កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

ព័ត៌មានកីឡា

គោលការណ៍សំខាន់ៗផ្តល់ជូនដល់ជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥

2025/12/02 08:23:04 pm        159
គោលការណ៍សំខាន់ៗចំនួន៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ជូន​ដល់​ប្រតិភូ​កីឡា គ្រូបង្វឹក អត្តពលិកជម្រើសជាតិកម្ពុជា មុនពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើក​ទី​៣៣ ចាប់ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។គោលការណ៍សំខាន់ៗទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ រយៈពេលពីរថ្ងៃ ថ្ងៃទី០១-០២ ខែ​ធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំណុចសំខាន់ៗ ដែលណែនាំជូនដល់សិក្ខាកាម ជាគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ រួមមាន៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយឱ្យការចូលរួមនេះវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះផ្នែកជំនាញ គឺការជំរុញឱ្យមានការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកទេស និងបញ្ចេញសមត្ថភាពក្នុងការប្រកួតឱ្យកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីស្វែងរកលទ្ធផលជ័យលាភីមេដាយជូនជាតិ។សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា វគ្គនេះមានគ្រូឧទ្ទេស៤នាក់ ដោយ១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡា គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិត្រៀម ចូលរួមប្រកួត។ លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់បន្ថែមថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទីនៅថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាព អំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន។ ក្នុងន័យនេះ លោកប្រធានសង្ឈឹមថា លោកគ្រូអ្នកគ្រូ កីឡាករ កីឡាការិនីនឹងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនីប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕

ក្រោយជួបកីឡាករល្បីៗពិភពលោក ជំរុញឲ្យថ្នាលវាយកូនគោលកម្ពុជា មានក្ដីស្រម៉ៃកាន់តែធំ ដើម្បីលើកមុខមាត់ជាតិ

2025/12/02 08:10:17 pm        166
កីឡាករថ្នាលវាយកូនគោលកម្ពុជា យ៉ែម ខៀវវីរៈបុត្រ បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយបានជួប និងឃើញផ្ទាល់នូវការប្រកួតរបស់កីឡាករអាជីពអន្ដរជាតិ ដែលជាក្ដីស្រម៉ៃរបស់ខ្លួន ហើយបានជំរុញឲ្យរូបគេមានគោលដៅកាន់តែធំ ក្នុងការខិតខំហ្វឹកហាត់ ដើម្បីឈានទៅលើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យកីឡាមួយនេះ។ការគូសបញ្ជាក់នេះ បន្ទាប់ពីកីឡាករថ្នាលជាច្រើន ក្រោមការសម្របសម្រួល និងដឹកនាំពីលោក សុខ សុធីរ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានចូលរួមទស្សនាការប្រកួតផ្ទាល់ កំឡុងព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត កាលពីថ្មីៗ ដែលបានផ្ដល់នូវចំណេះដឹងថ្មីៗជាច្រើនដល់ពួកគេ។ក្នុងនាមថ្នាលបន្ដវេន យុវជន យ៉ែម ខៀវវីរៈបុត្រ និងមិត្តរួមក្រុម បានចាត់ទុកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែជួយលើកមុខមាត់ប្រទេសជាតិ តែក៏ជាការលើកកម្ពស់វិស័យកីឡាវាយកូនគោលកម្ពុជា ជាក់ស្ដែងក្រោយបានជួបនិមិត្ដរូប ដែលជាកីឡាករល្បីៗលើពិភពលោក បានធ្វើឲ្យពួកគេមានក្ដីស្រម៉ៃកាន់តែខំ ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ដើម្បីលើកកម្ពស់មាត់ប្រទេសជាតិនាថ្ងៃអនាគត។គួរដឹងថា ជើងឯកវាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship លើកដំបូងនៅកម្ពុជា ដែលនាំមកដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប ពិតជាបានបន្សល់នូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងទេសចរណ៍ វប្បធម៌ និងវិស័យកីឡា ជាក់ស្ដែងក្រៅពីការប្រកួតលើទីលានស្ដង់ដារអន្ដរជាតិ ក៏ឡាករមួយចំនួន ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ដល់កីឡាករថ្នាលវាយកូនគោលកម្ពុជា សម្រាប់ជាទុនជំរុញទឹកចិត្ត និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនីឆ្នើមនាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា

Andre Onana មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិកាមេរូននៅ Africa cup of Nations ខណៈគ្រូបង្គោលត្រូវបណ្តេញចេញ

2025/12/02 08:02:18 pm        196
អ្នកចាំទីក្លិបបិសាចក្រហម Manchester United, Andre Onana មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកាមេរូនសម្រាប់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ឡើយ ស្របពេលក្រុមកំពុងមានបញ្ហា បន្ទាប់ពីគ្រូបង្គោលលោក Marc Brys ត្រូវបានបញ្ចប់តំណែង។ប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតឡើងវិញជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់កាមេរូន បានតំណែងទៅអតីតខ្សែប្រយុទ្ធ Samuel Eto’O នោះ ក៏បានប្រកាសពីការដកតំណែងលោក Marc Brys។ សេចក្តីថ្លែងការនាំការបញ្ចប់តំណែងលោក Marc Brys បានសរសេរយ៉ាងវែងពីការចោទប្រកាន់បុរសសញ្ជាតិប៊ែលហ្ស៊ិករូបនេះ រួមទាំងមានភស្តុតាងពីការញុះញង់ឱ្យប្រឆាំងនឹងសហព័ន្ធបាល់ទាត់កាមេរូនផងដែរ។ លោក Marc Brys ត្រូវបានតែងតាំងដោយក្រសួងកីឡារបស់ប្រទេសកាមេរូនក្នុងខែមេសាឆ្នាំ ២០២៤។ ចំណែកអ្នកចាំទី Andre Onana ដែលធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ ៥៩ លើកនោះ គឺជាកីឡាករដែលមានឈ្មោះល្បីម្នាក់ត្រូវបានកាត់ឈ្មោះចេញពីបញ្ជី។យ៉ាងណាក្តី ប្រហែលជាមិនសូវភ្ញាក់ផ្អើលវិញដោយសារទម្រង់លេងធ្លាក់ចុះរបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅ Manchester United ដែលឈានដល់បញ្ចេញទៅឱ្យក្លិបទួកគី Trabzonspor ខ្ចីជើង។ កាមេរូនស្ថិតក្នុងពូល F នៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្រ្វិកជាមួយនឹង កូឌីវ័រ ហ្កាបុង និងម៉ុកហ្សាំប៊ី៕ អត្ថបទ៖នាង សុភាវុធ

កីឡាករបញ្ចស៊ីឡាត់ពីររូប នាំយកមេដាយ ២គ្រឿង ជូនជាតិពីការ​ប្រកួតកីឡា​សិស្សអាស៊ាន​លើកទី១៤ នៅប៊្រុយណេ

2025/12/02 07:44:20 pm        261
នាអាកាសយាន្តដ្ឋានតេជោ កាលពីចុងសប្តហ៍កន្លងទៅ កីឡាករបញ្ចស៊ីឡាត់ពីររូប បាននាំយកមេដាយ២គ្រឿងមកជូនជាតិមាតុភូមិក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេ ឆ្នាំ២០២៥ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”។ ក្នុងនោះកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង។ក្នុងបទសម្ភាសន៍ជាមួយBTV Sport កីឡាករទាំង២រូបបានបញ្ជាក់ថា ការទៅប្រកួតលើកនេះមានផលពិបាកខ្លះ ជាមួយនឹងស្មារតី រួមទាំងបច្ចេកទេសក្បាច់គុនផងដែរ ព្រោះពេលឡើងទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ពួកគេទាំង២បានចាញ់កីឡាករម្ចាស់ក្បាច់ គឺឥណ្ឌូនេស៊ី ទាំង២នាក់។ ទោះជាយ៉ាងណាកីឡាករទាំង២នាក់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីជំនះឧបសគ្គ ជាមួយនឹងម្ចាស់ក្បាច់គុនឈានទៅរកមេដាយមាសជាពុំខាន។ជាមួយនេះដែរ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់ឲ្យដឹងថា មេដាយទំាង ២ គ្រឿងនេះ ជាគុណផលថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោមដឹកនាំរបសប្រធានសហព័ន្ធ ដែលបានប្រឹងប្រែងជំរុញ និងខិតខំប្រមូលផ្តុំ ក្រុមកីឡាករ-កីឡាការិនីយុវជន ថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតយុវជន អាស៊ីនៅប្រទេសប៉ារែនពេលថ្មីៗនេះ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ក៏បានដណ្តើមេដាយសំរិទ្ធជូនកម្ពុជាផងដែរ។សូមជម្រាបថា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនី សរុបចំនួន ២៨រូប លើ ៣ ប្រភេទកីឡា រួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់។ដឹកនាំទៅចូលរួមដោយ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេដារូសាឡឹម ៕

Flamengo ក្លាយជាក្លិបប្រេស៊ីលដំបូងគេឈ្នះជើងឯកក្លិបកំពូលអាមេរិកខាងត្បូងបួនលើក

2025/12/01 09:53:51 pm        197
Flamengo បានក្លាយជាក្លិបបាល់ទាត់ប្រេស៊ីលដំបូងគេ ដែលឈ្នះជើងឯកក្លិបកំពូលអាមេរិកខាងត្បូង Copa Liberdatores បួនលើកក្រោយយកឈ្នះក្លិបរួមលីគប្រេស៊ីល Palmeiras នៅវគ្គផ្តាច់ព្រ័ត្រ។ការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលនេះ ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Lima ប្រទេសពែរូ អតីតខ្សែការពារ Real Madrid និង Manchester City, Danilo គឺជាអ្នកតែតបញ្ចូលទីមួយគ្រាប់គត់ក្នុងការប្រកួតនេះនៅនាទីទី ៦៧ ដែលជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមរបស់លោក Felipe Luis ទោះបី Palmeiras មានឱកាសមាសនៅចុងម៉ោងដោយ Victor Roque ដែលស៊ុតនៅនឹងមុខទីតែរំលងរបាទី។ សូមបញ្ជាក់ថា​ ប្រាំក្នុងចំណោម ៧ រដូវកាលចុងក្រោយ Flamengo និង Palmeiras សុទ្ធតែមានមុខនៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះជើងឯក។ Flamengo បច្ចុប្បន្នក៏កំពុងនាំមុខគេនៅលីគកំពូលប្រេស៊ីលដែលនៅសល់ត្រឹមពីរប្រកួតទៀត ពោលគឺនាំមុខ Plameiras ​នេះដែរចំនួន ៥ ពិន្ទុ។ នេះជាការសងសឹកបានសម្រេចសម្រាប់ Flamengo ដែលធ្លាប់ចាញ់ Palmeiras នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១៕ អត្ថបទ៖ នាង សុភាវុធ 

អ៊ីរ៉ង់នឹងមិនចូលរួមការចាប់ឆ្នោតបែងចែកពូល World Cup ដោយសារបញ្ហាទិដ្ឋការ

2025/12/01 09:48:04 pm        171
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេក្រោធ្វើពហិការមិនចូលរួមពិធីចាប់ឆ្នោតបែងចែកពូល World Cup 2026 នៅសហរដ្ឋអាមេរិកសប្តាហ៍នេះ ដោយសារបញ្ហាទិដ្ឋការដែលត្រូវបានកំណត់។ បើតាមសារព័ត៌មានអ៊ីរ៉ង់ Tehran Times បានចុះផ្សាយថា សហរដ្ឋអាមេរិកបានផ្តល់ទិដ្ឋការតែបួននាក់ប៉ុណ្ណោះសម្រាប់ប្រតិភូអ៊ីរ៉ង់ចូលរួមការចាប់ឆ្នោតនោះ ដែលមិនមានវត្តមានប្រធានសហព័ន្ធអ៊ីរ៉ង់លោក Mehdi Taj ឡើយ។លោក Mehdi Taj បានឱ្យដឹងថា លោកបានផ្តល់ព័ត៌មាននេះទៅកាន់ប្រធាន FIFA លោក Gianni Infantino រួចហើយជុំវិញបញ្ហានេះ។ពិធីចាប់ឆ្នោតគ្រោងនឹងធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះនៅរដ្ឋធានី Washington DC។ អ៊ីរ៉ង់បានទទួលកៅអីសម្រាប់ព្រឹត្តិការណ៍ World Cup រួចរាល់ដែលនឹងជាលើកទី ៧ និងបួនព្រឹត្តិការណ៍ជាប់គ្នាផងដែរ។ សហរដ្ឋអាមេរិក ដែលជាសហម្ចាស់ផ្ទះ World Cup ឆ្នាំក្រោយជាមួយកកាណាដា និងម៉ិកស៊ិកនោះ មានការរឹតបន្តឹងទិដ្ឋការសម្រាប់អ្នកនយោបាយអ៊ីរ៉ង់ដោយសារបញ្ហាសុវត្ថិភាព។កាលពីខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហាមឃាត់ប្រជាជនមកពីប្រទេសចំនួន ១២ មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក ក្នុងន័យរឹតបន្តឹងពីការគម្រាមកំហែងសន្តិសុខជាតិ។ អ៊ីរ៉ង់ជាប្រទេសមួយដែលរងផលប៉ះពាល់ពីការដាក់បម្រាមនេះ ទោះបីជាបទបញ្ជាប្រតិបត្តិត្រូវបានសន្មត់ថាលើកលែងសម្រាប់អត្តពលិក និងប្រតិភូគ្រូបង្វឹកដែលធ្វើដំណើរសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក និងអូឡាំពិកឆ្នាំ ២០២៨ ក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ 

Liverpool ទម្លាក់ Salah អង្គុយកៅអីបម្រុងតែឈ្នះនៅទឹកដី West Ham ខណៈ Chelsea និង Arsenal ស្មើគ្នា

2025/12/01 07:54:06 pm        250
ក្រុមបាល់ទាត់ហង្សក្រហម Liverpool រកបានបី​ពិន្ទុវិញក្រោយ​ធ្លាក់​ចុះ​ទម្រង់​លេង​ជិត​ពីរ​ខែ​ចុង​ក្រោយ តាមរយៈជ័យជំនះនៅទឹកដី West Ham ២-០។ កីឡាករនាំលេងរបស់ក្រុម Mohamed Salah ត្រូវបានទម្លាក់​ឱ្យ​អង្គុយ​កៅ​អី​បម្រុង​លើក​ដំបូង​រាប់​តាំង​ពី​ខែមេសាឆ្នាំ ២០២៤ ស្របពេលដែល Alexander Isak រកបានគ្រាប់បាល់នៅ Premier League ដំបូងតាំងពីផ្លាស់ពី Newcastle។ ខ្សែប្រយុទ្ធស៊ុយអែតដែលផ្ទេរពី Newcastle ក្នុងតម្លៃ ១២៥ លានផោន​នៅថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ទិញ​ដូរកីឡាករនោះ រកបានគ្រាប់នាំមុខឱ្យ Liverpool នៅនាទីទី ៦០ មុនពេលដែល Cody Gakpo រកបានគ្រាប់បាល់ធានាជ័យជំនះនៅនាទីទី ៩០+២។ នេះជាជ័យ​ជំនះទី ៧ ក្នុងចំណោម ១៣ ប្រកួតរបស់ Liverpool នៅ Premier League រដូវកាល​នេះ​ឡើងមកឈរលេខ ៨ មាន ២១ ពិន្ទុស្មើក្រុមលេខពីរ Manchester United។ ក្រុមរបស់លោក Ruben Amorim បានវាយបកយកឈ្នះនៅទឹកដី Crystal Palace ២-១ ថ្ងៃអាទិត្យម្សិលមិញផងដែរ សម្រេចបានដោយគ្រាប់បាល់របស់ Joshua Zirkzee និង Mason Mount វាយបកពីការនាំមុខរបស់ Marteta ដែលស៊ុតដោយបាល់ ១១ ម៉ែត្រ។ ងាកមកជំនួបនៅទីក្រុងឡុងដ៍ Chelsea និង Arsenal បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ Chelsea សល់គ្នាតែ ១០ នាក់នៅពេល Moises Caicedo ទទួលបានកាតក្រហមនៅនាទីទី ៣៨ តែរកបានគ្រាប់នាំមុខមុនដោយការតែតបញ្ចូលទីរបស់ Trevoh Chalobah មុនពេលដែល Mikel Merino តែតតាមស្មើឱ្យ Arsenal ១១ នាទីក្រោយមក។ យោងតាមលទ្ធផលនេះ Arsenal នៅតែនាំមុខគេដដែលតែកាត់បន្ថយមកត្រឹម ៥ ពិន្ទុពីក្រុមលេខពីរ Manchester City ខណៈ Chelsea លេខបីតាមពីក្រោយក្រុមនាំមុខ ៦ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក ដើម្បីពង្រឹងសមត្ថភាពបន្ថែម

2025/12/01 07:35:53 pm        210
ដើម្បីពង្រឹងសមត្ថភាពប្រភេទកីឡាគ្រិកឃីតឱ្យកាន់តែមានសក្តានុពល នៅពេល​នេះ​សហព័ន្ធ​កីឡា​គ្រិកឃីតកម្ពុជាមួយនេះ បានបើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វឹក ដល់​កីឡាគ្រិកឃីតកម្រិតមូលដ្ឋាន ក្នុងរយៈពេល២ថ្ងៃ ដែល​មាន​សិក្ខា​កាម​ប្រមាណ​ជិត​៣០​នាក់។លោក នូ សុផល អគ្គលេខាធិការ នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានប្រាប់ថា វគ្គបណ្តុះ            បណ្តាល​ចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក កីឡាគ្រិកឃីត នៅពេលនេះ ពិតជាសំខាន់ណាស់ ហើយ​សិក្ខា​កាមចូលរួមទំាងអស់គឺជាគ្រូកីឡាស្រាប់ដែលមកពីវិទ្យាល័យ អនុវិទ្យាល័យ និង​បឋម​សិក្សា​ចំនួន ២៤សាលា ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យស្គាល់អ្វីទៅជាកីឡាគ្រិកឃីត ហើយ​កីឡា​មួយ​នេះ មានចៅក្រម មានអាជ្ញាធរ ត្រូវធ្វើបែបណាខ្លះ ពិសេសដើម្បីឱ្យលោកគ្រូអ្នកគ្រូ ដែ​ល​ជា​គ្រូ​កីឡាស្រាប់ បានបន្តផ្សព្វផ្សាយ និងជំរុញរៀបចំ​ប្រកួត​កីឡា​គ្រិកឃីត​នេះ​នៅ​តាម​បណ្តា​សាលា​រៀង​ៗខ្លួនផងដែរ ហើយសហព័ន្ធនឹងរៀបចំប្រកួតកីឡាគ្រិកឃីតរវាងសាលានិងសាលា ដើម្បី​ឈាន​ទៅជ្រើសរើសកីឡាករដែលមានសមត្ថភាព ដើម្បីត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​សម្រាប់​ជាតិ និងអន្តរជាតិផងដែរ។សូមបញ្ជាក់ថា ប្រភេទកីឡាគ្រិកឃីត ជាប្រភេទកីឡា ដែលមានមនុស្ស​លេង​ដូច​នឹង​ប្រភេ​ទ​កីឡា​បាល់​ទាត់ ពោលគឺម្ខាងមានគ្នា១១នាក់ ហើយមកដល់បច្ចុប្បន្ន ប្រភេទកីឡាមួយនេះ មាន​សមាជិក​នៅ​លើពិភពលោក មានជាង១០០ប្រទេស ហើយកីឡាមួយប្រភេទនេះ មានដើម​កំណើត​ពី​ប្រទេសអង់គ្លេស ហើយកម្ពុជា ក៏ធ្លាប់បានចូលរួមប្រកួតទទួលបានមេដាយផងដេរ ពិសេស​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលកាល​នោះ​កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​៤ ក្នុងនោះមានមេដាយមាសចំនួន៣គ្រឿង និងមេដាយប្រាក់១មួយគ្រឿង ហើយ​នៅ​ពេល​នេះសហព័ន្ធកីឡាមួយនេះ កំពុងពង្រឹងសមត្ថភាពគ្រូបង្វឹក និងកីឡាករ ដើម្បី​ចាប់​យក​ឱកាស​ចូលរួមប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិបន្ថែមផងដែរ៕

កីឡាប្រដាល់សកលកម្ពុជា ចេញទៅប្រកួតជើងឯកពិភពលោកលើកដំបូង

2025/12/01 07:24:25 pm        271
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិចំនួន ៤រូប ចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ខាងមុខ រួមមានកីឡាករ សៅ រង្សី និង វី សុភ័ស ដែលធ្វើដំណើរពីកម្ពុជា ខណៈ ២រូបទៀត គឺកីឡាករ ណាស្រេឌីនូវ អាន់វ៉ា និង រ៉ាចាពៅ អាប់ឌុលឡា ត្រូវធ្វើដំណើរពីអូបេគីស្ថាន ទីដែលពួកគេកំពុងបោះជំរំហ្វឹកហាត់។ក្នុងឱកាសជូនដំណើរកីឡាករ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតជើងឯកពិភពលោក ។ ប្រជុំដោយកីឡាករខ្លាំងៗមកពីគ្រប់ទិសទី លោកសង្ឃឹមថា ការចូលរួមនេះ គឺជាឱកាសដ៏ល្អ សម្រាប់កីឡាករកម្ពុជា ក្នុងការសិក្សាស្វែងយល់ និងដកបទពិសោធន៍ មកអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំង។ យ៉ាងណាមិញលោកក៏សង្ឃឹមថា ពួកគេនឹងធ្វើបានល្អក្នុងការប្រកួតនេះដែរ។ជាមួយគ្នាកីឡាករ វី សុភ័ស និង សៅ រង្សី បានប្ដេជ្ញារៀងៗខ្លួន នឹងចាប់យកឱកាសដ៏ល្អនេះ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ។ ពួកគេពិតជាសប្បាយចិត្ត ដែលបានចូលរួមការប្រកួតជើងឯកពិភពលោក ។ ដូច្នេះក្រៅពីការប្រកួតលើសង្វៀន ពួកគេក៏នឹងព្យាយាមរៀនសូត្រពីកីឡាករខ្លាំងៗលើពិភពលោក តាមរយៈព្រឹត្តិការណ៍នេះផងដែរ។សម្រាប់បេសកកម្មប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ កីឡាករកម្ពុជាទាំង ៤រូប នឹងត្រូវប្រកួតលើវិញ្ញាសាខុសៗគ្នា ក្នុងនោះកីឡាករ សៅ រង្សី ប្រកួតទម្ងន់ ៥៤គីឡូក្រាម, កីឡាករ វី សុភ័ស ប្រកួតទម្ងន់ ៦៥គីឡូក្រាម, កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ប្រកួតទម្ងន់ ៨០គីឡូក្រាម និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ប្រកួតទម្ងន់ ៩២គីឡូក្រាម៕ អត្ថបទ លី ឈុនឡា

Max Verstappen ឈ្នះការប្រណាំង F1 នៅកាតាបើកផ្លូវឱ្យការប្រជែងជើងឯក​បេក្ខភាពបីនាក់​រង់ចាំ​នៅទីលានចុងក្រោយ

2025/12/01 06:50:11 pm        141
កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រណាំង F1 នៅទឹកដីកាតាដែលធ្វើឱ្យ ការប្រជែងជើងឯកពិភពលោកបីនាក់ត្រូវរង់ចាំនៅទីលានចុងក្រោយ។Lando Norris, Max Verstappen និង Oscar Piastri នឹងប្រជែងគ្នាទីលានចុងក្រោយនៅទឹកដី Abu Dhabi អារ៉ាប់រួម។ កីឡាករអូស្រ្តាលី Oscar Piastri ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរជាមួយនឹងមិត្តរួមក្រុម Lando Norris លេខពីរ តែការប្រណាំង Grand Prix ជើងឯកបួនសម័យ Max Verstappen បានឆក់យកតំណែងលេខពីរភ្លាមៗ នៅពេលចេញដំណើរ។យុទ្ធសាស្រ្តរបស់ Red Bull បូករួមទាំងការប៉ះទង្គិចលើទីលានដល់បញ្ចេញរថយន្តសុវត្ថិភាពនោះ Max Verstappen បានឡើងមកឈរតំណែងលេខមួយ និងរក្សាការនាំមុខដល់ទីព្រ័ត្រ។ Oscar Piastri បានត្រឹមលេខពីរ ខណៈមិត្តរួមក្រុម Lando Norris បានធ្លាក់ដល់លេខបួនតាមពីក្រោយកីឡាករអេស្ប៉ាញ Carlos Sainz របស់ក្រុម Williams។នេះជាជ័យជំនះទី ៧ សម្រាប់ Max Verstappen តាមស្មើនឹង Lando Norris និង Oscar Piastri តែពិន្ទុនៅពេលនេះកំពុងប្រកៀកប្រកិតគ្នា ពោលគឺ Lando Norris មាន ៤០៨ ពិន្ទុនាំមុខ Max Verstappen ត្រឹម ១២ ពិន្ទុ ខណៈ Oscar Piastri ឈរលេខបីតាមពីក្រោយអ្នកនាំមុខ ១៦ ពិន្ទុ។ ការប្រជែងជើងឯកឆ្នាំនេះនឹងត្រូវរង់ចាំដល់ទីលានចុងក្រោយ Abu Dhabi Grand Prix អារ៉ាប់រួមចុងសប្តាហ៍នេះ។Lando Norris ដែលមានពិន្ទុនាំមុខគេ លទ្ធភាពដែលឈ្នះជើងឯកនោះគឺអន់ណាស់បញ្ចប់នៅលេខបី ក្នុងលក្ខខណ្ឌ Verstappen ឈ្នះការប្រណាំង៕អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026
07/27/2026 10:07 AM
អ្នកតាំងលំនៅឋានអ៊ីស្រាអែល ដុតវិហារអ៊ីស្លាមនៅតំបន់ West Bank បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាម
07/27/2026 10:07 AM
មនុស្សមួយចំនួនបានស្លាប់ក្នុងការវាយប្រហារដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនដោយមីស៊ីល និងយានដ្រូន
07/27/2026 09:07 AM
មន្ត្រី៖ អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យកងកម្លាំងអន្តរជាតិចូលទៅក្នុងតំបន់ហ្កាហ្សា
07/27/2026 09:07 AM
ប្រេងធ្លាក់ចុះ ៥% បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្អាកការប្រយុទ្ធគ្នាកាលពីចុងសប្តាហ៍មុន
07/27/2026 09:07 AM
កម្ពុជាកំពុងជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត រួមចំណែកក្នុងខ្សែច្រវាក់តម្លៃសកល
07/27/2026 09:07 AM
ប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
07/27/2026 08:07 AM
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដាម្សិលមិញនេះផ្លូវថ្មើរជើងចតុមុខមានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១០ម៉ឺននាក់
07/27/2026 08:07 AM
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើចំនួន៥០ សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញ
07/27/2026 08:07 AM
អ៊ីរ៉ង់និយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារដរាបណាការផ្អាកការទម្លាក់គ្រាប់បែករបស់អាមេរិកនៅតែបន្ត
07/27/2026 08:07 AM