ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
ការសិក្សាមួយដោយអង្គការបរិស្ថានមិនរកប្រាក់ចំណេញ រកឃើញថា មាសតម្លៃរាប់ពាន់លានដុល្លារ បន្តទាញយកប្រយោជន៍ដោយខុសច្បាប់នៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន របស់ប្រទេសប្រេសស៊ីល បើទោះបីជាមានកិច្ចខិតខំដោយលោកប្រធានាធិបតី Luiz Inacio Lula da Silva ដើម្បីបង្ក្រាបការជីករ៉ែខុសច្បាប់ទាំងនេះក៏ដោយ ។ ពេលឡើងកាន់អំណាចកាលពីឆ្នាំ ២០២៣ លោក Lula បានសន្យាថា នឹងលុបបំបាត់ចោលការជីករ៉ែមាសខុសច្បាប់ចេញពីតំបន់ជនជាតិភាគតិច ហើយនិងការពារតំបន់នោះ ក្រោយត្រូវបានពង្រីកអស់រយៈពេលជាច្រើនឆ្នាំ ជំរុញដោយលោកអតីតប្រធានាធិបតីស្នាំនិយម Jair Bolsonaro ។ កាលពីឆ្នាំមុន នគរបាលសហព័ន្ធប្រេស៊ីល រឹបអូសបានមាសខុសច្បាប់ទម្ងន់ ៤៤៧គ.ក ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់ក្រុមបរិស្ថាន រកឃើញថា ស្របពេលដែលតម្លៃមាសហក់ឡើងខ្ពស់ជាប់កំណត់ត្រា ខណៈអស្ថិរភាពភូមិសាស្រ្តនយោបាយដ៏តានតឹង ក្រុមអ្នកជីករ៉ែ បានសម្របខ្លួនដោយប្រើលិខិតអនុញ្ញាតពីកន្លែងដែលមានសកម្មភាពរុករករ៉ែ ដើម្បីក្លែងបន្លំប្រភពដើមរបស់មាសជីកបានដោយខុសច្បាប់ ។ ក្រុមបរិស្ថាន បានវិភាគលើតំបន់ព្រៃ ១៨៧កន្លែង ដែលមានការអនុញ្ញាតជីករ៉ែមាស ចេញដោយទីភ្នាក់ងាររ៉ែប្រេស៊ីល ANM នៅជិតតំបន់ជនជាតិភាគតិច និងតំបន់ការពារនៅក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ហើយពួកគេរកឃើញថា តំបន់ព្រៃ ៩៨កន្លែង គ្មានសញ្ញានៃការជីករ៉ែនោះទេ ។ ការសិក្សារបស់ពួកគេបញ្ជាក់ថា តំបន់ខ្យល់ទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យស្របច្បាប់ការលក់មាសទម្ងន់ ២៦,៨តោន មានតម្លៃប្រហែល ៣,៨៨ពាន់លានដុល្លារ ចន្លោះឆ្នាំ ២០១៨ និងខែមីនា ឆ្នាំ ២០២៦ ៕