ប្រជាជនមូស្លីមនៅទូទាំងអឺរ៉ុប ប្រារព្ធពិធីបុណ្យ Eid al-Adha ដោយការអធិដ្ឋាន
នាព្រឹកថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រជាជនមូស្លីម នៅទូទាំងទ្វីបអឺរ៉ុប បានទៅជួបជុំគ្នាក្នុងវិហារឥស្លាម និងនៅតំបន់ដែលត្រូវបានកំណត់ សម្រាប់ការអធិដ្ឋាន ដើម្បីធ្វើការតាំងចិត្ត នៅក្នុងពិធីបុណ្យ Eid al-Adha ដោយធ្វើឲ្យឱកាសដ៏ពិសិដ្ឋនេះមាននូវចំនួនមនុស្សដ៏ច្រើន និងអារម្មណ៍សាមគ្គីភាពដ៏រឹងមាំ។នៅប្រទេសអ៊ីតាលី ប្រជាជនមូស្លីមរាប់ពាន់នាក់ នៅទីក្រុងរ៉ូម និងទីក្រុងជុំវិញ បានទៅជួបជុំគ្នា នៅក្នុងវិហារឥស្លាមដ៏ធំរបស់ទីក្រុងរ៉ូម ដើម្បីធ្វើការអធិដ្ឋានថ្ងៃបុណ្យ Eid។ ដោយសារតែអ្នកចូលរួមច្រើនលើសលប់ ការអធិដ្ឋាននត្រូវបានធ្វើ ៣ដង។អ្នកគោរពបូជាមកពីប្រទេសផ្សេងៗគ្នា ក្រោយមក បានរាក់ទាក់ និងសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់បុណ្យ Eid នេះ។ នៅទីក្រុងផ្សេងទៀទ ដូចជា Milan, Naples និង Turin វិហារអ៊ីស្លាមក៏ពេញទៅដោយអ្នកគោរពបូជាផងដែរ។ការអធិដ្ឋានក្នុងពិធីបុណ្យនេះ ក៏មានផងដែរនៅក្នុងប្រទេសម៉ាល់ត៍ ស្វីស ហូឡង់ អាល្លឺម៉ង់ អូទ្រីស ស៊ុយអែត និងក្រិក។ហើយមិនខុសគ្នាដែរ នៅបណ្ដាប្រទេសទូទាំងតំបន់បាល់កង់ ដែលរួមទាំងកូសូវ៉ូ ម៉ាសេដូនីខាងជើង អាល់បានី ប៊ុលហ្គារី បូស្ន៊ី និងហឺហ្សេហ្គោវីណា ស៊ែប៊ី ម៉ុងតេណេហ្គ្រោ និងក្រូអាត ប្រជាជនមូស្លីមបានប្រារព្ធពិធីបុណ្យ Eid al-Adha ជាមួយនឹងចំនួនអ្នកជួបជុំគ្នាយ៉ាងច្រើនកុះករ៕