ស្វែងរក

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ ICRC បានគូសបញ្ជាក់ជាថ្មី អំពីសារៈសំខាន់ និងភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ

05/30/2026 02:05 PM        89
សិង្ហបុរី៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោកស្រី Mirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ក្នុងជំនួបនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានធ្វើបច្ចុប្បន្នភាពជូនភាគី ICRC អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចុះសួរសុខទុក្ខ និងបានតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ហើយក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមផងដែរ។ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មី អំពីសារៈសំខាន់ និងភាពចាំបាច់នៃ ការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕

ទេសាភិបាល​ និងគណៈប្រតិភូធនាគារ​កណ្ដាល​ហ្វ្រង់កូហ្វូន​ ចំនួន២៦ប្រទេស​ អញ្ជើញចូលទស្សនារមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក

05/30/2026 02:05 PM        94
ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល​​ និងគណ:ប្រតិភូធនាគារ​កណ្ដាល​​ហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស​ មកពី អឺរ៉ុប​ មជ្ឈឹមបូព៌ា​ និងអាស៊ី រួមអមដំណើរដោយលោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា​ បានអញ្ជើញចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក ដោយទទួលការស្វាគមន៍ពី​ ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និង​ថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធជាច្រើនរូប។ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បី​ស្វែងយល់​អំពី​កិច្ច​អភិរក្ស ការងារជួសជុល នៅប្រាសាទសំខាន់ៗរួមមាន​ ប្រាសាទជ្រៃ​ ក្រុមប្រាសាទសំបូរ​ ក្រុមប្រាសាទយាយព័ន្ធ​ និងក្រុមប្រាសាទតោ​ នៃ​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក។

ករណីបង្ក្រាប Online scam នៅកាស៊ីណូ យីងហ័ង ខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងចិន ៤នាក់ទៅតុលាការ និងបណ្តេញជនបរទេស ៦០នាក់ចេញពីកម្ពុជា

05/30/2026 01:05 PM        188
ព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ភាមក នៅថ្ងៃទី៣០នេះ សមត្ថកិច្ចជំនាញបានបង្ហាញលទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជនជាតិចិន ៤នាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមេខ្លោងជនជាតិចិនទាំង៤នាក់នេះ គឺ ១-ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ មុខរបរថៅកែកាស៊ីណូយីងហ័ង ២-ឈ្មោះ DENG HUI អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ៣-ឈ្មោះ WANG YU អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងសន្ដិសុខកាស៊ីណូយីងហ័ង និង៤-ឈ្មោះ XU CHONG BAO ហៅក្រៅ WEN BO អាយុ២៩ឆ្នាំ មុខរបរ មេក្រុម បុគ្គលិកអនឡាញ ។ ជនសង្ស័យខាងលើត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសធំៗ ដូចជា ការរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , កាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ ,រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ។វត្ថុតាងដកហូតពីការបង្ក្រាប នៅចំណុចកាស៊ីណូ «យីងហ័ងនេះ រួមមាន៖ កុំព្យូទ័រ ចំនួន៩២៥ គ្រឿង , អាវុធខ្លី ចំនួន ០១ដើម ម៉ាក LOCK 19 ពណ៌ខ្មៅ លេខ X4YKZG1YS01-2202043 , បង់ចំនួន១ ,គ្រាប់ចំនួន១០គ្រាប់ (ជាន់ទី១៣ ភ្លុងចោល) , ថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (MET) ទម្ងន់សុទ្ធ ១៥.០៥ ក្រាម -ប្រភេទម្សៅពណ៌ទឹកក្រូច អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២២០.៧៧ ក្រាម -ប្រភេទម្សៅពណ៌ស កេតាមីន (KET) ទម្ងន់សុទ្ធ ១៣៩.៤៨ ក្រាម និងវត្ថុតាងមួយចំនួនទៀត។រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ដ ឲ្យកម្លាំងជំនាញបញ្ជូនជនសង្ស័យចំនួន ៦០នាក់ ភេទប្រុស ជនជាតិចិន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខេត្ដតាកែវ ដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «យីង ហ័ង» នៅខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធនឹង Online Scams រក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់ផងដែរ។លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)សូមជម្រាបជូនថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង ៤០០ ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣ សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១ នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ៕

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

05/30/2026 01:05 PM        228
កោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦ ៣០០នាក់។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសូមឧទ្ទិសឱ្យមរតកសន្តិភាព និងមរតកសំណង់ប្រវត្តិសាស្ត្រនៅកម្ពុជា ក្លាយជាស្មារតីដឹងគុណចំពោះវីរជនអ្នកដែលបាននាំមកនូវសន្តិភាព វីរជនដែលកំពុងបន្តវេនការពារសន្តិភាព និងសូមឱ្យការសម្តែងនូវក្តីស្រឡាញ់ចំពោះសុខសន្តិភាពនេះ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រជាជាតិកម្ពុជា ដែលមិនអាចមានកម្លាំងអមិត្តណាមកបំបែកបំបាក់ ឬបំផ្លាញបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។សូមជម្រាបថា បន្ទាប់ពីដំណើរសាងសង់កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ខេត្តកោះកុង ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ។ ការសាងសង់បានចំណាយរយៈពេល ៦ឆ្នាំ។ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ តាមបណ្តោយផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្តូបឈ្នះឈ្នះ មានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣។ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុងស្ថិតនៅលើភ្នំ ដែលនៅទីនេះគេអាចមើលឃើញទិដ្ឋភាពទូទៅ ទីរួមខេត្តកោះកុង នៅភាគខាងត្បូង ដែលមានផ្ទៃសមុទ្រ និងជួរភ្នំលាតសន្ធឹងតាមព្រំដែន។ បន្ទាប់ពីសាងសង់ហើយស្តូបឈ្នះឈ្នះកោះកុង នឹងក្លាយជាសំណង់ប្រវត្តិសាស្ត្រនៅក្នុងខេត្តកោះកុង និងជាតំបន់សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹងនយោបាយឈ្នះឈ្នះ នៅភាគនិរតី ក្នុងខេត្តកោះកុង និងជាតំបន់ទេសចរណ៍វប្បធម៌ និងសាសនាផងដែរ។ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមរបស់សប្បុរសជនជាតិ និងអន្តរជាតិ។ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះកោះកុង គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះ ដល់សាធារណជន ឬប្រជាជនខ្មែរទាំងមូល ឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ ពេលនេះជាវិធីសាស្ត្រថ្មីមួយក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់ពីតម្លៃសន្តិភាព ដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះ។ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ត្រូវបានសាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យចំនួន៣រួមមានទី១៖ កំពូលវិមានដែលមានជ្រុងបី តំណាងឲ្យនយោបាយគន្លឹះសំខាន់ៗ៣ នាំឱ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ (ការធានារូបកាយ និងអាយុជីវិត, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី២៖ តួវិមានដែលមានជ្រុង៥ តំណាងឱ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងទី៣៖ តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តា នាំឱ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ។ស្តូបឈ្នះឈ្នះធ្វើឡើងនៅខេត្តកោះកុង តំបន់អន្លង់វែង និងប៉ៃលិន គឺជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់រៀនសូត្រ អំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា។ ចំពោះមូលហេតុដែលត្រូវសាងសង់ស្តូបឈ្នះឈ្នះ ចំនួន ៣កន្លែង នៅភូមិភាគ៣ ដោយសារតែនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមអនុវត្តជោគជ័យដំបូងគេនៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះឈ្នះ ហើយលោក កែវ ពង្ស មេបញ្ជាការកងពលលេខ១៨ របស់កងទ័ពខ្មែរក្រហម ដែលឈរជើងនាពេលនោះ បានមកជួបជាមួយសម្តេចតេជោ ហ៊ុន សែន និងបានយល់ពីអត្ថន័យរបស់នយោបាយឈ្នះឈ្នះ ដោយធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាលនាពេលនោះតែម្តង។ផ្តើមចេញពីតំបន់ឱរ៉ាល់ មានដឹកនាំរបស់កងទ័ពខ្មែរក្រហមនៅតំបន់សំឡូត ប៉ៃលិន និងអន្លង់ បានទម្លាក់អាវុធ ព្រមធ្វើសហមារនកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាយុគសម័យថ្មីមួយបិទបញ្ចប់អង្គការចាត់តាំងរបស់ក្រហមទាំងស្រុង រហូតនាំពន្លឺសន្តិភាពជូនមាតុភូមិកម្ពុជាទាំងមូល។ទីបំផុតសន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយឈ្នះឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២ ០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយមានធាតុផ្សំសំខាន់៣ គឺទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជា មានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង៕

ការបិទផ្លូវប្រឆាំងរដ្ឋាភិបាល បង្ខំឱ្យប្រជាជនបូលីវី ដេកចាំទិញប្រេងឥន្ធនៈ ខណៈហាងនានាបានបិទទ្វារ

05/30/2026 12:05 PM        65
មនុស្សជាច្រើនបានទៅតម្រង់ជួរនៅជុំវិញស្ថានីយប្រេងឥន្ធនៈ ខណៈទីផ្សារមានភាពស្ងប់ស្ងាត់ ហើយហាងនានាបានបិទទ្វារនៅក្នុងរដ្ឋធានីប្រទេសបូលីវី កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ក្នុងពេលដែលការបិទផ្លូវប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនសប្តាហ៍ បានបន្តធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃនៅទីក្រុង La Paz កាន់តែលំបាក។ភាពវឹកវរនេះ គឺជាផ្នែកមួយនៃរលកនៃការតវ៉ាយូរអង្វែងដែលបានហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Rodrigo Paz ខណៈក្រុមបាតុករបានជំរុញឱ្យរដ្ឋបាលនិយមកណ្តាលរបស់លោកកាត់បន្ថយវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយក្នុងជីវភាពរស់នៅ។អ្នកស្រុកបានចំណាយពេលមួយយប់ក្នុងភាពត្រជាក់នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីទទួលបានប្រេងឥន្ធនៈត្រឹមតែពីរទៅបីលីត្រ។ ពលរដ្ឋម្នាក់និយាយថា «យើងនៅទីនេះតាំងពីថ្ងៃម្សិលមិញ តាំងពីម៉ោង៦ ព្រឹក រង់ចាំប្រេងឥន្ធនៈ» ដោយបានដេកនៅក្នុងជួរពេញមួយយប់។ការតវ៉ា បានបណ្តាលឱ្យមានការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដូចជា ទីក្រុង La Paz និងទីក្រុង El Alto ជាកន្លែងដែលមានកង្វះស្បៀង ប្រេងឥន្ធនៈ និងថ្នាំពេទ្យ កំពុងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ មន្ទីរពេទ្យ និងស្ថានីយប្រេងឥន្ធនៈ។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគុយបា ចូលរួមសមយុទ្ធយោធា ខណៈសម្ពាធរបស់អាមេរិកកើនឡើង

05/30/2026 12:05 PM        74
 ទូរទស្សន៍រដ្ឋគុយបា បានរាយការណ៍កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ថា ឧត្តមសេនីយ៍ Alvaro Lopez Miera រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ បានពិនិត្យមើលសមយុទ្ធយោធានៅក្នុងតំបន់ Mayabeque ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡាហាវ៉ាន។សមយុទ្ធនេះ ផ្តោតលើការគ្រប់គ្រងកាំភ្លើងធំ ឧបករណ៍អុបទិក ឧបករណ៍ទំនាក់ទំនង និងសមយុទ្ធវាយលុក នេះបើយោងតាមរបាយការណ៍ទូរទស្សន៍រដ្ឋ។សមយុទ្ធ បានធ្វើឡើងខណៈអនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Josefina Vidal បានព្រមាននៅសប្តាហ៍នេះថា ហានិភ័យនៃការឈ្លានពានដោយយោធារបស់សហរដ្ឋអាមេរិកទៅលើកោះនេះ កំពុងកើនឡើង ក្នុងពេលការចរចាជាប់គាំងរវាងប្រទេសទាំងពីរ។ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump សហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវលើប្រទេសគុយបាដោយជោគជ័យ ដោយគំរាមដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះនេះ បង្កឱ្យមានការដាច់ចរន្តអគ្គិសនីនិងធ្វើឱ្យមានវិបត្តិដែលអាក្រក់បំផុតកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

UN៖ តំបន់ហ្កាហ្សា១០០% សម្រាប់តែប្រជាជនប៉ាឡេស្ទីន ខណៈអ៊ីស្រាអែល រុលចូលដណ្តើមយកហ្កាហ្សាបន្ថែមទៀត

05/30/2026 12:05 PM        73
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ទី ២៩ ខែឧសភា ថា តំបន់ហ្កាហ្សា ១០០% គួរតែសម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយឆ្លើយតបទៅនឹងសំណួរអំពីការថ្លែងលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា អ៊ីស្រាអែលនឹងពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងដែនដីនោះ។លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិ ចង់មើលឃើញតំបន់ហ្កាហ្សានៅតែសម្រាប់ប្រជាជនប៉ាឡេស្ទីន និងបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យអ៊ីស្រាអែលដកថយពីការកាន់កាប់របស់ខ្លួនលើតំបន់ដែលហួសពីអ្វីដែលគេហៅថា «ខ្សែបន្ទាត់លឿង»។ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែតុលា យោធាអ៊ីស្រាអែល នឹងនៅតែគ្រប់គ្រងតំបន់ហ្កាហ្សា ៥៣% ប៉ុន្តែលោក Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងពង្រីកតំបន់នោះដល់ ៧០% ដោយមិនបានបង្ហាញពីព័ត៌មានលម្អិត ឬពេលវេលាកំណត់ណាមួយឡើយ។ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមរយៈពេលពីរឆ្នាំនៅតំបន់ហ្កាហ្សាដោយការការវាយប្រហាររបស់ខ្លួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល បានពិពណ៌នាអំពីការអត្ថាធិប្បាយរបស់លោក Netanyahu ថាជាផែនការសម្រាប់ការបោសសម្អាតជនជាតិភាគតិច និងការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញ។

ប្រេងធ្លាក់ចុះ និងភាគហ៊ុនច្របូកច្របល់ លើការរំពឹងទុកនៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់

05/30/2026 12:05 PM        82
ទីផ្សារភាគហ៊ុនមានភាពច្របូកច្របល់ ខណៈតម្លៃប្រេងបានធ្លាក់ចុះជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ដោយសារសុទិដ្ឋិនិយមរបស់អ្នកវិនិយោថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្ថែមពេលបទឈប់បាញ់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ផ្តល់ទស្សនៈផ្ទុយគ្នាលើស្ថានភាពនៃការចរចា ក៏ដោយ។ទីផ្សារប្រេងបានកើនឡើងនិងធ្លាក់ចុះ នៅសប្តាហ៍នេះ ខណៈអ្នកវិនិយោគ វាយតម្លៃឱកាសនៃការទម្លាយភាពទាល់ច្រកកិច្ចព្រមព្រៀង ដែលអាចបន្តការដឹកជញ្ជូនដ៏សំខាន់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ក្តីសង្ឃឹមទាំងនោះ ត្រូវបានបំផ្លាញភ្លាមៗដោយការវាយប្រហារថ្មីដោយយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់កាលពីថ្ងៃពុធ ដែលត្រូវបានប្រឆាំងតបវិញដោយការកំណត់គោលដៅរបស់កងឆ្មាំបដិវត្តន៍ទៅលើមូលដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំមួយដែលក្នុងអំឡុងពេលនោះលោកបាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាព។ ខណៈព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានមានកម្រិតទាប «ពាណិជ្ជករប្រេង កំពុងមានទស្សនៈសុទិដ្ឋិនិយមថា ទីបញ្ចប់អាចនឹងលេចចេញសម្រាប់ការរំខាននៅក្នុងតំបន់» នេះបើយោងតាមលោក Derren Nathan ប្រធានផ្នែកស្រាវជ្រាវភាគហ៊ុននៅក្រុមហ៊ុន Hargreaves Lansdown។ ទោះជាយ៉ាងណា «ការអត់ធ្មត់នៅលើទីផ្សារ អាចត្រូវបានសាកល្បង ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនត្រូវបានព្រមព្រៀងគ្នានៅដើមខែមិថុនា ហើយរឿងនេះអាចមានផលវិបាកយ៉ាងធំធេងសម្រាប់តម្លៃប្រេង និងការកើនឡើងទីផ្សារភាគហ៊ុនសកល» នេះបើយោងតាមលោក Kathleen Brooks នាយកស្រាវជ្រាវនៅក្រុមហ៊ុន XTB។

អាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងពេលមានការ «ព្រមាន» ចំពោះការបង្កើនឥទ្ធិពលរបស់ចិន

05/30/2026 12:05 PM        95
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ បានជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យយោធាដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងទប់ស្កាត់អំណាចរបស់ប្រទេសនេះនៅក្នុងតំបន់ ដោយព្រមានអំពីការបង្កើនយោធាយ៉ាងឆាប់រហ័ស។ លោក Hegseth ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ជាវេទិកាកំពូលរបស់អាស៊ីសម្រាប់មេដឹកនាំការពារជាតិ យោធា និងអ្នកការទូត បាននិយាយថា សម្ព័ន្ធមិត្តដែលរឹងមាំនិងពឹងផ្អែកលើខ្លួនឯងកាន់តែច្រើន គឺជាគន្លឹះក្នុងការទប់ស្កាត់។ លោកនិយាយថា «មានការព្រួយបារម្ភត្រឹមត្រូវទាក់ទងនឹងការបង្កើនយោធាជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន និងការពង្រីកសកម្មភាពយោធារបស់ប្រទេសនេះនៅក្នុងតំបន់ និងហួសពីនេះ»។លោក Hegseth និយាយថា «តំបន់ប៉ាស៊ីហ្វិក ដែលស្ថិតក្រោមអនុត្តរភាពណាមួយ នឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាចក្នុងតំបន់»។ «គ្មានរដ្ឋណាមួយ រួមទាំងប្រទេសចិន អាចដាក់អនុត្តរភាព និងក្តោបក្តាប់សន្តិសុខរបស់ប្រទេសនិងសម្ព័ន្ធមិត្តរបស់យើង ធ្វើឲ្យមានបញ្ហានោះទេ»។ សហរដ្ឋអាមេរិក រំពឹងថាសម្ព័ន្ធមិត្ត និងដៃគូអាស៊ីរបស់ខ្លួន នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈខ្លួនបានសន្យាថានឹងវិនិយោគក្នុងទឹកប្រាក់ចំនួន ១,៥ សែនកោដិដុល្លារអាមេរិកលើវិស័យយោធារបស់ខ្លួន នេះបើយោងតាមប្រមុខមន្ទីរបញ្ចកោណ។ លោក Hegseth បានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តចង់បានស្ថិរភាព ពុំមែនការកើនឡើងភាពតានតឹងនោះទេ។លោក Hegseth បាននិយាយបន្ថែមថា ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង «ល្អប្រសើរជាងកាលពីច្រើនឆ្នាំកន្លងទៅ» ដោយលើកឡើងពីទំនាក់ទំនងយោធា និងយោធាកាន់តែកើនឡើង។ «យើង ជួបប្រជុំគ្នាញឹកញាប់ជាងមុនជាមួយសមភាគីចិនរបស់យើង ដោយរក្សាខ្សែទំនាក់ទំនងដោយបើកចំហរវាងយោធានិងយោធា។

សហរដ្ឋអាមេរិក សាទរចំពោះការចរចាសន្តិសុខដែលមានផលិតភាព រវាងអ៊ីស្រាអែល និងលីបង់

05/30/2026 10:05 AM        67
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា គណៈប្រតិភូមកពីប្រទេសលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បានចូលរួមក្នុង «ការចរចាយោធានិងយោធាដែលមានផលិតភាព ដោយផ្តោតលើការកសាងក្របខ័ណ្ឌជាក់ស្តែងសម្រាប់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។ក្រសួងបានសាទរចំពោះ«ការប្តេជ្ញាចិត្តរបស់យោធារបស់ប្រទេសទាំងពីរសម្រាប់កិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រទាំងនេះ» និងបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ «ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ និងពុំមានតួអង្គគ្មានរដ្ឋប្រដាប់អាវុធ»។ការចរចានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានធ្វើឡើងខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងរបស់លោក បានរុលចូលជ្រៅទៅក្នុងប្រទេសលីបង់ និងបានឆ្លងកាត់ទន្លេ Litani ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីព្រំដែនប្រទេសលីបង់ ជាមួយប្រទេសអ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM