ស្វែងរក

លោក Zelenskyy៖ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើអ៊ុយក្រែន

05/29/2026 07:05 PM        34
អំឡុង​ការសន្ទនាជាមួយអធិការបតីអូទ្រីស លោក Christian Stocker ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា​ បើ​យោង​តាមទិន្នន័យស៊ើបការណ៍សម្ងាត់ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើទីក្រុង និងសហគមន៍របស់​ប្រទេស​អ៊ុយក្រែន។លោក Zelenskyy បានសរសេរនៅលើឆាណែល​ Telegram របស់លោកនៅ​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា៖ «សូមថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខ ទាក់ទងនឹងការវាយប្រហារតាមអាកាសឥតឈប់ឈររបស់រុស្ស៊ី។ យើង​បាន​ជម្រាបជូនលោក​អធិការបតី អំពីទិន្នន័យស៊ើបការណ៍សម្ងាត់របស់យើង ដែល​ថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មីលើទីក្រុង និងសហគមន៍របស់​បរ្ទេស​អ៊ុយក្រែន។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលមានការឆ្លើយតបរួមគ្នាពីដៃគូរបស់យើង ចំពោះការបាញ់ផ្លោងទាំងនេះ ជាពិសេសក្នុងការផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងបាលីស្ទិក»។ ថ្នាក់​ដឹកនាំ​ទាំង២ ក៏បានពិភាក្សាផង​ដែរ អំពីដំណើរការនៃការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។ ហើយ​លោក Zelenskyy បានកត់សម្គាល់ថា៖ «យើងរំពឹងថា នៅដើមខែមិថុនា ​ក្រុមចរចា​ទី១ នឹងត្រូវបានចាប់ផ្ដើម​ឡើង​។ នេះជារឿងយុត្តិធម៌ ខណៈ​ប្រជាជន​អ៊ុយក្រែនសមនឹងទទួលបានវា។ ខ្ញុំសូមថ្លែងអំណរគុណដល់អូទ្រីស សម្រាប់ការចែករំលែកទស្សនៈនេះយ៉ាងពេញលេញ»។លើសពីនេះ ភាគីទាំង​២ ក៏​បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការ ក្នុងរង្វង់​អង្គការអន្តរជាតិ។ ជាមួយ​គ្នានេះ លោក​ប្រធានាធិបតីអ៊ុយក្រែន បានណែនាំក្រុមអ្នកការទូតឲ្យ​ធ្វើការលើបញ្ហា ពាក់ព័ន្ធជាមួយសហការីអូទ្រីស នៅកម្រិតរបស់ពួកគេ៕

ប្រទេស​ជប៉ុនចូលរួមបេសកកម្មគាំទ្រអ៊ុយក្រែនរបស់​អង្គការ​ណាតូ ជាលើកដំបូង

05/29/2026 07:05 PM        51
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យ​ដឹង​ ជាលើកដំបូង​ ប្រទេស​ជប៉ុនបានបញ្ជាក់​នៅ​ថ្ងៃសុក្រ (ទី​២៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងដាក់ពង្រាយបុគ្គលិកយោធាទៅកាន់បេសកកម្មរបស់​អង្គការ (NATO)​ ដែលគាំទ្រអ៊ុយក្រែន នៅក្នុង​ប្រទេសអាល្លឺម៉ង់ជាលើកដំបូង។សារព័ត៌មាន​ Kyodo News បាន​រាយការណ៍ថា ក្រសួងការពារជាតិបានឲ្យ​ដឹង​ថា សមាជិក ៤នាក់នៃកងកម្លាំងស្វ័យ​ការពាររបស់ខ្លួន នឹងឈរជើងនៅឯទីស្នាក់ការកណ្តាលជំនួយសន្តិសុខ និងបណ្តុះបណ្តាលរបស់អង្គការណាតូ​ សម្រាប់អ៊ុយក្រែន នៅទីក្រុង​ Wiesbaden ភាគខាងលិចប្រទេសអាល្លឺម៉ង់ ដោយចាប់ផ្តើមពី​ថ្ងៃចន្ទសប្ដាហ៍​ក្រោយ សម្រាប់ការងាររយៈពេល ១ឆ្នាំ។ការដាក់ពង្រាយនេះ រួមមានសមាជិក ២នាក់នៃកងកម្លាំងស្វ័យ​ការពារដែន​គោក​ ម្នាក់មកពីកងកម្លាំងស្វ័យ​ការពារដែន​ទឹក​ និងម្នាក់មកពីកងកម្លាំងស្វ័យ​ការពារដែន​អាកាស។ យោងតាមក្រសួង បាន​ឲ្យ​ដឹង​ទៀត​ថា​ មន្ត្រីទាំងនោះភាគច្រើននឹងដោះស្រាយភារកិច្ចសម្របសម្រួល និងទំនាក់ទំនងដែលភ្ជាប់ទៅនឹងសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលយោធា សម្រាប់អ៊ុយក្រែន។មន្ត្រីបានសង្កត់ធ្ងន់ថា បុគ្គលិកទាំងនោះនឹងមិនចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធទេ ហើយមិនប្រឈមមុខនឹងលទ្ធភាពផ្ទាល់នៃការចូលរួម ក្នុងការប្រយុទ្ធឡើយ។ទីក្រុងតូក្យូបានបញ្ជាក់​ថា ការដាក់ពង្រាយនេះមានបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុន ដោយរៀនសូត្រពីសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសការ​វិវត្ត​នៃ​ទម្រង់សង្គ្រាមសម័យទំនើបដែលត្រូវបានគេសង្កេតឃើញ អំឡុងជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត

05/29/2026 07:05 PM        53
ប្រមុខអង្គការណាតូលោក Mark Rutte និយាយនៅថ្ងៃសុក្រនេះថា អង្គការរបស់លោកត្រៀមខ្លួនរួចរាល់ ដើម្បីការពាររាល់មីលីម៉ែត្រនៃទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីយានដ្រូនធ្លាក់ត្រូវអគារផ្ទះល្វែងនៅប្រទេសសមាជិករ៉ូម៉ានី អំឡុងការវាយប្រហារនៅពេលយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែន ។ក្រុមអាជ្ញាធររ៉ូម៉ានីនិយាយថា យានដ្រូនមួយគ្រឿងបានធ្លាក់លើដំបូលប្លុកអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅទីក្រុងភាគអាគ្នេយ៍ Galati អំឡុងការវាយប្រហារពេលយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែននាថ្ងៃសុក្រនេះ បង្កឲ្យផ្ទុះជាអគ្គិភ័យកើតឡើង ហើយនិងបណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ។ ក្រសួងការពារជាតិរ៉ូម៉ានី និយាយនៅថ្ងៃសុក្រនេះថា រ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប មានព្រំដែនរួមគ្នាជាមួយអ៊ុយក្រែនប្រវែង ៦៥០គ.ម ហើយបានមើលឃើញ យានដ្រូនរុស្ស៊ីបំពានដែនអាកាសរបស់ពួកគេ ២៨លើក ចាប់តាំងពីទីក្រុងមូស្គូ ចាប់ផ្តើមវាយប្រហារកំពង់ផែទីក្រុងគីវ នៅតាមដងទន្លេ Danube ។លោក Rutte និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ទង្វើដ៏ធ្វេសប្រហែសរបស់រុស្ស៊ី គឺជាគ្រោះថ្នាក់សម្រាប់ពួកយើងទាំងអស់គ្នា ។ លោកបន្តថា កាលពីយប់មិញបង្ហាញជាថ្មីម្តងទៀតថា ផលវិបាកនៃសង្គ្រាមឈ្លានពានខុសច្បាប់របស់ពួកគេ មិនបញ្ឈប់ត្រឹមព្រំដែននោះទេ ។ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von Der Leyen និយាយនៅលើបណ្តាញព័ត៌មានសង្គម Xដែរថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ី បានឆ្លងខ្សែបន្ទាត់មួយទៀតហើយ ។ លោកស្រីថា ការឈ្លានពានយានដ្រូនរុស្ស៊ី បានវាយប្រហារតំបន់មានមនុស្សរស់នៅច្រើន នៅរ៉ូម៉ានី បណ្តាលឲ្យជនស៊ីវិលរងរបួស នៅលើទឹកដីសហភាពអឺរ៉ុប ។ ពួកយើងឈរខាងសាមគ្គីភាពយ៉ាងពេញទំហឹងជាមួយរ៉ូម៉ានី និងពលរដ្ឋរបស់ពួកគេ ។ ស្របពេលដែលពួកយើងបន្តពង្រឹងសន្តិសុខ និងការទប់ទល់របស់ពួកយើង ជាពិសេសនៅតាមព្រំដែនភាគខាងកើតរបស់ពួកយើង ពួកយើងនឹងបន្តបង្កើនសម្ពាធលើរុស្ស៊ី ហើយពួកយើងនឹងត្រៀមកញ្ចប់ទណ្ឌកម្មទី ២១ ៕

កងទ័ពជើងទឺកអ៊ុយក្រែន៖ យានដ្រូនរុស្សី បានវាយប្រហារនាវាដឹកទំនិញទួរគី

05/29/2026 07:05 PM        35
ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Oleksiy Kuleba និយាយនៅថ្ងៃសុក្រនេះថា យានដ្រូនរុស្ស៊ី បានវាយប្រហារនាវាដឹកទំនិញ ៣គ្រឿងដោតទង់ជាតិបរទេស កាលពីយប់ថ្ងៃព្រហស្បតិ៍ ពេលដែលពួកគេធ្វើដំណើរតាមច្រករបៀងនាំចេញតាមសមុទ្ររបស់អ៊ុយក្រែន ស្ថិតក្នុងសមុទ្រខ្មៅ ។យោងតាមការអះអាងរបស់កងទ័ពជើងទឹកអ៊ុយក្រែន បានឲ្យដឹងថា នាវាមួយគ្រឿងដែលរងការវាយប្រហារ គឺជានាវាដឹកទំនិញរបស់ទួរគី ដែលធ្វើដំណើរក្រោមទង់ជាតិវ៉ានូអាទូ ហើយនិងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសទួរគី ចេញពីកំពង់ផែនៅតំបន់ Odesa ។ពួកគេបន្តថា ការវាយប្រហារនេះ បណ្តាលឲ្យកើតមានអគ្គិភ័យ ហើយនិងការជម្លៀសខ្លួននាវិករងរបួស ២នាក់ ហើយនាវាមួយគ្រឿងនេះ មានផ្ទុកទំនិញនៅពេលរងវាយប្រហារនោះ ។លោក Kuleba និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហាររបស់រុស្ស៊ី បណ្តាលឲ្យកើតមានអគ្គិភ័យនៅលើនាវា ប៉ុន្តែត្រូវបានពន្លត់វិញហើយដោយក្រុមនាវិក ។អាជ្ញាធរកំពង់ផែសមុទ្រអ៊ុយក្រែន និយាយថា នាវាទាំង ៣គ្រឿងនេះ ដោតទង់ជាត់វ៉ានូអាទូ កូម៉ូរូស និងប៉ាណាម៉ា ។សូមបញ្ជាក់ថា រុស្ស៊ីមានគោលដៅម្តងហើយម្តងទៀតលើផ្លូវនាំចេញសមុទ្រ អំឡុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីពួកគេវាយលុកអ៊ុយក្រែន ៕

កេនយ៉ាងចាប់ខ្លួននិស្សិត ៨នាក់ដែលសង្ស័យលួចដុតសាលារៀនបណ្តាលឲ្យមនុស្សស្លាប់

05/29/2026 07:05 PM        38
នគរបាលនិយាយនៅថ្ងៃសុក្រនេះថា ក្រុមអាជ្ញាធរកេនយ៉ា បានចាប់ខ្លួននិស្សិត ៨នាក់ ដែលសង្ស័យថាបានលួចដុតសាលារៀនបង្កជាអគ្គិភ័យសម្លាប់មនុស្ស ១៦នាក់ ។នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌកេនយ៉ា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេតបឋម បានកំណត់អត្តសញ្ញាណនិស្សិត ៨នាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការៀបផែនការ និងការសម្លាប់ដោយការលួចដុតសាលារៀន ។ពួកគេបន្តថា ចាប់តាំងពីពេលនោះមក និស្សិតស្រី ៨នាក់ ត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួនរបស់នគរបាល ។សូមបញ្ជាក់ថា អគ្គិភ័យនៅសាលាគរុកោសល្យ Utumishi Girls ស្ថិតក្នុងទីក្រុង Gilgil នៅភាគកណ្តាលឈាងខាងលិចប្រទេសកេនយ៉ា បានឆាបឆេះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយនិស្សិត ៧៩នាក់ បានរងរបួសផងដែរ ៕

ការតវ៉ា និងការរំខានដល់ការដឹកជញ្ជូន កើតមាន​នៅ​អ៊ីតាលី អំឡុងការ​ធ្វើ​កូដកម្មទូទាំងប្រទេស

05/29/2026 07:05 PM        33
បាតុកម្ម និងការរំខានដល់ការដឹកជញ្ជូន បានកើតឡើងនៅទូទាំងប្រទេសអ៊ីតាលី នៅ​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នា២០២៦) ក្នុងអំឡុងពេលមាន​កូដកម្មទូទាំងប្រទេសរៀបចំឡើងដោយសហជីពមូលដ្ឋាន ដែលតវ៉ាប្រឆាំងនឹងការកើនឡើង​ការ​ចំណាយនៃ​ការ​​រស់នៅ អសន្តិសុខការងារ និងការបង្កើន​ការចំណាយផ្នែក​យោធា​។ការដើរដង្ហែ​ និងការជួបជុំគ្នា ដើម្បី​បង្ហាញ​ការ​ត​វ៉ានេះ ត្រូវបានគ្រោងធ្វើ​ឡើងនៅក្នុងទីក្រុងជាច្រើន រួមមានទីក្រុងរ៉ូម Milan, Naples, Bologna, Florence, Genoa, Turin, Palermo និង​ Catania។ កូដកម្មនេះត្រូវបានអំពាវនាវដោយសហជីពកម្មករមូលដ្ឋានជាច្រើន រួមមាន CUB, SGB, SI COBAS និង USI រួមជាមួយអង្គការគាំទ្រប៉ាឡេស្ទីន នៅក្នុងប្រទេសអ៊ីតាលី។ក្រុមបាតុករបានទាមទារប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ខ្ពស់ជាងមុន ការ​បញ្ចប់ការបណ្តេញចេញ និងការងារដែលមិនមានសុវត្ថិភាព និងការប្រឆាំងនឹងអ្វីដែលអ្នករៀបចំ បានពិពណ៌នាថា ជា «ការ​ចំណាស់​លខ្ពស់នៃ​ការរស់នៅ ដែលបង្កឡើងដោយសង្គ្រាម»។ក្រុមទាំងនោះក៏បានថ្កោលទោសផង​ដែរ​ ចំពោះ​ «ទង្វើ​ប្រល័យពូជសាសន៍ដែលកំពុងបន្តមាន​ លើ​ប្រជាជនប៉ាឡេស្ទីន និងលីបង់» និងបានអំពាវនាវឲ្យ​អ៊ីតាលីផ្អាកទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល។ក្រុមហ៊ុន​ផ្លូវដែករដ្ឋអ៊ីតាលី FS បានឲ្យដឹង​ថា កូដកម្មដាច់ដោយឡែកមួយ ដោយកម្មករផ្លូវដែក បានចាប់ផ្តើម​កាល​ពី​យប់ថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តរហូតដល់ល្ងាចថ្ងៃសុក្រ ដែលធ្វើ​ឲ្យ​ប៉ះពាល់ដល់សេវាកម្មរថភ្លើងទូទាំងប្រទេស៕

កូរ៉េខាងត្បូងបង្ហាញឆន្ទៈចង់ឲ្យមាន​ការ​​ចរចា ហើយ​​ជឿ​ថា កូរ៉េខាងជើងនឹងឆ្លើយតបនៅទីបំផុត

05/29/2026 07:05 PM        28
ប្រទេស​កូរ៉េខាងត្បូងបានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការចូលរួមក្នុងការសន្ទនាជាមួយកូរ៉េខាងជើង ហើយជឿជាក់ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបនៅទីបំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការកែលម្អទំនាក់ទំនង។​ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស លោក​ Cho Hyun ដែល​បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅ​ក្នុងបទសម្ភាសន៍មួយដែលត្រូវ​បានចេញផ្សាយ នៅ​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ។លោក Cho បាននិយាយថា ឆន្ទៈរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួម ត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងជើងតាមរយៈរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលទើបតែបានទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាងថ្មីៗនេះ។លោក Cho បានបញ្ជាក់​ថា៖ «នៅពេលនេះ មិនមានសញ្ញាណាមួយដែលអាចមើលឃើញថា កូរ៉េខាងជើងនឹងវិលត្រឡប់មករកការសន្ទនាវិញទេ។ ប៉ុន្តែយើងបានបង្ហាញទាំងស្រុង​ពីឆន្ទៈរបស់យើង ក្នុងការចូលរួមក្នុងការសន្ទនា ហើយខ្ញុំជឿថា ប្រទេស​កូរ៉េខាងជើងនឹងឆ្លើយតបនៅទីបំផុត»។គួរបញ្ជាក់ថា ទំនាក់ទំនងអន្តរកូរ៉េ នៅតែមានភាពតានតឹង ខណៈដែលទីក្រុងព្យុងយ៉ាង បន្តពិពណ៌នា អំពីទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ក្រោមក្របខ័ណ្ឌ «រដ្ឋអរិភាព ២» ពោល​គឺ​មិន​មែនជា​​មិត្ត តែ​​ជា​សត្រូវ​។កាល​ពី​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង អ្នកការទូតជាន់ខ្ពស់​របស់សិង្ហបុរី បាននិយាយថា ទីក្រុងព្យុងយ៉ាង បច្ចុប្បន្នហាក់ដូចជាមិនព្រមចូលរួមជាមួយសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងទេ ហើយផ្ទុយទៅវិញ កំពុងផ្តោតលើការពង្រឹងការពឹងផ្អែកលើខ្លួនឯង និងការទប់ស្កាត់យោធា៕

អ៊ីស្រាអែលអះអាង​ថា បានសម្លាប់មេបញ្ជាការយោធាក្រុម​ហាម៉ាស អំឡុង​ការវាយប្រហារ នៅហ្កាហ្សា

05/29/2026 07:05 PM        43
កងទ័ពអ៊ីស្រាអែល នៅ​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​ឲ្យ​ដឹងថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយ​រូប​របស់​ក្រុម​ហាម៉ាស នៅក្នុងការវាយប្រហារមួយ​ដែលបានធ្វើឡើងនៅតំបន់​ហ្កាហ្សា កាលពីដើមសប្តាហ៍នេះ។កងទ័ពបានឲ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Imad Hassan Hussein Aslim គឺជាមេបញ្ជាការរង​នៃ​កងពលតូចក្រុងហ្កាហ្សា (Gaza City Brigade)។កងទ័ពបានបន្ថែមថា លោកក៏មាន​តួនាទីផងដែរ​ជា​មេបញ្ជាការកងវរសេនាតូច​ Zeitoun នៃកងពលតូច Qassam ដែលជាអង្គភាព​យោធារបស់ក្រុម​ហាម៉ាស។ យោធាបានចោទប្រកាន់ថា លោក Aslim បានចូលរួមក្នុងការវាយប្រហារកាល​ពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ដោយមិនបាន​បញ្ចេញឈ្មោះឲ្យ​ដឹង​ កង​ទ័ព​បាន​បន្ថែម​ថា ការវាយប្រហារដែលបានសម្លាប់លោក Aslim នេះ ក៏បានកំណត់គោលដៅលើ​មេបញ្ជាការរបស់​ក្រុម​ហាម៉ាសម្នាក់ទៀតផងដែរ។ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ​ ពីក្រុម​ហាម៉ាស ឬកងពលតូច Qassam ជុំវិញ​ការអះអាងរបស់អ៊ីស្រាអែលនេះ​។ការអះអាងចុងក្រោយបំផុតរបស់អ៊ីស្រាអែលនេះ កើតឡើងស្រប​ពេលមានការរំលោភបន្តបន្ទាប់ លើ​បទឈប់បាញ់ ដែលបានចូលជាធរមានកាលពីខែតុលាឆ្នាំមុន​។ យោងតាមក្រសួងសុខាភិបាលតំបន់​ហ្កាហ្សា បាន​ឲ្យ​ដឹង​ថា ជនជាតិប៉ាឡេស្ទីនចំនួន ៩២២នាក់ ត្រូវបានសម្លាប់ និង ២.៧៨៦នាក់រងរបួស ដោយសារការរំលោភលើបទឈប់បាញ់ ចាប់តាំងពីពេលនោះមក៕

ប្រមុខ WHO អំពាវនាវសុំមូលនិធិបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ

05/29/2026 06:05 PM        41
អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានធ្វើដំណើរទៅដល់ទីក្រុង Kinshasa របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីសម្របសម្រួលការឆ្លើយតបនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅប្រទេសមួយនេះ ដោយរូបលោកព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺមួយនេះ ។ ថ្លែងពេលទៅដល់ទីក្រុង Kinshasa លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ។ លោកបានជំរុញផងដែរឲ្យមានការផ្តល់មូលនិធិអន្តរជាតិ ដោយរូបលោកបញ្ជាក់ថា ប្រហែល ១ភាគ ៣ប៉ុណ្ណោះ នៃការគាំទ្រទទួលបាន ។ បើគ្មានបុគ្គលិកសុខភាពទេនោះ វាពិតជាពិបាកជួយអ្នកដទៃខ្លាំងណាស់ ។ លោក Tedros និយាយដែរថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងភាគខាងកើត Bunia ដើម្បីវាយតម្លៃស្ថានភាព ស្របពេលដែលអង្គការ WHO ត្រូវធ្វើការជាមួយដៃគូ ដើម្បីពន្លឿនការធ្វើតេស្តេវេជ្ជសាស្រ្ត សម្រាប់វ៉ាក់សាំង និងការព្យាបាល ដែលអាចចំណាយពេលច្រើនខែ ក្នុងការសម្រេចបាន ៕

ក្វាតេម៉ាឡា ស្នើសុំជំនួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន

05/29/2026 06:05 PM        21
ប្រធានាធិបតីក្វាតេម៉ាឡាលោក Bernardo Arevalo និយាយថា ប្រទេសរបស់លោកបានស្នើសុំកិច្ចសហប្រតិបត្តិការយោធាសហរដ្ឋអាមេរិក រួមទាំងសម្ភារៈ ការហ្វឹកហាត់ និងក្រុមអ្នកជំនាញ ដើម្បីជួយប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ។ រដ្ឋាភិបាលកត់សម្គាល់ឃើញថា ផែនការរួមគ្នា បានបញ្ឈប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកលើទឹកដីក្វាតេម៉ាឡា ហើយវាបានធ្លាក់ទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីមានស្រាប់ ។ រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពុំមានកិច្ចព្រមព្រៀងណាមួយ អនុញ្ញាតឲ្យមានប្រតិបត្តិការយោធាបរទេសលើទឹកដីជាតិនោះទេ ។ ពួកគេបន្តថា លោក Arevalo និងរដ្ឋមន្រ្តីការពារជាតិក្វាតេម៉ាឡាលោក Henry Saenz បាននិយាយជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth ដើម្បីបញ្ជាក់ពីលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្រោយលោក Saenz ស្នើសុំជំនួយ ។ កិច្ចព្រមព្រៀងនេះ មានបំណងពង្រីកយុទ្ធសាស្រ្តដែលបានអនុវត្តកាលពីឆ្នាំ ២០២៤ ។ លោក Arevalo និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងបានពិភាក្សាលើលទ្ធភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីមានស្រាប់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូ ខណៈលោក Zelenskyy ស្វែងរកការគាំទ្រពីលោកTrump ដើម្បីបញ្ចប់សង្គ្រាម
06/19/2026 09:06 AM
អាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីមានសម្ព័ន្ធភាពជាមួយក្រុមហេសបូឡា ពីការរារាំងដំណើរការសន្តិភាព
06/19/2026 09:06 AM
លោក Putin និងមេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមពង្រឹងទំនាក់ទំនងក្នុងកិច្ចប្រជុំកំពូលនៅរុស្ស៊ី
06/19/2026 09:06 AM
អាមេរិកដករបាំងលើកំពង់ផែអ៊ីរ៉ង់ចំណែកមេដឹកនាំកំពូលអ៊ីរ៉ង់ឯកភាពឱ្យចរចាផ្ទាល់ជាមួយក្រុមមន្ត្រីអាមេរិក
06/19/2026 08:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM