតីតក្រុមជើងឯក ៣​សម័យ​នេះ​ ធ្វើសម្រេចដោយ ផាន សុផេន ២គ្រាប់, NANA Kwame ៣គ្រាប់, Pavle Ivelja ២​គ្រាប់ ព្រមទាំង អ៊ិន សូដាវីត និង ស រតនា ម្នាក់ ១គ្រាប់។ សរុបលទ្ធផលទាំង ២ជើង វិសាខា បាន​យក​ឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២២-០។សរុបគ្រាប់​បាល់ជ័យជម្នះរបស់ក្រុមខ្លាំងៗនៃលីគកំពូលកម្ពុជា លើក្រុមឡើងមកពីថ្នាក់ខេត្ត ទាំង ២ជើង ស្មើនឹង ៦ប្រកួត គឺមានគ្រាប់បាល់កើតឡើងសរុប ៤៥គ្រាប់។ជាមួយការ​ដឹក​ដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយនេះដែរ ភ្នំពេញក្រោន ត្រូវរង់ចាំក្រុមឈ្នះ​រវាង ​ISI​ ដង្កោ​សែន​ជ័យ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ISI ដង្កោសែនជ័យ បាន​យក​ឈ្នះ​​ក្រៅ​ដី ៣-៣។ ឯបឹងកេត ត្រូវឈរចាំក្រុមឈ្នះ រវាងកងយោធពលខេមរភូមិន្ទ និងកំពង់ចាម ខណៈ​វិសាខា ត្រូវឈរចាំក្រុមឈ្នះ រវាងណាហ្គាវើលដ៏ និងឡាយហ្វខេត្តព្រះសីហនុ។ ចំពោះ​លទ្ធផល​កាល​ពីជើងទី១ ក្រុមកងយោធពលខេមរភូមិន្ទ បានឈ្នះក្រៅដី ៤-០ និងឡាយហ្វ​ខេត្ត​ព្រះសីហនុ ​បានយកឈ្នះក្នុងដី ១-០៕ អត្ថបទ៖ លី ឈុនឡា

កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនី ៨រូប ចូលរួមព្រឹត្តិការណ៍ហែលទឹកអន្ដរជាតិ នៅម៉ាឡេស៊ី

2026/02/05 09:02:36 pm        186
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនី ៨រូប ចូលរួម​ព្រឹត្តិ​ការណ៍​កីឡា​ហែល​ទឹក​អន្ដរជាតិ MILO/MAS Malaysia Invitational Age Croup Swimming Championship​ លើក​ទី៦១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។យោងតាមសហព័ន្ធខ្មែរកីឡាហែលទឹក អត្តពលិកតំណាងកម្ពុជាទាំង ៨រូប គឺមានកីឡាករ វ៉ាន់​អូស្តិន ពិទ័រសុខខា, ណាំ ឧត្តមរតនៈ, ឈិនលីម សិរីវឌ្ឍន៍, សូ វណ្ណចន្ទចេស្តា, សូ វណ្ណវីរៈ​ទេព,​ កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា, លី ពេជ្រសក្តិវត្តី និងកីឡាការិនី លី ពេជ្រសក្តិមុនិ ដឹកនាំ​ដោយកញ្ញា ហែម ថុនវិទិនី ជាគ្រូបបង្វឹក និងលោក ចេង ពិរោទ ជាគ្រូជំនួយ ដែលបាន​ចាក​ចេញ​ពី​មាតុភូមិ ទៅម៉ាឡេស៊ី កាលពីថ្ងៃពុធកន្លងទៅ។លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានងដឹងថា ព្រឹត្ដិការណ៍អន្ដរជាតិប្រចាំឆ្នាំនេះ សហព័ន្ធ​កីឡា​ហែលទឹកម៉ាឡេស៊ី តែងរៀបចំជារៀងរាល់ឆ្នាំ ដោយអញ្ជើញ​អត្តពលិក​កម្រិត​ខ្ពស់​មក​ពី​បណ្ដា​ប្រទេសជាច្រើនចូលរួម ។ សម្រាប់កម្ពុជា ផ្ដោតសំខាន់លើកីឡាករ-កីឡាកា​រិនី​វ័យ​ក្មេង​ ដែលសហព័ន្ធចង់ផ្ដល់ឱកាសឲ្យពួកគេបានចូលរួមប្រកួតអន្ដរជាតិ ដើម្បីវាស់​ស្ទង់​សមត្ថភាព ក៏ដូចជាដកស្រង់បទពិសោធន៍ សម្រាប់ជាដើម​ទុន​ក្នុង​ការ​ដុសខាត​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​ល្អប្រ​សើរត្រៀមការប្រកួតអន្ដរជាតិនានា នៅថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា

គ្រូព្រះខ័នរាជ រំពឹងផ្ដល់លទ្ធផលល្អជូនអ្នកគាំទ្រ ក្នុងទំនួបទល់ម្ចាស់ផ្ទះ Lion City យប់នេះ

2026/02/05 08:13:33 pm        765
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Lion City Sailors របស់ប្រទេសសិង្ហបុរី នា​វេលា​ម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅក្នុង​ពាន​រង្វាន់​ជើង​ឯក​ក្លិប​បាល់​ទាត់​អាស៊ី​អាគ្នេយ៍ ASEN Club Championship Shopee Cup 2025/26 ពូលB ដែល​ជា​ជំនួប​ដ៏​សំខាន់​ ដោយក្រុមតំណាងកម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុង​ការ​តតាំង​ជាមួយ​ក្រុមខ្លាំងសិង្ហបុរី ដែលសម្បូរដោយកីឡាករមានគុណភាព និងធ្លាប់​លេង​នៅ​លីគ​ធំ​ៗ​។ យ៉ាងណាលោកជឿជាក់លើកូនក្រុមខ្លួន ក្រោយការរៀបចំក្រុមល្អបានល្អប្រសើរ ពិសេស​លោក​សង្ឃឹម​ថា កូនក្រុមនឹងព្យាយាម​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អក្នុ​ង​ការ​ប្រកួត​ទល់​នឹង​ក្រុម ​Lion​ City សម្រាប់តបស្នងទៅនឹងទឹកចិត្តដ៏អស្ចារ្យរបស់អ្នកគាំទ្រខ្លួន។គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ មាន ៤ពិន្ទុ តែសល់ ២ប្រកួតក្នុងដៃ តាម​ពីក្រោយ Johor Darul Ta’zim ឈរលេខ២ មាន ១០ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ ដែល​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម ក្នុងម៉ោងដំណាលគ្នា នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២៦នេះ។ រីឯបេក្ខភាពក្នុងពូល ៣ក្រុមផ្សេងទៀត បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដហើយ រួម​មានក្រុម Lion City Sailors រកបាន ៤ពិន្ទុ សល់ ១ប្រកួត, ក្រុម Bakok United សល់ ២​ប្រកួត រកបាន ១ពិន្ទុ និងក្រុម Shan United សល់ ១ប្រកួត តែមិនទាន់មានពិន្ទុរាប់ឡើយ។ដូច្នេះអ្នកគាំទ្រ កំពុងតាមដានការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង និងក្រុម Johor Darul Ta’zim ថ្ងៃនេះ ដ្បិតក្រុមរបស់កម្ពុជា ក្រៅពីត្រូវការឈ្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ ក៏ត្រូវចាំអ៊ុតលទ្ធផលការប្រកួតរបស់ក្រុមម៉ាឡេស៊ីនេះដែរ ព្រោះបើសិន Johor Darul Ta’zim ស្មើ ឬឈ្នះការប្រកួតយប់នេះ ពួកគេនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុម Nam Dinh តែបើពួកគេចាញ់ ឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយនេះ នឹងមានសម្រាប់ព្រះខ័នរាជស្វាយរៀង ករណីបើក្រុមតំណាងកម្ពុជានេះ ទទួលបានជ័យជម្នះ ២ប្រកួតចុងក្រោយ។គួរដឹងថា បន្ទាប់ពីជួប Lion City ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង នៅសល់ ១ប្រកួតក្នុងដៃ ដោយរង់ចាំការប្រកួតជាមួយក្រុម Bakok United របស់ថៃ ដែលត្រូវបានពន្យាពេលប្រកួត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន​ជំនួបរវាងក្រុមទាំងពីរ នៅមិនទាន់កំណត់កាលបរិច្ចេទថ្មី ក៏​ដូច​ជា​ទី​តាំង​សម្រាប់​ធ្វើ​ការ​ប្រកួត​ឡើយ​៕ អត្ថបទ លី ឈុនឡា

ក្រសួងអប់រំបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍិដល់គ្រូអប់រំកាយ-កីឡា ពីកម្រិតមូលដ្ឋាន ទៅជាបរិញ្ញាបត្រ

2026/02/04 10:40:47 pm        352
ក្រសួងអប់រំ យុវជន និងកីឡាបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍដល់គ្រូអប់រំកាយ-កីឡា​ពី​កម្រិត​មូល​​ដ្ឋានទៅជាបរិញ្ញាបត្រជូនដល់គ្រូចំនួន ១០៧នាក់ ដើម្បីអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា ចូល​រួមកសាងធនធានមនុស្ស ពិសេស​ក្នុង​សង្គម​កម្ពុជា​ដែល​កំពុង​ឆ្ពោះ​ទៅ​រក​កិច្ច​សហ​ប្រតិបត្តិការ និងការប្រកួតប្រជែងលើថ្នាក់អន្តរជាតិ។ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និង​កីឡា​បាន​កោត​សរសើរ ​និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា​ទាំង​អស់​បាន​ចូល​រួម​សហការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលា​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុងការជួយរៀបចំកម្មវិធីសិក្សាក្នុងការដំណើរការបណ្តុះបណ្តាលនេះ។ ដោយ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍមានការរីកចម្រើលើគ្រប់វិស័យ ហើយវិស័យអប់រំកាយ និងកីឡា ក៏មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និងបានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងធនធានមនុស្ស ពិសេស​ក្នុងសង្គមកម្ពុជាដែលកំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការ​ប្រកួត​ប្រជែង​លើ​ថ្នាក់​អន្តរជាតិ​។ ឯកឧត្តមអគ្គនាយកកីឡាបានបន្តថា កីឡាបានដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែជាការកម្សាន្ត និង​ជួយ​ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកីឡា​គឺ​ជា​គ្រឹះក្នុ​ង​ការ​កសា​ង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព ​សុខមាលភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ ផ្អែកលើសារៈ​ប្រយោជន៍​ទាំង​អស់នេះ ក្រសួងអប់រំបានប​ញ្ចូល​មុខ​វិជ្ជា​អប់រំ​កាយ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ជាផ្លូ​វ​ការ​ទាំង​ក្នុង​ និងកីឡាក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស និងគ្រប់កម្រិត ដោយ​មាន​នាយក​ដ្ឋាន អប់រំកាយនិងកីឡា សិស្សនិស្សិត ទទួលខុសត្រូវ​ផ្ទាល់​លើ​ការងារ​នេះ​ជាមួយ​គោល​ដៅ​ជំរុញ​ឱ្យសិស្សានុសិស្សគ្រប់រូបត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិច ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សាទុតិយភូមិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល​ទី​១​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​បាន​ចាត់​ទុក​វិស័យ​អប់រំជា វិស័យអាទិភាពទី១។ លោកស្រី កែវ មនោរម្យ ប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យា​ស្ថាន​បាន​បណ្តុះបណ្តាលគរុសិស្ស និងគរុនិស្សិត សរុប ៣៧១៧នាក់ ស្រី ៦៨២នាក់។ ក្នុង​ឆ្នាំ​២០២៦​នេះ វិទ្យាស្ថានបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីចាប់​ផ្តើម​ដំណើរ​ការ​ដំឡើងគុណវុឌ្ឍជូនដល់គ្រូអប់រំកាយ-កីឡា១០៧នាក់ ក្នុងនោះមានគ្រូអប់រំកាយ-កីឡា ក្នុងវិទ្យាស្ថាន ២៩នាក់។លោកស្រី នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានបន្តថា បច្ចុប្បន្ននេះ វិទ្យា​ស្ថាន​បាន​បណ្តុះ​បណ្តាល​គរុសិស្ស និងគរុនិស្សិត តាមប្រព័ន្ធបណ្តុះបណ្តាល (១២+២) បានចំនួន ៣១​ជំនាន់ សរុប ៣៦២៦នាក់ ស្រី ៦៧១នាក់ និង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំ ឯក​ទេស​អប់រំកា​យ តាមប្រព័ន្ធ (១២+៤) ចំនួន៤ជំនាន់ សរុប ៩១នាក់ ស្រី ១១នាក់ ក្រោមគម្រោង របស់​អង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦ ធ្វើឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​គុណ​វុឌ្ឍិ​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋា​ន​ទៅ​កម្រិតបរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ដែលជាការផ្តល់​ឱកាស​អភិវឌ្ឍ​វិជ្ជា​ជីវៈ​ពេញ​មួយ​ជីវិត និងការបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ជាពិសេស​ឱ្យ​ស្រប​ទៅ​នឹង​ការ​បណ្តុះបណ្តាលនៅគ្រឹះស្ថានឧត្តមសិក្សា និងក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ជាធាតុដ៏​សំខាន់​ក្នុង​ការជួយឱ្យលោកគ្រូ អ្នកគ្រូទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​ឱ្យ​ក្លាយ​ជា​ធន​ធា​ន​មនុស្ស​ប្រកបដោយប្រសិទ្ធិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០ និង​ឆ្នាំ​២០៥០៕

១២ប្រទេសចូលរួមប្រកួតជម្រុះប្រចាំតំបន់ ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026

2026/02/04 09:51:12 pm        166
ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ចាប់ផ្តើមដំណើរការប្រកួតជម្រុះហើយ ចាប់ពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ កីឡាការិនី៤នាក់ចូលរួមប្រកួតប្រជែង។នេះជាការគូសបញ្ជាក់ពី កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួលព្រឹត្តិការណ៍នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅក្នុងកិច្ចប្រជុំមុនការប្រកួត ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កញ្ញា បានបន្ថែមថា នេះជាការប្រកួតវាយកូនបាល់អន្តរជាតិអាស៊ីប្រចាំតំបន់ក្រោម១៤ឆ្នាំ ដោយមានការចូលរួមសរុប១២ប្រទេស ក្នុងនោះក្នុង១ប្រទេសមានកីឡាករ កីឡាការិនី៤នាក់ និងគ្រូបង្វឹកម្នាក់។ហើយនេះជាការប្រកួតប្រជែងក្រុមសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមជ័យលាភីដែលមានពិន្ទុខ្ពស់ជាងគេ (២ប្រទេស) សម្រាប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៧ខាងមុខ។ កញ្ញា សោម ចិន្តា គូសបញ្ជាក់ថា ការប្រកួតជម្រុះនេះ មានវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី វាយគូក្មេងប្រុស-ក្មេងស្រី និងវាយចម្រុះក្រុម ហើយតាមរយៈការទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិវគ្គជម្រុះតំបន់មួយនេះនឹងជួយផ្តល់ឱកាសដល់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាបានចូលរួមប្រកួតប្រជែង ដកស្រង់បទពិសោធន៍បច្ចេកទេសបន្ថែមជាមួយកីឡាករ កីឡាការិនីអន្តរជាតិមកពី១១ប្រទេសផ្សេងៗទៀត។ជាមួយគ្នានេះដែរ លោក ឃ្លាំង ពន្លក គ្រូបង្វឹកផ្នាល់កម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កីឡាករ កីឡាការិនី បានបង្កើនការហ្វឹកហាត់ជាប់ជាប្រចាំ ពោលពីមានរយៈពេលប្រមាណ១ឆ្នាំមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៥មកម៉្លេះ ដោយគុណភាពបច្ចេកទេសរបស់ពួកគាត់មានការរីកចម្រើនល្អ ដែលមានសមត្ថភាពអាចប្រកួតប្រជែងបានជាមួយអត្តពលិកមកពីប្រទេសផ្សេងៗក្នុងតំបន់ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះបាន។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អន្តរជាតិវគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦នេះ មានគ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ៦០នាក់។ចំពោះសមាសភាពកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាមាន៤នាក់ គឺកីឡាករកាន់កូនកាត់ខ្មែរ-រស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ កីឡាករ មានសុផានិត និងកីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដឹកនាំដោយគ្រូបង្វឹកកម្ពុជា លោក ឃ្លាំង ពន្លក។ កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោម១៤ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM