កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ
កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

ព័ត៌មានកីឡា

Max Verstappen ឈ្នះការប្រណាំង F1 នៅកាតាបើកផ្លូវឱ្យការប្រជែងជើងឯក​បេក្ខភាពបីនាក់​រង់ចាំ​នៅទីលានចុងក្រោយ

2025/12/01 06:50:11 pm        141
កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រណាំង F1 នៅទឹកដីកាតាដែលធ្វើឱ្យ ការប្រជែងជើងឯកពិភពលោកបីនាក់ត្រូវរង់ចាំនៅទីលានចុងក្រោយ។Lando Norris, Max Verstappen និង Oscar Piastri នឹងប្រជែងគ្នាទីលានចុងក្រោយនៅទឹកដី Abu Dhabi អារ៉ាប់រួម។ កីឡាករអូស្រ្តាលី Oscar Piastri ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរជាមួយនឹងមិត្តរួមក្រុម Lando Norris លេខពីរ តែការប្រណាំង Grand Prix ជើងឯកបួនសម័យ Max Verstappen បានឆក់យកតំណែងលេខពីរភ្លាមៗ នៅពេលចេញដំណើរ។យុទ្ធសាស្រ្តរបស់ Red Bull បូករួមទាំងការប៉ះទង្គិចលើទីលានដល់បញ្ចេញរថយន្តសុវត្ថិភាពនោះ Max Verstappen បានឡើងមកឈរតំណែងលេខមួយ និងរក្សាការនាំមុខដល់ទីព្រ័ត្រ។ Oscar Piastri បានត្រឹមលេខពីរ ខណៈមិត្តរួមក្រុម Lando Norris បានធ្លាក់ដល់លេខបួនតាមពីក្រោយកីឡាករអេស្ប៉ាញ Carlos Sainz របស់ក្រុម Williams។នេះជាជ័យជំនះទី ៧ សម្រាប់ Max Verstappen តាមស្មើនឹង Lando Norris និង Oscar Piastri តែពិន្ទុនៅពេលនេះកំពុងប្រកៀកប្រកិតគ្នា ពោលគឺ Lando Norris មាន ៤០៨ ពិន្ទុនាំមុខ Max Verstappen ត្រឹម ១២ ពិន្ទុ ខណៈ Oscar Piastri ឈរលេខបីតាមពីក្រោយអ្នកនាំមុខ ១៦ ពិន្ទុ។ ការប្រជែងជើងឯកឆ្នាំនេះនឹងត្រូវរង់ចាំដល់ទីលានចុងក្រោយ Abu Dhabi Grand Prix អារ៉ាប់រួមចុងសប្តាហ៍នេះ។Lando Norris ដែលមានពិន្ទុនាំមុខគេ លទ្ធភាពដែលឈ្នះជើងឯកនោះគឺអន់ណាស់បញ្ចប់នៅលេខបី ក្នុងលក្ខខណ្ឌ Verstappen ឈ្នះការប្រណាំង៕អត្ថបទ៖នាង សុភាវុធ 

កម្ពុជាដក់ជាប់ក្នុងបេះដូងអ្នកវាយកូនគោលពិភពលោក ក្រោយចប់ជើងឯកវឌ្ឍនៈលេជេនស៍ និងសន្យាត្រឡប់មកវិញ

2025/12/01 06:40:01 pm        236
រយៈពេល ២សប្ដាហ៍ មុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាពេលវេលាដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់​វិស័យកីឡាកម្ពុជា ពិសេសកីឡាវាយកូនគោល តាមរយៈ​ការ​ប្រកួត​ជើង​ឯក​វឌ្ឍនៈ​លេជេនស៍ និងកម្មវិធីអមជាច្រើន ដែលបានបន្សល់នូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់សង្គមជាតិ ដែល​ធ្វើឲ្យពិភពលោកដឹងពីការពិត និងស្គាល់កាន់តែច្បាស់ប្រទេសកម្ពុជា ក្នុងនាម​ប្រទេស​មាន​សន្ដិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ប្រជុំដោយ​កីឡាករអាជីពអន្ដរជាតិជុំវិញពិភពលោកជាង ៦០នាក់ ដែលភាគច្រើនទើប​មក​កម្ពុជា​លើក​ដំបូង អ្វីដែល​ធ្វើ​ឲ្យ​ពួក​គេចា​ប់អា​រម្មណ៍​មុន​គេ​នោះ​គឺ​អាកាស​យានដ្ឋាន​អន្ដរជាតិ​តេជោលំ​ដាប់ ​F4 រហូតដល់ទីលានវាយកូនគោលលំដាប់អន្ដរជាតិវឌ្ឍនៈហ្គោលរីហ្សត ព្រមទាំង​ការ​ទទួល​ប​ដិសណ្ឋារកិច្ចយ៉ាងពិសេសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ដោយស្នាមញញឹម និង​រួសរាយរាក់ទាក់ ពិសេសក្រោយបានទស្សនាផ្ទាល់ភ្នែកនូវប្រាង្គប្រាសាទមួយចំនួន លើ​ទឹក​ដី​អច្ឆរិ​យៈ​អង្គរ​។ទាំងអស់នេះ បានបានធ្វើឲ្យកម្ពុជា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រតិភូ និងក្រុម​កីឡាករ​វាយ​កូន​គោល​លំដាប់ពិភពលោកនៃស្ថាប័ន Legends Tour គ្រប់ៗរូប រហូតមានការសន្យា​នឹង​ត្រឡប់​មក​​កម្ពុជាវិញ នាពេលក្រោយ ដោយមិនត្រឹមមានចូលរួមប្រកួត ថែមទាំងនាំក្រុមគ្រួសារ ក៏ដូច​ជា​ណែនាំដ​ល់មិត្តភ័ក្ដ្របងប្អូនមកលេងកម្សាន្ដនៅកម្ពុជាទៀតផង។កីឡាករជនជាតិអាហ្វ្រិកខាងត្បូង លោក Darren Fichardt ម្ចាស់ជើងឯកពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 អមប្រាក់រង្វាន់ចំនួន ៨៨,៩២០ដុល្លារ ដែលជាពានទី២ ប្រចាំព្រឹត្តិការណ៍នេះ បានថ្លែងថា លោកពិតជាទទួលនូវអនុស្សាវរីយ៍ល្អៗជាច្រើន កំឡុងពេលស្នាក់នៅកម្ពុជា ហើយឆ្នាំក្រោយ ប្រសិនបើមានការប្រកួតទៀត ប្រាកដណាស់លោកនឹងចូលរួម រួមជាមួយក្រុមគ្រួសារផងដែរ។ដោយឡែកកីឡាករអង់គ្លេស លោក Craig Farrelly ណែនាំកីឡាករវាយកូនគោលអន្ដរជាតិ ក៏ដូចជាពលរដ្ឋនៅអឺរ៉ុប បើចង់បានបទពិសោធន៍ថ្មី គួរមកលេងកម្ពុជា ដែលជាប្រទេសទំនើប រីកចម្រើន មានទីលានស្ដង់ដារ សណ្ឋាគារល្អ ម្ហូបអាហារឆ្ងាញ់ ជារួមគឺមិនចាញ់ប្រទេសនៅអឺរ៉ុបឡើយ។លើសពីការប្រកួត កីឡាក៏ជាផ្នែកមួយ ក្នុងការលើកស្ទួយទេសចរណ៍ និងវប្បធម៌ផងដែរ ។ ជាក់ស្ដែងក្រោយចប់ការប្រកួតវគ្គ១ នៃជើងឯកវឌ្ឍនៈលេជេនស៍ ក្រុមហ៊ុនវឌ្ឍនៈគ្រុប បានរៀបចំដំណើរកម្សាន្ដជូនកីឡាករវាយកូនគោលអន្ដរជាតិទៅកាន់ទឹកដីអច្ឆរិយអង្គរ ហើយបានផ្ដល់នូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ បន្ទាប់ពីពួកគេបានឃើញផ្ទាល់ភ្នែកនូវប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបាក់ខែងជាដើម។ជាមួយមហាជោគជ័យនេះ បានធ្វើឲ្យអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលជាអ្នកអូសទាញការប្រកួតវាយកូនគោលកម្រិតពិភពលោកមកកម្ពុជា ក្រោមកិច្ចសហការជាមួយស្ថាប័ន Legends Tour មានមោទនភាព ហើយលោកក៏បានបង្ហើបពីគម្រោងបន្ដកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ដរៀបចំការប្រកួតដ៏អស្ចារ្យនេះ នាឆ្នាំក្រោយបន្ថែមទៀតផងដែរ។តាមរយៈការខិតខំពីវិស័យឯកជននេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានចាត់ទុកជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់សង្គមជាតិ ពិសេសវិស័យទេសចរណ៍តែម្ដង។ក្រោមម្លប់នៃសន្ដិភាព កីឡារស់ក្នុងសន្ដិភាព និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនេះ បានធ្វើឲ្យកីឡាករទាំងអស់ ចងចាំ និងបន្សល់នូវអនុស្សាវរីយ៍ជាច្រើន មុនចាកចេញពីកម្ពុជា ហើយក៏សង្ឃឹមថា នឹងត្រឡប់មកកាន់ទីនេះម្ដងទៀតផងដែរ។គួរដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្រោមកិច្ចសហការជាមួយស្ថាប័ន Legend Tour រៀបចំនូវការប្រកួតកីឡាវាយកូនគោល ២ព្រឹត្តិការណ៍ជាប់គ្នា នៅលើទីលានវឌ្ឍនៈហ្គោលរីហ្សត ទី១ គឺពានរង្វាន់ Vattanac Legends Championship 2025 ជើងឯកបានទៅលោក David Drysdale ជនជាតិស្កុតលែន អមដោយប្រាក់រង្វាន់ ៨២៥០០ដុល្លារ និងទី២ ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ជើងឯកបានទៅលោក Darren Fichardt ជនជាតិអាហ្វ្រិកខាងត្បូង អមប្រាក់រង្វាន់ចំនួន ៨៨,៩២០ដុល្លារ៕ អត្ថបទ លី ឈុនឡា 

កីឡាករកីឡាការិនីជាង១ពាន់ ចូលរួមរត់ប្រណាំងក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រ នៅខេត្តកោះកុង

2025/11/30 09:32:31 pm        505
ក្រុមកីឡាករ និងកីឡាការិនីជាង១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តកោះកុង ប្រទេសកម្ពុជា។វគ្គរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងតំបន់វិស្សមកាលតារាសាគរ មានរយៈចម្ងាយ៣ប្រភេទ៖ ទី១ រយៈចម្ងាយ២១គីឡូម៉ែត្រ ទី២ ១០គីឡូម៉ែត្រ និងទី៣ រយៈចម្ងាយ៥គីឡូម៉ែត្រ មានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ គ្រាផ្តើមចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថាការរៀបចំព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ»តាមរយៈបង្កើតកម្មវិធីរត់ប្រណាំងនេះ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត នៅប្រទេសកម្ពុជា។លោក ជា តិចហុក បានបន្តទៀតថា តំបន់តារាសាគរ តែតែងបំផុសស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញកន្លងទៅ ឆ្លើយតបនឹងផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាល ​ខេត្តកោះកុង ស្របពេលកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ4F ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងសេវាកម្មទេសចរណ៍កម្រិតស្តង់ដារនានា។លោកនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី រំពឹងទុកជាមុនថា តំបន់តារាសាគរនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅខេត្តកោះកុង។តាមរយៈលទ្ធផលនៃការរត់ប្រណាំងកណ្តាលម៉ារ៉ាតុងខាងលើ គឺលេខ១រយៈចម្ងាយ៥គីឡូម៉ែត្រប្រភេទ បុរសបានទៅលើកីឡាករឈ្មោះ វីសាល និងកីឡាការីឈ្មោះDeck។ លេខ១រយៈចម្ងាយសម្រាប់រត់១០គីឡូម៉ែត្រប្រភេទបុរសឈ្មោះ សន ពិសី និងកីឡាការីឈ្មោះពិន ឆាំ។ និងលទ្ធផលលេខ១ សម្រាប់រយៈចម្ងាយ២១គីឡូម៉ែត្រប្រភេទបុរសបានទៅលើឈ្មោះ វ៉ាន ភារ៉ា និងកីឡាការីឈ្មោះ កាន់ ស្រីរ័ត្ន។ព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ ឆ្នាំ២០២៥ ក្រុមហ៊ុនខូលថល ស៊ីធី បានរៀបចំ​ជាកីឡាស្ទូចត្រី បាល់ទះ កីឡាជិះម៉ូតូទឹក ប្រណាំងកង់ កីឡាប្រដាល់ ការប្រគុំតន្រ្តី និងតាំងពិពរណ៍​ផលិតផល ដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរទូទៅ៕

Liverpool ចាញ់នៅផ្ទះលើកដំបូងក្នុង ១៤ ប្រកួតចុងក្រោយនៅ UCL ខណៈ Mbappe ស៊ុតបួនគ្រាប់តែឯងឱ្យ Real Madrid

2025/11/27 09:31:24 pm        116
រដូវកាលដ៏អាក្រក់របស់ហង្សក្រហម Liverpool នៅតែបន្ត បន្ទាប់ពីបរាជ័យក្នុងទឹកដីរបស់ខ្លួន​ទល់នឹង PSV ៤-១ នៅក្របខណ្ឌ UEFA Champions League។នេះជាបរាជ័យ​ក្នុងទឹកដី​ខ្លួនឯង​លើកដំបូងក្នុង ១៤ ប្រកួតចុងក្រោយនៅ UCL នេះសម្រាប់ Liverpool។Couhaib Driouech ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងខណៈ Ivan Perisic ស៊ុតបាល់ ១១ ម៉ែត្រ និង Guus Til រកបានមួយគ្រាប់សម្រាប់ PSV បន្ទាប់ពី Dominik Szoboszlai រកបានមួយគ្រាប់សម្រាប់ Liverpool។ជ័យជំនះនេះធ្វើឱ្យ PSV ឡើងមកលេខ ១៤ ក្នុងតារាងមាន ៨ ពិន្ទុខណៈ Liverpool ដែលចាញ់ ៩ ក្នុងចំណោម ១២ ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌនោះ ធ្លាក់មកលេខ ១២ មាន ៩ ពិន្ទុ។ ងាកមក Real Madrid រកបានជ័យជំនះប្រផិតប្រផើយនៅលើទឹកដីក្រិក Olympiakos ៤-៣ តាមរយៈគ្រាប់បាល់បួនគ្រាប់តែឯងរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe។ក្នុងចំណោម ៤ គ្រាប់របស់ Mbappe មានបីគ្រាប់ជា Hat-Trick លឿនបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត Champions League ពោលគឺកើតឡើងនៅវគ្គទីមួយក្នុងរយៈពេល ៦ នាទី ៤២ វិនាទី។ បីពិន្ទុនេះ Real Madrid ឡើងមកលេខ ៥ ក្នុងតារាងមាន ១២ ពិន្ទុស្របពេលដែល Olympiakos ធ្លាក់ដល់លេខ ៣៣ មានត្រឹមពីរពិន្ទុ។ ចំណែកឯក្រុមកាំភ្លើងធំ Arsenal បានរក្សាតំណែងនាំមុខគេក្នុងជុំដំបូងនេះក្រោយជ័យជំនះលើក្រុមខ្លាំង Bayern Munich ៣-១ ដែលជាស្ថិតិឈ្នះ ១០០%។ Jurrien Timber រកបានគ្រាប់នាំមុខដំបូង មុនពេល Bayern តាមស្មើដោយកីឡាករយុវជន Lennart Karl។ Noni Madueke និង Gabriel Martinelli រកបានម្នាក់មួយគ្រាប់ធ្វើឱ្យបីពិន្ទុធ្លាក់មកក្នុងដៃ Arsenal ដែលជាជ័យជំនះទី ៥ មាន ១៥ ពិន្ទុពេញឈរលេខ ១ ខណៈដែល Bayern Munich បន្តឈរលេខបីមាន ១២ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

ច្បាស់ការ Ronaldo អាចលេងការប្រកួតដំបូងរបស់ព័រទុយហ្កាល់នៅ World Cup ទោះទទួលបានកាតក្រហមថ្មីៗនេះ

2025/11/27 08:12:32 pm        156
Cristiano Ronaldo នឹងអាចមានមុខសម្រាប់ការប្រកួតដំបូងរបស់ព័រទុយហ្កាល់នៅ World Cup 2026 ឆ្នាំក្រោយ បើទោះបីជាទទួលបានកាតក្រហមពេលចាញ់នៅទឹកដីសាធារណរដ្ឋអៀកឡង់វគ្គជម្រុះថ្មីៗនេះ។កីឡាករវ័យ ៤០ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញនៅពេលប្រើកែងបុកនឹងកីឡាករអៀកឡង់ Dara O’Shea អំឡុងពេលព័រទុយហ្កាល់ចាញ់នៅទឹកដីអៀកឡង់ ២-០។ ការប្រើប្រាស់ហឹង្សាក្នុងការប្រកួតបាល់ទាត់ ជាធម្មតាត្រូវពិន័យបីប្រកួតតែ Ronaldo បានអនុវត្តពិន័យមួយប្រកួតទល់នឹងអាមេនី ហើយការអនុវត្តពិន័យពីរប្រកួតទៀតអាចព្យួរបានក្នុងរយៈពេលមួយឆ្នាំ។ Ronaldo បានត្រឹមអង្គុយមើលក្រុមរបស់ខ្លួនលេងទល់នឹងអាមេនីកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាកន្លងទៅ។ សេចក្តីថ្លែងការណ៍របស់ FIFA បានឱ្យដឹងថា "ប្រសិនបើ Cristiano Ronaldo ប្រព្រឹត្តល្មើសនឹងលក្ខណៈស្រដៀងគ្នា ការព្យួរដែលមានចែងក្នុងសេចក្តីសម្រេចវិន័យនឹងត្រូវចាត់ទុកជាមោឃៈដោយស្វ័យប្រវត្តិ ហើយការពិន័យពីរប្រកួតដែលនៅសល់ត្រូវតែអនុវត្តភ្លាមៗ"។សូមបញ្ជាក់ថា នេះជាកាតក្រហមដំបូងសម្រាប់ Ronaldo ក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិសរុប ២២៦ លើក។ Ronaldo បានស៊ុតបញ្ចូលទីប្រាំគ្រាប់ក្នុងការប្រកួតជម្រុះកន្លងមក ជួយឱ្យព័រទុយហ្កាល់ទទួលបានកៅអី World Cup ៧ ព្រឹត្តិការណ៍ជាប់គ្នា៕ អត្ថបទ៖នាង សុភាវុធ 

អ្នកវាយកូនគោលឆ្នើមបារាំងលោក Thomas Levet បង្ហាញអារម្មណ៍កក់ក្ដៅ ក្រោយមកដល់​កម្ពុជា​​លើកដំបូង

2025/11/27 08:06:57 pm        145
លោក Thomas Levet អតីតកីឡាករវាយកូនគោលឆ្នើមមួយរូបរបស់បារាំង បានបង្ហាញអារម្មណ៍កក់ក្ដៅ ជាមួយការស្ងើចសរសើរ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាលើកដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។បុរសវ័យ ៥៧ឆ្នាំរូបនេះ គឺជាកីឡាករអន្ដរជាតិ ១រូប ក្នុងចំណោម ៧រូប ដែលទើបមកដល់កម្ពុជា នាពេលថ្មីៗ ដើម្បីចូលរួមពានរង្វាន់កម្រិតពិភពលោក ដែលបានចាប់ផ្ដើមការប្រកួតវគ្គទី២ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីពានរង្វាន់ Vattanac Legends Championship 2025 កាលពីសប្ដាហ៍មុន ដែលលោកមិនបានចូលរួមការប្រកួតឡើយ។លោក Thomas Levet បានបង្ហាញការចាប់អារម្មណ៍ ចំពោះប្រទេសកម្ពុជា គឺជាប្រទេសដ៏ទំនើប រីកចម្រើន ពិសេសការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយស្នាមញញឹមដ៏រួសរាយរាក់ទាក់។ បន្ថែមលើនេះ ការរៀបចំព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ ទាំងពីរ ពិតជាលទ្ធផល ព្រមទាំងមានទីលានស្ដង់ដារដ៏ស្រស់ស្អាតថែមទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានផ្សព្វផ្សាយសក្ដានុពលកម្ពុជាទាំងអស់នេះ ទៅដល់បងប្អូន និងមិត្តភ័ក្ដ្រ ហើយលោកក៏គ្រោងនឹងមានដំណើរកម្សាន្ដមកកម្ពុជាជាថ្មី នាពេលក្រោយទៀតផង។គួរដឹងថា ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 គឺមានការចូលរួមប្រកួតពីកីឡាករទាំងអស់ ដែលទើបបញ្ចប់ការប្រកួតពានរង្វាន់ Vattanac Legends Championship កាលពីសប្ដាហ៍ ព្រមទាំងកីឡាករអន្ដរជាតិថ្មីៗ ៧រូប ដើម្បីប្រជែងពាន អមប្រាក់រង្វាន់សរុបកាន់តែច្រើនថែមទៀត ក្រោមការរៀបចំរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។ឆ្លងកាត់ការប្រកួតថ្ងៃដំបូង គេឃើញកីឡាករស៊ុយអែត លោក Jarmo Sandelin កំពុងនាំមុខគេ ដោយរកបានពិន្ទុ ៧ អាន់ឌ័រផា(Under Par) ឈរលេខ១ បណ្ដោះអាសន្ន។ យ៉ាងណាការប្រកួតនៅសល់ ២ថ្ងៃទៀត ដើម្បីសរុបពិន្ទុស្វែងរកម្ចាស់ពានរង្វាន់កម្រិតពិភពលោក និងជាពានប្រវត្តិសាស្ដ្រលើទឹកដីកម្ពុជានេះ៕ អត្ថបទ លី ឈុនឡា 

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ ជើងទី១ នៃវគ្គ ១/២ សុទ្ធតែស្មើគ្នា តែគ្រូជំនួយសៀមរាប ហាក់មិនពេញចិត្តការលេងកូនក្រុម

2025/11/27 07:39:28 pm        158
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ហើយ ដោយលទ្ធផលសុទ្ធតែស្មើគ្នា តែគ្រូជំនួយក្រុមឡាយអ៊ិនឃីងខេត្តសៀមរាបលោក ទុយ សំ ហាក់មិនពេញចិត្តការលេងរបស់កូនក្រុមឡើយ។សម្រាប់លទ្ធផលជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយនេះ គឺក្រុមម្ចាស់ផ្ទះឡាយអ៊ិនឃីងខេត្តសៀមរាប បានប្រកួតស្មើក្រុមភ្នំពេញហ្គាឡាក់ស៊ី ០-០ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម វាយបកស្មើក្រុមភ្ញៀវ សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ០-០ នៅទីលានវិទ្យាល័យ ខេត្តព្រះសីហនុ។ក្រោយជំនួបលើទឹកដីខេត្តសៀមរាប គ្រូជំនួយក្រុមម្ចាស់ផ្ទះលោក ទុយ សំ បានលើកឡើងថា ការប្រកួតពិតជាតានតឹង តែសោកស្ដាយកូនក្រុមធ្វើមិនបានល្អតាមការរៀបចំ ទើបមិនអាចស្វែងរកគ្រាប់បាល់លើទឹកដីរបស់ខ្លួន។ បែបនេះ លោកនឹងព្យាយាមបំពេញនូវចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតជើងទី២ នាពេលខាងមុខ។ជាមួយគ្នាលោក ប៉ូ គីនណាក់ អ្នកចាត់ការទូទៅក្រុមភ្នំពេញហ្គាស៊ី បានចាត់ទុកជំនួបទល់ក្រុមខ្លាំងឡាយអ៊ិនឃីងខេត្តសៀមរាប គឺជាការប្រកួតមួយដ៏អស្ចារ្យ ដ្បិតគូប្រជែង គឺក្រុមកម្រិតខ្ពស់គួរសមមួយ តែលោកព្យាយាមខំប្រឹងពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង នៅជើងទី២ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។ក្រឡេកទៅចាប់អារម្មណ៍ជំនួបរវាងក្រុមជើងឯករងឆ្នាំចាស់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមការពារតំណែងជើងឯក សមាគមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ បានបញ្ចប់ដោយភាពតានតឹងដូចគ្នា ។ ជំនួបដ៏ជក់ចិត្តនេះ កីឡាករ មហាំម៉ាត់ មូស្ដាហ្វា បានរកគ្រាប់នាំមុខឲ្យត្បូងឃ្មុំ ១គ្រាប់មុន នៅនាទី២១ រហូតដល់នាទី៥៧ កីឡាករ កសឹម នារ៉ទីន ក៏រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះកំពង់ចាមវិញ ១-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ក្រោយបញ្ចប់ការប្រកួត ដោយលទ្ធផលស្មើគ្នាបែបនេះ ក្រុមនីមួយៗ នឹងត្រូវរង់ចាំអ៊ុលទ្ធផលការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ដោយតម្រូវឲ្យផ្លាស់ប្ដូរទឹកដីគ្នា ក្នុងនោះក្រុមភ្នំពេញហ្គាឡាក់ស៊ី នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ហើយសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នឹងត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមវិញម្ដង៕ អត្ថបទ៖ លី ឈុនឡា

ជើងឯកវឌ្ឍនៈលេជេនស៍ ២សប្ដាហ៍ បន្សល់មេរៀនថ្មីៗ និងអនុស្សាវរីយ៍ បំភ្លេច​មិន​បាន​សម្រាប់ Caddie

2025/11/27 07:14:46 pm        236
ក្រុមជំនួយការភ្ញៀវ ឬ Caddie នៃទីលានវឌ្ឍនៈហ្គោលរីហ្សត បានសម្ដែង​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង ក្រោយបានធ្វើការងារ​ផ្ទាល់​ជាមួយ​កីឡាករ​អាជីព​អន្ដរជាតិ​ល្បីៗ​មក​ពី​ជុំវិញ​​ពិភ​ព​លោក ​ដែលបានបន្សល់នូវបទពិសោធន៍ មេរៀនថ្មីៗ មិនធ្លាប់ជួប ព្រមទាំងអនុស្សាវរីយ៍ បំភ្លេច​មិន​បាន​ក្នុងការងាររបស់ខ្លួនទៀតផង។នេះបើតាមការបញ្ជាក់របស់កញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ក្រោយមាន​ឱកាស​ចូលរួម​ផ្ទាល់​ជាមួយ​កីឡាករល្បីៗ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ដែល​កំពុង​ដំណើរ​ការប្រកួតវគ្គ២ នៃពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។Caddie ទាំងពីរ បានលើកឡើងស្រដៀងគ្នា ក្រោយមានបទពិសោធន៍បំពេញការងារនេះច្រើនឆ្នាំ កន្លង​មកធ្លាប់បានជួប និងធ្វើការជាមួយថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករជាតិ និងអន្ដរជាតិ តែ​ក្រោយ​ពី​បាន​ធ្វើ​ការជាមួយកីឡាករអាជីពអន្ដរជាតិ ពួកគេបានទទួលនូវបទពិសោធន៍ និងចំណេះ​ដឹង​ល្អ​ៗ ​ថ្មីៗជាច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាព ហើយយកចំណេះដឹងទាំងនោះ ទៅចែក​រំលែក​ដល់​កីឡាករ​ចូល​រួមកម្មវិធីប្រកួតក្រោយៗ ក្នុងនាមជាជំនួយការភ្ញៀវនេះផងដែរ។គួរដឹងថា Caddie ឬជំនួយការភ្ញៀវ ក៏ជាផ្នែកមួយ នៃកីឡាករវាយកូនគោល ។ ពួកគេ​មិន​ត្រឹមតែ​ជួយ​សម្រួល​ផ្នែកសម្ភារពាក់ព័ន្ធផ្សេងៗ តែក៏អាចផ្ដល់យោបល់ ទៅលើការងារ​បច្ចេក​ទេស​ខ្លះ​ៗ​ផង​ដែរ ​ពិសេសសម្រាប់កីឡាករ ទើបចេះលេងថ្មីថ្មោង តែងសួរពីរបៀបវាយ ឬសណ្ឋាន​ទីលាន​ដើម្បី​ងាយ​ស្រួលវាយចូលឡូជាដើម។ ដូច្នេះកញ្ញា អឿន ធីតា និងកញ្ញា គង់ រដ្ឋា ដែលបាន​អរគុណ​ក្រុម​ហ៊ុនវឌ្ឍនៈគ្រុប ដែលបាននាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មករៀបចំនៅកម្ពុជា មិនត្រឹម​ផ្ដល់​អត្ថ​ប្រយោជន៍សម្រាប់សង្គមជាតិ តែក៏បានផ្ដល់នូវបទពិសោធន៍ និងចំណេះ​ដឹង​ជា​ច្រើន​ដល់​ខ្លួន​ផង​ដែរ៕ អត្ថបទ លី ឈុនឡា

កម្ពុជាសម្រេចកាត់បន្ថយកីឡា ៨ប្រភេទ ដើម្បីធានាចូលរួមផង និងសុវត្ថិភាពខ្ពស់ផង ក្នុងស៊ីហ្គេម នៅថៃ

2025/11/27 06:49:59 pm        120
គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តីពីបច្ចុប្បន្នភាពនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅ​ប្រទេសថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូខាងមុខ បន្ទាប់ពីកម្ពុជា សម្រេច​កាត់បន្ថយកីឡា ៨ប្រភេទ ដើម្បីធានាការចូលរួមផង និងសុវត្ថិភាព​ខ្ពស់​ដល់​ប្រតិភូ​កីឡា​របស់​ខ្លួន​ផង។យោងតាមសេចក្ដីជូនដំណឹងរួមនេះ បានបញ្ជាក់ថា ដោយសារ​ការ​គិតគូរ​ខ្ពស់​ពី​សុវត្ថិភា​ព​កីឡាករ​-​កីឡាការិនី ជាអាទិភាពចម្បងបំផុត និងធានា​បាន​ការ​ចូលរួម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេស​ទទួល​បាន​អនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់​បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួត​នៅ​ខេត្ត​សុងខ្លា ​តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ប្រភព​ដដែលសង្កត់ធ្ងន់ថា នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បី​ធានាឲ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង ហើយ​សង្ឃឹម​ថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។ចំពោះ​ប្រភេទកីឡា ត្រូវបានដកចេញ រួមមាន៖ បាល់ទាត់(បុរស និង នារី), យូដូ, ការ៉ាតេ, បញ្ចសីលា, ប៉េតង់, ចំបាប់, វូស៊ូ និង សីដក់ ហើយកីឡា ដែលកម្ពុជារក្សាបញ្ជូនទៅចូលរួម គឺមាន ១៣​ប្រភេទកីឡា រួមមានកីឡាហែលទឹក, អត្តពលកម្ម, គុនដាវ, បាល់ទះ, កាយសម្ព័ន, ជឺជីតស៊ូ, កីឡាអេឡិចត្រូនិក, ឃីកបុកស៊ី, តេក្វាន់ដូ WT, ជិះសេះ, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និង​ទាត់​បាល់​លើតុ​៕ អត្ថបទ លី ឈុនឡា

Rally ពិភពលោកឈានដល់ប្រទេសចុងក្រោយអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកប្រជែងជើង​ឯក​ខុសគ្នា​តែបីពិន្ទុ

2025/11/27 06:30:10 pm        132
ព្រឹត្តិការណ៍ប្រណាំងរថយន្ត Rally ពិភពលោករដូវកាលនេះ នឹងឈាន​ដល់​ប្រទេស​ចុង​ក្រោយ​សប្តាហ៍​នេះ​នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកប្រជែងជើងឯកពីររូប Elfyn Evans និង Sebastien Ogier មានគម្លាតពីគ្នាត្រឹមបីពិន្ទុ។កីឡាករវែល Elfyn Evans បានឈរលើគេក្នុងតារាងជើងឯកពិភពលោកអស់រយៈពេលស្ទើពេញមួយរដូវកាលមកហើយ ទើបតែត្រូវកីឡាករបារាំង Sebastien Ogier ឆក់យកការនាំមុខវិញក្រោយឈ្នះបីក្នុងចំណោមបួនប្រទេសចុងក្រោយ ខណៈដែល Elfyn Evans តែងតែបញ្ចប់នៅលេខពីរពីក្រោយ Ogier។កីឡាករវ័យ ៣៦ ឆ្នាំវែល Elfyn Evans តែងតែជាជើងឯករងបួនរដូវកាលមកហើយក្នុងចំណោមប្រាំរដូវកាលចុងក្រោយនៃតារាងជើងឯកពិភពលោក តែមិនទាន់ស្គាល់ពាក្យថាជើងឯកនៅឡើយ ស្របពេលដែលកីឡាករបារាំង Sebastien Ogier កំពុងស្ថិតក្នុងដំណើរដណ្តើមយកជើងឯកពិភពលោកលើកទី ៩ និងជាលើកដំបូងតាំងពីឆ្នាំ ២០២១។មិនមែនមានតែកីឡាករពីររូបខាងលើកត្រូវប្រជែងគ្នានោះទេនៅប្រទេសចុងក្រោយនេះ កីឡាករហ្វាំងឡង់ Kalle Rovanpera ក៏មានឱកាសស្តួចស្តើងដែរដើម្បីគ្រងជើងឯក តែលុះត្រាតែ Evans និង Ogier សុទ្ធតែមិនអាចបញ្ចប់ការប្រកួតបាន។ សូមបញ្ជាក់ថា Rally នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតទើបតែមានវត្តមានប៉ុណ្ណោះក្នុងកាលវិភាគ WRC៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ
07/27/2026 10:07 AM
លោក Macron អំពាវនាវឱ្យមានកិច្ចប្រជុំវិបត្តិភ្លើងឆេះព្រៃ និងរលកកម្ដៅ ខណៈអេស្ប៉ាញជួបប្រទះចំហេះព្រៃថ្មី
07/27/2026 10:07 AM
ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យលុបចោលទណ្ឌកម្មទាំងអស់លើប្រទេសស៊ីរីជាបន្ទាន់
07/27/2026 10:07 AM
កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026
07/27/2026 10:07 AM
អ្នកតាំងលំនៅឋានអ៊ីស្រាអែល ដុតវិហារអ៊ីស្លាមនៅតំបន់ West Bank បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាម
07/27/2026 10:07 AM
មនុស្សមួយចំនួនបានស្លាប់ក្នុងការវាយប្រហារដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនដោយមីស៊ីល និងយានដ្រូន
07/27/2026 09:07 AM
មន្ត្រី៖ អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យកងកម្លាំងអន្តរជាតិចូលទៅក្នុងតំបន់ហ្កាហ្សា
07/27/2026 09:07 AM
ប្រេងធ្លាក់ចុះ ៥% បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្អាកការប្រយុទ្ធគ្នាកាលពីចុងសប្តាហ៍មុន
07/27/2026 09:07 AM
កម្ពុជាកំពុងជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត រួមចំណែកក្នុងខ្សែច្រវាក់តម្លៃសកល
07/27/2026 09:07 AM
ប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
07/27/2026 08:07 AM