ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
ទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង

ព័ត៌មានជាតិ

ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ

2026/09/29 02:51:58 pm
នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការពិភាក្សា និងឱ្យយោបល់លើរបៀបវារៈសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖ ១. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ២. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទ ស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី។ ៣. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ សេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ ត្រូវបានឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ១រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះដោយឥតកែប្រែចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ៤. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៥រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ៥. បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភានីតិកាលទី៥។ អង្គប្រជុំបានបោះឆ្នោតជ្រើសរើស លោកជំទាវ ទេព្វ សំអូន ជាសមាជិកាគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា នីតិកាលទី៥៕
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
2026/09/29 02:18:29 pm
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
2026/09/29 02:01:48 pm
ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
2026/09/29 01:50:18 pm
សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
2026/09/29 01:19:26 pm

ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ

2026/09/29 02:51:58 pm
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
2026/09/29 02:18:29 pm
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
2026/09/29 02:01:48 pm
ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
2026/09/29 01:50:18 pm
សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
2026/09/29 01:19:26 pm
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
2026/09/29 01:07:02 pm
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
2026/09/29 12:43:21 pm

តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ

2026/09/29 12:35:47 pm
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញធ្វើជីវមាត្រផ្ទាល់ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងបរិស្ថាន
2026/09/29 12:29:49 pm
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ និងស្នើឲ្យជំរុញវិស័យឯកជនទៅទស្សនកិច្ច និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា
2026/09/29 12:19:50 pm
អ្នកនាំពាក្យ៖ ប្រពៃណីផ្សាភ្ជាប់ជាមួយពលរដ្ឋរួមសុខទុក្ខ គឺជាគុណធម៌​ និង​អត្ត​សញ្ញាណ​របស់​រាជរដ្ឋាភិបាល
2026/09/29 12:03:18 pm
ក្រសួងការងារ ប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ចាប់ពីថ្ងៃទី២៩ កញ្ញា​នេះតទៅ
2026/09/29 11:48:15 am
សហជីពឯកភាពគ្នាតែមួយតួលេខ ស្នើសុំដំឡើង១៥ដុល្លារលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត២១០ដុល្លារ
2026/09/29 11:10:32 am
គណៈកម្មការជំរឿនមន្ត្រី បន្តបេសកកម្មចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង ដល់ក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤
2026/09/29 10:38:45 am

ព័ត៌មានកីឡា

កីឡាការិនីកីឡាវូស៊ូកម្ពុជាឈ្នះមេដាយ ៦គ្រឿង ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអន្តរជាតិ នៅឥណ្ឌូនេស៊ី

2026/09/29 01:29:36 pm
Asian Games៖ កីឡាការិនីកាហ្សាក់ស្ថាន ត្រូវដកមេដាយមាស បន្ទាប់​ពី​ពាក់​ស្បែក​ជើង​មិន​ត្រូវ​តាម​បទប្បញ្ញត្តិ
2026/09/29 12:23:48 pm
E-Sport ចាប់ផ្ដើមការប្រកួតកីឡាអាស៊ីរសៀលនេះ ខណៈ ញ៉ូវ ចាន់ និង ឡៃ ធារិន បន្ដបេសកកម្មរៀងៗខ្លួន
2026/09/29 11:11:23 am
ប្រតិភូកីឡាគុនចម្រុះកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយកីឡាអាស៊ី២០២៦ នៅជប៉ុន
2026/09/24 03:09:42 pm
កូរ៉េខាងជើង និងអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ ពិភពលោក Women’s U-20 World Cup
2026/09/24 01:05:56 pm
Ronaldo សម្លឹងរកគ្រាប់ទី ១០០០ ខណៈព័រទុយហ្គាល់ចាប់ផ្តើមរជ្ជកាលថ្មីក្រោមការដឹកនាំរបស់ Jorge Jesus
2026/09/24 12:36:07 pm
Yu Zidi បញ្ចប់បេសកកម្មបង្ហាញខ្លួននៅ Asian Games លើកដំបូងយ៉ាងអស្ចារ្យ ជាមួយ​មេដាយ​មាស ៣
2026/09/24 12:18:34 pm

ជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប

2026/09/23 02:31:20 pm
Luis de la Fuente បន្តកិច្ចសន្យាថ្មីដឹកនាំអេស្ប៉ាញដល់ឆ្នាំ ២០៣២
2026/09/22 03:20:12 pm
កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
2026/09/22 03:09:02 pm
នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
2026/09/22 02:11:00 pm
ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន
2026/09/22 11:36:20 am
ស្វាយរៀងត្រូវធ្វើការធ្ងន់ ខណៈជំនួបពូលE កាន់តែកក្រើកក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
2026/09/22 10:54:09 am
លីគកំពូលកម្ពុជា កាន់តែជក់ចិត្ត ក្រោយចប់សប្ដាហ៍ទី៣ ខណៈមាន ៤ក្រុមមិនទាន់ចាញ់
2026/09/21 12:03:19 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក

2026/09/29 03:08:08 pm
​ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
2026/09/29 02:51:58 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
2026/09/29 02:18:29 pm
​វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
2026/09/29 02:01:48 pm
​ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
2026/09/29 01:50:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm