ស្វែងរក

ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា

05/27/2026 09:05 PM        149
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឲ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង ៤០០ ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។ គ.ប.ឆ.ប. បានបន្តថា ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣ សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១ នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។គ.ប.ឆ.ប. បានបញ្ជាក់ថា ក្នុងយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ៕ អត្ថបទ : វង្ស សុភាព

មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ

05/27/2026 09:05 PM        148
រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ដែលបានថែទាំខួបផ្លូវចំនួន២ខ្សែ ក្នុងស្រុកសាមគ្គីមានជ័យ រហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែ ទាំខួបផ្លូវចំនួន២ខ្សែ ក្រាលល្បាយក្រួសប្រវែងសរុបជិត ១៣ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងនោះឯកឧត្តមបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី, ដោយសម្តេចបានជំរុញអភិវឌ្ឍន៍ សម្រេចបាននូវសមិទ្ធផលជាទីមោទនៈ, ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុង ប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ទាក់ទងការអភិវឌ្ឍផ្លូវជនបទវិញ, ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតែងតែចុះពិនិត្យដោយផ្ទាល់នៅ តាមបណ្តាខេត្តនានា ទាំងនៅលើការងារស្ថាបនា ការថែទាំ និងគម្រោងអភិវឌ្ឍន៍ថ្មីៗជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋជាដើម។ជុំវិញផ្លូវជនបទនេះ, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ដែលបាន យកចិត្តទុកដាក់ថែទាំរហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង គមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ក្រោមរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ មិនថានៅតាម ទីក្រុង ទីប្រជុំជន និងតាមជនបទនោះឡើយ ព្រោះការអភិវឌ្ឍផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម គឺជាការជំរុញបង្កើត សុខដុមរមនានៅក្នុងសង្គម៕អត្ថបទ៖ សុន រ៉ាឌី

ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ

05/27/2026 09:05 PM        32
ការិយាល័យឧតុនិយមដែលជាសេវាកម្មអាកាសធាតុជាតិរបស់អង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៥អង្សាសេ នៅទីក្រុងឡុងដ្រ៍ ។ សីតុណ្ហភាពលើសពី ៣០អង្សាសេនៅទីក្រុងឡុងដ្រ៍ ពិតជាកម្រខ្លាំងណាស់ អំឡុងខែឧសភា ។ ការិយាល័យឧតុនិយមអង់គ្លេស និយាយទៀតថា សីតុណ្ហភាពជាប់កំណត់ត្រាសម្រាប់ខែឧសភា មានត្រឹម ២២,៨អង្សាសេប៉ុណ្ណោះ អំឡុងឆ្នាំ ១៩២២ និងឆ្នាំ ១៩៤៤ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Stephen Dixon គឺជាមន្រ្តីព័ត៌មានជាន់ខ្ពស់មួយរូបនៅការិយាល័យឧតុនិយមអង់គ្លេស និយាយថា អាកាសធាតុក្តៅខ្លាំងជាប់កំណត់ត្រានៅខែឧសភា ពុំធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែលោកនិយាយថា វាហាក់ដូចជាឆាប់ពេកហើយក្នុងកានិយាយថា អង់គ្លេសមាននូវរដូវក្តៅខ្លាំងនោះ ។ ការសិក្សាកាលពីឆ្នាំមុន បានរកឃើញថា ឱកាសនៃសីតុណ្ហភាពលើសពីសីតុណ្ហភាពជាប់កំណត់ត្រាលើកមុន ៣២,៨អង្សាសេ ក្នុងខែឧសភា មានលទ្ធភាពជាង ៣ដង ដោយសារបម្រែបម្រួលអាកាសធាតុ បង្កឡើងពីការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្ស ៕

ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ

05/27/2026 08:05 PM        37
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ បានព្រមានថា អំពើហិង្សាកាន់តែខ្លាំងឡើងៗ នៅភាគខាងកើតនៃ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្វើឲ្យ​ការផ្ទុះឡើងនូវ​ជំងឺ Ebola កាន់តែអាក្រក់ទៅៗ និងរារាំងដល់កិច្ចប្រឹងប្រែងមនុស្សធម៌ ដើម្បីទប់ស្កាត់ជំងឺនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវ​បានបង្ហោះតាមរយៈបណ្ដាញ​សង្គម X លោក Tedros បានលើក​ឡើង​ថា ការផ្ទុះឡើងនូវជំងឺ Ebola នៅក្នុងខេត្ត Ituri គឺ «ហួសពី​សមត្ថភាព​ឆ្លើយតប» ខណៈដែលការប្រយុទ្ធគ្នា និងការ​ភៀស​សឹក​ រារាំងដល់លទ្ធភាព​ចូលទៅកាន់សហគមន៍ដែលរងផលប៉ះពាល់។ លោកបានសរសេរថា៖ «ភាគខាងកើតប្រទេសកុងហ្គោ ឥឡូវនេះប្រឈមមុខនឹងហេតុ​ការណ៍ដំណាល​គ្នា​ដ៏​មហន្ត​រាយ គឺ​ជំងឺ និងជម្លោះ»។លោក Tedros បានបន្ថែម​ថា ការផ្ទុះឡើងនេះ ពាក់ព័ន្ធនឹងវីរុស​ Ebola ប្រភេទ Bundibugyo ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនឡើយ​​។ លោកបានព្រមានថា ការប្រយុទ្ធ​គ្នាដែលកំពុងបន្តមាន កំពុងបង្ខំមនុស្សពាក់​ព័ន្ធ​នឹងជំងឺនេះចូលទៅក្នុងជំរំដែលមានមនុស្សច្រើនកុះករ ខណៈពេលដែលបាន​កាត់ផ្តាច់ផ្លូវសំខាន់ៗ ដើម្បី​ទប់ស្កាត់ជំងឺ​។លោកបានជំរុញឲ្យ​គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះ យល់ព្រមឲ្យមាន​បទឈប់បាញ់បន្ទាន់ ហើយ​អនុញ្ញាតឲ្យ​ក្រុមគ្រូពេទ្យ «មាន​លទ្ធភាព​ចូល​ដោយសុវត្ថិភាព និងចីរភាព» ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវ​ជំងឺនេះ៕

ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

05/27/2026 08:05 PM        115
នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរទុក្ខអតីតយុទ្ធជន និងនិវត្តជន រស់នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម គន់ គីម បានសង្កេតឃើញមានសមាជិក អ.ន.ក.មួយចំនួនបានរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងផ្ទះ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់បម្រើីជីវភាពប្រចាំថ្ងៃក្នុងគ្រួសាររបស់ខ្លួន។ឯកឧត្តម គន់ គីម ក៏បានកត់សម្គាល់ឃើញសមាជិក អ.ន.ក.មានផ្ទះសាងសង់លើដីឡូត៍របស់ខ្លួន បានដាំដុះដំណាំហូបផ្លែមួយចំនួននៅជុំវិញផ្ទះ មានដូចជា ដូងជាដើម គឺចំណុចយ៉ាងល្អប្រសើរសម្រាប់លក់ដូរ និងជាចំណូលបន្ថែមពីលើប្រាក់សោធន។បន្ទាប់ពីនេះ ឯកឧត្តម គន់ គីម បានពន្យល់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបន្តគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចទៅលើការលើកកម្ពស់ជីវភាព សុខុមាលភាព និងការជំរុញការដាំដុះដំណាំ ដើម្បីធានាដល់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយ។ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក.ឃុំ ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់។ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិក អ.ន.ក.ទាំងអស់ ក្នុងខែត្តស្វាយរៀង សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល។សូមជម្រាបថា សមាជិក អ.ន.ក.សរុបដែលទទួលបានផ្ទះដីឡូត៍នៅដីសម្បទានសង្គមកិច្ចក្នុងមូលដ្ឋានខាងលើ មានចំនួន ៤៩១នាក់ និងដីទំហំទទឹង ៤០ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ៕

អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក

05/27/2026 08:05 PM        58
​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាន​រាយការណ៍​​ថា ទីក្រុងតេអេរ៉ង់បានទទួលសេចក្តីព្រាងនៃក្របខ័ណ្ឌដំបូង និងមិនផ្លូវការសម្រាប់អនុស្សរណៈនៃការយោគយល់ជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់ជម្លោះរបស់ភាគីទាំង២។ក្រោមក្របខ័ណ្ឌនេះ អ៊ីរ៉ង់នឹងស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញដល់កម្រិត មុនសង្គ្រាម ក្នុងរង្វង់​រយៈពេល ១ខែ ខណៈដែលសហរដ្ឋអាមេរិក នឹងដក​កម្លាំងយោធាចេញពីតំបន់ជុំវិញអ៊ីរ៉ង់ និងលុប​ការហ៊ុមព័ទ្ធ​ផ្លូវទឹក។ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ក្របខ័ណ្ឌនេះ ដែលមិនរាប់បញ្ចូលនាវាយោធា និងដែល​ឃើញអ៊ីរ៉ង់គ្រប់គ្រងចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រនេះ ដោយសហការជាមួយអូម៉ង់ មិនទាន់បានបញ្ចប់សព្វគ្រប់​នៅឡើយទេ ហើយទីក្រុងតេអេរ៉ង់នឹងមិនចាត់វិធានការ ដោយ​មិន​មាន​ «ការផ្ទៀងផ្ទាត់ជាក់ស្តែង» ឡើយ​។ប្រព័ន្ធផ្សព្វផ្សាយ​បានបន្ថែមថា ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយត្រូវបានឈាន​ដល់​ ក្នុងរង្វង់​រយៈពេល ៦០ថ្ងៃ វាអាចត្រូវបានអនុម័តជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានចំណង​ផ្លូវ​ច្បាប់​។បន្ទាប់ពីសង្គ្រាមបានផ្ទុះ​ឡើង​កាល​ពី​ខែកុម្ភៈ អនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងលេចចេញជា​រូប​រាង​នេះ បានកើតចេញពីការចរចាដោយប្រយោលដែលបានចាប់ផ្តើមឡើងដោយប៉ាគីស្ថានដើរតួនាទីជា​អន្តរការី​ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕

នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez

05/27/2026 08:05 PM        40
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នគរបាលអេស្ប៉ាញ បានសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សកម្មករសង្គមនិយមអេស្ប៉ាញ(PSOE)របស់លោកនាយករដ្ឋមន្រ្តី Pedro Sanchez ស្ថិតក្នុងទីក្រុង Madrid ដែលជាផ្នែកមួយនៃការស៊ើបអង្កេតចំពោះលទ្ធភាពនៃអំពើពុករលួយហិរញ្ញវត្ថុ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យឆ្មាំស៊ីវិលថា ក្រុមមន្រ្តីនគរបាល បានសម្រុកចូលបរិវេនគណបក្ស PSOE នៅថ្ងៃពុធនេះ ។ឆ្មាំស៊ីវិលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APថា នគរបាលស្ថិតតាមដីការបស់តុលាការ ឲ្យស្វែងរកភស្តុតាងពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់តុលាការជាតិ ជុំវិញការចោទប្រកាន់ពីអំពើពុករលួយប្រឆាំងអតីតសមាជិកបក្ស និងបុគ្គលផ្សេងទៀត ។ក្រុមនគរបាលនិយាយថា ការឆែកឆេរនេះ ត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះការសាកសួរដឹកនាំដោយចៅក្រុមតុលាការជាតិលោក Santiago Pedraz ជុំវិញលទ្ធភាពនៃកំហុសរបស់សមាជិកគណបក្ស PSOE លោក Leire Diez ។ការសម្រុកចូលបរិវេនគណបក្ស PSOE នេះដែរ បានកើតមាន ក្រោយអតីតនាយករដ្ឋមន្រ្តីសង្គមនិយមលោក Jose Luis Rodriguez Zapatero ស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការជួយសង្រ្គោះក្រុមហ៊ុនអាកាសចរណ៍រដ្ឋាភិបាល ។ លោកបានច្រានចោលរាល់ទោសកំហុសទាំងអស់ ៕

ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង

05/27/2026 08:05 PM        40
ក្រុមជនជាតិហ្គាណាលើកដំបូង បានចាកចេញពីអាហ្វ្រិកខាងត្បូងនៅថ្ងៃពុធនេះ តាមជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ក្រោយបាតុកម្មប្រឆាំងនឹងជនអន្តោប្រវេសន៍ បង្កការព្រួយបារម្ភនៅក្នុងចំណោមសហគមន៍បរទេស ។ជនជាតិហ្គាណាមួយក្រុមនេះ រួមមានទំាងស្រ្តី និងកុមារ ស្របពេលដែលក្រុមអាជ្ញាធរចាប់ផ្តើមដំណើរការបំលាស់ទីដោយស្ម័គ្រចិត្តសម្រាប់ពលរដ្ឋដែលនិយាយថា ពួកគេយល់ឃើញថាលែងមានសុវត្ថិភាពទៀតហើយ ។ពលរដ្ឋហ្គាណាមួយរូបនិយាយថា លោកសប្បាយចិត្តពេលបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ។ វាមិនងាយស្រួលនោះទេឲ្យនរណាម្នាក់រស់នៅប្រទេសផ្សេង ហើយត្រូវបានបានគេរំខានគ្រប់ពេលបែបហ្នឹងនោះ ។ឧត្តមស្នងការហ្គាណាប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Benjamin Quashie និយាយថា ពលរដ្ឋហ្គាណា ត្រូវបានគេមើលឃើញបំលាស់ទីដោយស្ម័គ្រចិត្ត ក្រោយរលកនៃការវាយប្រហារបែបរើសអើងជាតិសាសន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ធ្វើពលរដ្ឋមួយចំនួនគ្មានអារម្មណ៍ថាសុវត្ថិភាព ។ លោក Quashie និយាយថា ភាគច្រើននៃអ្នកជម្លៀសខ្លួន គឺមនុស្សដែលយល់ឃើញថា ពួកគេលែងត្រូវបានគេស្វាគមន៍ទៀតហើយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឬពួកគេយល់ថា ពួកគេប្រឈមនឹងការលំបាកជាច្រើនដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងគួរតែដោះស្រាយ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ ៕

ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid

05/27/2026 08:05 PM        26
នៅថ្ងៃពុធនេះ ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង បានប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha ។នៅទីក្រុងហ្សេរុយសាឡឹមរបស់ប្រទេសអ៊ីស្រាអែល ប្រទេសអេហ្ស៊ីប ស៊ីរី លីប៊ី និងអ៊ីរ៉ាក់ ជនមូស្លីម បាននាំគ្នាធ្វើពិធីបួងសួងនៅពេលព្រឹក ហើយក្រោយមកជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេនៅជុំវិញព្រះវិហារ ក្នុងនោះពួកគេមួយចំនួននាំគ្នាចែកបង្អែម និងនំចំណីផ្សេងទៀត ខណៈជនមូស្លីមខ្លះទៀត ពិសេសគឺក្មេងៗនាំគ្នាកាន់ប៉េងប៉ោង ។គួរឲ្យដឹងថា ពិធីបុណ្យ Eid al-Adha ដែលស្ថិតក្នុងចំណោមពិធីបុណ្យសំខាន់ចំនួន ២របស់សាសនាអ៊ិស្លាមនោះ ត្រូវបានសម្គាល់ថា ជាចំណុចកំពូលនៃពិធីធម្មយាត្រាប្រចាំឆ្នាំហាជិ ពេលដែលជនមូស្លីមសម្លាប់សត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។ដោយឡែក ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា ពួកគេបានចូលរួមការបួងសួងក្នុងពិធីបុណ្យ Eid al-Adhaផងដែរ ។លោក Loai Al-Qaryouti គឺជាអ្នកធ្វើសក្ការបូជាមួយរូបនៅទីក្រុងហ្កាហ្សា និយាយថា ពួកយើងរៀបចំពិធីបុណ្យតាមប្រពៃណី Eid al-Adha បើទោះបីជាពួកយើងនៅក្លាយជាគោលដៅវាយប្រហាររបស់សត្រូវហ្សាអឺនយ៉ាងក៏ដោយ ។ លោកថា មាននូវការវាយប្រហារ ឃាតកម្ម ការសម្លាប់រង្គាល និងអំពើភេរវកម្មពីសត្រូវហ្សាអឺនអ៊ីស្រាអែលកាលពីថ្ងៃម្សិលមិញ ប៉ុន្តែនៅថ្ងៃនេះ ពួកយើងនៅតែបន្តបា្ររព្ធពិធីបុណ្យតាមប្រពៃណីរបស់ពួកយើងដដែល ។ ពួកយើងរស់នៅ និងប្រតិបត្តិតាមបញ្ញត្តិរបស់ព្យាការី សន្តិភាព និងពរជ័យសូមកើតមានដល់គាត់ រីករាយថ្ងៃបុណ្យ Eid បើទោះបីជាពួកយើងជួបការលំបាកក៏ដោយ ៕

ភ្ញៀវទេសចរនៅទីក្រុងអាតែន សប្បាយរីករាយនៅពេលគេចផុតពីរលកកម្តៅនៅតំបន់ភាគខាងលិចអឺរ៉ុប

05/27/2026 08:05 PM        39
ភ្ញៀវទេសចរពេញចិត្តនឹងអាកាសធាតុត្រជាក់ស្រួលមិនសូវក្តៅខ្លាំងនៅតំបន់ឆ្នេរទីក្រុងអាតែន ប្រទេសក្រិក ស្របពេលដែលរលកកម្តៅ បាននឹងកំពុងញាំញីតំបន់ភាគខាងលិចអឺរ៉ុប ។ក្រុមព្យាករឧតុនិយមមកពីទីភ្នាក់ងារអង្កេតជាតិក្រុងអាតែន និយាយថា រលកកម្តៅបច្ចុប្បន្នដែលកំពុងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួនដូចជា បារាំង និងអង់គ្លេស ពុំត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសក្រិកនោះទេ ។ យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិក្រិក បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុងអាតែនាថ្ងៃពុធនេះ មានត្រឹមចន្លោះ ២៥ និង ២៩អង្សាសេប៉ុណ្ណោះ ដែលជាអាកាសធាតុធម្មតាសម្រាប់ប្រទេសមួយនេះ ។លោក Olena Gottlieb គឺជាភ្ញៀវទេសចរអ៊ុយក្រែនមួយរូបរស់នៅក្នុងទីក្រុង Manchester របស់ចក្រភពអង់គ្លេសនិយាយថា លោកសប្បាយចិត្តណាស់ កាលដែលមិនបាននៅប្រទេសអង់គ្លេសនាពេលឥឡូវនេះ ។ចំណែកឯលោក Sarbrina Christensen គឺជាភ្ញៀវទេសចរដាណឺម៉ាក និយាយដែរថា លោកយល់ឃើញថា មានសំណាងបាននៅទីក្រុងអាតែន ពីព្រោះថា សីតុណ្ហភាពត្រជាក់ស្រួលណាស់ មិនសូវក្តៅ ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM