ចំនួនប្រជាជនជប៉ុន ធ្លាក់ចុះច្រើនបំផុត ដោយនៅក្រោម ១២៤លាននាក់
ចំនួនប្រជាជនជប៉ុន បានធ្លាក់ចុះមកត្រឹមជាង ១២៣លាននាក់ ដែលជាការថយចុះច្រើនបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ក្នុងរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមទិន្នន័យជំរឿនបឋមឆ្នាំ២០២៥ ដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍ NHK នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ។ក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុន បានឲ្យដឹងថា ចំនួនប្រជាជន គឺ ១២៣.០៤៩.៥២៤នាក់ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយធ្លាក់ចុះជាង ៣លាននាក់ ឬ ២,៥ភាគរយ ពីចំនួនជំរឿនកាលពីមុនដែលបានធ្វើឡើងក្នុងឆ្នាំ២០២០។តួលេខចុងក្រោយបំផុតនេះ គឺជាការធ្លាក់ចុះចំនួនប្រជាជនជាលើកទី៣ ជាប់គ្នា ចាប់តាំងពីជប៉ុនបានកត់ត្រាការធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំ២០១៥។ ប្រទេសនេះបានធ្វើជំរឿនជាតិរៀងរាល់ប្រាំឆ្នាំម្តង ចាប់តាំងពីឆ្នាំ១៩២០។ទោះបីជាចំនួនប្រជាជនថយចុះក៏ដោយ ក៏ចំនួនគ្រួសារបានកើនឡើងដល់កំណត់ត្រា ៥៧,១លានគ្រួសារ ខណៈដែលចំនួនមនុស្សក្នុង ១គ្រួសារ បានធ្លាក់ចុះពី ២,២៦នាក់ មកត្រឹម ២,១៥នាក់។ មន្ត្រីបាននិយាយថា និន្នាការនេះឆ្លុះបញ្ចាំងពីចំនួនមនុស្សចាស់ដែលកំពុងរស់នៅតែម្នាក់ឯង មានកាន់តែច្រើនឡើង។ក្រសួងត្រូវបានគេរំពឹងថា នឹងចេញផ្សាយតួលេខជំរឿនចុងក្រោយនៅខែកញ្ញា៕