អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន
Giunness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញ​រថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រជាជាតិកម្ពុជា
មន្ត្រី​ជាន់ខ្ពស់ក្រសួង​វប្បធម៌ អំពាវនាវមន្ត្រី និងពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការ​ស្លៀកពាក់​ឱ្យបានសមរម្យ
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចត​ធ្វើទស្សនកិច្ច​នៅកម្ពុជា

វប្បធម៌ និងទេសចរណ៍

ក្រសួងវប្បធម៌-ស៊ីកាដា ចុះMOU ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារ​ប្រកបដោយ​និរន្តរភាព​ដល់​ឧស្សាហកម្មវប្បធម៌

2023/11/07 12:51:25 pm        341
អនុស្សរណៈយោគយល់គ្នា រវាងក្រសួវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមដើម្បីការអភិវឌ្ឍ និង​ការ​គាំទ្រ​ឧស្សាហកម្មកែច្នៃ នៃកម្ពុជា (ស្ថាប័នអនុវត្តគម្រោងសមាគមស៊ីកាដា) មានសុពលភាព​ចាប់​ពី​កាល​បរិច្ឆេទ នៃការចុះហត្ថលេខា និងមានសុពលភាពរហូតដល់បីឆ្នាំ, នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​លោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា។គោលបំណង នៃកិច្ចសហប្រតិបតិ្តការក្នុងគម្រោង ដោយបង្កើតឡើងធ្វើជាតំណាង និងស្វែង​រក​ការគាំទ្រ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តរភាពដល់ឧស្សាហកម្មវប្បធម៌ និង​ច្នៃប្រតិដ្ឋ​នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងដៃគូដទៃទៀត។បើតាម​លោកស្រី សូ ភីណា ថ្លែងប្រាប់BTV ព័ត៌មានក្រោយពិធីចុះកិច្ចព្រមព្រៀងថា មាន​សេចកី្ត​រីករាយ​ជា​ខ្លាំង​ដែល​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចុះកិច្ចព្រមព្រៀង​ជាមួយ​សមាគម​ស៊ីកាដា លោកស្រីសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឲ្យសមាគមស៊ីកាដា អាច​អនុវត្ត​សកម្មភាព​​ចម្បងៗ ដោយសហការកាន់តែស៊ីជម្រៅជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​រួម​គ្នា​អ​​ភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។លោកស្រី បានបញ្ជាក់ទៀតថា សមាគមស៊ីកាដា គឺជាសមាគមដែលមានសមាជិក និង​មិន​ស្វែង​រក​ប្រាក់​កម្រៃ។ សមាគមស៊ីកាដា មានសេចក្តីប្រាថ្នា ចង់ឃើញសង្គមកម្ពុជា រីកចម្រើន​ប្រកប​ដោយ​ភាព​ផ្សេងៗគ្នា ដែលផ្ដល់តម្លៃ និងមានការអភិវឌ្ឍល្អបំផុត នៃឧស្សាហកម្មវប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​។ បេសកកម្មរបស់ សមាគមស៊ីកាដា គឺធ្វើជាតំណាង និងស្វែង​រកការ​គាំទ្រ​ដល់​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និង​បរិយាបន្នមួយ ដែលធានាថាឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ គឺជាបេះដូងនៃការ សម្រេច​ចិត្ត​ក្នុង​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គម៕ អត្ថបទ រដ្ឋា

មន្ត្រីវប្បធម៌ ស្នើគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូររិះរកវិធាននានា ជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម

2023/11/01 11:47:20 am        117
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ស្នើគ្រ​ប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​រិះរក​វិធាននានា ដើម្បីជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម។ការថ្លែងរបស់ឯកឧត្តម ហាប់ ទូច យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកតម្លៃវប្បធម៌ ៖ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដេអូ និង​មាតិកា​កម្សាន្ត​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការ​ក្រសួង​។ ឯកឧត្តម បន្តថា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងក្នុង​ចរន្ត​នៃ​ការ​ចាប់​យក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដ៏ទំនើបនាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា បាននិងកំពុងប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​មាន​ Facebook, TikTok, YouTube, Instagram, Telegram ។ ដើម្បី​ជា​មធ្យោបាយ​ភ្ជាប់​ទំនាក់​ទំនង​គ្នា ជាវេទិកាជជែកកំសាន្ត ជាប្រភពទទួលនិងចែករំលែកព័ត៌មាន រូបភាព វីដេអូ ព្រម​ទាំង​អាចធ្វើអាជីវកម្មរកប្រាក់ចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផល និង​សេវាកម្មផងក៏មាន។ ជាការពិតណាស់ថា ការរីកចម្រើននៃបច្ចេកវិជ្ជា ជា​ពិសេស​បច្ចេក​វិជ្ជា​ផ្នែក​ឌីជីថល នៅក្នុងសកលលោកបច្ចុប្បន្ន ជួយឲ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និង​សង្គម កាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុងសង្គមកាន់តែមានភាពងាយស្រួល ព្រម​ទាំង​មាន​ប្រយោជន៍​សម្រាប់​ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​កើត​ឡើង​មាន​ គួរឲ្យព្រួយបារម្មផងដែរ។ ដូចជាការបំផ្លែងព័ត៌មានខុសការពិត នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និងសិទ្ធបុគ្គល ពិសេសសិទ្ធិស្ត្រី និងកុមារ ការចែកចាយ ផ្សព្វផ្សាយ​រូបភាព​ដែល​មាន​ខ្លឹមសារ​ប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើម។ ដែល​បណ្តាល​មក​ពី​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិត​វីដេអូ​ខ្លី​មួយ​ចំនួន ពិសេសអ្នកផលិតវីដេអូជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ ចែក​រំលែក​នូវ​ស្នាដៃ​ដែល​មានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាកពីក្រមសីលធម៌សង្គម។ចំណែក​ឯកឧត្តម ចំរើន វន្ថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា​ប្រធាន​លេខា​ធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានលើកឡើងថា មូល​ហេតុ​ចម្បង នៃ​ការ​រៀបចំ​សិក្ខាសាលានេះ គឺចង់ឲ្យជួយ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​មជ្ឈដ្ឋាន​ទូទៅ​ប្រើប្រាស់​ស្អី ​ដែល​មានលទ្ធផលវិជ្ជមានចំពោះសង្គមជាតិ ព្រោះប្រព័ន្ធព័ត៌មានវិទ្យា ទូលំទូលាយខ្លាំង ជា​ពិសេស​បណ្តាញព័ត៌មានសង្គម មនុស្សស្ទើតែទូទៅបានប្រើប្រាស់។ទន្ទឹមគ្នានោះលោកវេជ្ជបណ្ឌិត សែម រតនា អ្នកគ្រប់គ្រងផេកDoctor Sem Ratana យល់​ឃើញ​ថា ជាទូទៅនៅពេលដែលរូបភាព ដែលប៉ៈពាល់ទៅដល់ស្រី្ត កុមារ និងបញ្ហាសង្គម ចាក់​ផ្សាយ​ក្នុង​រោង​ភាព​យន្ត យើងControl (គ្រប់គ្រង) បាន។ ប៉ុន្តែនៅពេល​ដែល​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម គឺលំបាកមែនទែន ទប់ស្កាត់មួយ កើតមួយ។ បើ​តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាន​ឲ្យ​ដឹង​ថា ​ដោយពិនិត្យឃើញសកម្មភាពអវិជ្ជមានទាំងនេះ និងដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ ព្រម​ទាំង​រក្សា​បាន​នូវ​គុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសដើម្បី​ចូល​រួម​ការពារ​នូវ​ផលប៉ពាល់ចំពោះស្រ្តី និងកុមារ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការ​ជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីខេត្ត ពិសេសក្នុងក្របខណ្ឌក្រុមប្រឹក្សាពិន័យ និង​លើកសរសើរ បានធ្វើការកោះអញ្ជើញក្រុមផលិតវីដេអូខ្លី និងមាតិកាកម្សាន្តជាច្រើនក្រុម មក​ធ្វើ​ការ​ពន្យល់ អប់រំណែនាំ ពីគោលការណ៍នៃការផលិត ព្រមទាំង​ក្រម​សីលធម៌​របស់​សិល្បករ​ក្នុង​ការ​សម្តែង​ផងដែរ។សូមបញ្ជាក់ផងដែរថា នៅក្នុងសិក្ខាសាលារយៈពេល០២ថ្ងៃនេះ យើង​មាន​កិត្តិយស​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមជាវាគ្មិនពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងបុគ្គល​ដែល​មាន​បទ​ពិសោធន៍ក្នុងបង្កើតមាតិកាកម្សាន្តចំនួន ០៦រូប ដែលមានរាយនាមដូចខាងក្រោម៖១. លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួង កិច្ចការនារី ធ្វើបទបង្ហាញលើប្រធានបទ ស្តីពី តួនាទី និងភារកិច្ចរបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់តម្លៃស្រ្តី និងកុមារ។២. ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទស្តីពី ការចាត់វិធានការលើគណនីហ្វេសប៊ុក ឬ គេហទំព័រ​ដែល​ផ្សព្វ​ផ្សាយ​មាតិកា​ដល់ប៉ះដល់សីលធម៌សង្គម។៣. លោកឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង​ការ​ពារ​អនីតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វើបទបង្ហាញលើប្រធានបទស្តីពី ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង​ការ​កេង​ប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារ ។         ៤. លោក ផន វណ្ណាឬទ្ធិ ប្រធានសមាគមអ្នកបង្កើតមាតិកាលើអ៊ិនធឺណិតនៅកម្ពុជា ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទស្តីពី គោលការណ៍ និងក្រមសីលធម៌នៃការបង្កើតមាតិកាកម្សាន្ត។៥. លោក ហួយ សុជាតិ ប្រធានការិយាល័យពិនិត្យខ្លឹមសាររូបភាព នាយកដ្ឋានសិល្បភាពយន្ត និង​ផ្សព្វផ្សាយវប្បធម៌ ធ្វើបទបង្ហាញលើប្រធានបទស្តីពី គោល​ការ​ណ៍​សំខាន់​ៗ​ក្នុង​ការ​ពិនិត្យ​ខ្លឹម​សារ​រូបភាព និងធ្វើចំណាត់ថ្នាក់ភាពយន្ត។៦. លោកវេជ្ជបណ្ឌិត សែម រតនា អ្នកគ្រប់គ្រងផេក Doctor Sem Ratana ធ្វើ​បង្ហាញ​លើ​ប្រធាន​បទ​ស្តីពី គន្លឹះ​សំខាន់ៗ​ក្នុង​ការ​បង្កើត​មាតិកា​កម្សាន្ត​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់៕ អត្ថបទ៖ រដ្ឋា

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់

2023/11/01 09:28:26 am        1480
សៀមរាប៖ ដើម្បីធានាបាននូវសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ឆ្លង​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣​ឆាប់ៗ​ខាង​មុខនេះ អាជ្ញាធរជាតិអប្សរា បាននិង​កំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការ​គ្រោះថ្នាក់​ជាយ​ថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនា​សម្ព័ន្ធ​របស់​ស្ពាន​ហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និង​អន្តរជាតិ​បាន​ឆ្លង​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្តឡើងវិញ នាពេលខាងមុខ។ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែល​បាន​ផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និង​ប្រាង្គ​ប្រាសាទ​អង្គរ​វត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្ក​ជា​គ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅ​សង​ខាង​នៃ​តួ​ស្ពាន​ហាល​មាន​លក្ខណៈ​ជាខ្សែបង្កប់ស្ទើ​រតែមិនអាចមើលឃើញនឹង​ភ្នែកឡើយ។ ប៉ុន្តែ នៅ​ពេល​ដើរ​ចូល​ទៅ​កៀក ភ្ញៀវទេសចរនឹង​ទទួល​បាន​ការ​ពញ្ញាក់​អារម្មណ៍​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ធ្វើ​ដំណើរ​។មួយវិញទៀត ឯកឧត្តម អគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការ​ព្រួយ​បារម្ភ​អំពី​ភាព​សឹក​រិច​រិល​របស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរ​ជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយ​កំណត់​ទិស​ដៅ​ធ្វើ​ដំណើរ​ផ្សេង​គ្នា គឺ​ស្ពាន​ហាល​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លង​ចូល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ស្ពានបណ្តែត​ទឹក​នឹង​ជា​ទិស​ដៅ​សម្រាប់​ភ្ញៀវ​ចាក​ចេញ​ពី​ទស្សនា​ប្រាសា​ទ​មក​វិញ​៕​

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ទាំងលើវិស័យទេសចរណ៍ និងវិនិយោគ

2023/10/31 09:08:20 am        1525
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និង​ភាពឆ្លាតវៃ”។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើរ​ប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើ​ការ​ចុះច​តបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ផែនការ​រយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយ​ជា​រួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ។ ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្រ​បញ្ច​កោណ​-ដំណាក់​កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមាន​គោល​ដៅ​យុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

មន្ត្រី និងពលរដ្ឋអះអាងថា មិនមានករណីធ្វើផ្លូវ និងប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្បែរតំបន់ព្រៃឡង់ឡើយ

2023/10/26 02:33:20 pm        256
មន្ត្រី និងពលរដ្ឋ អះអាងអំពីការមិនមានករណីធ្វើផ្លូវ សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅ​ក្បែរ​តំបន់​ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ។ ជុំវិញ​កិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្ត​ក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានបញ្ជាក់ថា កន្លង​មក​នេះ​មន្ត្រី​ឧទ្យានុរក្ស និងសហគមន៍ ប្រជាពលរដ្ឋរបស់លោកដូច «មាត់ និងធ្មេញ» គឺបា​ន​សហការ​យក​ចិត្ត​ទុក​ដាក់ការចូលរួមការពារធនធានធម្មជាតិ នៅក្នុងតំបន់ភូមិសាស្ត្រ​ការពារធម្មជាតិ​ព្រៃឡង់​នេះ​។លោកមេឃុំបន្ថែមថា សម្រាប់ឃុំបឹងចារ របស់លោក គឺមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយ​ពលរដ្ឋទាំងនោះភាគច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយ​ចំនួន​ទៀត​គាត់​កំពុង​ទទួល​ផល​ពីការងារនៅចំការឈើដាំ។ ដោយឡែកមួយចំនួនទៀត បានបន្ត​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​រាជ​ធានី​ភ្នំពេញ។ លោកបន្តថា ពលរដ្ឋរស់នៅតំបន់នោះបានគូសបញ្ជាក់ថា ពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​បឹងចារមានដីផ្ទាល់ខ្លួន និងបានធ្វើដំណាំផ្សេងៗជុំវិញផ្ទះ។លោក​មេឃុំអះអាងថា៖»ការចូលព្រៃកាប់ឈើ គឺលែងមានទៀតហើយ បើមានគឺ​មាន​តិចតួច​ណាស់​​មានន័យថា​ ស្ទើរតែលែងមានតែម្តង ក្នុងចំណោម ១០០នាក់ មានត្រឹមតែម្នាក់ ឬក៏ពីរនាក់ ដែលនៅបន្តលួចលាក់មុខរបរនេះ ប៉ុន្តែ គ្រាន់តែ​យក​ទៅ​ធ្វើ​សម្ភារៈ និង​សម្រាប់​យក​ទៅ​សាង​សង់​ផ្ទះតិច​តួច​តែប៉ុណ្ណោះ»។ ពាក់ព័ន្ធនឹងការចុះផ្សាយតាមបណ្តាញព័ត៌មានមួយចំនួនថា មានករណីលួច​ធ្វើ​ផ្លូវ​ចូល​តំបន់​ព្រៃឡង់ ​ដើម្បីដឹកឈើចេញនោះ, ត្រូវបានលោកមេឃុំបឹងចារ បញ្ជាក់ឱ្យដឹងថា «គឺមិនមាន​នោះ​ទេ ​ដោយសារតែតំបន់ព្រៃនេះគ្របដណ្ដប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះនេះ គឺមាន​ក្រុម​ហ៊ុន​វិនិយោគចំការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) និងក្រុម​ហ៊ុន​ដាំ​ដំណាំ​កសិកម្មមួយចំនួនទៀត។ សមត្ថកិច្ច និងក្រុមហ៊ុន​បាន​រឹត​បន្តឹង​ក្នុង​ការ​ចេញ​ចូល​ជា​ពិសេស​ការ​ទប់ស្កាត់ការដឹកជញ្ជូន និងការកាប់បំផ្លាញធនធានធម្មជាតិឆ្លងកាត់ចំការឈើដាំ និង​ទី​តាំង​ដំនាំ​កសិឧស្សាហកម្មមួយចំនួនទៀត»។ ឆ្លើយតប​នឹងករណីនេះដែរ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានអះ​អាង​ថា កន្លងមកនេះសម្រាប់ភូមិសាស្ត្រព្រៃឡង់ ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងគ្រប់គ្រង គឺមិន​មាន​បបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពលរដ្ឋគាត់​កាប់​ឈើ​សម្រាប់​ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ»។ ប្រធានមន្ទីរបញ្ជាក់ថា ចាប់ពីថ្ងៃ​ទី​នេះ​ត​ទៅ គឺមិនមានលើកលែងនោះទេ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ បញ្ជូនទៅ​តុលាការ​ចំពោះអ្ន​ក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ។​ ចំណែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ បញ្ជាក់ថា ពាក់ព័ន្ធនឹង​ការ​ចុះផ្សាយ​ជុំវិញ​ការលួចធ្វើផ្លូវចូលព្រៃឡង់ សម្រាប់ដឹកឈើចេញនោះ គឺមិនមានទេ ហើយរូបភាព​ផ្លូវ​ដែល​ផ្សាយ​មិនពិតនោះ គឺជាផ្លូវចាស់ដែលបានបបោះបង់ចោលយូរហើយ ខណៈមន្ត្រី​ឧទ្យានុរក្ស នៃ​មន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងចុះល្បាត និងអនុវត្ត​ច្បាប់​យ៉ាង​តឹងរឹងបំផុតចំពោះជនល្មើសធនធានធម្មជាតិ»។លោកបាន​ឱ្យដឹងថា សម្រាប់ផ្លូវចេញពីព្រៃឡង់ភ្ជាប់មកដីក្រុមហ៊ុន ស៊ីង បាយ អូថេក ជាដាន​ផ្លូវ​ចាស់​ដែល​ប្រជាជនប្រើប្រាស់រកជ័រទឹកនៅរដូវប្រាំង ដោយអាចធ្វើដំណើរដោយថ្នើរជើង និងតាម​រយៈ​ម៉ូតូ តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រី​ឧទ្យានុរក្ស​បានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់​បន្ត​ចុះ​ល្បាត​ដូច​ភ្លៀង​រលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។សូម​ជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិនតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា៕

ពលរដ្ឋសាទរចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

2023/10/21 06:22:13 pm        435
សៀមរាប៖ ប្រជាពលរដ្ឋបានបង្ហាញការសាទរចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរថ្មី ខណៈមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកទស្សនា នៅទីតាំងអាកាសយន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ។ ប្រជាពលរដ្ឋដែលបានមកទស្សនានៅទីព្រលានយន្តហោះថ្មីនេះជាច្រើន បានបង្ហាញការអបអរសាទរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានបង្កើតនូវសមិទ្ធិផលថ្មីនេះឡើងមកនៅលើទឹកដីខេត្តសៀមរាប។លោក ចែម ឌីណា ភ្ញៀវទេសចរដែលមកទស្សនានៅខេត្តសៀមរាប និងបានចូលទស្សនានៅប្រលានយន្តហោះថ្មីនេះបានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំងដែលបានឃើញនូវសមិទ្ធផលដ៏អស្ចារ្យមួយនេះកើតឡើងនៅលើទឹកដីខេត្តសៀមរាប ខណៈសមិទ្ធផលនេះ គឺពិតជាមានផលចំណេញដល់វិស័យទេសចរណ៍ ជាពិសេសពលរដ្ឋដែលរស់នៅខេត្តសៀមរាបផ្ទាល់។ លោកបានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលដែលយកចិត្តទុកដាក់នូវការអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗជាច្រើនទៀតនៅកម្ពុជាទាំងមូល។សូមបញ្ជាក់ថា អាកាសយន្តអន្តជាតិសៀមរាបអង្គរថ្មី បានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ។ អាកាសយានដ្ឋានថ្មីនេះ គឺមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដោយចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ ឆ្នាំ៕ ដោយ ៖ ដារា

៣ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់

2023/10/16 10:22:41 am        1139
បាត់ដំបង៖ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ ខែ​តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ បាន​មក​ទស្សនា​កម្សាន្ត​​​នៅ​តាមរមណីយដ្ឋាននានានៅទូទាំងខេត្តបាត់ដំបង។លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រយៈពេល​៣ថ្ងៃ​ ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១២ ៧៨៦នាក់ ក្នុង​នោះភ្ញៀវអន្តរជាតិមានចំនួន៤៥៧នាក់។លោក ហម អរុណ បានបង្ហាញការកត់សម្គាល់ថា ខេត្តបាត់​ដំបង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារអាកាស​ធាតុ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ពុំ​មាន​ភ្លៀង​ធ្លាក់ ដែល​ជា​កត្តា​អំណោយ​ផលដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បាន​ទៅ​វត្ត​ធ្វើ​បុណ្យទាន និងដើរលំហែកម្សាន្តតាមទីជិតឆ្ងាយនានា។លោក ហម អរុណ បានបញ្ជាក់ថាបន្ថែមថា កំណើន​ភ្ញៀវ​ទេសចរ​នា​ឆ្នាំ​នេះ​ក៏​បាន​មក​ពី​មាន​ការ​រួម​ចំណែក​យ៉ាង​សំខាន់ពីអាជ្ញាធរ និងកងកម្លាំងនៅតាមបណ្ដាក្រុង ស្រុក ដែលបាន​ខិតខំ​រៀប​ចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានាក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ខេត្តបាត់ដំបង មានវិសាលភាពរមណីយដ្ឋាន និង​គោល​ដៅ​ទេសចរ​ណ៍​ទូទាំង​ខេត្ត​មាន​ចំនួន​១១១ ទីតាំងក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍ និង​អេកូ​ទេសចរណ៍​មាន ៤ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង និងកសិទេសចរណ៍មាន៤ទីតាំង ព្រមទាំង​គោល​ដៅ​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ដែល​មិន​ទាន់​បាន​រាប់បញ្ចូលផងដែរ៕

ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង១៣ម៉ឺននាក់ទៅកម្សាន្តក្នុងខេត្តសៀមរាបនារដូវបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

2023/10/16 07:19:08 am        284
សៀមរាប៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ នេះ ភ្ញៀវទេសចរ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១៣-១៥ ខែ តុលា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១៣២.០៥១នាក់ក្នុងនោះ ៖ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥.៤៤៩ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨១.៥៤២ នាក់ ។ សហគមន៍ និងរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៤៣.៩០៧ នាក់ ។ ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦០២ នាក់៕

ភាពយន្ត The Creator របស់Hollywood ទទួលបានការអនុញ្ញាតឲ្យថតនៅប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប

2023/10/08 10:30:05 am        1372
ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក។រូបភាពៈ Nathan Nathan (Vandy Piseth) 

អ្នកទេសចរជាងមួយម៉ឺននាក់ ទៅទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ក្នុងរយៈពេលបីថ្ងៃ

2023/09/25 10:42:36 am        215
អ្នកជំនាញទេសចរណ៍ បានអោយដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មាន​ជាង​មួយ​ម៉ឺន​២ពាន់នាក់។លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បានឱ្យដឹងនៅថ្ងៃទី២៥កញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ មាន​អ្នក​ទេសចរ​ខ្មែរ មានចំនួន៩ពាន់៨៤៧នាក់ ក្នុងនោះអ្នក​ទេសចរ​អន្ដរជាតិ​ទិញសំ​បុត្រ​មើ​ល​ថ្ងៃរះ​មាន​ជាង​២៧៨៨​នាក់ ដែលសរុប​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។​ ដោយ​ឡែក​អ្នក​ទេសចរជាតិ និងអន្ដរជាតិចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅ​ពី​មើល​ថ្ងៃ​រះ ក្នុងរយៈពេលបីថ្ងៃដូចគ្នា មានចំនួន​៣ម៉ឺន១ពាន់៩០៨នាក់ ក្នុងនោះ​អ្នក​ទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៤២៥៥នាក់។លោកសេង សុធារ៉ា បានបន្ថែមថា អ្នកទេសចរ បង្ហាញ​អាម្មណ៍​រំភើប​ពេលម​ក​ទស្សនា​ថ្ងៃរះ​នៅ​ប្រាសាទ​អង្គរវត្ត ជាពិសេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកពីគ្រប់ទិសទី៦ពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹក​ព្រលឹម​នៅ​ប្រាសាទអ​ង្គរ ដោយទឹកមុខសប្បាយរីករាយ បើទោះបីព្រះ​អាទិត្យ​មិន​បាន​បញ្ចេញ​ពន្លឺ​ច្បាស់​ក៏​ដោយ​។ ពួកគាត់បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយ​និងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​មាន​របៀប​រៀបរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ពួកគេបាន​សម្ដែង​មោទ​កភាព​ចំពោះ​ភាព​អស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ។សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើត​ឡើង​ចំនួន​២​ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែកញ្ញាជារៀងរាល់ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយសម្រាលក្ដីបារម្ភឯកជនភាពពីការហាមមិនឲ្យកុមារប្រើបណ្ដាញសង្គម
11/25/2024 03:11 PM
ម៉ាស៊ីនយន្តហោះផលិតនៅរុស្ស៊ី ឆាបឆេះជាអគ្គិភ័យ ក្រោយពេលចុះចតនៅប្រទេសទួរគី
11/25/2024 03:11 PM
វិមានក្រឹមឡាំង៖រុស្ស៊ីបានធ្វើសកម្មភាពដោយការខុសត្រូវ ក្នុងការព្រមានអាមេរិកអំពីការបាញ់មីស៊ីល Oreshnik
11/25/2024 03:11 PM
​ កិច្ចព្រមព្រៀង COP29 ដ៏ចម្រូងចម្រាស បង្ហាញថា កិច្ចសហប្រតិបត្តិការអាកាសធាតុ ស្ថិតក្នុងភាពមិនច្បាស់លាស់
11/25/2024 03:11 PM
រដ្ឋមន្ត្រីចក្រភពអង់គ្លេស៖ អង់គ្លេស និងអង្គការណាតូ ត្រូវតែនាំមុខ ក្នុងការប្រណាំងប្រជែងអាវុធ AI ថ្មី
11/25/2024 03:11 PM
នគរបាលប៉ាគីស្ថាន ប៉ះទង្គិចជាមួយអ្នកគាំទ្រលោក Khan ខណៈបាតុកររាប់ពាន់នាក់ត្រូវចាប់ខ្លួន
11/25/2024 03:11 PM
អ៊ុយក្រែន មានអ្នកស្លាប់និងរបួសជិត ៦៥.០០០នាក់ ដោយសារការវាយប្រហាររបស់រុស្ស៊ី តាំងពីខែឧសភា ២០២៤
11/25/2024 03:11 PM
ឯកឧត្តម លី ធុជ ទទួលជំនួបទ្វេភាគីជាមួយអគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន
11/25/2024 03:11 PM
លោក Zelensky៖ អ៊ុយក្រែន ត្រូវការការពារដែនអាកាសឲ្យប្រសើរជាងមុន បន្ទាប់ពីរុស្ស៊ីវាយប្រហារដោយយានដ្រូន
11/25/2024 03:11 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថ្កោលទោសអំពើហិង្សាលើទាហាន នៅតំបន់វេសបែង
11/25/2024 03:11 PM